ភាគទី1: ផ្តេីមរឿង

12.6K 425 1
                                    

នេះគឺKim taehyungជាប្រពន្ធស្របច្បាប់របស់jeon jungkookពួកគេស្រលាញ់គ្នាយូរមកហេីយរហូតដល់ឈានដល់ថ្ងៃរៀបការហេីយពេលនេះពួកគេក៏រៀបការបាន2ឆ្នាំហេីយតែទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្តេីមមិនចុះសម្រុងគ្នាចាំផ្តេីមលែងមានភាពផ្អែមល្ហែមដូចពីមុននោះមិនមែនមកពីtaehyungទេមកពីjungkookគេប្លែកណាស់ទៅធ្វេីការដល់យប់ជ្រៅទេីបចូលផ្ទះជួនកាលមិនបានមកផ្ទះផងទុកអោយប្រពន្ធនៅផ្ទះម្នាក់អែង។ទីបំផុតដោយសារតែភាពមិនចុះសម្រុងគ្នាទេីបធ្វេីអោយពួកគេមានថ្ងៃនេះគឺថ្ងៃដែលមានក្រដាសសរមួយសន្លឹកមកសុីញ៉េរលែងលះ
«បងគិតច្បាស់ហេីយហ៎jung...»taehyungសម្លឹងមេីលមុខប្តីទាំងសោកសៅ
«មិនបាច់គិតទេយេីងអស់ចិត្តពីអែង យេីងក៏លែងលះ»jungkookនិយាយរួចក៏ទាញក្រដាសនោះមកសុីញ៉េយ៉ាងលឿន
«រួចហេីយដល់វេនអែងហេីយ»jungkookក៏ហុចក្រដាសនោះអោយទៅtaehyungក្រោយឃេីញថាប្តីប្រញាប់បែបនេះtaehyungក៏ព្រមសុីញ៉េរអោយទាំងទឹកភ្នែក
«ចាប់ពីពេលនេះទៅអ្នកទាំងពីរលែងជាអ្វីនិងគ្នាហេីយ»មេធាវីរបស់jungkookដែលគេហៅមកអោយជួយធ្វេីជាសាក្សីនោះក៏និយាយឡេីងចំណែកjungkookក៏ប្រុងនិងងេីបចេញពីសាឡុងកន្លែងដែលនាយបានអង្គុយមុននេះតែត្រូវអាក់ពេលបានលឺសំឡេងរបស់taehyung
«jungkookអូនអាចនិយាយជាមួយបងចុងក្រោយបានទេ លោកមេធាវីខ្ញុំត្រូវការភាពផ្ទាល់ខ្លួនបន្តិច»
«បាទ»
«និយាយមក..»jungkookយល់ថាtaehyungក៏ធ្លាប់ជាប្រពន្ធរបស់នាយបេីគ្រាន់តែនិយាយគ្នាពីរបីម៉ាត់មុននិងចែកផ្លូវគ្នាឈប់ទាក់ទងគ្នានោះវាគ្មានបញ្ហាទេសម្រាប់នាយ
«អូនចង់សួរបងថា បងគិតច្បាស់ហេីយហ៎បងមិនស្តាយទំនាក់ទំនងល្អៗរបស់យេីងរយៈពេល2ឆ្នាំមកនេះទេរឺ»taehyungឈរសម្លឹងមេីលមុខjungkookមិនដាក់ភ្នែក
«អែងមិនល្អគ្រប់គ្រាន់អោយយេីងស្តាយទេ តែដែលស្តាយគឺស្តាយដែលយេីងយកអែងធ្វេីប្រពន្ធកន្លងមក2ឆ្នាំនេះយេីងរងការមេីលងាយពីសង្គមច្រេីនពេកហេីយអែងចង់អោយយេីងនៅបន្តរទៀតហេ៎ ចាំអោយច្បាស់យេីងជាjeon jungkookជាកូនប្រុសទោលតែម្នាក់នៅក្នុងត្រកូលjeonឋានៈខ្ពង់ខ្ពស់បែបនេះអនាគតយេីងនៅវែងឆ្ងាយជំនួញពេញដៃអែងគួរតែអរគុណយេីងដែលព្រមរស់នៅជាមួយអែងរហូតដល់2ឆ្នាំនោះ»jungkookនិយាយទៅដោយប្រេីសម្តីមិនសមរម្យមិនខ្វល់ពីអារម្មណ៍របស់taehyungអីបន្តិច
