ភាគទី32: ស្វាគមន៍ជាថ្មីមកកាន់ទឹកដីសេអ៊ូ

1.9K 110 1
                                    

  បន្ទាប់ពីជម្រាបប្រាប់ប៉ាម៉ាក់រួចរាល់ហេីយថាគេនិងទៅរស់នៅសេអ៊ូវិញជាមួយនិងjungkookពួកគាត់ក៏មិនបានប្រកែកដែល តែក៏បានផ្តាំអោយjungkookមេីលថែtaehyungអោយបានល្អកុំអោយមានរឿងច្រំដែលកេីតឡេីងម្តងទៀតអោយសោះ បេីមិនដូច្នេះទេស្លាប់គ្មានដីកប់ឡេីយ យ៉ាងណាប៉ាក្មេករបស់នាយក៏មានអំណាចមិនអន់ទេគ្រាន់តែជាអំណាចដែលមាននៅជនបទមិនសូវហំហួនតែកុំប៉ះអោយសោះប្រយត្ន័ខ្លោច។ចំណែកឯមិត្តភក្តិទាំងពីររបស់taehyungគេក៏ប្រាប់រួចទៅហេីយពួកគេមិនបាននិយាយអ្វីច្រេីនទេក្រៅពីមិនអស់ចិត្តព្រោះមិនចង់អោយtaehyungទៅរស់នៅកន្លែងនោះវិញទេខ្លាចថាម៉ែក្មេកនិងធ្វេីបាប តែtaehyungប្រាកដជានិយាយថាមិនអីទេ

#ក្នុងឡាន
ថ្វីត្បិតតែពាក្យសម្តីរបស់taehyungមេីលទៅនិយាយទៅកាន់លោកស្រីjeonគេហាក់បីដូចជាចង់ទៅប្រលែងជាមួយភ្លេីងម៉ែក្មេកជាថ្មីតែចិត្តមិនចង់ទេគេចង់រស់នៅបែបស្ងៀមស្ងាត់តាមជីវិតបច្ចុប្បន្នតែវាមិនអាចទេ យ៉ាងណាប្តីក៏ត្រូវមានតួនាទីគ្រប់គ្រងក្រុមហ៊ុនគេក៏មិនអាចយល់តែអារម្មណ៍ខ្លួនអែងមិនគិតពីអារម្មណ៍ប្តីនោះទេ
«អូនមិនអីទេ មែនទេtae»សំណួរដំបូងរបស់jungkookសួរទៅកាន់taehyungបន្ទាប់ពីបានឡេីងឡានត្រឡប់ទៅសេអ៊ូវិញ
«អូនមិនអីទេjung»
«តែបងមេីលទៅអូនដូចជាមិនសូវសប្បាយចិត្តទល់តែសោះហេីយ បេីអូនទេីសទាល់ពួកយេីងក៏អាចត្រឡប់ទៅវិញបានចំណែក..!»jungkookឃេីញទឹកមុខរបស់ប្រពន្ធហេីយនាយក៏សន្មត់ថាអ្នកជាប្រពន្ធប្រាកដជាទេីសទាល់តែមិនទាន់បាននិយាយចប់ស្រួលបួលផងtaehyungក៏ប្រញាប់និយាយកាត់ទៅហេីយ
«ហេតុអីអូនត្រូវទេីសទាល់នោះ? អូនមិនអីពិតមែនបងកុំបារម្ភអីណាយ៉ាងណាអូនសម្រេចចិត្តរួចហេីយអូននិងទៅវិញជាមួយបងកសាងជីវិតថ្មីនៅដដែលចាស់ដែលយេីងធ្លាប់សាងវាមករួមគ្នាណាjung ដូច្នេះហេីយសុំបងកុំគិតច្រេីនអី»taehyungមិនត្រឹមតែនិយាយតែមាត់ទេគេក៏ភ្ជាប់ជាមួយនិងស្នាមញញឹមមកជាមួយផងដែលដែលធ្វេីអោយjungkookមានអាម្មណ៍ប្រសេីរឡេីងវិញព្រោះនាយមិនចង់អោយtaehyungត្រូវមកលំបាកព្រោះនាយម្តងទៀតទេ
«ស្តាប់សម្តីអូនហេីយបងក៏ធូរចិត្តជាងមុនហេីយ»
«អឹម ផ្តោតលេីការបេីកបររបស់បងចុះអូនសុំសម្រាកបន្តិចសិន»taehyungដោយសារតែមានអារម្មណ៍ថារៀងហត់តិចតួចដែរទេីបចង់សម្រាក
«ok តែបេីមានបញ្ហាអីត្រូវប្រាប់បងលឺទេ»
