ក្រោយពីធ្វើដំណើរបានមួយសន្ទុះធំjungkookនិងtaehyungក៏បានមកដល់មន្ទីរពេទ្យដែលលោកស្រីjeonកំពុងតែសម្រាកព្យាបាល គ្រាន់តែចូលមកដល់ក្នុងភ្លាមjungkookរត់ទៅឪបម៉ាក់របស់នាយដែលកំពុងតែអង្គុយផ្អែកខ្លួននិងគ្រែអោយប៉ារបស់គេបញ្ចុកទឹក។ដំបូងឡើងពេទ្យអោយគាត់សម្រាកសិនដោយអោយគាត់សម្រានអោយស្រួលបួលប៉ុន្តែក្រោយដឹងខ្លួនគាត់ក៏មានអារម្មណ៍ថាចុកករមិនចង់សម្រានលើគ្រែទៀតទេទើបពេទ្យស្រេចចិត្តអោយគាត់អង្គុយអោយបានមួយសន្ទុះសិន
«អ្នកម៉ាក់ ម៉ាក់ដឹងខ្លួនហើយ»jungkookរត់មកឪបកាយអ្នកជាម្តាយហើយក៏បម្រុងនិងរលីងរលោងទឹកភ្នែកទៅហើយតែត្រូវអ្នកម្តាយបង្អាប់ទាន់ទើបទប់ទឹកភ្នែកវិញ
«ហៃយ៉ា នេះកូនម៉ាក់ប្រុងយំដោយសារម៉ាក់រឺ ?ធំប៉ុណ្នឹងទៅហើយនៅយំទៀតមិនចេះខ្មាស់ប្រពន្ធទេហេ៎លោកកូន»លោកស្រីjeonនិយាយបង្អាប់កូនរបស់គាត់ដោយសម្តីសម្តៅហាក់បីដូចជាទទួលស្គាល់taehyungជាកូនប្រសារយ៉ាងចឹង
«ម៉ាក់ព្រោះកូនរំភើបនោះអី នេះម៉ាក់មានឈឺកន្លែងណាទៀតទេ»jungkookសួរទៅម៉ាក់របស់ខ្លួនដោយមានtaehyungនៅចាំឈរមើលពីក្រោយដោយញញឹមបិទមាត់មិនជិតក្រោយឃើញថាគាត់បានដឹងខ្លួនឡើងវិញតែក៏មិនហ៊ានចូលទៅជិតលោកស្រីjeonទេខ្លាចថាគាត់មិនបានពេញចិត្តនិងវត្តមានរបស់គេ
«គឺអត់ទេគ្រាន់តែចុក ករបន្តិចព្រោះម៉ាក់សន្លប់យូរពេក»គាត់និយាយរួចក៏ដៀងភ្នែកសម្លឹងមើលទៅtaehyungបន្តិចរឺក៏និយាយបន្ត
«មើលទៅអែងដូចជាស្អប់ខ្ពើមយើងណាស់ទើបមិនចូលមកក្បែរយើងសោះ»សម្តីគាត់ស្តាប់មើលទៅមិនសូវពិរោះទេតែអាចកាត់ន័យយល់ថាគាត់ចង់អោយtaehyungចូលមកក្បែរគាត់ហើយក៏ឪបគាត់ដូចជាjungkookដែរ
«គឺ គឺ ទេទេម៉ាក់មិនមែនបែបនេះឡើយខ្ញុំគ្រាន់តែ...»
