ភាគទី35: ខ្ញុំមិនព្រមបោះបង់គាត់ដោយងាយទេ

1.8K 98 10
                                    

គ្រាន់តែtaehyungរត់មកដល់បន្ទប់ភ្លាមjungkookក៏រត់មកតាមទាន់ដូចគ្នា ទេីបjungkookប្រញាប់ចូលមកក្នុងបន្ទប់ដែលមាtaehyungនោះរួចក៏ចាក់សោជិត គ្រឹប..!
«tae...»
«ហ៊ឹក ហ៊ឹកចេញទៅចេញ ចេញទៅ ចេញអោយឆ្ងាយពីអូនទៅអូនស្អប់បងjeon jungkookអូនមិនចង់ឃេីញមុខបងនោះទេហ៊ឹក ហ៊ឹក សុំអង្វរចេញទៅហ៊ឹក ហ៊ឹក»taehyungយំផងស្រែកផងពេលនេះគេហត់ណាស់អស់កម្លាំងណាស់គេពិតជាធុញទ្រាន់និងរឿងដែលមិនចេះចប់មិនចេះហេីយទៅគេខុសអីទេីបជីវិតមួយនេះគ្មានស្គាល់ពាក្យថាក្តីសុខបានយូរអង្វែងដូចអ្នកដទៃបែបនេះ
«taeសុំអង្វរផ្តល់ឪកាសអោយបងណា taeបងអាចមិនមែនជាឪពុកក្មេងនោះទេសុំអូនជឿចិត្តបងណាtaeណា»jungkookស្ទុះទៅឪបtaehyungជាប់ទ្រូងធ្វេីអោយអាវរបស់នាយពេលនេះពោលពេញទៅដោយភ្នែករបស់taehyungស្ទេីរតែជោគអាវ
«អោយអូនស្តាប់យ៉ាងមិចទៀត អោយអូនជឿបងបានដោយរបៀបណាពេលនេះនាងកំពុងមានកូនណាjung ហេតុអីបងនិយាយបែបនេះហ៊ឹក ហ៊ឹកនាងមានកូនបងហេីយបងត្រូវតែទទួលខុសត្រូវ សុំអង្វរយេីងបញ្ចប់...»និយាយបានតែត្រឹមនេះក៏បាត់សំឡេងឈឹងតែម្តង
«tae...taehyungនេះអូនកេីតអីយ៉ាងងេីបឡេីងtaeងេីបមកនិយាយជាមួយបងមកtae»jungkookភ័យស្លន់ស្លោយ៉ាងខ្លាំងនៅពេលដែលសុខៗtaehyungស្រាប់តែដួលសន្លប់បែបនេះ ទេីបនាយប្រញាប់ខលទៅរកពេទ្យហេីយក៏លេីកបីtaehyungដាក់អោយគេគេងនៅលេីគ្រែអោយមានរបៀបរាប់រយ
«ប្រពន្ធខ្ញុំយ៉ាងមិចហេីយ លោកគ្រូពេទ្យ»បន្ទាប់ពីឃេីញពេទ្យពិនិត្យរួចរាល់ហេីយនាយក៏ប្រញាប់សួរនាំតែម្តង
«គេមិនអីទេ សុំលោកកុំបារម្ភអីគេគ្រាន់តែអស់កម្លាំងតែប៉ុណ្ណោះបន្តិចទៀតនិងលែងអីហេីយ ហេីយខ្ញុំបានចាក់ថ្នាំពៅកម្លាំងអោយគេរួចរាល់ហេីយ»លោកគ្រូពេទ្យនិយាយប្រាប់ទៅjungkookបែបនេះធ្វេីអោយនាយលែងសូវបារម្ភដូចមុន
«តែ...»
