«បន្តិចទៀតគេមានសង្សាអស់ ពិភពលោកនេះពិតជាអយុត្តិធម៌សម្រាប់ខ្ញុំពេកហើយ»ខាយល៍
ផូស!!
«មួយដៃរចុះហា៎!!អយុត្តិធម៌ប្រកាច់យ៎ស្អីយើងនៀក៎ក៏ដូចតាឯងដែរហ្នឹង»ខាយនិយាយមិញនេះស៊ូប៊ីនអត់មិនបានក៏ដាក់គេមួយតែម្តងទៅ។«មែនតើស!! បានពីរនាក់បងស៊ូប៊ីនដែរតើស»គ្រាន់តែលឺស៊ូប៊ីន
និយាយមិញនេះភ្លាមគេក៏ភ្ញាក់ខ្លួនព្រឺត មែនហើយគេមិននៅតែឯងឯណានៅមានស៊ូប៊ីនទៀតដែរតើស។«បានហើយៗ!! តោះទៅញ៊ាំបាយវិញឃ្លានណាស់»អារ៉ា
«តោះទៅចឹង»ប៊ូមឃ្យូងើបពីកន្លែងអង្គុយរបស់គេរួចដើរមកចាប់កាន់ដៃរបស់យូរីបន្ទាប់មកក៏ទាញដៃររបស់នាងដើរទៅកុងទីនអាហារមុនពួកគេទាំងនោះតែម្តង។
«អីយ៉ា!! លឿនបស់វា»យ៉ុងជុនមកនឹកស្មានថាប្អូនរបស់គេក៏ព្រានមិនចាញ់គេប៉ុន្មានដែរ
«ហើយចុះពីរនាក់នោះវិញហ៎?»ខាយល៍សួរបើពួកគេទៅមុនបាត់ហើយចុះពីរនាក់នោះតើគិតយ៉ាងមិចទៅ?
«មិនអីទេ!! បន្តិចទៀតលួងគ្នាហើយហ្នឹងមកដែរហើយ»អារ៉ា
_____________
//កុងទីនអាហារ//«ក្លាយជាសង្សារនិងគ្នានៅ?»អារ៉ាសួរទៅកាន់ជីយ៉ាដែល
មានថេយ៉ុនជាអ្នកកាន់ដៃរនាងដើរចូលមក«មិនមើលដៃទៅកាន់ឡើងជាប់ជាងស្អីទៀត»ជីយ៉ានិយាយតែប៉ុណ្ណឹងអារ៉ានាងក៏ទម្លាក់ភ្នែកចុះបន្តិចរួចក៏ឃើញមែនកាន់ជាប់ជាងកាវវិទ្យាសាស្រ្តទៀត។
«ហើយចុះពីរនាក់នោះស្អីដែរ»ថេយ៉ុនយកដៃម្ខាងទៀតរបស់គេចង្អុលទៅកាន់យូរីនឹងប៊ូមឃ្យូ
«ដូចតាឯងដែរហ្នឹង មួយថ្ងៃបានពីរគូរ»យ៉ុងជុន
«គ្មានគិតខំរៀនស្អីទេ គិតតែរឿងស្នេហានឹងទៅ»ស៊ូប៊ីន
និយាយលេងសើចទៅកាន់ពួកគេ«ច្រណែន?»យូរី
«ខ្ពើម!!»ស៊ូប៊ីនធ្វើទឹកមុខជ្រេញអ្នកមានស្នេហា
«ឃ្លានណាស់! តោះយូរី ជីយ៉ាទៅកម្មងអីញ៊ាំល្អជាង»អារ៉ា
«អឺតោះ!! មែនហើយបងញ៊ាំអីដែរ»ជីយ៉ា
