ភាគទី២១

449 20 0
                                    

//ភូមិគ្រឹះត្រកូលកាង//

«លោកប៉ា!»សម្លេងក្មេងស្រីវ័យជំទង់ស្រែកហៅប៉ារបស់ខ្លួនព្រមទាំងដើរសម្តៅទៅរកប៉ារបស់ខ្លួននៅឯងលើសាឡុង។

«អាយរី! នេះមុខរបស់កូនកើតអី? មកអង្គុយត្រង់នេះមកប៉ាសុំមើលបន្តិច»អ្នកដែលជាឪពុកសួរឡើងព្រោះឃើញមុខរបស់កូនស្រីខ្លួនសុទ្ធតែស្នាមបាតដៃពេញមុខនឹងក្រហមឆ្អិនឆ្អៅតែម្តង។

«អាយរី! ស្លាប់ហើយមុខរបស់កូនកើតអីហ្នឹង?»ម៉ាក់របស់អាយរីដើរចូលមកមើលមុខកូនស្រីរបស់ខ្លួនបន្ទាប់ពីលឺសម្លេងរបស់ប្តីគាត់និយាយលឺៗមិញនេះ។

«អ្នកម៉ាក់! លោកប៉ា! មានគេវៃកូនហុឹក..កូនឈឺណាស់»
អាយរីនាងយំនៅនឹងមុខប៉ាម៉ាក់របស់នាងព្រោះវាឈឺខ្លាំងពិតមែន។

«អ្នកណាអីក៏ថ្លើមធំម្ល៉េះមកវៃកូនស្រីគ្រួសារត្រកូលកាងបែបនេះ»គាត់ច្រឡោតយ៉ាងខ្លាំងព្រោះទ្រាំមិនបានពេលឃើញគេវៃកូនទៅជាបែបនេះ។

«ឈ្មោះរបស់នាងគឺ គីមអារ៉ា ប៉ាត្រូវចាត់ការនាងអោយកូន
បើមិនអញ្ចឹងទេកូនមិនព្រមទេ»អាយរីរំអុកប៉ារបស់នាងអោយចាត់ការទៅលើអាយរីតែទឹកមុខរបស់គាត់ពេលនេះគឺភាំងៗយ៉ាងមិចមិនដឹង។

«បងយ៉ាងមិចនឹងភាំងៗអីបែបនេះ»លោកស្រីកាង

«មិញ..មិញនេះកូននិយាយថាគីមអារ៉ាមែនទេ?»លោកកាង

«ចា៎មានអ្វីមែនទេប៉ា?»អាយរីស្រាប់តែប្តូរទឹកមុខពីយំទៅជាឆ្ងល់មួយរំពេចគ្រាន់តែលឺឈ្មោះរបស់អារ៉ាសោះហេតុអីប៉ារបស់នាងរៀងភ័យបែបនេះ។

«កូន..កូនកុំទៅពាក់ព័ន្ធជាមួយនឹងនាងទៀតអី»គាត់
ប្រញាប់ប្រាប់ទៅអាយរីព្រោះខ្លាចនាងទៅរញេរញៃជាមួយអារ៉ាទៀតបើមិនអញ្ចឹងស្លាប់មិនខានទេ។

«ហេតុអីទៅបង?»លោកស្រីកាងក៏ឆ្ងល់ដូចគ្នាថាហេតុអីបានជាមិនអោយទៅពាក់ព័ន្ធជាមួយ

«មិនបាច់ចង់ដឹងទេ ដឹងត្រឹមតែកុំទៅពាក់ព័ន្ធទៅបានហើយ»លោកកាង

«ហេតុអីប្រាប់កូនមកលោកប៉ា កូនចង់ដឹងហេតុផល»អាយរីនៅតែរំអុកប៉ារបស់នាងមិនឈប់ព្រោះចង់ដឹងថាហេតុអី

ល្បែងស្នេហ៍Where stories live. Discover now