//មន្ទីពេទ្យ//
+បន្ទប់សង្គ្រោះបន្ទាន់«អារ៉ាឯងមិនត្រូវកើតអីទេណា..ដល់មន្ទីពេទ្យហើយឯងត្រូវតែមិនអីទេណាហុឹក...»សម្លេងក្មេងស្រីដែលត្រូវជាមិត្តរបស់អារ៉ានាងបានយំតាំងពីកន្លែងកើតហេតុរហូតមកដល់មន្ទីពេទ្យនៅតែមិនឈប់យំសោះឡើយ។
«មិនអីទេអារ៉ានាងបានដល់ដៃពេទ្យហើយនាងផុតគ្រោះ
ថ្នាក់ទៀត»យូរីនាងព្យាយាមលួងលោមជីយ៉ាដើម្បីកុំអោយនាងយំខ្លាំងពេក ចុះបើសន្លប់ម្នាក់ទៀតតើគិតយ៉ាងមិចទៅ?«អារ៉ាកូនម៉ាក់!»សម្លេងស្រ្តីវ័យចំណាស់បានឆ្លេឆ្លាស្រែករកកូនស្រីរបស់គាត់ដោយភាពព្រួយបារម្ភជាខ្លាំង។
«អ្នកមីង!!អារ៉ានាងមិនអីទេនាងបានដល់ដៃពេទ្យហើយអ្នកមីងកុំបារម្ភអីវាមិនល្អសម្រាប់សុខភាពរបស់អ្នកមីងទេ»យូរី
«ពួកឯងដឹងទេថាមានរឿងអីកើតឡើង»ឆាងមីនដែលត្រូវជាបងប្រុសរបស់អារ៉ាបានសួរទៅកាន់ជីយ៉ានឹងយូរីថាមាន
រឿងអីខ្លះនៅកន្លែងកើតហេតុបានជាដល់ថ្នាក់ឡានដឹក
ទំនិញមកបុកប្អូនរបស់គេដូច្នេះ។«នៅពេលនោះអារ៉ានាងឃើញហាងនំមួយជាហាងនំដែលសិស្សច្បងយ៉ុងជុនចូលចិត្តទើបនាងរកទិញអោយគាត់ដោយសារតែគាត់ឈឺតែនៅពេលដែលនាងដើរឆ្លងផ្លូវទៅក៏មានឡានដឹកទំនិញមួយបើកសម្តៅមករកនាងតែម្តង»យូរីនាងតាំងសតិនិយាយដោយមិនចង់យំនោះទេនាងប្រឹងទប់ទឹកភ្នែកខ្លាំងណាស់ចំណែកឯរឿងអាណិតអារ៉ានោះក៏
អាណិតខ្លាំងដែរ។«ប៉ុន្តែ..ហុឹក..ឡាននោះដូចជាមានបំណងបុកអារ៉ាយ៉ាងអញ្ចឹង..នាងពេលដែលពួកយើងនិយាយគ្នាឡាននោះគឺបានឈប់មិនឆ្ងាយពីពួកយើងប៉ុន្មានទេតែនៅពេលដែលអារ៉ានាងឆ្លងផ្លូវភា្លមឡាននោះក៏បើកសម្តៅមករក..ហុឹក..អារ៉ាតែម្តង»ជីយ៉ានិយាយបណ្តើយំបណ្តើទឹកភ្នែករបស់នាងស្រក់ឥឈប់ឈរសោះឡើយ។
«ម៉ាក់ធំ!!ម៉ាក់មិនអីទេមែនទេ»មិញនេះនៅពេលដែលជីយ៉ានាងនិយាយចប់ស្រាប់តែម៉ាក់របស់អារ៉ាគាត់រកសន្លប់តែម្តងនេះគាត់ជាម្តាយនៅពេលដែលមានរឿងអញ្ចឹងកើត
ឡើងលើកូនស្រីរបស់គាត់អញ្ចឹងតើអោយគាត់ទប់ស្មារតីបានដូចម្តេច?
