បន្ទាប់ពីញ៊ាំអាហាររួចពួកគេក៏បបួលគ្នាមកមន្ទីរពេទ្យ ពេលមកដល់ភ្លាមបានដំណឹងមកថាលោកស្រីjeonអាចកម្រើកដៃបាននេះជាអាការៈបង្ហាញថាគាត់អាចនិងដឹងខ្លួនក្នុងពេលឆាប់ៗនេះហើយ។វាជាការល្អបើសិនជាលោកស្រីjeonបានដឹងខ្លួនក្នុងពេលឆាប់ៗនេះព្រោះពួកគេមិនអាចទុកចិត្តyuriបានឡើយការដែលនាងនៅក្រៅឃុំបែបនេះនាងអាចឃ្លាតឪកាសធ្វើបាបលោកស្រីjeonម្តងទៀត តែអ្វីដែលjungkookកំពុងតែបារម្ភខ្លាំងបន្ទាប់ពីអ្នកម៉ាក់របស់នាយនោះគឺtaehyungនេះអែងដោយសារតែគេកំពុងតែមានកូនចុះបើyuriបានដឹងពីរឿងនេះនោះស្ថានភាពកាន់តែយ៉ាប់ហើយព្រោះតែនាងក៏កំពុងតែជួបនៅរឿងបាត់បង់កូនដូចគ្នា។
#skip
បើក្រឡេកមកមើលyuriពេលនេះវិញបន្ទាប់ពីគេអនុញ្ញាតអោយនាងនៅក្រៅឃុំហើយពេលនេះនាងក៏កំពុងតែអង្គុយនៅលើសាឡុងនិយាយជាមួយនិងបុរសម្នាក់នៅក្នុងcondoរបស់នាងជាមួយនិងទឹកមុនស្រស់ថ្លាគ្មានកង្វល់ទាល់តែសោះហើយក៏មិនសាកសមជាមួយនិងអ្នកជម្ងឺដែលទើបតែចេញពីពេទ្យព្រោះតែបាត់បង់កូននោះដែរ។
«ខ្ញុំមិនដែលគិតសោះថានាងហ៊ានដល់ថ្នាក់»
«លោកស្គាល់ខ្ញុំតិចពេកហើយ ពេលនេះហ្គេមមួយនេះខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំចង់ក្រឡុកបែបណាក៏បាន»yuriនិយាយទាំងមានអំណួតលើខ្លួនអែងព្រោះវាក៏ពិតមែនដោយសារតែលោកស្រីjeonមិនទាន់ដឹងខ្លួនហេតុនេះហើយនាងក៏នៅតែមានប្រៀបជាងដដែលព្រោះតែគ្មានអ្នកណាមកធ្វើអ្វីនាងបានទេដោយសារតែជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ
«នាងនិយាយបែបនេះហាក់បីដូចជាមើលស្រាលប្អូនប្រុសខ្ញុំពេកហើយ»ប្អូនប្រុសដែលនាយបាននិយាយមុននេះគឺសម្តៅលើjungkookតែម្តង តែមិនបានឆ្ងល់ទេអ្នកដែលកំពុងតែសន្ទនាជាមួយនិងyuriគឺkangjungបងប្រុសជីដូនមួយជាមួយនិងjungkookនេះអែង។គេត្រឡប់មកកូរ៉េលើកនេះចង់មកសួរសុខទុក្ខលោកស្រីjeonតែក៏ត្រូវឆៀងចូលមកមើលyuriសិនព្រោះបានដំណឹងមកថានាងរលូតកូន នាយក៏ស្តាយណាស់ដែលតែមិនដឹងធ្វើយ៉ាងមិចបើគេក៏និស្ស័យនៅលើលោកនេះទៅហើយទោះចង់ហាមឃាត់ក៏ហាមមិនបានដែរ។
«ហឺស...ខ្ញុំមិនដែលមើលស្រាល សត្រូវទេ»
«នាងចាត់ទុកគេជាសត្រូវតែបែរជាចង់បានគេធ្វើជារបស់ខ្លួនអែងទៅវិញ មិនខ្មាស់ខ្លួនអែងទេរឺkang yuri»kangjungសួរទៅនាងវិញទាំងជ្រួញចញ្ចើមហាក់បីដូចជាមិនសូវជាyuriទាល់តែសោះ