«បាទ លោកប្តី»taehyungនិយាយរួចក៏បិទភ្នែកសង្ងំគេងចំណែកឯjungkookក៏បន្តការបេីកបររបស់ខ្លួនទៀត។បន្ទាប់ពីធ្វេីដំណេីរអស់ជាច្រេីនម៉ោងហេីយjungkookនិងtaehyungក៏បានមកដល់សេអ៊ូវិញតែនាយមិនបាននាំtaehyungទៅផ្ទះរបស់នាយទេ នាយបាននាំtaehyungមករស់នៅផ្ទះមង្គលដែលមានអ្នកនៅចាំថែរក្សាអោយព្រោះjungkookបានចាត់ចែងអោយគេមកមេីលថែក្រោយមានអារម្មណ៍ថាស្តាយក្រោយបន្ទាប់ពីបានបោះបង់ប្រពន្ធចោទេីបខំព្យាយាមថែរក្សារបស់គ្រប់យ៉ាងដែលទាក់ទងជាមួយនិងtaehyung។
មកដល់បន្ទប់jungkookបានដាក់taehyungអោយគេងលេីពូកយ៉ាងល្អប្រណិតរបស់ពួកគេទាំងពីរដែលគេងជាមួយគ្នាមុនពេលជួបរឿងលែងលះ
«គេងស្ពឹកណាស់យេីង»jungkookមិនត្រឹមតែនិយាយតែមាត់ទេនៅយកដៃទៅទាញថ្ពាល់របស់taehyungតិចៗទៀតផង
«ហឺស...»បន្ទាប់ពីមានអ្នករំខានហេីយវាមិនអាចធ្វេីអោយtaehyungភ្ញាក់ពីគេងបានទេព្រោះគេងងងុយគេណាស់
«ហៃយ៉ា រំខានប៉ុណ្នឹងហេីយនៅគេលក់ទៀតយ៉ាប់ពិតមែនកូនខ្លា»jungkookមិនចង់សាំញាំច្រេីនក្រោយពេលរំខានប្រពន្ធរួចក៏រៀបចំខ្លួនដេីម្បីងូតទឹកនិងអាលបានដាស់អោយប្រពន្ធងេីបពីគេង ព្រោះថាបេីដាស់ពេលនេះក៏ប្រហែលជាមិនចង់ងេីបទេដូច្នេះបណ្តោយអោយគេងសិនចុះ
មួយសន្ទុះក្រោយមកjungkookក៏ចេញពីបន្ទប់ទឹកជាមួយនិងកន្សែងត្រឹមចង្កេះចំណែកឯដៃក៏ញីសក់ក្បាលរបស់ខ្លួនតិចៗបង្ហាញពីភាពទាក់ទាញពេញទំហឹងតែម្តង
«អា៎...អូនកេីតអីtae»កំពុងតែជូតសក់សុខៗអ្នកជាប្រពន្ធដែលនៅលេីគ្រែមុននេះក៏រត់មកឪបនាយជាមួយនិងទឹកភ្នែកជោគពេញថ្ពាល់
«ហ៊ឹក ហ៊ឹក»
«អូនកេីតអីហា៎ អ្នកណាធ្វេីអីអូនមែនទេទេីបយំបែបនេះ ប្រាប់បងមកtaeអូនកេីតអី»jungkookសួរទៅtaehyungទាំងបារម្ភរួចក៏លេីកដៃមកឪបtaehyungហេីយក៏អង្អែលខ្នងរបស់គេតិចៗជាការលួងលោម
«សម្រួលអារម្មណ៍របស់អូន ហេីយប្រាប់បងមកថាអ្នកណាធ្វេីអីអូនហា៎ កុំយំបានទេtaeបងភ័យណាស់»jungkookទាញកាយប្រពន្ធចេញពីខ្លួនបន្តិចរួចក៏យកដៃទាំងសងខាងទៅកាន់ថ្ពាល់របស់taehyungហេីយក៏ជូតទឹកភ្នែកអោយទៀតផង
«ហ៊ឹក ហ៊ឹក jung»
«ឈំយំទៅណា បងសុំអង្វរណា ហេីយប្រាប់បងមកថាមានរឿងអ្វី»jungkookក៏តែបន្តនិយាយលួងលោមអោយtaeបាត់យំហេីយក៏សួររកមូលហេតុ
«គឺអូន ហ៊ឹក ហ៊ឹកអូនរំភេីបណាjungអូនមិនដែលសូម្បីតែគិតថាអូននិងមករស់នៅទីនេះម្តងទៀត ហ៊ឹក ហ៊ឹកប្រាប់អូនមកថាអូនមិនបានយល់សុបន្តិទេមែនទេ ហ៊ឹក ហ៊ឹកនេះជាផ្ទះមង្គលរបស់ពួកយេីងមែនរឺអត់jung»ពុទ្ធោអេីយស្មានតែមានរឿងអ្វីjungkookក៏ហួសចិត្តមិនស្ទេីរដែលពេលនេះtaehyungលេងតែបែបនេះពីរបីដងទៀតនាយអាចនិងខ្សោយបេះដូងតែម្តង
«អូ អូ ឈប់យំទៅណា វាជាការពិតពីពេលនេះទៅយេីងនិងមករស់នៅទីនេះម្តងទៀត បងនិងមេីលថែអូនអោយបងល្អយេីងនិងបង្កេីតនូវរូបភាពល្អៗជាមួយគ្នា បេីអាចបងក៏ចង់មានកូនដែលtae»ពេលjungkookនិយាយដល់ចំណុចនេះtaehyungក៏រឹតតែយំលេីសដេីម
«សុំទោសjung សុំទោសដែលអូន...»
