ភាគទី៤០

493 17 0
                                    

«គឺលេងបែបនេះ»ប៊ូមឃ្យូនិយាយប្រាប់ពីល្បិចរបស់គេទៅអ្នកដែលនៅទីនេះទាំងអស់អោយត្រៀមខ្លួនលេងល្បិចតាមគេទៅមិនខុសទេ

«បែបហ្នឹងក៏ល្អ..ប៉ុន្តែចុះបើពួកយើងធ្វើជាចេញទៅក្រៅអស់ចុះចំណែកអារ៉ាប្រសិនបើនាងនោះវាយកខ្នើយមកខ្ទប់ដង្ហើមអារ៉ាវិញ
នោះតើគិតយ៉ាងមិច?»យូរីពោលឡើងក៏រៀងត្រឹមត្រូវបើវាអញ្ចឹងមែនស្លាប់អារ៉ាមិនខានទេ។

«នាងនេះក៏ភ្លើម្ល៉េះបើអញ្ចឹងមែនអោយអារ៉ាងើបទៅច្របាច់កនាង
នោះមុនទៅ»ជីយ៉ា

«ឥឡូវសម្រេចថាអញ្ចឹងចុះ»

«okay»អ្នកទាំងអស់គ្នាឆ្លើយព្រមគ្នា

~មួយសន្ទុះក្រោយមក~
ជើងវែងស្រឡូរបស់ស្រីក្រមុំចរឹកអាក្រក់មួយរូបបានបោះជំហានចូលក្នុងមន្ទីពេទ្យហើយស្រីម្នាក់នោះគឺកញ្ញាអាយរីនេះឯង។ឃើញទេថាអីចេះខុសនាងមកគឺមកមែនរង់ចាំមើលតែល្បិចរបស់គ្នាអារ៉ាទៅ។

ក្រាក!! ស្រីក្រមុំរូបស្រស់អាយរីបានបើកទ្វាបន្ទប់សម្រាករបស់អារ៉ានឹងដើរចូលទៅខាងក្នុងដូចគ្មានជំពាក់អ្នកណាម៉ារៀល។

«អារ៉ា!នាងមិនអីទេមែនទេ?»ស្រីក្រមុំអាយរីធ្វើទឹកមុខបែបកំសត់នឹងអាណិតទៅកាន់អារ៉ាដែលនាងកំពុងតែគេងនៅឯលើគ្រែ

«មីពស់វែក»ហ្វីឡានាងលួចជេអាយរីខ្សឹបៗ

«កុំប្រកាន់នាងអី..អារ៉ានាង..នាងដោយសារតែប៉ះទង្គិចខ្លាំងពេកទើបធ្វើអោយនាងក្លាយជាមនុស្សរុក្ខជាតិបាត់ទៅហើយ»យ៉ុងជុននេះក៏ពូកែសម្តែងទៀតធ្វើជាស្រក់ទឹកភ្នែកអីណា។

«មនុស្សរុក្ខជាតិ?មិចក៏មិនងាប់អោយបាត់ទៅ តែបែបនេះក៏ល្អ»អាយរីនាងនិយាយក្នុងចិត្តដោយសប្បាយចិត្តព្រោះតែឃើញអារ៉ានាងគេងតែលើគ្រែបែបនេះ

«អាយរី...អាយរី»យ៉ុងជុនព្យាយាមហៅឈ្មោះរបស់អាយរីដោយមិញនេះនាងភ្លឹកមិននិយាយអីសោះ

«អូ!!ខ្ញុំមិញនេះកំពុងតែភ្លឹកព្រោះតែអាណិតអារ៉ាខ្លាំងពេក..
អ្ហឹក..»អាយរីនាងធ្វើសម្រក់ទឹកភ្នែករបស់នាងដោយដើរតួធ្វើអាណិតអារ៉ា។ កាយវិការរបស់នាងពេលនេះវាធ្វើអោយគ្រប់គ្នាស្ទើតែក្អួតចេញមកក្រៅហើយដោយជ្រេញនឹងនាងពេក។

ល្បែងស្នេហ៍Where stories live. Discover now