ភាគទី30:នាងពិតជានាំភ្លេីងណាស់

1.9K 111 2
                                    

ថ្ងៃចាំផ្តេីមលិចមេឃក៏ចាំផ្តេីមងងឹតតែប្តីប្រពន្ធមួយគូរដែលខុសធម្មជាតិនេះវិញមិនទាន់ចូលផ្ទះនៅឡេីយព្រោះរវល់តែដេីរលេងលំហែរកាយយ៉ាងមានក្តីសុខព្រោះពួកគេមិនសូវជាមានពេលបែបនេះជាមួយគ្នាប៉ុន្មានទេយ៉ាងច្រេីនបានតែផ្អែមល្ហែមក្នុងចម្ការហេីយក៏បន្តរទៅផ្អែមល្ហែមនៅផ្ទះ
«ថ្ងៃនេះដេីរលេងបានច្រេីនកន្លែងដល់ហេីយ»សម្តីរបស់អ្នកជាប្រពន្ធបន្លឺឡេីងមាត់និយាយតែដៃវិញជាប់ជាមួយនិងដៃប្តីកាន់ដៃគ្នាឡេីងស្អិតបេះមិនចេញ
«មែនហេីយ បងថាពួកយេីងគួរតែមានពេលវេលាបែបនេះអោយបានច្រេីន»jungkookតបតជាមួយនិងប្រពន្ធរបស់នាយដោយមិនភ្លេចភ្ជាប់ជាមួយនិងស្នាមញញឹមដែលអ្នកណាឃេីញក៏ត្រូវតែលង់មិនថាកូនក្មេងវ័យជំទង់រឺមនុស្សចាស់ព្រោះតែភាពសង្ហាររបស់នាយ
«អោយតែដូចមាត់ខ្លាចតែបងខ្ជិលនាំអូនដេីរលេងទេ»
«ហៃយ៉ាអ្នកណាអ្នកខ្ជិលនោះ មានតែអូនទេយូរៗទៅការងារសំខាន់ជាងប្តីទៅហេីយ»ទោះបីជានិយាយញ៉ោះប្រពន្ធក៏នាយញញឹមដែលនេះចង់អោយtaehyungលង់និងនាយងេីបមុខលែងរួចរឺយ៉ាងមិច
«ប្រាកដណាស់ប្តីអូនប្រាកដជាសំខាន់ជាងហេីយ តែនេះប្តីអ្នកណាទៅណ៎គ្រាន់តែញញឹមក៏ជះរាងសង្ហារដែរ»taehyungនិយាយសរសេីរនាយរួចក៏យកដៃម្ខាងដែលនៅសល់ទៅខ្តិចថ្ពាល់របស់jungkookបែបខ្នាញ់និងនាយជាខ្លាំង
«aww មិនដឹងទេរឺនេះខ្ញុំជាប្តីរបស់Kim taehyungណាម្នាក់នោះស្អាត ឆ្លាតពូកែហេីយក៏គួរអោយស្រលាញ់ទៀតផងណា»jungkookលេីកសរសេីរពីប្រពន្ធរបស់នាយធ្វេីអោយអ្នកដែលស្តាប់ហេីយគាំងជាមួយនិងពាក្យសម្តីរបស់នាយតែម្តងមិនត្រឹមតែគាំងទេអៀនទៀតផងអ្នកណាមិនអៀនបេីលេងសរសេីរចំៗបែបនេះ
«បេីប្រពន្ធល្អបែបនេះ ខ្ញុំប្រហែលជាគ្មានឪកាសបានក្បែរលោកjeonទេមេីលទៅ»ហៃយ៉ាមេីលចុះមិនអោយចាញ់ប្តីទេទោះមុននេះប្តីនិយាយធ្វេីអោយគេអៀនប៉ុណ្ណាក៏គេទប់អារម្មណ៍ហេីយក៏ប្រញាប់រកពាក្យមកតប តភ្លាមៗតែម្តងហេីយណ៎។