«គ្រាន់តែយ៉ាងមិច មកនេះមកខ្ញុំចង់ឪបកូនប្រសាររបស់ខ្ញុំ»លោកស្រីjeonប្រញាប់កាត់សម្តីរបស់taehyungហើយក៏និយាយពាក្យមុននេះឡើងធ្វើអោយtaehyungរំជួលចិត្តឡើងស្រក់ទឹកភ្នែកទៅហើយសូម្បីតែjungkookនិងប្តីរបស់គាត់ក៏ស្រឡាំងកាំងដែលមិននឹកស្មានថាក្រោយដឹងខ្លួនឡើងវិញលោកស្រីjeonដែលជាប្រពន្ធរបស់ខ្លួនព្រមទទួលយកtaehyungដោយងាយបែបនេះសោះហើយ។ប៉ុន្តែនៅពីក្រោយរឿងនេះដោយសារតែគាត់មានអារម្មណ៍ថាខុសព្រមទាំងសោកសៅជាខ្លាំងក្រោយដឹងថាអ្នកដែលគាត់ទុកចិត្តបំផុតបែបជាហ៊ានធ្វើរឿងពុំគប្បីបែបនេះទៅវិញគាត់នៅចងចាំថ្ងៃនោះបានយ៉ាងច្បាស់ថាyuriបានធ្វើអ្វីខ្លះក្នុងការក្បត់ទំនុកចិត្តរបស់គាត់ ហើយគាត់ក៏មានអារម្មណ៍ខុសជាមួយនិងtaehyungដូចគ្នាដែលមើលងាយtaehyungគ្រប់បែបយ៉ាងតែបែរជាទៅកាន់ជើងមនុស្សស្រីគ្មានកេរ្តិ៍ខ្មាស់ម្នាក់នោះទៅវិញ។លោកស្រីjeonនិងtaehyungបានឪបគ្នាយ៉ាងស្អិតរមួតអមជាមួយនិងទឹកភ្នែករយលានដំណកកំពុងតែហូរចុះមកឥតស្រាក់ស្រាន
«ម៉ាក់សុំទោសណាtaehyung សុំទោសគ្រប់យ៉ាងចំពោះរឿងកន្លងមកសុំទោសណា។តើកូនអាចលើកលែងទោសអោយម៉ាក់បានទេ ?»លោកស្រីjeonនិយាយទាំងទឹកភ្នែកដោយការដឹងកំហុស
«ម៉ាក់ ម៉ាក់កុំសុំទោសខ្ញុំអី ខ្ញុំមិនដែលប្រកាន់ខឹងរឺស្អប់ម៉ាក់ឡើយ»taehyungតបទៅគាត់វិញជាមួយនិងទឹកភ្នែកដូចគ្នាចំណែកឯjungkookក៏ជួយអង្អែលខ្នងប្រពន្ធពីខាងដើម្បីកុំអោយtaehyungតានតឹងពេកហើយលោកjeonក៏ដូចគ្នាគាត់ក៏បានជួយសម្រួលដល់ប្រពន្ធរបស់គាត់ដូចគ្នា។ក្រោយសន្ទនាគ្នាចប់ប្រកបដោយការចុះសម្រុងហើយtaehyungក៏ប្រាប់ពីដំណឹងដែលខ្លួនកំពុងតែមានផ្ទៃពោះអោយទៅលោកស្រីjeonបានដឹងដូចគ្នាដើម្បីកុំអោយគាត់ពិបាកចិត្តពេកតែក៏បានផលពិតមានលោកស្រីjeonក៏ចាប់ផ្តើមរៀងធូរស្រាលជាមុនក្រោយរងរបួសទាំងផ្លូវកាយនិងផ្លូវចិត្តកន្លងមកនោះ
«ម៉ាក់ចង់ទៅលេងម៉ាក់របស់អែងបានម្តងtaehyung»លោកស្រីjeonដាក់សំណើរដែលធ្វើអោយគ្រប់គ្នារំភើបជាពន់ពេកប៉ុន្តែក៏មាននៅមានហាមប្រាមពីjungkookដូចគ្នាមិនមែនហាមមិនអោយទៅទេប៉ុន្តែគាត់នៅមិនទាន់ជាសះស្បើយនៅឡើយបែបនេះបើធ្វើដំណើរផ្លូវឆ្ងាយក៏ពិបាកដែរ
«ខ្ញុំថាចាំម៉ាក់ជាសះស្បើយជាងនេះទៅអ្នកម៉ាក់»jungkook
«អត់ទេនៅពេទ្យធុញសឹងស្លាប់ម៉ាក់ចង់លំហែរខួរខ្លះធ្វើរឿងល្អៗដែលខ្លួនម៉ាក់មិនធ្លាប់ធ្វើពីមុខមក គិតទៅម៉ាក់ល្ងង់ណាស់ហាហា»គាត់សើចបន្លប់ជាមួយនិងទឹកភ្នែកព្រោះគាត់នៅតែមានអារម្មណ៍ថាខុសហើយខុសទៀតដែលធ្វើរឿងពុំល្អកន្លងមក
«កុំបែបនេះអីអ្នកម៉ាក់ គ្រួសារខ្ញុំមិនដែលប្រកាន់ខឹងនិងម៉ាក់ឡើយ»taehyungនិយាយទាំងញញឹម
«បើបែបនោះល្អហើយ មុននេះម៉ាក់លឺថាកូនមិនទាន់បានប្រាប់ម៉ាក់កូនទេរឺចឹងពួកយើងsurpriseគាត់ទៅ»លោកស្រីjeonបញ្ចេញយល់បល់គ្រប់គ្នាក៏យល់ព្រមបែបនេះក៏ល្អព្រោះនិងបានទៅទាំងអស់គ្នាតែម្តងណាមួយពួកគាត់មិនដែលបាននិយាយគ្នាយូរអោយចេញជាសាច់ការឡើយក្រោយពីរៀបការjungkookនិងtaehyungហើយក៏មានអារម្មណ៍ថាដាច់ឆ្ងាយគ្នាណាស់ព្រោះដោយសារតែលោកស្រីjeonមិនបានពេញចិត្តនិងtaehyungហេតុនេះហើយទើបមិនដែលបាននិយាយគ្នា
#skip
ក្រឡេកមកមើលyoonminវិញម្តងពេលនេះក៏កំពុងតែញ៊ាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងromanticតែម្តងប្រៀបដូចជាគូរស្នេហ៍ដែលស្រលាញ់គ្នារាប់ឆ្នាំយ៉ាងចឹងព្រោះថាyoongiបានជ្រើសរើសកន្លែងដែលល្អបំផុតសម្រាប់ពួកគេទាំងពីរនាក់
«អាហារនៅទីនេះយ៉ាងមិចដែរ?»yoongiផ្តើមសួរសំណួរទៅកាន់jiminព្រោះមិនចង់អោយពេលវេលាដល់ល្អមួយនេះពោលពេញទៅដោយភាពស្ងាត់ច្រងំឡើយ
«ឆ្ងាញ់តាសត្រូវមាត់ថែមទៀតផង»jiminនិយាយបណ្តើរក៏ដាក់អាហារចូលមាត់បណ្តើរតែមិនប្រយត្ន័ក៏ប្រឡាក់មាត់ថែមទៀតផងពេលនោះyoongiក៏ប្រញាប់យកក្រដាសជូតមាត់យកមកជូតអោយjiminភ្លាមៗដែលធ្វើអោយភ្នែករបស់ពួកគេចាប់ផ្តើមប្រទាក់ជាមួយនិងគ្នាដែលជាហេតុនាំអោយjiminទទួលបានអារម្មណ៍ខុសប្លែកថ្មីមួយដែលខ្លួនពុំធ្លាក់ទទួលបានវាពីមុនមក
«អឺ ខ្ញុំជូតខ្លួនអែងវិញ»jiminតាំងអារម្មណ៍ឡើងវិញហើយក៏យកក្រដាសថ្មីចាប់ផ្តើមជូតមាត់ខ្លួនអែងវិញចំណែកឯyoongiក៏រហ័សសួរសំណួរបន្ថែមទៅកាន់jiminមើលទៅនាយដូចជាសកម្មដល់ហើយមួុយរយៈនេះចូលចិត្តសួរនាំច្រើនហើយក៏ចូលចិត្តចាប់ផ្តើមការនិយាយស្តីជាមួយនិងjiminដោយខ្លួននាយផ្ទាល់ជាអ្នកចាប់ផ្តើមមុនទាំងដែលនាយមិនធ្លាប់ធ្វើបែបនេះជាមួយនិងអ្នកណាសោះពីមុនមក មើលទៅវាពិសេសខ្លាំងមែនទែនសម្រាប់មនុស្សប្រុសខ្លួនតូចដែលកំពុងតែអង្គុនៅមុខនាយនេះ
«និយាយចឹងចុះបរិយាកាសនោះ?»yoongi
«ក៏ល្អដែរ!»
«បែបនេះតើអាចសមជាកន្លែងសារភាពស្នេហ៍រឺអត់?»yoongiមិនបង្អង់យូរនោះទេប្រើភាសាលេបខាយដាក់jiminទៀតហើយព្រោះនាយមិនមែនជាមនុស្សស៊ាំញ៊ាំច្រើនទេ
«បរិយាកាសមិនសំខាន់ទេសម្រាប់ខ្ញុំកន្លែងណាក៏អាចសារភាពបាន តែ..»
«តែអ្វីទៅ»yoongiរហ័សកាត់សម្តីjiminភ្លាមៗព្រោះចង់ដឹង
«តែសំខាន់លើលោកទេ តើលោកអាចទ្រាំធ្វើបែបនេះដាក់ខ្ញុំបានយូរប៉ុណ្ណាទៅ?ហើយមួយទៀតតើទង្វើររបស់លោកអាចបញ្ជាក់បានរឺអត់ថាលោកពិតជាពេញចិត្តជាមួយនិងខ្ញុំដោយភាពច្បាស់លាស់មិនលេងសើចនោះ»jiminនិយាយមួយខ្សែនេះមកធ្វើអោយyoongiកាន់ច្បាស់តែម្តងថាjiminជាមនុស្សបែបណា គេជាមនុស្សដែលច្បាស់លាស់ណាស់មិនភ្លើតភ្លើនយកអោយតែបាននោះទេមនុស្សបែបនេះហើយដែលសាកសមបំផុតសម្រាប់នាយ
«ការស្រលាញ់របស់ខ្ញុំមិនមែនចេះតែងាយបញ្ចេញឡើយលុះត្រាតែម្នាក់នោះជាមនុស្សដែលសំខាន់សម្រាប់ខ្ញុំហើយម្នាក់នោះគឺអែងនោះហើយ»yoongiនិយាយចប់ហើយក៏ដើរមកអង្គុយជិតjiminហើយក៏យកដៃរបស់ខ្លួនមកដាក់នៅលើដៃរបស់jiminហើយនិយាយបន្តទៀត
«ធ្វើជាម្ចាស់បេះដូងខ្ញុំទៅ»yoongiចង់សម្តៅលើការសុំjiminជាសង្សារតែនាយបែរជាមិនសុំធ្វើជាសង្សារទេបែរជាសុំjiminមកអោយធ្វើជាម្ចាស់បេះដូងទៅវិញពិតជាចម្លែកណាស់ម្នាក់នេះ
«ខ្ញុំមិនធ្លាប់មានសង្សារទេពីមុនមក ហេតុនេះលោកក៏គួរតែសុំខ្ញុំធ្វើសង្សារទៅ ខ្ញុំក៏ចង់មានសង្សារដែរ»ក្រោយលឺjiminនិយាយបែបនេះហើយyoongiក៏កាត់ន័យយល់ហើយក៏ឪបjiminយកតែម្តង
«ដំបូងឡើយបងមិនចង់សុំអូនធ្វើសង្សារទេព្រោះពាក្យនេះស្តាប់មើលទៅសាមញ្ញពេកតែពេលនេះ Park jiminធ្វើជាសង្សារបងទៅ»yoongiរហ័សចុះពីលើកៅអីហើយក៏លោតជង្គង់មួយចំហៀងរបស់ខ្លួនដើម្បីសារភាពតែម្តង
«ហៃយ៉ាyoongiលោកធ្វើស្អីនិងឆាប់ងើបឡើង»គេមិនបាននឹកស្មានដល់ឡើយថាyoongiនិងធ្វើបែបនេះចំពោះគេឡើយទើបគេធ្វើខ្លួនមិនត្រូវហើយអោយyoongiងើបឡើងវិញ
«ទេទាល់តែអូនព្រមសិនទើបបងព្រមងើប»
«នេះ ខ្ញុំច្បាស់ជា...ជាព្រមហើយងើបមក»jiminហាក់បីដូចជាស្ទាក់ស្ទើរតែមិនថ្វីនោះទេគេនៅតែសម្រួលអារម្មណ៍របស់ខ្លួនកុំអោយរំភើបពេកហើយក៏ឆ្លើយតបទៅyoongiវិញ
«ល្អណាស់ បងស្រលាញ់អូនPark jiminស្រលាញ់តាំងពីពេលណាក៏បងមិនបានដឹង ដឹងត្រឹមថាពេលនេះបងខ្វះអូននៅក្នុងជីវិតបងមិនបានទេ»yoongiចាប់ឪបjiminទាំងរំភើបចំណែកjiminក៏ដូចគ្នាគេរំភើបណាស់ហើយក៏មិនដែលគិតថាyoongiក៏មានអារម្មណ៍ខ្វះគេមិនបានដូចជាគេមានអារម្មណ៍បែបនោះចំពោះyoongiដែរ
«ខ្ញុំក៏ស្រលាញ់លោកដែរ មនុស្សរឿងច្រើន»jiminចាប់ផ្តើមរលីងរលោងហើយក៏ឪបyoongiរឹតលើសដើម។ពួកគេឪបគ្នាបានបន្តិចហើយក៏ប្រលែងវិញមុននិងyoongiឪនទៅថើបមាត់របស់jiminបន្តិច
«នេះលោក មនុស្សឆ្លៀតឪកាស»jiminញញឹមទាំងមុខក្រហមព្រោះអៀនពេក
«ឆ្លៀតកាសជាមួយសង្សារខ្លួនអែងមានអីខុសទៅ ផ្អែមមាត់ទៀតផងហាហា»yoongiសើចហើយក៏ឪបjiminបន្តទៀតរីឯjiminក៏ដូចគ្នានៅសង្ងំទទួលយកភាពកក់ក្តៅពីអ្នកជាសង្សារថ្មីថ្មោងរហូតដល់បានមួយសន្ទុះទើបឈប់ឪបគ្នា។បន្ទាប់មកពួកគេក៏ញ៊ាំអាហាររបស់ខ្លួនវិញតែក៏មានការផ្អែមល្ហែមជាងមុនមានការចាប់ម្ហូបអោយគ្នាជាដើម។
To be continue
Yoonmin relationship ហើយcongratulations😭🎉