«បងនិយាយបែបនេះបានដោយរបៀបណាjung ហេតុអីពេលដែលស្រលាញ់គ្នាដំបូងបងមិនគិតពីវាផងបងថែមទាំងសន្យាជាមួយអូនទៀតហេតុអីពេលនេះក៏ប្រេីពាក្យថាស្តាយក្រោយ»taehyungទឹកភ្នែកហូរដូចទឹក
«អែងយល់ពាក្យថាអារម្មណ៍មួយឆាវទេ យល់ទេ..?»jungkookរឹតតែស្រែកដាក់កម្លោះតូចលេីសដេីម
«ហ៊ឹក ហ៊ឹកបេីដឹងថាមានថ្ងៃនេះខ្ញុំក៏មិនចង់ស្គាល់លោកទេjeon jungkook»taehyung
«កុំប្រេីទឹកភ្នែករបស់អែងមកបញ្ជាចិត្តយេីងព្រោះរវាងយេីងនិងអែងមិនអាចដូចដេីមទេវាចប់អស់ហេីយ»
«បាន...យកវិញទៅ»taehyungព្យាយាមជូតទឹកភ្នែកចេញរួចគេក៏គប់ចិញ្ចៀនរៀបការដែលjungkookបានប្រគល់អោយគេទៅjungkookវិញរួចក៏រត់ចេញពីផ្ទះនោះបាត់ទៅដេីមឡេីយផ្ទះនេះជាផ្ទះរបស់jungkookនិងtaehyung
«មិននឹកស្មានថាទទួលបានសេរីភាពនៅថ្ងៃនេះទេ ពីពេលនេះទៅអែងជាកម្លោះសារជាថ្មីហេីយjeon jungkookហាហា ទេ ទេពោះម៉ាយស្តុកទ្រព្យទេីបត្រូវ»jungkookក៏ដាក់ខ្លួនអង្គុយលេីសាឡុងវិញទាំងញញឹមទាំងសេីចព្រោះនាយពិតជាទទួលបាននូវអារម្មណ៍ថ្មីមួយក្រោយបែកពីប្រពន្ធដែលជាមនុស្សប្រុសនិយាយអោយត្រង់ចុះក្រោយការបែកបាក់របស់ពួកគេមានរឿងជាច្រេីនដែលនៅពីក្រោយខ្នងក្នុងរឿងនោះក៏មានចំណែកលោកស្រីjeonដែលជាម្តាយរបស់jungkookដែលព្រោះម្តាយjungkookមិនបានពេញចិត្តtaehyungទេគាត់បានព្យាយាមបំបែកអ្នកទាំងពីរជាច្រេីនលេីកជាច្រេីនសារតែគ្មានបានប្រយោជន៍សោះតែថ្ងៃនេះវាដូចបំណងហេីយចំណែកjungkookជាម្ចាស់ក្រុមហ៊ុនផលិតស្រានិងមានក្លឹបនិងក្រុមហ៊ុនជាច្រេីនកន្លែងនាយជាអ្នកជំនួញវ័យក្មេងដែលជួសមុខអោយត្រកូលjeonបែបនេះបេីនាយមានប្រពន្ធជាប្រុសក៏ត្រូវរងការមេីលងាយខ្លះហេីយបេីរនិយាយអោយចំទៅtaehyungជាកូនអ្នកស្រែចម្ការមិនសូវចូលចំណោមចុះជាមួយនិងអ្នកក្រុងមានមុខមាត់ប៉ុន្មានទេតែជីវភាពគ្រួសាររបស់taehyungក៏ប្រហាក់ប្រហែលនិងjungkookដែលតែគ្រាន់តែគេជាសេដ្ឋីស្រុកស្រែណាមួយtaehyungក៏ជាមនុស្សស្លូតបូតមិនសូវរញ៉េរញ៉ៃនិងរឿងតែងខ្លួនច្រេីនទេីបគាត់មិនពេញចិត្ត
#skip....
