ភាគទី42:អែងធ្វើអោយយើងខកចិត្តណាស់

1.7K 85 4
                                    

ពេលវេលាដើរលឿនទៅមុខជានិច្ចពោលគឺពេលនេះtaehyungនិងjungkookក៏បានត្រឡប់មកផ្ទះរបស់ពួកគេវិញហើយដោយមានyuriនៅជាមួយតែវត្តមានរបស់នាងមិនមែនជាបញ្ហាសម្រាប់taehyungទេតែកូនរបស់នាងទៅវិញទេដែរជាបញ្ហាសម្រាប់taehyungព្រោះtaehyungមើលទៅដូចជាខ្វាយខ្វល់ជាមួយនិងកូនរបស់yuriណាស់។ដោយពេលខ្លះខំងើបពីព្រលឹមធ្វើអាហារពៅជំនួយដល់សុខភាពអោយyuriញ៊ាំទៀតផងតែនាងហាក់បីដូចជាមិនខ្វល់ជាមួយនិងកូនខ្លួនអែងទាល់តែសោះ។ថ្ងៃខ្លះដើរលេងដាច់យប់មិនមកផ្ទះក៏មាន តែថាលោកស្រីjeonនេះណាក៏ដដែលមិនប្រែទៅណាyuriនៅតែជាtopក្នុងចិត្តគាត់ជានិច្ចនិង។
ថ្ងៃនេះក៏មិនខុសពីថ្ងៃមុនyuriមកផ្ទះវិញពេលព្រឹកទៅហើយមិនដឹងថាយប់មិញទៅណាខ្លះទេ
«មកវិញហើតហេ៎...!»សំឡេងបែបអំណាចបន្លឺឡើងចេញពីផ្ទះបាយ។ថ្ងៃនេះនាងប្រហែលជាសំណាងអាក្រក់ហើយព្រោះចូលមកផ្ទះវិញចំពេលដែលjungkookមិនទាន់ទៅធ្វើការ
«jungkook បងមិនទាន់ទៅធ្វើការទេហេ៎»yuriប្រើទឹកមុខញញឹមមិនសមទៅកាន់jungkookរួចក៏ដើរចូលមករួមតុអាហារជាមួយនិងjungkookហើយនិងtaehyung
«មិនលឺខ្ញុំសួរទេហេ៎...?»jungkookតំឡើងសំឡេងអមជាមួយនិងទឹកមុខកំណាច
«jungkookហា៎កុំនិយាយលឺៗពេកមិនល្អចំពោះកូននាងនោះទេណា»taehyungបារម្ភខ្លាចប៉ះពាល់កូននៅពេលដែលកើតមកនិងមានចរឹកកាចឆ្នាស់ព្រោះតែលឺតែសម្តីធ្ងន់ៗ
«អូនទៅខ្វល់ធ្វើអី បើម្តាយគេមិនទាំងខ្វល់ពីកូនគេផង»jungkook
«អ្នកណាថាខ្ញុំមិនខ្វល់ហាស កូនខ្ញុំ ខ្ញុំស្រលាញ់ណាស់ទោះដឹងថាប៉ារបស់គេកំពុងតែមិនទទួលស្គាល់គេក៏ដោយតែខ្ញុំនៅតែទុកគេព្រោះតែស្រលាញ់តំណក់ឈាមតូចមួយនេះ»yuriបង្ហូរទឹកភ្នែករបស់ខ្លួននៅចំពោះមុខjungkookធ្វើអោយនាយអាណិតតែអ្នកណាទៅដឹងថា....
«ត្រូវហើយអោយទទួលស្គាល់យ៉ាងមិចបើមិនដឹងឪពុកក្មេងម្នាក់ណាផង»ត្រង់សម្តីនេះធ្វើអោយyuriគាំងវាចាតែម្តង ហើយទទួលស្គាល់ថាសម្តីjungkookរៀងអាក្រក់បន្តិចតែវាក៏ជារឿងពិតដែលមិនអាចប្រកែកបាន។
«នេះបង....!»
«តោះtaeបងឆ្អែតហើយពួកយើងទៅក្រុមហ៊ុនជាមួយគ្នា»jungkookនិយាយរួចក៏ប្រញាប់អូសដៃtaehyungចេញបាត់រូបភាពនេះដូចជាyuriជាប្រពន្ធដើមហើយត្រូវjungkookធ្វើបាបចិត្តហើយក្នុងនាមជាប្រពន្ធក៏តាមទាន់ប្តីមានសាហាយតែវាមិនមែនដូច្នេះទេ
«អាយ....ហេតុអី ហេតុអីទៅបើបងមិនទទួលស្គាល់កូននេះដដែលទុកធ្វើស្អីស្លាប់ទៅ ស្លាប់ទៅ ស្លាប់ទៅ»yuriស្រែកលឺៗហើយក៏យកដៃវៃពោះខ្លួនអែងខ្លាំងមិនខ្វល់ពីកូនក្នុងផ្ទៃទាល់តែសោះហើយជាម្តាយរបៀបណាទៅហាស

លង់ស្នេហ៍អតីតភរិយា(ចប់)Wo Geschichten leben. Entdecke jetzt