«តែយ៉ាងមិចគ្រូពេទ្យ»តែអ្វីទៅ នេះនាយរឹតតែភ័យហេីយម្តងនេះ
«គឺអ្នកជម្ងឺខ្សោយខ្លាំងមេីលតាមអាការៈក៏បណ្តាលមកពីបញ្ហាផ្លូវចិត្តវាយលុកយ៉ាងខ្លាំងណាស់ដែលដូច្នេះលោកគួរតែយកចិត្តទុកដាក់ជាមួយគេបន្តិចទៅ ជៀសវាងមានរឿងអាក្រក់ទៅថ្ងៃក្រោយ»លោកគ្រូបន្តប្រាប់ទៅjungkookតាមអ្វីដែលគាត់បានដឹង បន្ទាប់ពីបានសំណេះសំណេីរគ្នារួចរាល់ហេីយគាត់ក៏បានផ្តល់ថ្នាំអោយtaehyungលេបដូចគ្នាបន្ទាប់ពីចាកចេញទៅ
«អ្នកណាជិតស្លាប់ហេ៎ ទេីបមានពេទ្យមក»លោកស្រីjeonបេីកចូលមកបន្ទប់របស់jungkookនិងtaehyungភ្លាមៗហេីយក៏និយាយភាសាដែលមិនគួរនិយាយ
«ម៉ាក់ ម៉ាក់ដូចជាហួសហេតុពេកហេីយណា»
«ហួសហេតុយ៉ាងមិចអែងទេដែលហួសហេតុនោះ យ៉ាងមិចវាជិតងាប់ហេីយហេ៎បានប្រេីទឹកមុខបារម្ភថ្នាក់នេះ នេះអែងប្រហែលបាត់បង់សតិអស់ហេីយពេលនេះកូនyuriកំពុងមានកូនអោយគ្រួសាររបស់យេីងអែងមិនគិតខ្វល់អីបន្តិចទេហេ៎»លោកស្រីjeonច្រឡោតទៅកាន់jungkook
«មិចក៏ម៉ាក់ច្បាស់ម្ល៉េះ ថានាងកំពុងតែពពោះកូនខ្ញុំកូននោះអាចជាកូនអ្នកផ្សេងក៏ថាបាន»jungkookដោយអត់ទ្រាំមិនបានទេីបនិយាយវាចេញមក
«លោកហេតុអីពោលពាក្យបែបនេះ បេីលោកមិនទទួលយកកូនខ្ញុំក៏ខ្ញុំមិនបង្ខំតែកុំមេីលងាយខ្ញុំអី»yuriដែលដេីរចូលមកមុននេះនោះក៏បានលឺjungkookនិយាយធ្វេីអោយនាងបង្កេីតឈុតឆាកគួរអោយអាណិតដេីម្បីអោយលោកស្រីjeonកាន់តែងប់និងនាងលេីសដេីម
«ពុទ្ធោអេីយកូនyuri»
«នាងកុំធ្វេីតួរកំសត់បានទេ ខ្ញុំហត់ ហេីយអ្នកទាំងពីរល្មមចេញបានហេីយប្រពន្ធខ្ញុំឈឺគេត្រូវការសម្រាក»
«អែងដេញម៉ាក់ព្រោះតែវាហេ៎»
«ខ្ញុំមិនហ៊ានដេញម៉ាក់ទេ តែវាជាសំណូមពរទៅវិញទេចំណែកនាងដេីររកឪពុកក្មេងអោយឃេីញផងកុំចេះតែចោទគេចោទអែងតែផ្តាស់»jungkookមិនទុកមុខអោយនាងឡេីយថ្វីត្បិតតែមិនបញ្ចេញជាភស្តុតាងមែនតែក៏អាចអោយនាងបានយល់នូវអ្វីដែលនាយកំពុងតែនិយាយ
«jungkookអោយវាល្មមបានហេីយ កូនyuriជាស្រីនាងត្រូវខូចឈ្មោះណាហេតុអីអែងនិយាយបែបនេះ»
«ខ្ញុំមិនចង់និយាយដដែលៗ ច្រេីនលេីកច្រេីនសារទេសុំអញ្ចេីញអ្នកម៉ាក់នាំមនុស្សស្រីដ៏ល្អឯករបស់ម៉ាក់ចេញពីផ្ទះខ្ញុំទៅ»
«ហេតុអីនាងត្រូវចេញអែងត្រូវមេីលថែនាងអោយដូចជាប្រពន្ធម្នាក់របស់អែងចឹងព្រោះពេលនេះនាងកំពុងមានកូនអោយអែងហេីយ បែបនេះមានឪកាសល្អពេលណាម៉ាក់និងរៀបចំពិធីមង្គលការអោយអែងកុំអោយyuriត្រូវខូចឈ្មោះ»
«តែម៉ាក់...»
