ភាគទី២៦

406 20 0
                                    

«ហុឺយ..ហត់ណាស់លំហាត់គ្រូដាក់អោយច្រើនលើស»
យូរីដើររអ៊ូរឿងគ្រូដាក់កិច្ចការនឹងលំហាត់អោយច្រើនពេកថ្ងៃនេះសឹងតែធ្វើមិនទាន់ទៅហើយ។

«យើងក៏គិតថាច្រើនដែរ»ជីយ៉ា

ងឺត!! សម្លេងជាន់ហ្រ្វាំងឡានម៉ាកBMWរបស់នាយកម្លោះសង្ហារឈ្មោះជេមីនបានឈប់នៅពីមុខអារ៉ានឹងមិត្តភក្តិរបស់នាង។ បន្ទាប់មកគេក៏ដើរសម្តៅមករកអារ៉ា

«អារ៉ា!»នាយកម្លោះបន្ទាប់ពីដើរមកជិតអារ៉ាហើយគេក៏ហៅឈ្មោះនាងដែលធ្វើអោយអ្នកដែលនៅក្បែរនោះខំផ្ទៀងត្រចៀកស្តាប់។

«ជេមីន..?លោកមកធ្វើអី?»នាងស្រាប់តែឆ្ងល់ក្រែងនេះមិនមែនជាផ្លូវមកពីសាលាគេឯណាមិចមកគេជិៈមកតាមផ្លូវនេះទៅវិញ?

«បងមកយកអូនចេញពីសាលា»ជេមីន

«មិនអីទេលោកទៅមុនទៅខ្ញុំអោយអ្នកបើកឡានមកយកវិញ»អារ៉ាប្រកែកព្រោះនាងមិនចង់រំខានដល់ជេមីន

«មិនអីទេ! បងប្រាប់ម៉ាក់របស់អូនរួចហើយថាមិនបាច់អោយអ្នកបើកឡានមកយកអូនទេ»ជេមីន

«អរអញ្ចឹងទេអី ហើយចុះយ៉ុងអានោះ»អារ៉ា

«យ៉ុងអាមែនទេ? នាងនៅក្នុងឡានហ៎»ជេមីន

«បងអារ៉ា! ឆាប់ឡើងឡានមកខ្ញុំឃ្លានបាយខ្លាំងណាស់»យ៉ុងអាបើកបង្អួចកញ្ចក់ឡានអើតកស្រែកប្រាប់អារ៉ា។

«អញ្ចឹងឡើងឡានទៅ»អារ៉ានិយាយរួចហើយក៏រៀបនឹងដើរចូលទៅក្នុងឡានទៅហើយតែក៏ត្រូវមនុស្សម្នាក់មកទាញដៃរបស់នាងអោយបែរមកក្រោយវិញ។

«ចាំខ្ញុំជួននាងទៅវិញ»យ៉ុងជុនទាញស្រីក្រមុំដែលមានឈ្មោះជាគូរដណ្តឹងរបស់គេមកកៀកខ្លួនរួចកាន់ដៃរបស់នាងយ៉ាងជាប់។

«យ៉ុងជុន!តែអូនអត់មានអ្នកណាជូនទៅផ្ទះទេហើយណាមួយអូនមិនសូវស្រួលខ្លួនទៀតអូនមិនចង់ជិៈTaxi ទេ»អាយរីគ្រាន់តែឃើញយ៉ុងជុនធ្វើដាក់អារ៉ាបែបនេះហើយនាងក៏ចាប់ផ្តើមប្រើល្បិចរបស់នាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យ៉ុងជុន បើមិនដូច្នេះទេយ៉ុងជុន
ប្រាកដជាស្រឡាញ់អារ៉ាម្តងទៀតហើយ។

ល្បែងស្នេហ៍Where stories live. Discover now