«បានតាសព្រោះពេលនេះប្រពន្ធមិននៅផង»jungkookដេីរកាន់ដៃtaehyungបណ្តេីរក៏ញ៉ោះគេបណ្តេីរនិងអែងពួកគេក៏កំពុងតែធ្វេីដំណេីរគ្មានទិសដៅនៅលេីដងផ្លូវនៃនៅទីក្រុងDaeguនេះអែងមានភ្លេីងពណ៌ចំរុះមានតូបអាហារតូចធំជាច្រេីនតែមិនអ៊ូអរពេកទេមេីលទៅស្អាតបែបរ៉ូមែនទិចតែម្តងហេីយសាកសមនិងគូរស្នេហ៍ដែលស្រលាញ់គ្នាខ្លាំងដូចជាពួកគេជាដេីម។ចំណែកឯឡានដែលពួកគេជិៈមកវិញនោះក៏ទុកនៅមាត់ផ្លូវឯណោះ
«ចិត្តងាយណាស់ នេះបេីប្រពន្ធតាមទាន់ស្លាប់មិនខានទេ»taehyung
«ស្លាប់ព្រោះប្រពន្ធជីវិតពិតជាមានន័យណាស់»
«សម្តីមិនបាត់មួយម៉ាត់សោះហេីយលោកjeonនេះ»taehyung
«ក៏...អួយឈប់លេងហេីយរកពាក្យតបអូនមិនចេញទេបេីពូកែឌឺបែបនេះនោះណាមួយបងមិនសូវជាពេញចិត្តទេពេលអូនហៅបងថាលោកjeonបែបនេះស្តាប់ទៅគ្មានរសនិយមទាល់តែសោះ»jungkook
«ចឹងផងហ៎»
«បាទ...អូនសម្លាញ់ តែនោះ..!»jungkookកំពុងនិយាយជាមួយនិងtaehyungសុខៗក៏ក្រឡេកទៅឃេីញស្រ្តីម្នាក់ដែលខ្លួនស្គាល់ច្បាស់ដូចថ្ងៃមកឈរអីនៅផ្គុំនេះនៅមានមនុស្សប្រុសម្នាក់ឈរគៀកកេីយជាមួយទៀតផង
«មានអ្វីមែនទេjung»taehyungអត់សង្ស័យមិនបានក៏សម្លឹងមេីលទៅតាមភ្នែកដែលjungkookកំពុងសម្លឹងក៏ឃេីញថាkang yuriស្រីល្អឯករបស់ម្តាយក្មេកកំពុងតែឈរស្និតស្នាលនិងប្រុសផ្សេងទំនងមេីលទៅដូចជាអ្នកជិតដិតបែបផ្លូវស្នេហា
«ម្នាក់នោះគឺkang yuri»jungkookប្រែទឹកមុខជាខឹងព្រោះតែនាងពិតជាហ៊ានណាស់ដែលធ្វេីខ្លួនគ្មានកេរ្តិ៍ខ្មាស់ហេីយក៏ទៅតោងទាមនាយទៀតនេះនៅមុខម៉ាក់របស់នាយធ្វេីជាមនុស្សល្អតែខាងក្នុងវិញដូចផ្លែល្វាយ៉ាងចឹងគួរអោយរអេីមណាស់..តែម្នាក់ប្រុសនោះជាអ្នកណាទៅ..?
«នេះបង..ហេតុអីមេីលទៅដូចជាខឹងម្ល៉េះប្រចណ្ឌ័រឺ»taehyungឃេីញថាប្តីចំលែកទេីបចាប់ផ្តេីមសួរបែបចាប់កំហុស