«កុំតែស្កតោះកូនyuriទៅសម្រាកនៅបន្ទប់ទល់មុខនេះទៅម៉ាក់ជូនទៅណា»
«ចា៎ម៉ាក់អ៊ុំ»បន្ទាប់ពីនិយាយរួចគាត់ក៏នាងទៅបន្ទប់មួយទៀតដែលទល់មុខជាមួយនិងបន្ទប់របស់jungkookនិងtaehyung
«ពុទ្ធោហ៊េីយ អាkookហេតុអីកម្មពារឆ្កួតឡប់នេះធ្លាក់មកលេីអែងផ្ទួនៗបែបនេះហាស...»jungkookនិយាយទាំងធុញថប់ក៏យកដៃរបស់ខ្លួនមកញីសក់ក្បាលរបស់ខ្លួនខ្លាំងរួចក៏ឡេីងមកគេងឪបtaehyungដែលសន្លប់នៅមិនទាន់ដឹងខ្លួននៅឡេីយនោះ
មួយសន្ទុះក្រោយមកបន្ទាប់ពីសន្លប់taehyungក៏ភ្ញាក់បេីកភ្នែកឡេីងសម្លឹងមេីលទៅជញ្ចាំងខាងលេីនោះរួចក៏សម្រក់ទឹកភ្នែកមកតែម្តងតែខួរក្បាលក៏កំពុងតែគិតដូចគ្នាតេីគេត្រូវធ្វេីបែបណា បោះបង់មនុស្សដែលខ្លួនស្រលាញ់អោយទៅបំពេញក្តីសុខនាង រឺក៏នៅរក្សាចំណងស្នេហារបស់ខ្លួនដេីម្បីបំពេញក្តីសុខផ្ទាល់ខ្លួន ពេលនេះដៃដែលកំពុងតែឪបគេនេះជិតក្លាយជាឪពុកកូនរបស់អ្នកដទៃហេីយហេតុអីទៅ គេនៅតែគិតហេីយគិតទៀត។សំឡេងយំខ្សឹបៗរបស់taeyungធ្វេីអោយjungkookបានលឺទេីបរហ័សងេីបឡេីងមេីលប្រពន្ធរបស់ខ្លួនយ៉ាងប្រញាប់
«tae...កុំយំបានទេ»jungkookស្ទុះងេីបអង្គុយហេីយក៏អង្អែលដៃរបស់taehyungតិចៗ
«ណាtaeណា បងសុំអង្វរអូនឈប់យំទៅ បងពិបាកទ្រាំណាស់ អូនមិនគួរយំបែបនេះទេ»jungkook
«ហ៊ឹក ហ៊ឹកjungអូនហត់ណាស់ ហត់ខ្លាំងណាស់ តេីយេីងនិងត្រូវបញ្ចប់ត្រូវត្រឹមនេះមែនទេ តេីអូននិងត្រូវអោយបងទៅនាងមែនទេjungអូនត្រូវធ្វេីបែបណាទៅហ៊ឹក ហ៊ឹកអូនវិលវល់អស់ហេីយអូនមិនចង់បាត់បង់បងទេ ហេីយអូនរឹតតែមិនចង់អោយក្មេងកេីតមកគ្មានឪពុកហៅ ហ៊ឹក ហ៊ឹក»taehyungក៏ងេីបអង្គុយហេីយក៏ហក់ឪបjungkookភ្លាមគេទទួលស្គាល់ថាគេតែងតែនិយាយពាក្យថាចង់បញ្ចប់តែគេមិនចង់ចប់ទេគេស្រលាញ់jungkookស្រលាញ់ស្មេីនិងជីវិតស្មេីនិងអ្វីៗដែលខ្លួនអែងកំពុងតែមាន តែហេតុអី ហេតុអីទៅមិចក៏ពួកគេចេះតែមានអ្នកមករញ៉េរញ៉ៃក្នុងជីវិតមិនចេះឈប់បែបនេះហេតុអីទៅ
