ភាគទី៣៥

398 18 0
                                    

//ភូមិគ្រឹះត្រកូលគីម//
~ពេលល្ងាច~
ងឺត!! សម្លេងជាន់ហ្វ្រាំងឡានរបស់នាងកម្លោះសង្ហារឈប់នៅមុខ
ភូមិគ្រឹះគ្រួសារត្រកូលគីម។ ក្រាក!! រាងខ្ពស់ស្រឡះបានបើកទ្វាឡានរបស់គេដើម្បីចេញមកខាងក្រៅជាមួយនឹងខោអាវសិស្សនៅឡើយ។

«អារ៉ា!!»សម្លេងស្រែកហៅឈ្មោះរបស់រាងស្តើងបាន
បន្លើកឡើងពេញទាំងភូមិគ្រឹះដែលធ្វើអោយអ្នកដែលនៅកន្លែងបន្ទប់ទទួលភ្ញៀវក៏បានចេញមកមើលផងដែរ។

«មករកស្អី!»សម្លេងក្មេងស្រីជំទង់ដែលត្រូវជាប្អូនចុងរបស់អារ៉ានិយាយទៅយ៉ុងជុនដូចជាមិនចង់ស្វាគនម៍គេអោយមកទីនេះសោះ។

«អារ៉ានាងនៅទេយ៉ុងអា»យ៉ុងជុនស្ទះុទៅចាប់ស្មាទាំងសង
ខាងរបស់យ៉ុងអាដើម្បីសួរថាអារ៉ានាងនៅឬអត់

«បងទៅវិញទៅគាត់មិនចង់ជួបបងទេ»យ៉ុងអាពោលដាក់
នាយកម្លោះសង្ហារយ៉ុងជុនដូចមិនចង់អោយគេមកជួបនឹងបងស្រីរបស់នាងសោះឡើយ។

«តែយ៉ុងអា..»គេនិយាយបានតែត្រឹមនេះក៏បានលឺសម្លេងឡានទំនើបមួយគ្រឿងបានបើកចូលមកខាងក្នុងភូមិគ្រឹះ។

ក្រាក!! ទ្វាឡានស៊េរីទំនើបស្របទៅដោយពណ៌សលាយជាមួយពណ៌ខ្មៅបានបើកដោយបង្ហាញរូបរាងនាយកម្លោះម្នាក់ដែលមានរាងខ្ពស់ស្រឡះបានចេញពីក្នុងឡានដោយក្នុងដៃកាន់ប្រអប់នំជាមួយផងដែរ។

«យ៉ុងអា! អារ៉ានាងនៅទេ?»នាយកម្លោះជេមីនសួរទៅយ៉ុងអាដោយស្នាមញញឹមចេញមក

«ជេមីន!!»អារ៉ាបានស្រែកហៅនាយកម្លោះជេមីន
ដោយស្នាមញញឹមចេញមកពីក្នុងផ្ទះដោយភ្នែករបស់នាងគឺមិនបានទៅងាកមើលមុខរបស់យ៉ុងជុនសោះឡើយជាហេតុធ្វីអោយយ៉ុងជុនកាន់តែច្រណែននឹងជេមីនឡើង។

«បងបានជិះឡានកាត់ហាងនំដែលអូនចូលចិត្តទើបបងចូលទៅទិញ
រួចក៏យកបងអោយអូនតែម្តងទៅ»ជេមីននិយាយដោយលើកថង់នំឡើងដើម្បីបង្ហាញទៅអារ៉ា

«មានរសជាតិថ្មីដែរទេ?»អារ៉ាសួរឡើងព្រោះថានំនេះគឺតែងតែចេញរសជាតិថ្មីជានិច្ច

«ប្រាកដជាមានហើយ»ពួកគេទាំងពីរនិយាយគ្នាដោយប្រើស្នាមញញឹមទៅវិញទៅមកដែលធ្វើអោយយ៉ុងជុនដែលនៅជិតនោះអត់
ច្រណែនមិនបាន។

ល្បែងស្នេហ៍Where stories live. Discover now