«នាងទៅបាត់ហើយលែងខ្ញុំភ្លាមទៅ»អារ៉ារុញយ៉ុងជុនចេញតែគេមិនព្រមចេញសោះនៅអោបចង្កេះនាងជាប់មិនព្រមលែង។
«មិនលែង! នាងទៅវិញទេដែលមកអោបខ្ញុំមុនធ្វើអី?»យ៉ុងជុនមិនព្រមលែងហើយថែមទាំងឌឺនាងទៀត។យ៉ុងជុន
និយាយក៏ត្រូវព្រោះនាងជាអ្នកអោបដៃយ៉ុងជុនមុនទេ។«មិនព្រមលែងមែនទេបាន»
«ឈប់សិន! ខ្ញុំលែងហើយ»យ៉ុងជុនស្រែកព្រោះតែមិញនេះអារ៉ាបម្រុងយកជើងរបស់នាងទៅទាត់ប្អូនតូចរបស់គេទើបគេស្រែកបញ្ឈប់នាង។
«សំណាងហើយលែងទាន់កុំអីអាប្អូនរបស់លោកនោះបែកខ្ទេច តោះយ៉ុងអាទៅរកអីញ៊ាំ»អារ៉ា
«ឈប់សិន!»នាយកម្លោះស្រែកបញ្ឈប់ដំណើររបស់អារ៉ា
«វាស្អីលោកទៀតហើយ?»ស្រីក្រមុំពិតជាធុញទ្រាន់នឹងគេខ្លាំងណាស់
«នាងជាអ្នកធ្វើអោយអាយរីទៅបាត់ អញ្ចឹងថ្ងៃនេះនាងជាអ្នកកំដរខ្ញុំដើរលេងនឹងទៅញ៊ាំអី»យ៉ុងជុនចាប់កាន់ដៃរបស់អារ៉ាយ៉ាងជាប់
«គ្មានផ្លូវទេ លែងទៅ»
«បើនាងមិនព្រមទេខ្ញុំនឹងថើបមាត់របស់នាងនៅកណ្តាលហ្វូងមនុស្សអោយស្លេកមាត់មិនខានទេ សាកទេ?»យ៉ុងជុនប្រើទឹកមុខព្រាននារីដាក់អារ៉ាដោយញាក់ចិញ្ចើមជាមួយនឹងមាត់ដ៏sexyរបស់គេ គ្រាន់តែធ្វើបែបនេះហើយរាងស្តើងឡើងព្រឺរោម។
«អោយគាត់ទៅដែរទៅ មើលទៅអាណិតគាត់ណាស់ដែលអត់មានអ្នកញ៊ាំបាយជាមួយ»យ៉ុងអាដើរមកជិតអារ៉ាហើយនិយាយដោយសម្លឹងមើលយ៉ុងជុនតាំងពីលើដល់ក្រោម។
«យ៉ុងអា...!បងសុំទៅចុះណាសម្តីរបស់ឯងមួយម៉ាត់ៗបងដកដង្ហើមស្ទើតែមិនដល់គ្នាទៅហើយ»យ៉ុងជុនបែមុខមកញញឹមដាក់យ៉ុងអាដោយទឹកមុខចុកមិនស្ទើទេ។
«អឺ..!តោះទៅខ្ញុំឃ្លានហើយ»ពួកគេទាំងបីក៏ដើរចូលទៅហាងអាហារដែលនៅក្បែរនោះដើម្បីញ៊ំអាហារថ្ងៃត្រង់។
_____________
//ភូមិគ្រឹះត្រកូលឆយ//
ងឺត!! សម្លេងហ្វាំងឡានស៊េរីទំនើបរបស់ប្រុសកម្លោះសង្ហារបើកមកឈប់នៅមុខភូមិគ្រឹះរបស់ខ្លួន។
