ពេលនេះយប់ណាស់ទៅហើយតែអ្នកកម្លោះMin yoongiបែបនេះមិនទាន់គេងនៅអង្គុយសម្លឹងមើលទៅមាត់ទ្វាcondoរបស់ផងមិនឈប់មិនត្រឹមតែសម្លឹងទៅមាត់ទ្វាទេដៃកាន់ទូរសព្ទ័ជាប់មិនព្រមលែងខ្លាចថាjiminទាក់ទងមកនាយហើយនាយមិនបានដឹង។
ទីងៗ !!កំពុងតែអង្គុយសុខៗសំឡេងកណ្តឹងក៏បន្លឺឡើងទើបជំរុញអោយyoongiស្ទុះងើបយ៉ាងលឿនដើម្បីទៅបើកទ្វា។តែមុននិងបើកនាយកម្លោះគ្រាន់តែឆ្លុះមើលតាមមាត់ទ្វាឃើញថាមនុស្សដែលខ្លួនកំពុងតែរកចាំបានមកដល់ហើយនោះនាយក៏ប្រញាប់បើកទ្វាអោយកម្លោះតូចតែម្តង
«អែងមកហើយហេ៎ មកយើងជួយយក»yoongiសួរទៅjiminហើយ ហើយក៏ប្រញាប់ចាប់យកវ៉ាលីពីដៃរបស់jiminមកកាន់យកទៅទុកអោយដោយលើកនេះនាយមិនទទួលបានការប្រកែកពីjiminឡើយ តែអោយប្រកែកយ៉ាងមិចបើមនុស្សហត់សឹងស្លាប់ទៅហើយត្រូវបើកឡានមកដោយខ្លួនឯងនេះផ្លូវឆ្ងាយទៀតពិតជាកំសត់ដល់ហើយ។ប៉ុន្តែកម្លោះតូចនៅមិនទាន់រកកន្លែងអង្គុយបានស្រួលបួលផងyoongiក៏សួរនូវសំណួរបន្ថែមទៀតទៅjimin
«អែងឃ្លានទេ..?»
«នែហេតុអីសួរបែបនេះមនុស្សមិនទាន់បានបាយចូលពោះមួយគ្រាប់ផងតាំងតែពីម៉ោង1រសៀលមក ហើយនេះម៉ោងជិត1ទាបភ្លឺវិញហើយណា»jiminតបទៅyoongiវិញទាំងភ្នែកគេសម្លក់នាយដូចខឹងស្អប់តាំងពីជាតិណាចឹង
«ចេះតែសួរទៅនិងណា ចាំបាច់ច្រឡោតនោះឆាប់ទៅញ៊ាំបាយទៅយើងអោយគេរៀបចំម្ហូបសម្រាប់អែងហើយ»yoongiដើរនាំផ្លូវjiminទៅផ្ទះបាយមើលទៅcondoនេះធំណាស់គេមើលហើយឡើងស្ងប់ស្ងែងតែម្តងពិតជាចង់រស់នៅណាស់ណាមួយអាចមើលសម្រស់ទីក្រុងនាពេលរាត្រីបានទៀតផង
«លោកជាអ្នកធ្វើហេ៎»
«អែងមើលទៅដូចជាមិនសូវយកចិត្តទុកដាក់និងសម្តីយើងទាល់តែសោះ»yoongiតបទៅjiminទាំងរៀងអន់ចិត្តតិចតួចតែធ្វើអោយjiminមិនយល់នូវអ្វីដែលនាយបាននិយាយមុននេះឡើយ
«ស្អីរបស់លោកទៅ»
«ក៏មុននេះយើងប្រាប់ថាអោយគេរៀបចំអោយអែងនោះអី យ៉ាប់មែនអែងនេះ ក្រូក.....!»កំពុងតែសន្ទនាគ្នាសុខៗសំឡេងកូរពោះរបស់yoongiក៏បន្លឺឡើងលឺៗតែម្តងធ្វើអោយjiminសម្លឹងមុខនាយឥតដាក់ភ្នែកនេះកុំថាឡើយjiminមិនបានញ៊ាំអីសូម្បីតែyoongiក៏ដូចគ្នាព្រោះនាយនៅរងចាំjiminមកដូចរងចាំម្តាយមកពីផ្សារទៅហើយនិង
«លោកនៅមិនទាន់ញ៊ាំអីទេ??»
«ត្រូវហើយមកពីយើងនៅចាំអែងនោះអី»
«ចាំធ្វើអី..?»