«ទេ ទេឈប់និយាយរឿងនេះហេីយអូនកុំគិតច្រេីនពេកណា មិនមានកូនតែបងមានអូនបែបនេះបងក៏គ្រប់គ្រាន់ហេីយក្នុងមួយជីវិតនេះ»jungkookប្រញាប់កាត់ប្រពន្ធព្រោះតែមិនចង់អោយគេគិតច្រេីនខ្លាចថានិងយំច្រេីនជាងនេះទៀត
«អឹម..»
«ម៉ោងជិតមួយទៅហេីយ មេីលចុះអូនគេងយូរណាស់ពេលនេះនៅងងុយរឺអត់ ហឺស?»jungkookលួងលោមប្រពន្ធហេីយក៏ក្រឡែកទៅមេីលម៉ោងក៏ឃេីញថាម៉ោងជិតមួយទៅហេីយ
«គឺនៅងងុយណាស់ តែមុននេះអូនភ្ញាក់មកក៏ឃេីញថាបងនាំអូនមកទីនេះទេីបអូន......»
«ទេីបអូនរំភេីបដល់ថ្នាក់យំបែបនេះ ហ៎?»jungkookតាមទាន់ក៏ប្រញាប់និយាយជាន់កែងភ្លាមតែម្តង
«ត្រូវហេីយពេលនេះងងុយគេងណាស់ ហេីយចង់គេងឪបបងណាស់»taehyungធ្វេីភ្នែកព្រិចៗទាក់ទាញចិត្តអោយjungkookចាប់លេីកបីឡេីងតែម្តង
«ហៃយ៉ា កុំលេីកអូនខ្ពស់ពេក»
«វាមិនធ្លាក់ទេ»
«តែjung...»
«មិនដឹងទេ អ្នកណាប្រេីអោយអូនធ្វេីមុខគួរអោយស្រលាញ់បែបនេះទៅ បូករួមជាមួយនិងទឹកភ្នែកដែលនៅដក់ក្នុងភ្នែកនេះទៀតវារឹតតែធ្វេីអោយអូនគួរអោយស្រលាញ់ថែមមួយកម្រិតទៀតហេីយណាប្រពន្ធសម្លាញ់»jungkookមិននិយាយតែមាត់ទេតែក៏ចាប់ថេីបប្រពន្ធជាច្រេីនខ្សឺត
«ចឹងហ៎? ចឹងអូននិងយំអោយបានរាល់ថ្ងៃបែបនេះអូននិងគួរអោយស្រលាញ់រាល់ថ្ងៃត្រូវទេ?»
«ត្រូវ តែមិនត្រូវអ្វី»jungkook
«រឺបងចង់វៃអូន»
«អ្នកណាទៅហ៊ានវៃនោះ តែបេីធ្វេីរឿងអ្វីផ្សេងបងច្បាស់ជាហ៊ាន»jungkookជានិយាយជាមួយនិងទឹកមុខច្រឡឺម
«អូនដឹងណា ថាបងកំពុងតែគិតអ្វី»
«បេីដឹងហេីយអោយបងធ្វេីទេ»jungkook
«ចាំស្អែកចុះថ្ងៃនេះអូនហត់ណាស់ចង់គេង បងគេងឪបអូនណា»taehyungនៅតែមិនឈប់ធ្វេីមុខគួរអោយស្រលាញ់ថ្វីត្បិតតែកំពុងតែនៅលេីដៃjungkookនៅឡេីយ
«ប្រាកដជាបាន ចឹងគេងតែម្តងទៅ»
«អឹម ខ្សឺតស្រលាញ់បងណាស់»
«បងក៏ស្រលាញ់អូនដែល»jungkookថេីបtaehyungក៏ទៅវិញរួចក៏ប្រញាប់គេងឪបប្រពន្ធនៅលេីគ្រែធំទូលាយយ៉ាងមានក្តីសុខចំណែកឯtaehyungវិញក៏ញញឹមខ្ចឹបតែម្តងហេីយសូម្បីតែទឹកក៏មិនងូតដែលសំខាន់ពេលនេះកំពុងងងុយខ្លាំង ហេីយក៏ចង់អោយប្តីគេងឪបខ្លាំងៗណាស់ដែរ
To be continue...!

លង់ស្នេហ៍អតីតភរិយា(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