ពេលវេលានេះតែរំកិលទៅមុនពេលនេះក្រុមគ្រួសារjeonបានរស់នៅdaeguបានមួយរយៈហើយហើយថ្ងៃនេះក៏ជាថ្ងៃដែលត្រូវត្រឡប់មកវិញដូចគ្នា។នៅតាមផ្លូវtaehyungពិតជារីករាយជាមួយនិងសម្រស់របស់ព្រៃឈើជាហេតុធ្វើអោយគេពុំសូវមានអាការៈចាញ់កូននោះទេ។ប៉ុន្តែមានដឹងទេមួយរយៈដែលtaehyungបានទៅនៅផ្ទះកំណើតខ្លួននោះគេឈឺល្វើយចេញទៅណាមិនរួចឡើយចាញ់កូនទាល់តែមែនទែនតែម្តងដល់ថ្នាក់ក្អួតអង្គុយនៅតែក្នុងបន្ទប់ទឹកជាប់ អ្នកជាប្តីឃើញហើយក៏បារម្ភណាស់នេះបើដឹងថាមានកូនពិបាកយ៉ាងនេះនាយមិនចង់បានឡើយព្រោះតែនាយមិនអាចទ្រាំឃើញtaehyungពិបាកនោះទេ។ចំណែកឯjiminវិញក៏ត្រឡប់មកវិញបានមួយរយៈហើយដែលតែទំនាក់ទំនងពីចម្ងាយរបស់ពួកគេនោះគឺផ្អែមល្ហែមណាស់yoongiបានខលមកលេងjiminគ្រប់ពេលដែលjiminប្រាប់ថានៅម្នាក់អែងព្រោះពួកគេនៅមិនទាន់បើកចំហទំនាក់ទំនងមួយនេះនៅឡើយទេដោយសារតែវាជាការស្នើរសុំពីjiminផ្ទាល់
#ផ្ទះមង្គល
Taehyungនិងjungkookត្រូវបានត្រឡប់មកផ្ទះមង្គលរបស់ពួកគេវិញប៉ុន្តែលោកស្រីjeonក៏បានហាមឃាត់ដូចគ្នាដោយហេតុថាចង់មើលថែកូនប្រសារដោយផ្ទាល់ជាការលុបលាងកំហុសដែលគាត់ធ្លាប់ធ្វើកន្លងមកតែjungkookប្រាប់ថានាយអាចមើលថែtaehyungបានដូច្នេះគាត់មិនគួរបារម្ភនោះទេ
«អូនយ៉ាងមិចហើយ»jungkookថ្ងៃនេះក៏មិនខុសពីលើកមុនដែលគឺនាយក៏កំពុងតែអង្គុយនៅចុងគ្រែច្របាច់ដៃច្របាច់ជើងអោយប្រពន្ធ
«គឺ វានៅតែល្វើយដដែល តែjungហា៎អាទិត្យក្រោយដល់ថ្ងៃទៅមន្ទីរពេទ្យហើយបងទំនេរទេ?អាចជូនអូនទៅពេទ្យបានទេ?»taehyungសួរទៅjungkookបែបក្រែងចិត្តដំបូងគេដូចជាចង់រំខានjungkookទេបើគេនៅមានសុខភាពល្អដូចមុនតែពេលនេះគេមិនដូចមុនឡើយពោះកាន់តែធំគេកាន់តែពិបាកសុខៗក៏វិលមុខសុខៗក៏ស្រួលខ្លួនថ្ងៃខ្លះក៏ពិបាកក្នុងខ្លួនហេតុនេះហើយត្រូវតែមានjungkookទៅជាមួយដើម្បីសុវត្តិភាពគេនិងកូនរបស់ពួកគេ
«ហេតុអីសួរបែបនេះហាស សម្រាប់អូនបងទំនេរស្រាប់ហើយ នេះបងសឹងតែថាផ្អាកធ្វើការនៅក្រុមហ៊ុនមួយរយៈមកធ្វើការនៅផ្ទះវិញគ្រាន់បានមើលថែអូនខ្លះ»jungkookនាយនិយាយបែបនេះព្រោះតែនាយមានកូនចៅដ៏ស្មោះត្រង់មួយរូបទោះនាយធ្វើការតែនៅផ្ទះក៏មិនសូវជាបារម្ភដែលព្រោះកូនចៅរបស់នាយទៀងត្រង់ហើយក៏ម៉ត់ចត់ណាស់ដែលអាចជំនួសដៃជំនួសជើងនាយបាន តែបើចេះតែបែបនេះពេកក៏មិនល្អដែលអាចធ្វើអោយកូនចៅមើលងាយទើបtaehyungចេះតែក្រែងចិត្តនិងចង់អោយjungkookមើលការងារច្រើនជាងមើលថែគេ
«មិនបាច់ទេ អូនអាចនៅផ្ទះតែងអែងបានបងកុំបារម្ភពេកអី»taehyungញញឹមទៅកាន់ប្តីកុំអោយនាយបារម្ភពេកត្រឹមប៉ុណ្នឹងគេអាចនៅផ្ទះម្នាក់អែងបានតែបើទៅពេទ្យប្រហែលមិនបានទេត្រូវការនាយជាចាំបាច់
«ok បងស្តាប់តាមអូនចុះ»
«ចឹងបងទៅងូតទឹកចុះអូនលែងអីហើយ»taehyungបានដេញអោយjungkookទៅងូតទឹកព្រោះតែនាយនៅមិនទាន់បានងូតទឹកនៅឡើយទេតាំងពីមកដល់ផ្ទះដោយសារតែរវល់ច្របាច់ដៃជើងអោយប្រពន្ធមើលចុះប្តីល្អយ៉ាងនេះទៅហើយគេច្បាស់ជាស្រលាញ់ងើបមុខមិនរួចទេ
«បាទ ខ្សឺត»នាយទៅងូតទឹកដោយមិនភ្លេចថើបប្រពន្ធមួយខ្សឺត
«យ៉ាប់ណាស់ ចាស់ជិតមានកូនមួយទៅហើយក៏មកលួចថើបទៅកើតដែរ»taehyungញញឹមដោយនិយាយម្នាក់អែងក្រោយពីប្តីរបស់ខ្លួនចូលក្នុងបន្ទប់ទឹកបាត់
![](https://img.wattpad.com/cover/277908863-288-k951975.jpg)