«ដល់ដំណាក់កាលនេះហើយនៅចង់បានគេមកធ្វើអីទៀត ពេលនេះអ្វីដែលខ្ញុំចង់បាននោះគឺជីវិតរបស់Kim taehyung»
«និយាយអោយស្រួលបួលបន្តិចទៅ នាងធ្វើបាបសាច់ញ្ញាតិខ្ញុំ ខ្ញុំនៅមិនទាន់រករឿងផង ដូច្នេះហើយកុំសូម្បីតែគិតថាចង់ទៅរករឿងរឺប៉ះពាល់taehyungសោះ តិចថាខ្ញុំមិនបានប្រាប់ ប្រយត្ន័តែសាកសពរបស់នាងស្លាប់មិនស្អាតណាស្រីស្រស់»kangjungងើបខ្លួនពីសាឡុងដោយក្តៅស្លឹកត្រចៀកងឺងតែម្តង បន្ទាប់មកក៏ដើរទៅជិតyuriរួចក៏ច្របាច់មាត់នាងហើយក៏និយាយពាក្យសម្តីបង្កប់ដោយភាពប្រាកដប្រជា
«អួយ...ម្នាក់ៗមើលទៅងប់ងល់និងវាម្ល៉េះ វាមានស្អីអស្ចារ្យទៅ»yuriរុញដៃkangjungចេញពីមាត់របស់នាងវិញព្រោះនាយច្របាច់ខ្លាំងណាស់ល្មមអោយនាងឈឺដូចគ្នា
«គេគ្មានស្អីអស្ចារ្យទេ តែក៏ល្អជាងនាងគុណនិងមួយរយឯណោះ ហើយចាំទុកណាកុំសូម្បីតែមានគំនិតធ្វើបាបtaehyungអោយសោះ»បន្ទាប់ពីនិយាយរួចនាយក៏ដើរចេញមកបាត់ទុកអោយyuriនៅក្តៅក្រហាយម្នាក់អែង។នាងរឹតតែស្អប់taehyungលើសដើមហើយបន្ទាប់ពីបានលឺសម្តីរបស់kangjungមុននេះ។មើលទៅម្នាក់ៗដូចជាចេញមុខការពារគេដល់ហើយ បែបនេះហើយទើបធ្វើអោយyuriកាន់តែចង់សាកល្បងលេងជាមួយនិងtaehyungលើសដើមព្រោះចង់អោយពួកគេឈឺចាប់ដូចជានាងនៅពេលនេះចឹង។នៅពេលនេះនាងស្ទើរតែបាត់បង់នូវអ្វីគ្រប់បែបយ៉ាងសូម្បីតែប៉ារបស់នាងក៏លែងទទួលស្គាល់នាងជាកូនរបស់គាត់ដែល តែនៅមានម្តាយរបស់នាងដែលនៅតែគិតពីនាងយកចិត្តទុកដាក់ជាមួុយនាងដោយលួចផ្ញើរលុយអោយនាងចាយគ្រប់ពេល។សួរថាម្តាយឪពុកណាដែលមិនស្រលាញ់កូននោះតែបើកូនធ្វើអោយខូចចិត្តជាច្រើនលើកច្រើនសារហើយនោះការអត់ទ្រាំរបស់គាត់ក៏មានកំណត់ដូចគ្នា។តែបើនិយាយពីកូនរបស់yuriដែលបានស្លាប់ទៅហើយនោះបើសួរថានាងស្តាយទេនាងប្រាកដជាស្តាយហើយទោះនាងអាក្រក់ប៉ុណ្ណាក៏មានចិត្តអាណិតស្រលាញ់កូនតិចតួចដែលតែមិនបង្ហាញនាងហាក់បីដូចជាមិនខ្វល់ទាល់តែសោះតែក្នុងចិត្តក៏គ្រាំគ្រាមិនស្ទើរដូចតែគ្នាទេ។
បើងៀកមកមើលyoongiឯណេះវិញមួយរយៈនេះដូចជាស្មុគស្មាញដល់ហើយ គ្មានសម្មាធិក្នុងការធ្វើការទាល់តែសោះហើយអារម្មណ៍មិនដឹងជាហោះហើរដល់ឋានណាទៅហើយទេ
«ចាហ្វាយ...ចាហ្វាយ»ឃើញទេគ្រាន់តែកូនចៅជំនិតហៅពីរដងទៅហើយនៅកម្រើកមិនទាន់កើតទេភ្លឹកៗមិនដឹងជាយ៉ាងមិចទេ
«ចាហ្វាយ...!»ដោយទ្រាំមិនបានតទៅទៀតទើបនាយសម្រេចចិត្តស្រែកយកតែម្តង
«វាស្អីអែងហាស...កើតស្អីបានជាមកស្រែកដាក់យើងនិង»yoongiឆ្លើយតបទៅកូនចៅវិញទាំងទឹកមុខមួលម៉ៅ
«គឺមកពីខ្ញុំហៅចាហ្វាយច្រើនដងហើយគ្មានការឆ្លើយតបទើបខ្ញុំស្រែកបែបនេះ សុំទោសផងចាហ្វាយ»នាយឪនគោរពទុកជាការសុំទោសបន្តិចមុននិងងើបមុខឡើងវិញក៏ត្រូវទទួលបានមួយសំណួរពីyoongi
«អែងមានការអី ក៏ឆាប់និយាយមក»
«គឺនេះជាឯកសារទិន្នន័យស្រាក្រហមរបស់ពួកយើងសុំចាហ្វាយស៊ីញ៉េអនុញ្ញាតផងទាន»
«ចុះឯកសារទំនិញមកពីdaeguនោះគេបញ្ចូលមករឺនៅ»
«នៅទេចាហ្វាយ តែខ្ញុំបានដំណឹងមកថាលោកkimនិងបញ្ចូលអ្នកកាន់បញ្ចីរមកដោយផ្ទាល់ព្រោះតែខាងគាត់ក៏ត្រូវឡើងមកទីក្រុងដើម្បីពិភាគ្សាជាមួយនិងភ្ញៀវដូចគ្នាបាទ»នាយរៀបរាប់បានក្បោះក្បាយណាស់ប្រាប់ទៅកាន់yoongiទើបធ្វើអោយyoongiចាប់អារម្មណ៍ជាមួុយនិងសម្តីដែលនាយបាននិយាយមុននេះថាលោកkimនិងបញ្ចូលអ្នកកាន់បញ្ចីរមកដោយផ្ទាល់ ចឹងមានន័យថាpark jiminជាអ្នកឡើងមករឺ
«អ្នកដែលត្រូវមកនោះជាអ្នកណា»yoongiបានគិតក្នុងចិត្តព្រមទាំងប្រាកដចិត្តរួចទៅហើយថាjiminនិងមកតែគ្រាន់តែចង់បញ្ជាក់តែប៉ុណ្ណោះ
«គឺលោកpark jiminទាន គាត់និងធ្វើការណាត់ជាមួយចាហ្វាយនៅព្រឹកស្អែកព្រោះគាត់មកដល់នៅយប់នេះហើយបាទ»
«ល្អ...អែងអាចទៅវិញបានហើយចំណែកឯកសារទុកនៅទីនេះសិនហើយយើងនិងពិនិត្យតាមក្រោយ»
«បាទចាហ្វាយ»នាយនិយាយរួចក៏ដើរចេញទៅបាត់ដោយមិនបានតឿនឯកសារអោយប្រញាប់អីនោះទេព្រោះទិន្នន័យនេះគ្រាន់តែស្រង់អោយហើយកុំអោយជាន់ការងារគ្នានៅពេលចុងឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើធ្វើអោយហើយៗក៏ល្អដើម្បីមានពេលទំនេរសម្រាកខួរក្បាលខ្លះ។ចំណែកឯyoongiក៏នៅតែមិនទាន់បានពិនិត្យឯកសារដែលកូនចៅបានយកមកមុននេះដែរ តែនាយបែរជាសង្វាតទាញយកទូរសព្ទ័ឆាតទៅអ្នកណាក៏មិនដឹង
#ក្នងឆាត
«អែងមក សេអ៊ូរឺ...?»កម្លោះសង្ហារmin yoongiបានឆាតសួរទៅjiminទុកជាការគួរសមហើយក៏ជាការបំពេញក្តីសុខខ្លួនអែងដែលព្រោះថានាយអារម្មណ៍មិននៅក្នុងខ្លួនមួយថ្ងៃហើយដោយសារតែចេះតែគិតពីjiminនេះអែង
«......»គ្មានការឆ្លើយតប
«កំពុងរវល់ធ្វើអី ទើបមិនតបសាររបស់យើង នេះនៅonlineតាស»yoongiនិយាយរួចក៏ព្យាយាមស្វែងរកពាក្យថ្មីសួរទៅjiminដើម្បីអោយគេតបសាររបស់នាយ
