បន្ទាប់ពីត្រឡប់មកពីជូនប៉ារបស់នាយដាក់នៅផ្ទះហើយjungkookក៏ប្រញាប់ទៅទិញអីអោយtaehyungញ៊ាំនិងអាបានត្រឡប់មកមើលអ្នកម៉ាក់របស់ខ្លួនវិញព្រោះនៅមន្ទីរពេទ្យក៏មិនសូវជាសុវត្តិភាពប៉ុន្មានដែលបើសិនជានៅតែចាំអ្នកបង្ករហេតុមិនទាន់បាន។ប៉ុន្តែការគិតរបស់នាយក៏ត្រូវពិតមែនហើយព្រោះមិនត្រឹមតែម៉ាក់របស់នាយទេដែលជួបគ្រោះថ្នាក់សូម្បីតែtaehyungកំពុងតែសម្លប់នៅមិនទាន់ដឹងខ្លួននៅឡើយទេ។
Jungkookគ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមក្រុមពេទ្យក៏ប្រញាប់ប្រាប់ថាtaehyungសម្លប់ទើបនាយប្រញាប់ទៅមើលតែម្តងចំណែកឯម៉ាក់របស់នាយត្រូវក្រុមគ្រូពេទ្យកំពុងតែពិនិត្យទើបនាយយកពេលទៅមើលប្រពន្ធសិន
«អ្នកគ្រូពេទ្យ ប្រពន្ធខ្ញុំមានកើតអីធ្ងន់ធ្ងររឺអត់»jungkookក្រោយឃើញថាកាយរបស់ប្រពន្ធត្រូវដេកស្តូកស្តឹងហើយគេអត់និងបារម្ភមិនបានទើបរហ័សសួរទៅគ្រូពេទ្យដែលពិនិត្យមើលអាការៈរបស់taehyungមុននេះអែង
«គាត់មិនអីនោះទេលោក នេះគ្រាន់តែអាការៈអ្នកមានផ្ទៃពោះធម្មតាតែប៉ុណ្ណោះភាគច្រើនគឺខ្សោយហើយសម្លប់បែបនេះអែងគ្មានអ្វីដែលគួរអោយបារម្ភទេ»អ្នកគ្រូពេទ្យនោះតបទាំងញញឹមគាត់ឃើញថាjungkookមើលទៅដូចជាសប្បាយចិត្តណាស់ក្រោយដឹងថាប្រពន្ធរបស់នាយមានកូនបែបនេះហើយគាត់ក្នុងនាមជាគ្រូពេទ្យក៏សប្បាយចិត្តដូចគ្នាព្រោះសឹងតែ99%ភាគរយទៅហើយដែលមនុស្សប្រុសមិនអាចពពោះបានតែនេះtaehyungអាចពពោះបានហើយថែមទាំងជាលក្ខណៈធម្មជាតិទៀតផង
«អ្នកគ្រូពេទ្យមិនបានកុហកខ្ញុំទេរឺ»jungkookសួរទៅគ្រូពេទ្យទាំងញញឹមពព្រាយតែម្តងនាយសប្បាយចិត្តរកអ្វីមកប្រៀបពុំបានឡើយពេលនេះក្តីបំណងនាយបានក្លាយជាការពិតហើយពិតជារំភើបញាប់ញ័រណាស់
«ចា៎ គឺពិតហើយពេលនេះគាត់ខ្សោយណាស់ខ្ញុំនិងព្យួរសារ៉ូមអោយគាត់ដើម្បីអោយឆាប់ដឹងខ្លួន»
«បាទ...»jungkookមិនតបតែមាត់ទេតែនាយក៏នៅកាន់ដៃtaehyungជាប់មិនព្រមលែងតែជាដៃម្ខាងទៀតដែលមិនព្យួរសារ៉ូម។កន្លងផុតទៅយូរគួសមtaehyungក៏ងើបដឹងខ្លួនមកវិញទាំងអារម្មណ៍ធីងធោងខុសពីធម្មតារួចក៏បម្រុងនិងងើបអង្គុយទៅហើយតែគ្មានកម្លាំងទើបjungkookប្រញាប់ចូលមកក្បែរអោយជិតជាងនេះព្រោះមុននេះនាយទៅមើលម៉ាក់របស់នាយហើយត្រឡប់មកវិញក៏ឃើញថាtaehyungនៅមិនទាន់ដឹងខ្លួននៅឡើយទើបមកអង្គុយលើសាឡុងសិនមិនចង់រំខានប្រពន្ធនោះទេព្រោះពេទ្យប្រាប់ថាបន្តិចទៀតប្រពន្ធរបស់នាយនិងដឹងខ្លួនហើយ ហើយពេលនេះគេក៏ដឹងខ្លួនពិតមែន
«jungkook គឺអ្នកម៉ាក់ អ្នកម៉ាក់យ៉ាងមិចទៅហើយ»taehyungគ្រាន់តែងើបឡើងភ្លាមគេមិនបានខ្វល់ពីខ្លួនអែងឡើយគេខ្វល់ពីម្តាយក្មេករបស់ខ្លួនមុន ធ្វើអោយjungkookរំភើបរកថាមិនត្រូវហេតុអីប្រពន្ធនាយល្អយ៉ាងនេះ
«ស្ងប់អារម្មណ៍សិនទៅtae អ្នកម៉ាក់មិនបានកើតអីទេគ្រូពេទ្យកំពុងតែមើលថែគាត់ហើយ បងថាអូនគួរតែបារម្ភពីខ្លួនអែងវិញល្អជាងព្រោះអូនមិនមែនខ្លួនមួយទៀតទេ»jungkookនិយាយអោយtaehyungបានស្ងប់ចិត្តដោយដាក់ដៃអង្អែលលើដៃjungkookតិចៗ
«បងនិយាយមុននេះបានន័យថាមិច?»taehyungហាក់បីដូចជាមិនយល់នូវអ្វីដែលjungkookបាននិយាយឡើងគេមិនមែននៅខ្លួនមួយនេះប្តីរបស់ខ្លួនកំពុងតែនិយាយពីអ្វីទៅ?
