ភាគទី១៤

369 16 0
                                    

«និយាយទៅល្អម៉ាចប់ មិនដូចនាងទេ»និយាយបានត្រឹមនឹងពួកគេទាំងពួកក៏នាំគ្នាដើរចេញពីនាងអស់ទៅ ដោយទុកអោយនាងក្តៅក្រហាយស្ទើរតែស្លាប់
«ពួកឯង..អ្ហាយយ»នាងស្រែកឡើងគេមើលមុខគ្រប់គ្នា

______

«អារ៉ា!!»យ៉ុងជុនរត់ដេញតាមអារ៉ាមកដល់ក្រោយសាលាក្រោមដើមឈើមួយដើម ខណៈពេលជាមួយគ្នានេះដែរមិត្តរបស់អារ៉ាកំពុងតែអង្គុយលួងលោមនាងដោយអង្គុយបែខ្នង

«លោកមកហើយហេ៎? អញ្ចឹងពួកយើងទៅសិនហើយ តោះយ៉ូរីទៅញ៊ាំអីវិញ»ជីយ៉ានាងឃើញយ៉ុងជុនមកដល់ភ្លាមនាងក៏បបួលយ៉ូរីទៅញ៊ាំអីដើម្បីអោយយ៉ុងជុននៅលួងអារ៉ា

«ផ្ញើមិត្តខ្ញុំផងណា៎»យ៉ូរីនិយាយរួចក៏ងើបដើរទៅជាមួយ
ជីយ៉ាបាត់ទៅ

«អារ៉ា! នេះអូនយំមែនទេ?»យ៉ុងជុនដើរទៅអង្គុយជិតអារ៉ាស្របពេលជាមួយគ្នានេះដែរគេឃើញអារ៉ាយំ ដោយទឹក
ភ្នែករបស់នាងបណ្តេញគ្នាឥតឈប់ឈរ

«ស្រីម្នាក់នោះត្រូវជាស្អីនឹងបង?»អារ៉ានាងសម្រួលអារម្មណ៍រួចហើយនាងក៏ចាប់ផ្តើមសួរទៅយ៉ុងជុនតែម្តងដោយមិនអោយចាំយូរ

«នាង..នាងជាសង្សារចាស់បង តែនាងជាអ្នកមកអោបបងមុនទេ បងកំពុងដើរសុខៗនាងក៏រត់មកអោបតែម្តង»យ៉ុងជុន
និយាយបកស្រាយអោយសង្សារគេស្តាប់

«បងនៅស្រឡាញ់នាងទេ?»នាងនៅតែសួរដោយទឹកមុខ
ស្មើរគ្មានជាតិអីបន្តិច

«បង..បងលែងស្រឡាញ់នាងហើយ»
«ពិតទេ?»
«គឺពិតបើមិនសន្យាទៅ»
«អូខេ! សន្យានឹងអូនណាថាបងនឹងមិនស្រឡាញ់នាងទេមិនថាស្រីណាក៏ដោយបងគ្មានសិទ្ធិទេព្រមទេ»នាងបែខ្លួនមកចំពីមុខរាងក្រាស់រួចក៏លើកកូនដៃឡើងដើម្បីរក្សាសន្យាជាមួយរាងក្រាស់

«បានបងសន្យា សឺត..ក្រអូបណាស់»គេធ្ពក់ដៃហើយក៏អោនមកថើបអារ៉ាមួយខ្សឺតធ្វើអោយអារ៉ាបើភ្នែកធំៗ

«អាមនុស្សឆ្លៀតឱកាស»នាងវៃយ៉ុងជុនមួយដៃដោយអឹមអៀន សុខៗមកថើបចឹងអ្នកណាមិនអៀន

ល្បែងស្នេហ៍Where stories live. Discover now