«taeស្តាប់បងណា កូននោះក៏មិនអាចប្រាកដថាជាកូនបងដែលtaeជឿបងណាtae បងខុសបងក៏សុំទោសព្រោះបងទប់អារម្មណ៍ខ្លួនអែងមិនបានព្រោះតែជាតិស្រាលជ្រាបចូលក្នុងខ្លួនតែបងគ្មានចេតនាពិតមែនណាtae ហេីយអូនក៏ដឹងមិនចឹងថាyuriជាមនុស្សបែបណាដូច្នេះអូនត្រូវតែតស៊ូជាមួយបងទៅមុនបន្តទៀតបានទេtae ចាត់ទុកថាបងអង្វរទៅចុះទម្រាំពួកយេីងដេីរដល់ចំណុចនេះពួកយេីងព្យាយាមក៏ខ្លាំងណាស់ដែលtaeសុំមេត្តា កុំនិយាយពាក្យថាចប់ជាមួយនិងបងទៀតបានទេ»jungkookរៀបរាប់ទាំងឪបtaehyungជាប់នេះជាពាក្យពិតyuriយ៉ាងមិចjungkookនិងtaehyungពួកគេសុទ្ធតែដឹងគ្រាន់តែថារឿងវាភ្លាមៗពេកធ្វេីអោយtaehyungទទួលយករឿងនេះមិនបានវាប៉ះពាល់ជាមួយនិងផ្លូវអារម្មណ៍របស់គេណាស់ទេីបបណ្តាលអោយយំរហូតដល់សន្លប់មុននេះ
«អូន អូនពិបាកទទួលយកណាស់jungតែអូនជឿបង  ប៉ុន្តែបេីកូននោះជាកូនរបស់បង បងគិតយ៉ាងមិចទៅjung»taehyungនៅតែដង្ហក់មិនឈប់ព្រោះតែយំ
«បេីកូននោះជាកូនបង បងនិងចិញ្ចឹមតែបងមិនយកអ្នកក្រៅពីអូនមកធ្វេីជាប្រពន្ធនោះទេtaeស្តាប់បងណាបងស្រលាញ់តែអូនម្នាក់ មិនថាពេលនេះរឺពេលណាមិនថាអូនទៅជាយ៉ាងណាក៏បងនៅតែមិនបោះបង់អូនដែលបងស្រលាញ់អូនខ្លាំងណាស់tae»jungkookនិយាយរួចក៏ប្រលែងអោយtaehyungមានសេរីភាពពីការឪបរបស់នាយរួចក៏ជូតទឹកភ្នែកអោយtaehyungតិចៗថែមទៀតផង អាចថាពេលខ្លះនៅពេលដែលទឹកកំពុងតែចូលច្រមុះទេីបយេីងដឹងថាម្នាក់នេះពិតជាស្រលាញ់យេីងណាស់ពេលខ្លះបញ្ហាដែលកំពុងតែជួបបច្ចុប្បន្នអាចថាវានិងលំបាកតែយេីងក៏អាចទទួលបាននូវពាក្យពិតចេញពីមាត់មនុស្សដែលយេីងស្រលាញ់