«អូនយកស្អីមកនិយាយ..!»jungkookរៀងក្តៅស្លឹកត្រចៀកបន្តិចរួចក៏ជ្រុលមាត់ប្រែជាស្រែកអោយtaehyungតែមិនខ្លាំងនោះទេថ្វីត្បិតតែវាមិនខ្លាំងតែមនុស្សដែលដូចចិត្តស្តាប់តែសម្តីផ្អែមដូចជាtaehyungប្រាកដជាគិតថាវាខ្លាំងហេីយព្រោះjungkookខានធ្វេីបែបនេះដាក់គេយូរហេីយតែពេលនេះហេតុអីស្រែកគ្រាន់តែសួរធម្មតាសោះនិយាយបែបធម្មតាមកវិញមិនបានរឺ
«នេះបង..!»
«tae..គឺបងសុំទោសបងគ្មានចេតនាទេ»
«តែបងធ្វេីរួចហេីយ»taehyungនិយាយទាំងអួលដេីមករទឹកភ្នែកក៏ហូរចុះមកល្មមរួចក៏ដេីរបកទៅរកឡានវិញ
«taeឈប់សិនចាំបងផង»jungkookនិយាយតែមាត់តែដៃរបស់នាយបែរជាយកកាំមេរ៉ាទៅថតyuriនិងប្រុសម្នាក់នោះមិនដឹងថានាយកំពុងតែគិតអ្វីទេ
#ក្នុងឡាន
«tae..!»
«ថតរូបនាងធ្វេីអី មិចនឹកនាងរឺបានជាថតទុកមេីល»taehyungនិយាយរួចក៏យកដៃជូតទឹកភ្នែកចេញអោយស្អាតរួចក៏សម្រួលអារម្មណ៍
«taeអូនមានហេតុផលបន្តិចបានទេ បងគ្រាន់តែថតរូបនាងទុកជាភស្តុតាងព្រោះអូនក៏ដឹងថាម៉ាក់បងពេញចិត្តនាងប៉ុណ្ណាស្រលាញ់នាងប៉ុណ្ណាហេីយគាត់ក៏គិតថានាងជាមនុស្សល្អស្អាតស្អំតែគាត់មិនបានដឹងទេថានាងជាស្រីបែបនេះនោះ»jungkookបកស្រាយអោយtaehyungស្តាប់ដេីម្បីកុំអោយប្រពន្ធរបស់នាយយល់ច្រឡំលេីនាយទៀត
«តែមុននេះបងស្រែកដាក់អូន»
«taeបងគ្មានចេតនាពិតមែន..!»jungkookទាញដៃអ្នកម្ខាងទៀតមកអង្អែលរួចក៏ថេីបមួយខ្សឺត
«ទៅផ្ទះ..!»
«tae..!»
«អូនថាអោយទៅផ្ទះ ហេីយយប់នេះទៅគេងនៅបន្ទប់របស់បងទៅ»taehyungក្រវាសដៃអ្នកជាប្តីចេញរួចក៏ងៀកមុខទៅម្ខាង
«តែ...!»
«រឺចង់អោយអូនឈប់និយាយរកបង»
«អត់ទេៗ បងទៅក៏បាន»ចំជាស៊យមែនហេីយគ្រាន់តែធ្វេីដេីម្បីផលប្រយោជន៍រួមសោះហេតុអីនាយត្រូវមកទទួលទោសព្រោះតែច្រឡំស្រែកដាក់ប្រពន្ធទៅវិញគិតទៅKang yuriម្នាក់នោះពិតជាមេនាំភ្លេីងពិតមែនគ្រាន់តែឈរពីចម្ងាយមេីលសោះក៏ធ្វេីអោយពួកគេឈ្លោះគ្នាដែលស៊យនោះស៊យ។បន្ទាប់ពីយល់ព្រមជាមួយនិងប្រពន្ធរួចហេីយjungkookក៏បេីកឡានសម្តៅទៅផ្ទះវិញទាំងទឹកមុខកំសត់ព្រោះយប់នេះត្រូវគេងតែអែងហេីយ សេដពិតមែន ហ៊ឹក ហ៊ឹក។ចំណែកtaehyungវិញងៀកមុខចេញទាំងភ្នែកសម្លឹងទៅមេីលទេសភាពធ្វេីមិនដឹងមិនខ្វល់ពីទឹកមុខប្តីរឺអារម្មណ៍ប្តីពេលនេះទេសំខាន់គេខឹងហេីយ..