«ចាំគឺចាំហើយមានចាំធ្វើអី ឥឡូវឆាប់ញ៊ាំទៅនិងអាលបានងូតទឹកសម្រាកមើលទៅអែងអស់កម្លាំងណាស់ហើយខ្ញុំនិងអាលបានទៅសម្រាកនៅផ្ទះវិញដូចគ្នា»yoongiនិយាយរួចក៏ប្រញាប់ដួសបាយញ៊ាំ
«លោកមិនគេងនៅទីនេះទេហេ៎»jiminក៏ដូចគ្នាពេលនេះគេកំពុងតែដួសបាយញ៊ាំហើយតែក៏នៅតែបន្តនិយាយគ្នាជាមួយនិងyoongiមើលទៅពួកគេដូចជាកំពុងតែdateជាមួយគ្នាយ៉ាងចឹង
«គឺអត់ទេ អែងគេងម្នាក់អែងចុះ»
«អឹម...!»jiminឪនមុខចុះបន្តិចហើយក៏ញ៊ាំបាយរបស់ខ្លួនបន្តទៀតតែក្នុងចិត្តក៏លួចអន់ចិត្តតិចតួចដែលក្រែងថាខ្លាចគេមានគ្រោះថ្នាក់រឺ ??តែហេតុអីមិននៅគេងកំដរគេសិនទៅនេះគេទើបតែមកគេងនៅទីនេះលើកដំបូងប្រុងអោយគេគេងម្នាក់អែងរឺ..?មនុស្សស្អីមានចិត្តចង់ជួយហើយតែបែបជាជួយមិនអោយចប់ចុងចប់ដើមទៅវិញ ឆឺស។
មួយសន្ទុះក្រោយមកពួកគេទាំងពីក៏ញ៊ាំបាយរួចរាល់ហើយម៉ោង1:30នាទីទាបភ្លឺល្មមតែyoongiក៏បម្រុងនិងរៀបចំខ្លួនចេញដំណើរទៅវិញហើយ
«នេះលោកទៅមែនហេ៎...?»jiminដែលអេះអុញមិនហ៊ានសួរនោះក៏ហាស្តីសួរសំណួរនេះឡើង
«ត្រូវហើយ អែងមានអីរឺអត់?»
«គឺអត់ទេ តែ...តែខ្ញុំខ្លាច...!មិនហ៊ានគេងម្នាក់អែងនៅទីនេះទេ»jiminប្រមូលភាពក្លាហ៊ានដើម្បីនិយាយប៉ុន្តែមិនដឹងជាយ៉ាងមិចពេលនិយាយហើយមានអារម្មណ៍ថាខ្មាស់ណាស់ មានអារម្មណ៍ថាគេមិនគួរនិយាយបែបនេះឡើយ
«ចឹងអែងចង់អោយយើងធ្វើយ៉ាងមិច?»អេ៎ពេលខ្លះក៏រាងពិបាកដែលមនុស្សដែលដឹងហើយបែរជាធ្វើមិនដឹងព្រោះចង់សាកចិត្តនិងចង់អោយគេនិយាយតាមត្រង់មិនបញ្ចិតបញ្ចៀងទៀត
«លោកគេងទីនេះទៅ....ចង់គេងនៅលើគ្រែហើយអោយខ្ញុំគេងនៅលើសាឡុងក៏បាន»jimin
«okokយល់ថាអែងខ្លាចយើងគេងនៅទីនេះក៏បាន តែមិចនិងអាចអោយភ្ញៀវគេងលើសាឡុងនោះ ទុកអោយខ្ញុំជាអ្នកគេងលើសាឡុងចុះ»
«តែរឹត តែមិនអាចអោយម្ចាស់ផ្ទះគេងលើសាឡុង...!ចឹងលោក...អឺ...អឺគេងនៅលើគ្រែជាមួយខ្ញុំទៅយ៉ាងមិចដែល»នេះyoongiស្ទើរតែមិនជឿនិងត្រចៀកថាjiminនិងនិយាយពាក្យនេះចេញមក
«សម្រេចចឹងចុះ ចឹងអែងទៅងូតទឹកមុនយើងទៅ»yoongiប្រញាប់ឆ្លើយសម្រេចភ្លាមៗព្រោះឪកាសល្អមិនមែនចេះតែមានឯណា
«ok...!»បន្ទាប់មកjiminក៏ដើរទៅយកកន្សែងរបស់ខ្លួននៅក្នុងវ៉ាលីហើយក៏ដើរចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹក តែមនុស្សប្រុសស្អីក្រអូបហើយក៏មានអានាម័យទៀតគួរអោយសរសេីរណាស់ក្លិនក្រអូបប្រហើរបែបសុភាពបុរសរបស់yoongiធ្វើអោយjiminឈ្លក់វង្វេងនិងក្លិនមួយនេះសឹងតែគេងនៅក្នុងបន្ទប់ទឹកទៅហើយ។តែបើនិយាយពីyoongiវិញពេលនេះនាយក៏សប្បាយចិត្តខុសប្លែកពីធម្មតាមានអារម្មណ៍ថាខ្លួនអែងជួបរឿងពិសេសណាស់នៅក្នុងជីវិតមួយនេះ។
បន្ទាប់ពីពួកគេងូតទឹកហើយរៀងខ្លួនហើយក៏ឡើងមកគេងតាមធម្មតាគ្មានអ្នកណានិយាយអ្វីបន្តទៀតឡើយពេលនោះyoongiក៏បិទភ្លើងហើយក៏គេងតែម្តង