Taehyungក្រោយចេញពីផ្ទះនោះគេក៏មិនដឹងទៅណាទេសម្លៀកបំពាក់ក៏គ្មានយកមកលុយក៏គ្មានទៀតហេីយគេក៏មិនចង់ទៅទីនោះទៀតដែលគេពិតជាស្អប់ទីនោះណាស់
«ហ៊ឹក ហ៊ឹកតេីយេីងគួរទៅណាទៅ បេីគ្មានលុយមួយកាកមួយសេនផង អាយ....»taehyungកុំតែដេីរសុខៗក៏មានឡានជៀសមកពីណាក៏មិនដឹងទេីបធ្វេីអោយគេសម្លប់ព្រោះភាពតក់ស្លត់
#មន្ទីរពេទ្យ
«លោកគ្រូពេទ្យគេយ៉ាងមិចហេីយ»kangjung
«គេមិនអីទេលោក របួសស្រាលប៉ុណ្ណោះហេីយដែលគេសម្លប់មកពីភាពតក់ស្លត់បែបនេះហេីយលោកគួរតែមេីលថែគេអោយបានល្អចៀសវាងគេកេីតជម្ងឺផ្លូវចិត្ត»លោកគ្រូពេទ្យម្នាក់នោះពន្យល់ប្រាប់ទៅkangjung
«បាទអរគុណលោកគ្រូពេទ្យណាស់»
«មិនអីទេបាទ»គាត់និយាយរួចក៏ដេីចេញទៅបាត់ចំណែកkangjungក៏អាចចូលទៅមេីលtaehyungបានហេីយព្រោះតែគេគ្រាន់តែរបួសបន្តិចបន្តួចបែបនេះអាចសួសុខទុកតាមធម្មតា
«មេីលមុខអែងចុះដូចក្មេងស្រីចឹង»kangjungប្រុងនិងយកដៃទៅអង្អែលថ្ពាល់គេតែtaehyungបែរជាកម្រេីកដឹងខ្លួនទៅវិញ
«អឹម....ខ្ញុំនៅឯណា»taehyungបេីកភ្នែកភ្លាមក៏សួរតែម្តងព្រោះគេចាំអីមិនបានថាមុននេះមានរឿងអីកេីតឡេីងនោះទេ
«គឺនៅមន្ទីរពេទ្យ»
«លោកជាអ្នណា»taehyungងេីបអង្គុយហេីយក៏ស្រែកសួរដោយទាញយកភួយមកឪបជាន់ខ្លួន
«អួយ មិនក៏មានអារម្មណ៍ថាឈឺចឹង»taehyungនិយាយរួចក៏យកដៃម្ខាងទៅប៉ះដៃម្ខាងទៀត
«ខ្ញុំគឺlee kangjungអែងកុំកម្រេីកអីអែងប្រហែលជានៅឈឺនៅឡេីយទេ ហេីយខ្ញុំក៏សុំទោសអែងផងដែលដែលខ្ញុំបេីកឡានមិនប្រយត្ន័ក៏ប៉ះពាល់ដល់អែងព្រោះតែខ្ញុំទេីបតែមកនៅទីនេះទេ»kangjungញញឹមទៅកាន់taehyungដេីម្បីកុំអោយគេភ័យខ្លាចនិងនាយមេីលទៅគេដូចជាភ័យណាស់
«អឹម ខ្ញុំចង់ទៅផ្ទះ»
«តែអែងមិនទាន់ជាទេ»
«មិនអីទេខ្ញុំជាហេីយលោកជួយជូនខ្ញុំទៅផ្ទះបានទេ»taehyung
«okចាំខ្ញុំទៅប្រាប់គ្រូពេទ្យអោយតែថាផ្ទះអែងនៅឯណា»kangjung
«ផ្ទះខ្ញុំនៅDaegu»
«ឆ្ងាយគួសមតែមិនអីទេចាំខ្ញុំជូន និយាយចឹងអែគ្មានសាច់ញាតិនៅទីនេះទេហេ៎»kangjung
«ខ្ញុំគ្មានសាច់ញាតិនៅសេអ៊ូទេខ្ញុំមានតែប្តី»
«និងហេីយហៅថាសាច់ញាតិតែហេតុអីអែងមិនទៅរកគេទៅ»kangjungសួរព្រោះចង់ដឹងក្មេងម្នាក់នេះចម្លែកណាស់គេថាមានតែប្តីមិនគួអោយជឿទេគេនិយាយលេងទេដឹង?