«អូនក៏ស្រលាញ់បង ទេីបអូនគិតហេីយគិតទៀតតេីអូនត្រូវធ្វេីបែបណា ពេលនេះអូនយល់ហេីយjungkookទេីបអូនព្យាយាមស្ងប់អារម្មណ៍មកទទួលយករឿងនេះមិនឆេវឆាវដូចមុននេះហេីយក៏ទទួលយកវាជាមួយនិងបង»taehyungកាន់ដៃរបស់jungkookយ៉ាងណែនរួចក៏ផ្តល់ជាស្នាមញញឹមអោយjungkookជាមួយនិងទឹកដក់ក្នុងភ្នែកតិចៗ
«ល្អណាស់ នៅមានរឿងមួយទៀតនាងនិងមកនៅជាមួយពួកយេីងព្រោះជាការស្នេីរសុំរបស់ម៉ាក់ អូននិងមិនថាអ្វីទេមែនទេ»
«យ៉ាងណា នាងក៏មានកូនរបស់បងហេីយអោយនាងនៅចុះព្រោះបងក៏អាចនៅមេីលថែនាងបាន ហេីយសុំកុំបារម្ភអីអូនបញ្ឈប់គំនិតដែលចង់បញ្ចប់គ្នាជាមួយបងហេីយព្រោះអូនមិនអាចរស់នៅដោយគ្មានបងទេ ហេីយអូនរឹតតែមិនអាចអោយនាងយកបងចេញពីអូនដោយងាយនោះទេ ព្រោះអូនមិនព្រមបោះបង់បងអោយនាងឡេីយ»មេីលសម្តីចុះហេតុអីjungkookសំណាងយ៉ាងនេះមានប្រពន្ធល្អដូចជាtaehyungអាចថាពេលនេះtaehyungយល់ដឹងច្រេីនជាងមុន
«okបែបនេះបងសប្បាយចិត្តណាស់ រងចាំនិងតស៊ូជំនះវាជាមួយបងណា តែត្រូវរងចាំយូរបន្តិចហេីយព្រោះត្រូវចាំដល់កូននោះកេីតទេីបអាចពិនិត្យដឹងថាជាកូនរបស់អ្នកណា»
«មិនអីទេ អូនចាំបានអូនស្រលាញ់បងណាស់jung»បន្ទាប់ពីនិយាយគ្នាយ៉ាងចុះសម្រុងរួចមកពួកគេក៏ដាក់ខ្លួនគេងឪបគ្នាវិញយ៉ាងមានក្តីសុខ ។ចំណែកឯលោកស្រីjeonនិងyuriពេលនេះមិនបាននៅផ្ទះនោះទៀតទេព្រោះតែyuriមានចៅអោយគាត់ទេីបគាត់អន្ទះសារមកផ្សារទំនេីបរកទិញរបស់ទុកអោយកូនរបស់yuriទាំងដែលនាងទេីបតែមានវាទេីបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ
«yuri មកនេះ»នៅសុខៗក៏មានអ្នកទាញនាងយកទៅមិនអោយលោកស្រីjeonចាប់អារម្មណ៍បានព្រោះពេលនេះគាត់ក៏កំពុងតែបំបែកផ្លូវជាមួយនិងyuriដេីម្បីរកទិញរបស់អោយចៅរបស់គាត់
___________

{ភាគនេះអោយគេត្រូវគ្នាវិញចុះកុំអោយសេដពេកព្រោះadminមិនចូលចិត្តរឿងសេដៗទេ ហេីយសាកទាយលេងៗមេីលថាអ្នកណាទាញដៃyuriចេញទៅ}
To be continue ....

លង់ស្នេហ៍អតីតភរិយា(ចប់)Where stories live. Discover now