ភាគទី១៩

447 15 0
                                    

+ក្នុងថ្នាក់

«អារ៉ាឯងយ៉ាងមិចទៅហើយ? គេមានធ្វើបាបឯងទេ?បើគេធ្វើបាបឯងមែនយើងមិនលើកលែងអោយគេទេ»ជីយ៉ាប្រញាប់ប្រញាល់រត់ចេញពីតុទៅសួរអារ៉ាដោយក្តីបារម្ភ

«យើងមិនអីទេ ចូលតុវិញទៅគ្រូមកឥឡូវហើយ»នាងដើរចូលតុទាំងគ្មានអារម្មណ៍អ្វីក្នុងខ្លួនបន្តិចសោះ

«ឯងប្រាកដហើយហ្អេ៎ថាមិនអី? មើលតាមទឹកមុខរបស់ឯងដូចជាមិនសូវល្អសោះ»នាងនៅតែទទូចសួរដដែលៗព្រោះទឹកមុខរបស់អារ៉ាតាំងពីជួបជាមួយយ៉ុងជុនហើយដូចគ្មានព្រលឹងក្នុងខ្លួនសោះ

«យើងប្រាប់ហើយថាមិនអី នេះយើងញញឹមអោយឯងមើលឃើញទេ»នាងខំធ្វើជាញញឹមដាក់មិត្តរបស់ខ្លួនដើម្បីឈប់អោយបារម្ភទៀត

«ឯងនេះយ៉ាប់មែន»ជីយ៉ាពេលឃើញអញ្ចឹងហើយក្នុងខ្លួនរបស់នាងរៀងធូរបន្តិចព្រោះនាងមិនចង់ឃើញអារ៉ាអត់សប្បាយចិត្តទេ។
___________
រីងៗ! សម្លេងកណ្តឹងម៉ោងសម្រាក

«ដល់ម៉ោងហើយសម្រាកសិនចុះ ជួបគ្នាថ្ងៃស្អែកមួយម៉ោង
ទៀត»លោកគ្រូ

«បាទ/ចាស»សិស្សទាំងអស់គ្នាតបទៅវិញ

«ម៉ោងសម្រាកហើយ ជីយ៉ាឯងជូនយើងទៅប័ណ្ណាល័យបន្តិចលើកមុនថាទៅយកសៀវភៅតែភ្លេចអោយឈឹង»អារ៉ានាងចង់ទៅយកសៀវភៅនៅប័ណ្ណាល័យម្តងទៀតព្រោះលើកមុនគ្មានបានយកមកអានស្អីទេឡើងបានតែពាក់កណ្តាលផ្លូវក៏លឺគេឈ្លោះគ្នា ទើបលើកនេះនាងទៅយកម្តងទៀត

«អឺ!! តែទៅហៅនាងយូរីទៅដែរសិនបានគ្នាច្រើន»
និយាយគ្នារួចក៏ដើរទៅថ្នាក់របស់យូរីដើម្បីទៅប័ណ្ណាល័យ

//ជាន់ខាងលើទៅប័ណ្ណាល័យ//

«ទៅយកលើកនេះសង្ឃឹមថាបានទៅចុះ»អារ៉ាឡើងលើកាំជណ្តើបណ្តើរនិយាយបណ្តើរ

«ឈប់សិន!ពួកនាង»អាយរីស្រែកហៅបញ្ឈប់ដំណើររបស់អារ៉ានឹងមិត្តរបស់អារ៉ា

«វាស្អីនាង»អារ៉ា

«ស្អីនាងមែនទេ? ផាច់»អាយរីដើរសម្តៅទៅអារ៉ាយ៉ាងលឿនរួចទះអារ៉ាមួយដៃធ្វើអោយមុខរបស់អារ៉ាងាកទៅម្ខាងទៀតដោយដៃរបស់នាងព្រមទាំងមានស្នានៅលើមុខទៀតផង

ល្បែងស្នេហ៍Where stories live. Discover now