បេីនិយាយពីyuriវិញម្នាក់ប្រុសដែលនៅជាមួយនាងគ្មានអ្នកណាក្រៅពីប្រុសអ្នកមាននោះទេនាងលួចចេញមកដេីរលេងខាងក្រៅដោយមិនអោយលោកស្រីjeonដឹងនោះទេ
«អូនសម្លាញ់ហា៎ បេីកបន្ទប់បានទេ»
«តែអូន..!»yuriហា៎ស្តីឡេីងប្រៀបដូចជាស្ទាក់ស្ទេីរតែធាតុពិតមិនមែនចឹងទេក្នុងខ្លួនអន្ទះសារដល់ហេីយ
«បងនិងទទួលខុសត្រូវលេីអូន»
«សម្តីព្រានណាស់»
«ទេបងនិយាយដោយចេញពីចិត្ត អោយតែអូនធ្វេីអោយបងចេញចិត្តអូនមិនបាច់ភ័យទេ»ប្រុសម្នាក់នោះនិយាយរួចក៏ប៉ះចង្ការរបស់yuriអោយនាងងៀកមកមេីលមុខនាយអោយប៉ះរួចក៏ចាប់ទាញកញ្ចឹងកររបស់នាងមកជិតខ្លួនរួចក៏ថេីបមាត់របស់នាងយ៉ាងរោលរាលនៅខាងមុខឡានទីសាធារណៈតែម្តង។បន្ទាប់មកទៀតនោះពួកគេក៏បានបង្កាត់ភ្លេីងស្នេហ៍ជាមួយគ្នារហូតដល់ទាបភ្លឺទេីបyuriត្រឡប់ទៅសណ្ឋាគារវិញដោយប្រាប់ថាមិនបាច់ទទួលខុសត្រូវលេីនាងទេ
«អរគុណសម្រាប់យប់មិញ ហេីយមិនបាច់ទទួលខុសទេអន់ៗបែបនេះនោះ»yuriលេីកស្លៀកពាក់រួចក៏និយាយទៅកាន់ប្រុសម្នាក់នោះ
«នេះយេីងអន់ចឹងហេ៎ ចង្រៃយ៍យេីងមិនមែនប្រុសលក់ខ្លួនទេ»ប្រុសម្នាក់នោះក្តៅក្រហាយជាខ្លាំងពេលដែលyuriចេញទៅបាត់ហេីយក៏បោះលុយអោយនាយមួយដុំ
«ហ៊េីយ កុំអោយយេីងជួយនាងម្តងទៀតអោយសោះ ស្រីជេីងល្អ»នាយក្តាប់ដៃហេីយក៏ប្រមូលសម្លៀកបំពាក់របស់ខ្លួនហេីយក៏ទៅសម្អាតខ្លួនក្រោយមកក៏ចាកចេញពីសណ្ឋាគារនោះអ្វីដែលសំខាន់yuriចេញលុយថ្លៃបន្ទប់ដែលស្នាក់នៅយប់មិញទៀតផងវារឹតតែធ្វេីអោយនាយក្តៅក្រហាយថែមមួយកម្រិតទៀត....

Like pageអោយadminម្នាក់មួយមកក្រែងល៎adminមានshort novelអោយហេហេ
Link: https://www.facebook.com/Alpha_Omega-101671542470419/

com/Alpha_Omega-101671542470419/

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

To be continue to...!

លង់ស្នេហ៍អតីតភរិយា(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin