ក្រោយពីញ៊ាំអាហាររួចហើយjiminនិងyoongiក៏ត្រឡប់មកcondoវិញដោយyoongiនៅកាន់ដៃរបស់អ្នកជាសង្សារជាប់មិនព្រមប្រលែងទៅណាសោះមានអារម្មណ៍ថាខ្លួនអែងសំណាងណាស់ហើយក៏មានក្តីសុខណាស់ដែរ តើនេះមែនទេជាស្នេហាពិត?
ពេលមកដល់condoភ្លាមjiminក៏ប្រញាប់ទៅប្តូរសម្លៀកបំពាក់ព្រមទាំងងូតទឹកភ្លាមៗព្រោះតែគេមិនអាចទប់នូវភាពអៀនខ្មាស់របស់ខ្លួនអែងបានទេបើyoongiនៅតែកាន់ដៃគេជាប់រហូត ហើយនៅមានភ្នែកមួយគូរនោះទៀតវាធ្វើអោយគេអៀនក្រហមមុខក្រហមមាត់អស់ទើបប្រញាប់គេចខ្លួនទៅសិន
«jiminហា៎ អូនសង្ងំនៅក្នុងបន្ទប់ទឹកយូរហើយមានកើតអីរឺអត់ហា៎»yoongiស្រែកខ្លាចខ្លាចថាjiminអាចនិងកើតរឿងអីមិនល្អចំពោះគេព្រោះតែjiminចូលទៅយូរគួរសមហើយដែរ
«គឺ ខ្ញុំមិនអីទេហើយពេលនេះកំពុងតែរៀបចេញទៅហើយ»jiminដើរចេញពីបន្ទប់ទឹកវិញជាមួយនិងសម្លៀកបំពាក់រួចជាស្រេចហើយក៏មានកន្សែងតូចមួយនៅនិងដៃកំពុងតែជូតសក់របស់ខ្លួនផងដែរ
«មកនេះមកចាំបងជូតអោយ»yoongiរុញខ្នងjiminតិចៗអោយទៅអង្គុនៅមុខកញ្ចក់ហើយក៏ប្រុងនិងយកកន្សែងពីjiminតែjiminក៏រហ័សប្រកែកជាមួយនិងសំណើររបស់yoongiភ្លាមៗ នេះអោយទៅជូតបានយ៉ាងមិចបើគ្រាន់តែប៉ុណ្នឹងគេស្ទើរតែជ្រែកដីទៅDaeguវិញទៅហើយ
«មិនបាច់ទេខ្ញុំធ្វើខ្លួនអែងបាន លោកទៅងូតទឹកចុះ»jiminតបរួចក៏យកកន្សែងនោះមកជូតសក់ខ្លួនអែងបន្តទៀតតែyoongiនេះណាក៏ចចេសដែរ
«អត់ទេបងចង់បំពេញតួនាទីជាសង្សារល្អ ផ្តល់ជាទំនុកចិត្តនិងការយកចិត្តទុកដាក់អោយអូនហេតុនេះហើយមិនបាច់ប្រកែកទេមក»yoongiនាយក៏លូកដៃទៅយកកន្សែងនោះមកជូតសក់អោយjiminថ្នមៗដោយមិនមានការប្រកែកពីសំណាក់jiminទៀតឡើយ អាចថាពេលនេះវាជាពេលដែលល្អបំផុតហើយសម្រាប់jiminគេទទួលបាននូវអារម្មណ៍កក់ក្តៅដែលគេមិនដែលធ្លាប់គិតសោះថាគេនិងអាចទទួលបានបុរសសម្តីត្រជាក់ដូចទឹកកកតែប្រែជាទន់ភ្លន់ព្រមទាំងចេះtake careគេបែបនេះ។អាចថាពេលនេះនាយផ្លាស់ប្តូរខ្លួនអែងសឹងតែ90ភាគរយទៅហើយពេលនៅជាមួយjimin។មួយសន្ទុះក្រោយមកការជូតសក់ត្រូវបានបញ្ចប់yoongiដាក់កន្សែងទៅម្ខាងហើយក៏ទាញកៅអីរបស់jiminដែលកំពុងតែអង្គុយនោះអោយបែរមករកនាយ
«ស្អែកអូនទៅវិញហើយរឺ?»នាញបន្ទន់ជង្គង់របស់ខ្លួនមួយចំហៀងដើម្បីនិយាយជាមួយនិងjiminដែលកំពុងតែអង្គុយលើកៅអីនោះ
«ត្រូវហើយ»jiminសម្លឹងមើលទៅមុខyoongiចំគេក៏អាចដឹងថាyoongiកំពុងតែកង្វល់ចិត្ត
«បងប្រាកដជានឹកអូន»
«បើនឹកលោកក៏អាចខលមកខ្ញុំបានតាស»jiminនិយាយមិនសូវជាពិរោះឡើយព្រោះមិនទាន់សូវទម្លាប់ខ្លួន
«តែបងចង់ជួបមុខអូនផ្ទាល់ច្រើនជាង»
«ហៃយ៉ា សម័យឥឡូវជួបតែតាមទូរសព្ទ័ក៏បានលោកនេះចំមែនហើយនឹកអីក៏នឹកយ៉ាងនេះ»jiminនិយាយលេងសើចហើយក៏ទាញថ្ពាល់yoongiលេង
«និយាយជាមួយបងមិនពិរោះសោះហើយ»yoongiដាក់ក្បាលកើយភ្លៅjiminទាំងខ្លួនកំពុងតែអង្គុយផ្ទាល់និងឥដ្ឋហើយពេលនេះ ចំណែកឯjiminក៏អង្អែលក្បាលនាយតិចៗប្រៀបដូចជាអង្អែលក្បាលកូនក្មេងដូចគ្នា
«ពិរោះអស់ប៉ុណ្នឹងហើយ»
«មានអារម្មណ៍ថាតែអែងៗមិចទេ»នាយហាក់បីដូចជាអន់ចិត្តជាមួយនិងjiminណាស់
«នែធ្វើដូចជាអន់ចិត្តទៅកើតដែល ឥឡូវចេះចុះព្រោះតែខ្ញុំមិនទាន់ទម្លាប់ចឹងខ្ញុំហៅបងថាបងចុះប៉ុណ្នឹងតើokដែលទេលោកmin?»