«ត្រូវហើយពេលនេះអូនកំពុងមានកូនអោយបង ហើយtaeនេះបងរំភើបនិយាយលែងចង់ចេញទៅហើយ»
«ពិតមែនហេ៎ បងមិនបានកុហកអូនទេរឺ?»
«បងទៅកុហកអូនធ្វើអីទៅ»
«ហ៊ឹក ហ៊ឹកjungkookអូន អូនក្លាយជាម្តាយគេហើយមែនទេ»
«ត្រូវហើយ ជុបកុំយំអីណាកុំយំ»jungkookញញឹមហើយក៏ប្រញាប់ងើបឈរឡើងឪបលួងលោមtaehyungដើម្បីកុំអោយយំ
«ហ៊ឹក ហ៊ឹកអូនហាមចិត្តខ្លួនអែងមិនបានឡើយ អូន អូនពិតជារំភើបណាស់ហ៊ឹក ហ៊ឹក»taehyungនៅតែយំ យំហើយយំទៀតព្រោះតែក្តីរំភើបគេមិននឹកស្មានថាខ្លួនអែងអាចមានកូនអោយjungkookបានទាល់តែសោះ
«បងក៏ដូចគ្នា បងអរគុណអូនណាស់ប្រពន្ធសម្លាញ់បងស្រលាញ់អូន»jungkookលែងtaehyungពីការឪបហើយក៏ថើបមាត់taehyungបន្តិចមុននិងជូតទឹកភ្នែកអោយគេ
«អូនលែងអីហើយរឺនៅ? នៅមានអារម្មណ៍ថាមិនស្រួលទៀតទេ»
«គឺនៅ...»គ្រាន់តែលឺtaehyungនិយាយបែបនេះភ្លាមនាយក៏ប្រញាប់សួរកាត់ភ្លាមតែម្តង
«មិនស្រួលត្រង់ណា បងទៅហៅពេទ្យសិន»
«ហៃយ៉ាប្តីរបស់អូនបារម្ភពីអូនយ៉ាងនេះរឺ?»
«មិនអោយបារម្ភយ៉ាងមិចហាស បើបងស្រលាញ់អូនស្ទើរលេបទៅហើយ»
«បានហើយអូនមិនមែនមិនស្រួលខ្លួនទេ តែអូនមិនស្រួលចិត្តព្រោះតែអូនមិនទាន់បានទៅមើលអ្នកម៉ាក់ឡើយអូនបារម្ភពីគាត់ណាស់ព្រោះតែyuriនាងពិតជាសាហាវពេកហើយ»taehyungនិយាយទាំងទឹកភ្នែករលីងរលោងទៀតហើយ
«អូអូ កុំយំណាបងមិនចង់ឃើញអូនយំទេ ណាមួយពេលនេះyuriក៏ទទួលកម្មផលនាងហើយ នាងបានរលូតកូនហើយ»jungkookនិយាយដល់ត្រឹមនេះធ្វើអោយtaehyungយំថែមទៀត
«ហេតុអីទៅជាយ៉ាងនេះ»taehyung
«បានហើយកុំយំអីណា នេះបើបងដឹងថានិយាយហើយធ្វើអោយអូនយំបែបនេះបងមិននិយាយល្អជាង»jungkook
«តែjung ពេលនេះអូនចង់ជួបម៉ាក់»taehyungនិយាយរួចក៏បម្រុងចុះពីលើគ្រែតែjungkookក៏ជួយគ្រា
«មក មកបងជួយ ហើយដើរមួយៗណា»jungkookជួយគ្រាtaehyungហើយក៏ជូនគេទៅបន្ទប់ម៉ាក់របស់នាយដែលកំពុងតែសម្រាកព្យាបាល តែពេលមកដល់taehyungបានត្រឹមតែសម្លឹងមើលទៅគាត់ដោយទឹកភ្នែករលីងរលោងគេមិនចង់ស្រមៃទេបើសិនជាពេលនោះគេមិននៅតើពេលនេះម៉ាក់ក្មេករបស់គេទៅជាយ៉ាងណាទៅ នេះyuriពិតជាសាហាវពេកហើយសាហាវជាងការពិតរបស់គេទៅទៀត