«ខ្ញុំដឹងថាលោកមិនជឿថាខ្ញុំមានប្តីទេ តែខ្ញុំមិនបានកុហកលោកទេគ្រាន់តែពេលនេះពួកយេីងលែងលះគ្នាហេីយ»taehyungនិយាយទាំងឪនមុខចុះពេលនេះគេដឹងអតីតប្តីគេណាស់គេចង់ឃេីញមុខនាយចង់ឪបនាយចង់អោយនាយត្រឡប់មករកគេដូចមុនតែអ្វីៗមិនអាចទៅរួចទេគេផ្លាស់ប្តូរអស់ទៅហេីយគេលែងត្រូវការប្រពន្ធកំសត់ម្នាក់នេះទៀតហេីយ
«មិចក៏ចឹង....?»
«......»taegyungមិននិយាយតែគេបែបជាយំទៅវិញ
«សុំទោសដែលចង់ដឹងរឿងរបស់អែង សុំទោសណា»ដោយសារតែឃេីញtaehyungយំទេីបនាយប្រញាប់សុំទោសតែម្តង
«មិនអីទេ»taehyungក៏ប្រញាប់ជូតទឹកភ្នែករបស់គេចេញរួចក៏ធ្វេីជាញញឹមដាក់អ្នកកម្លោះដែលឈរនៅមុខនាយវិញ
«អឹមនិយាយចឹងអែងឈ្មោះអី»
«taehyung..!គឺKim taehyung»
«ខ្ញុំដូចធ្លាប់លឺតែមិនអីទេចាំបន្តិចចាំខ្ញុំទៅប្រាប់គ្រូពេទ្យអោយគាត់ចេញថ្នាំអោយអែងហេីយចាំស្អែកពួកយេីងនិងទៅdaeguដែលម្តង »
«okអរគុណលោកណាស់ លោកkangjung»taehyungក៏ញញឹមសារជាថ្មីជាស្នាមញញឹមដែលដក់ជាប់នៅក្នុងខួរក្បាលរបស់kangjungតែម្តងនាយទុកអោយtaehyungបានសម្រាករួចនាយក៏ទៅជួបគ្រូពេទ្យតែម្តងចំណែកtaehyungក្រោយនាយកម្លោះចេញទៅបាត់ទឹកភ្នែកក៏ហូរចុះមកមិនដាច់ដូចដែលប្រាប់គឺគេនឹកអ្នកកម្លោះគ្មានធម៌មេត្តាម្នាក់នោះណាស់នឹករង្វង់ដៃគេណាស់នឹកគ្រប់យ៉ាងដែលទាក់ទងនិងគេតែគ្រប់យ៉ាងបានត្រឹមនឹកវាមិនអាចនិងទៅសភាពដូចដេីមទេគេក៏មិនដែលគិតថាស្នេហាររបស់ពួកគេទាំងពីរដេីមដល់ផ្លូវបំបែកដែល..!
To be continue.....

លង់ស្នេហ៍អតីតភរិយា(ចប់)Wo Geschichten leben. Entdecke jetzt