«បែរនេះក៏បានយល់ថាអូនមិនទម្លាប់»
«ល្អណាស់ យប់នេះបងគេងនៅទីនេះហើយណាខ្ញុំមិនចង់គេងម្នាក់អែងទេ»jiminដាក់សំណើរទៅyoongi
«ប្រាកដណាស់»
«ចឹងទៅងូតទឹកទៅ»jimin
«បាទ»yoongiបានដើរចូលទៅក្នុងបន្ទប់ទឹកបាត់នៅឡើយតែjiminដែលកំពុងតែឈរញញឹមយ៉ាងមានក្តីសុខតែម្នាក់អែង។
បើងៀកមកមើលគ្រួសារjeonវិញពេលនេះលោកស្រីjeonក៏ចចេសចង់ចេញពីមន្ទីរពេទ្យដោយអាងហេតុថាគាត់បានជាសះស្បើយហើយមិនចង់នៅពេទ្យទេ ចាំហៅពេទ្យផ្ទាល់ខ្លួនទៅព្យាបាលនៅផ្ទះចុះ។ពេលនេះគ្រួសារចាប់ផ្តើមរីករាយឡើងវិញjungkookក៏មិនទាន់ចង់ដាក់សម្ពាធដល់ម្តាយរបស់ខ្លួនទើបមិនទាន់បាននិយាយរឿងក្តីដែលគាត់ត្រូវឡើងទៅបកស្រាយនោះទេ នាយចង់អោយម៉ាក់របស់ខ្លួនបានធូរស្រាលខ្លះសិនសឹមនិយាយគ្នាពីរឿងនេះតែបើបណ្តោយយូរពេកក៏ពិបាកដែលព្រោះថាyuriអាចត្រឡប់មកធ្វើបាបគាត់និងtaehyungវិញបានគ្រប់ពេលព្រោះនាងពិតជាក្លាហ៊ានខុសពីការរបស់នាយឆ្ងាយណាស់
............
នាពេលព្រឹកគ្រួសារjeonប្រញាប់ចេញដំណើរពីព្រលឹមធ្វើដំណើរឆ្ពោះទៅកាន់daeguដែលជាទីកំណើតរបស់taehyungម្តងនេះទៅមានអ្នកបើកឡានអោយទើបធ្វើអោយjungkookងាយស្រួលគៀកកើយជាមួយនិងtaehyung អ្វីដែលសំខាន់នោះថ្ងៃនេះtaehyungហាក់បីដូចជាមិនសូវស្រួលខ្លួនទាល់តែសោះនេះទម្រាំតែដល់daegu taehyungសឹងតែដាច់ខ្យល់ស្លាប់ទៅហើយវាបម្រុងនិងក្អួតតែក្អួតមិនចេញហើយនៅមានអាការៈវិលមុខទៀតផងធ្វើអោយjungkookបារម្ភណាស់ បារម្ភឡើងស្លេកមុខអស់ទៅហើយ។លោកស្រីjeonឃើញបែបនេះហើយមានតែញញឹមព្រោះគាត់ដឹងច្បាស់ណាស់ថាវាជាអាការៈចាញ់កូន ហើយឃើញថាកូនគាត់យល់ចិត្តទុកដាក់និងប្រពន្ធយ៉ាងនេះទៅហើយក៏មានអារម្មណ៍ត្រេកអរជាពន់ពេកហើយក៏ស្តាយក្រោយណាស់ដែរ ដែលកាលពីមុនគាត់តែងតែតាមបំបែកអ្នកទាំងពីរ។