+ខាងក្នុងភូមិគ្រឹះ
«អារ៉ា!កូនមិនអីទេមែនទេ?»លោកស្រីគីមបន្ទាប់ពីឃើញកូនស្រីរបស់គាត់ដើរចូលមកខាងក្នុងភ្លាមក៏សួរនាងតែម្តងព្រោះមិញនេះគ្រប់សកម្មភាពរបស់នាងទាំងអស់អ្នកដែលនៅក្នុងផ្ទះឃើញទាំងអស់។រឿងដែលកើតឡើងទៅលើកូនស្រីគាត់ទាំងអស់គាត់ក៏ដឹង«ចា៎អ្នកម៉ាក់កូនមិនអីទេ»អារ៉ាប្រើស្នាមញញឹមទៅម៉ាក់របស់នាងបើទោះបីជានៅក្នុងចិត្តរបស់នាងឈឺចាប់ក៏ដោយ
«ឯងមិនញ៊ាំបាយទេមែនទេ?»មិញនេះអារ៉ានាងនិយាយជាមួយគាត់ហើយនាងក៏ដើរឡើងទៅខាងលើតែត្រូវម៉ាក់របស់នាងស្រែកសួរ។
«កូនមិនឃ្លានទេអ្នកម៉ាក់ពិសារទៅ»បន្ទាប់ពីនិយាយហើយនាងក៏ដើរទៅបន្ទប់របស់នាងបាត់ទៅ។
______________
+ពេលព្រឹក
ពន្លឺរស្មីព្រះងាទិត្យបានរះឡើងធ្វើអោយពន្លឺរបស់វារះប្រ
ដេញគ្នាពេសពេសពេញផ្ទៃមេឃ។ មេឃនាពេលព្រឹកនេះមានពណ៌ខៀវស្រងាត់បណ្តាលអោយចិត្តមនុស្សម្នាមានអារម្មណ៍ថាស្រស់ស្រាយនាពេលព្រឹកនេះ។«អារ៉ាមិននៅញ៊ាំបានបាយសិនទេឬ មិនទាន់ដល់ម៉ោងទេមិចក៏ទៅលឿនយ៉ាងនេះ»លោកស្រីគីមបានឃើញនាងតូចអារ៉ាចុះពីលើភូមិគ្រឹះដោយប្រញាប់ប្រញាល់ព្រោះម៉ោងទើប៦:២០នាទីទេ។
«កូនមិនញ៊ាំទេជេមីនគេចាំកូននៅខាងក្រៅអញ្ចឹងកូនសុំទៅមុនសិនហើយខ្លាចគេចាំយូរ»បន្ទាប់ពីនិយាយរួចនាងក៏ប្រញាប់ប្រញាល់ទៅខាងក្រៅអោយបានលឿនដើម្បីកុំអោយជេមីនគេចាំនាងយូរ។
«ម៉ាក់ធំចុះខ្ញុំនោះទៅជាមួយអ្នកណា»យ៉ុងអាដែលកំពុងតែកាយញាត់បាយក៏និយាយឡើងបើអារ៉ាទៅមុនបាត់ហើយចុះអោយនាងទៅជាមួយអ្នកណា?
«កុំភ័យអីចាំម៉ាក់អោយឆាងមីនគេជូនទៅ ញ៊ាំបាយតាមសម្រួលទៅ»លោកស្រីគីមពោលឡើងទាំងញញឹមស្រស់ស្រាយដាក់យ៉ុងអា។
//សាលារៀន//
«ជេមីនអរគុណលោកហើយដែលបានជូនខ្ញុំមក»អារ៉ានិយាយអរគុណយ៉ាងគួសមទៅជេមីន«មិនអីទេ!ចាំល្ងាចចាំបងមកយកអូនទៀត អញ្ចឹងបងទៅសិនហើយ»ពួកគេហាក់ដូចជាស្និតស្នាលគ្នាយ៉ាងអញ្ចឹង ដោយមិញនេះពួកគេនិយាយគ្នានឹងញញឹមដាក់គ្នាទៅវិញទៅមកបណ្តាលអោយមនុស្សម្នាក់ដែលសម្លឹងមើលមកពួកគេទាំងពីរនៅក្នុងសាលាក៏កើតចិត្តច្រណែន។