«អែងកំពុងធ្វើអ្វី ទើបគ្មានពេលឆ្លើយតបសាររបស់យើង»មើលចុះសំណួរនេះគួរណាតែជាសង្សារសួរទើបត្រូវតែនេះគ្មានត្រូវជាអ្វីនិងគ្នាផង
«មិនបានទេ ត្រូវតែខលទៅទើបបាន»
«វាស្អីលោកនិងរំខានណាស់»ងាប់ហើយគ្រាន់តែលើកទូរសព្ទ័មិនទាន់បាននិយាយអ្វីផងគេថារំខានគេបាត់ទៅហើយ
«សុំទោសយើងមិនចង់ខលទៅរំខានអែងទេតែមកពីអែងមិនតបសាររបស់យើង»
«មានរឿងអីដែលខ្ញុំត្រូវតបសារលោកនោះ»
«គ្មានរឿងអីទេតែយើងសួរអែង អែងគួរណាតែតបបន្តិចមកក៏យើងអស់ចិត្តដែរ»
«ហ៊ើយត្រូវហើយខ្ញុំឡើងទៅសេអ៊ូយប់នេះហើយ ហើយពេលនេះកំពុងតែគេងokទេប៉ុណ្ណឹង»
«នេះអែងបានឃើញសារយើងហើយមិចមិនតបហេតុអីចាំទាល់តែយើងខលទៅ»yoongiសួរទាំងអន់ចិត្ត
«បើឃើញហើយមិនតបតើវាយ៉ាងមិច ខ្ញុំមិនតបជារឿងរបស់ខ្ញុំបើអស់អីហើយប៉ុណ្នឹងចុះ»jiminបម្រុងនិងចុចបិទទៅហើយតែ
«អេ៎ឈប់....»តែyoongiក៏ប្រញាប់ហាមភ្លាមៗ
«យ៉ាងមិចនិយាយមកខ្ញុំត្រូវការគេង»
«អែងមិនបាច់កក់សណ្ឋានគារទេ ចាំគេងនៅcondoយើងទៅសុវត្តិភាពជាង»yoongiនិយាយជាលក្ខណៈបញ្ជាបន្តិចស្នើរសុំបន្តិច
«ហេតុអីពួកយើងមិនស្និតស្នាលគ្នាដល់ថ្នាក់នោះទេ ហេតុអីចាំបាច់អោយខ្ញុំគេងនៅcondoរបស់លោក»
«ព្រោះយើងបារម្ភពីសុវត្តិភាពរបស់អែងនោះអី បើអែងគេងនៅcondoរបស់យើងវាសុវត្តិភាពជាងយ៉ាងណាចាត់ទុកថាយើងសុំទៅចុះណា»yoongi
«ហ៊ើយលោកនេះតាមយាយីជីវិតខ្ញុំណាស់»
«សម្រេចថាokហើយចឹង ទីតៗៗៗ»yoongiនិយាយអឹមអើតែខ្លួនអែងរួចក៏ចុចបិទបាត់
«នេះ....ហ៊ើយមនុស្សចង្រៃនេះយើងមិនទាន់ព្រមឯណា»jiminនិយាយទាំងមុខស្អុយតែក៏លួចមានអារម្មណ៍ល្អខ្លះដែលពេលបានដឹងថាyoongiបារម្ភពីសុវត្តិភាពរបស់ខ្លួនបែបនេះនោះ
«ធ្វើមើលតែយើងជាសង្សាររបស់គេចឹង ចំមែនហើយmin yoongiចង្រៃអើយ»jiminនិយាយរួចក៏លួចញញឹមហើយក៏ប្រញាប់រៀបចំសម្លៀកបំពាក់សិននិងអាលបានចេញដំណើរព្រោះថ្ងៃនេះត្រូវឡើងទៅសេអ៊ូជាបន្ទាប់ទើបថ្ងៃនេះមិនបានទៅធ្វើការទេនៅសម្រាកនៅផ្ទះសិនហើយyoongiខលមក ដូច្នេះហើយគេក៏ប្រាប់ថាគេកំពុងតែគេងតែមិនទាន់បានគេងអោយស្រួលខ្លួនផងមានមនុស្សមករំខានទៅហើយពិតជាយ៉ាប់មែន។មួយសន្ទុះក្រោយមកjiminរៀបចំរបស់របបរបស់ខ្លួនរួចរាល់ហើយក៏ដល់ពេលរសៀលល្មមគេក៏ប្រញាប់បើឡានទៅដោយខ្លួនអែងតែម្តងនេះបើទៅដល់សេអ៊ូអាចនិងយប់ហើយ ដូច្នេះគេក៏ផ្ញើរសារអោយyoongiផ្ញើរទីតាំងcondoរបស់នាយអោយមកគេមុននិងចេញដំណើរទៅ
To be continue