//ថ្ងៃបន្ទាប់//
+ក្នុងសាលា/បន្ទាប់លោកនាយក«អាយរី!ឯងប្រាកដជាដឹងហើយមែនទេដែលគ្រូហៅឯងមកមានការអ្វី»នាយក
«ចា៎!»អាយរីនាងឆ្លើយទាំងទឹកមុខមិនរីក
«ប្រសិនបើឯងធ្វើរឿងបែបនេះទៀត ខ្ញុំដែលជានាយកសាលាខ្ញុំនឹងដេញឯងចេញព្រោះរឿងដែលឯងបានធ្វើវាពិតជាអាម៉ាសមុខ
ដល់សាលាណាស់»នាយកមិញនេះគាត់អង្គុយលើកៅនិយាយប៉ុន្តែនៅពេលដែលនិយាយដល់រឿងនេះគាត់ក៏ងើបឈរតែម្តងព្រោះគាត់ក៏ខឹងដែលមានសិស្សម្នាក់មកធ្វើអោយសាលាអាម៉ាសមុខបែបនេះ«ចា៎!ខ្ញុំដឹងហើយ គ្រប់យ៉ាងគឺមកពីឯងទាំងអស់នាងអារ៉ា»
មួយប្រយោគចុងក្រោយនេះនាងនិយាយក្នុងចិត្តព្រោះទាំងខាំមាត់នឹងក្តាប់ដៃទៀតផងក្នុងខ្លួនរបស់នាងពេលនេះវាពោពេញទៅដោយកំហឹង។«បានហើយឯងចេញទៅចុះ»គាត់សម្រួលអារម្មណ៍នឹងនិយាយដោយធម្មតាទៅនាង
+ទីធ្លាសាលា
«ក្រែងនោះជា កាងអាយរីមែនទេ?នាងនៅមានមុខមកសាលាទៀត?»សិស្សមួយក្រុមកំពុងតែសុីត្រាវពីរឿងរបស់អាយរី។
«មែនហើយនាងពិតជាមិនខ្មាសគេមែន»សិស្សស្រី
«ម្សិលមិញយើងខំអាណិតនាងតែយកប់មិញក្រោយពេលបែកធ្លាយ videoនោះមកទើបយើងដឹងថានាងជាកញ្ជ្រេាង
លាក់មុខអញ្ចឹងសោះ»សិស្សទាំងនោះនិយាយដើមអាយរីឡើងហុយ ចំណែកឯអាយរីវិញពេលលឺគេនិយាយបែប
នេះនាងក៏ដើរមករកសិស្សស្រីទាំងនោះ«សប្បាយណាស់ទៅអីនិយាយដើមគេហ្នឹង?»អាយរី
«ខ្ញុំមិនបាននិយាយដើមនាងឯណា បើនិយាយដើមគេលឺបែបនេះនិយាយធ្វើអី?»សិស្សស្រី
«ត្រូវហើយ! រឿងដែលនាងធ្វើវាមិនអាម៉ាសទាំងសាលាវាក៏នាំភាពអាម៉ាសមកពួកយើងដូចគ្នា»សិស្សស្រី
«ពួកនាង...»អាយរីប្រុងនឹងលើកដៃទះពួកសិស្សស្រីទាំង
នោះហើយតែ«អ្នកនាងអាយរីមិនមែនចង់សាងភាពអាម៉ាសអោយគ្រួសារ
នាងទៀតឯណាហី?»អារ៉ានាងឃើញអាយរីប្រុងលើកដៃទៅទះសិស្សទាំងនោះទើបនាងដើរមក។
