ប៊ឹប!!
«កាងអាយរី»អារ៉ាស្រែកឈ្មោះរបស់អាយរីមួយអស់សម្លេងធ្វើអោយអ្នកដែលនៅខាងក្រោមដែរប្រុងឡើងមកខាងលើនោះក៏នាំគ្នាប្រញាប់មកមើលថាមានរឿងអ្វីកើតឡើង។«អាយរី»យ៉ុងជុនព្រមទាំងអ្នកឯទៀតមកដល់ប្រកបដោយទឹកមុខភ័យនឹងតក់ស្លុតគ្រប់គ្នាព្រោះតែអាយរីនាងធ្លាក់ពីលើកាំជណ្តើរនោះគឺឈាមបានហូរពាសពេញទៅលើផ្ទៃឥដ្ធ។
ចំណែកឯអារ៉ានាងឈរមើលដោយទឹកមុខភ័យមិនស្ទើដែរមុខរបស់នាងចាប់ផ្តើមស្លេកស្លាងព្រោះតែភ្លាមៗក៏បែបនេះបូករួមទាំងឈាមពាសពេញហ្នឹងទៀតរឹតតែធ្វើអោយនាងស្ទើតែសន្លប់ទៅហើយ។
«អារ៉ានេះអូន..!»យ៉ុងជុនឃើញអារ៉ាឈរនៅទីនោះដែរទើបគេដាក់ការសង្ស័យទៅនាងភ្លាមៗ
«យ៉ុងជុនស្តាប់អូនសិនអូនមិនបានធ្វើទេ»អារ៉ានាងខំរត់ចុះទៅក្រោមដើម្បីពន្យល់យ៉ុងជុនតែ...
«អូនមិនបានធ្វើ?ហេតុអីក៏អាយរីនាងធ្លាក់មកបែបនេះ?»
យ៉ុងជុនស្រែកដាក់អារ៉ា«បងមិនជឿអូន?បងស្រែកដាក់អូន?»អារ៉ានឹកស្មានមិនដល់ថាមនុស្សដែលនាងស្រឡាញ់បែបជាមិនជឿនាងព្រមទាំងទៅស្រែក
ដាក់នាងថែមទៀតផង។«នៅនិយាយគ្នានិងហើយតិចនាងស្លាប់ទៅ»ប៊ូមឃ្យូនិយាយសម្តៅ
ទៅលើអាយរីបើបញ្ជូនទៅពេទ្យមិនទាន់ហេងស៊យអីអាចអញ្ចឹងមែនក៏ថាបាន។«យើងដឹងហើយ»លើកនេះយ៉ុងជុនមិនត្រឹមតែស្រែកដាក់អារ៉ា
ប៉ុណ្ណោះទេគេថែមទាំងលើកបីស្រីផ្សេងនៅចំពោះមុខរបស់នាងទៀងផង។«អារ៉ាឯងមិនអីទេមែនទេ?»យូរីសួរទៅកាន់មិត្តរបស់ខ្លួនដែលកំពុងភ័យឡើងញ័រខ្លួនអស់ដោយក្តីបារម្ភ
«យើង..យើងមិនអី..ទេ»នាងឆ្លើយជាមួយទឹកភ្នែករបស់នាងស្រក់
ចុះមកដោយមិនអាចហាមឃាត់បាន។ភ្នែករបស់នាងមួយគូរសម្លឹងមើលគូរដណ្តឹងរបស់ខ្លួនបីស្រីផ្សេងព្រមទាំងស្រែកដាក់ខ្លួនទៀតផង នេះគេមិនជឿនាងទេមែនទេ? គេគិតថាគ្រប់យ៉ាងនាងជាអ្នកធ្វើ?//មន្ទីពេទ្យ//
«សាច់ញាតិសូមរង់ចាំនៅខាងក្រៅសិនហើយ»ក្រឹប!! ទ្វារបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបិទ
