ដូចដែលបាននិយាយគ្នាកាលពីម្សិលមិញថាគាត់(លោកស្រីjeon)និងyuriនិងមករកyoongiដល់ក្រុមហ៊ុនព្រោះចង់ដឹងដំណឹងរបស់jungkookព្រោះមានតែyoongiប៉ុណ្ណោះដែលជាមិត្តរបស់jungkookជិតស្និតជាងអ្នកឯទៀត
«ចៅហ្វាយបាទ..!គឺលោកស្រីjeonមករកទាន»កូនចៅជំណិតមកអោយជាដំណឹងមុន
«ម៉ាក់អ៊ុំ..?»
«បាទត្រូវហេីយទាន»
«អោយគាត់ចូលមក»yoongiនិយាយទាំងមិនសូវជាចង់ប៉ុន្មានទេព្រោះនាយប្រហែលជាដឹងអំពីគោលបំណងរបស់លោកស្រីjeonដែលមករកនាយដល់ក្រុមហ៊ុនបែបនេះ
«សុំអញ្ចេីញបាទ..!» ក្រាក..!ទ្វាOfficeរបស់yoongiបន្លឺឡេីងធ្វេីអោយនាយងេីបមុខមេីលហេីយក៏ងេីបឈរឡេីងដេីម្បីទទួលគាត់ជាគួរសមតែ អេ៎នេះនាំអ្នកណាមកជាyuriរឺ ចប់ហេីយតែប៉ុណ្នឹងប្រាកដណាស់ច្បាស់100%ហេីយថានិងមកសួររកjungkookមិនខានទេនេះមិត្តរបស់ខ្លួនអោយហេតុមកមុនដោយប្រាប់ទប់ស្កាត់បានយ៉ាងល្អមែនទែនហេីយនៀកសុំសរសេីរតែម្តង
«ជម្រាបសួរ ម៉ាក់អ៊ុំ»yoongiដេីរចេញពីកន្លែងធ្វេីរការរបស់ខ្លួនរួចក៏មកឪនគោរពលោកស្រីjeonដែលត្រូវនាមជាម៉ាក់អ៊ុំរបស់ខ្លួន
«ចា៎ ក្មួយមិនបាច់គួរសមទេ..!»គាត់និយាយតាមការគួរបែបអ្នកស្គាល់គ្នាតែរឿងជម្រាបសួរនេះគឺត្រូវតែមានបែបនេះហេីយព្រោះវាជាសុជីវធម៌
«សួរស្តីលោកmin»yuriបង្ហាញទឹកមុខញញឹមញញែមអាការៈមេីលទៅដូចជារីករាយណាស់
«បាទ..សួស្តី»yoongiនិយាយតាមបែបមិនស្និតស្នាល
«ម៉ាក់អ៊ុំអញ្ចេីញមកអង្គុយត្រង់នេះមកបាទ ហេីយអែងទៅយកទឹកមក»yoongiហៅលោកស្រីjeonអោយទៅអង្គុយលេីសាឡុងត្រង់កន្លែងទទួលភ្ញៀវនៅបន្ទប់ធ្វេីការរបស់នាយនេះអែងបន្ទាប់មកក៏ប្រេីអោយកូនចៅទៅយកទឹកមកអោយអ្នកទាំងពីរសិនដេីម្បីគួរសមភ្ញៀវ
«បាទចាហ្វាយ»
«អឺ..!អ៊ុំមកមិនរំខានក្មួយទេមែនទេ»
«គឺអត់ទេបាទ..!»yoongi
«ok..!ចឹងអ៊ុំនិងនិយាយសាច់ការតែម្តង អ៊ុំមកនេះគឺចង់មកសួររឿងរបស់jungkookក្មួយមានបានដឹងដំណឹងពីគេខ្លះទេ»
«អឺ..គឺ»នាយហាក់បីដូចជាភាំងរកចម្លេីយមកឆ្លេីយជាមួយនិងសំណួររបស់លោកស្រីjeonមិនបាន
«បេីដឹងក៏ប្រាប់មកណាលោកmin ព្រោះខ្ញុំនិងម៉ាក់ពិតជានឹកបងjungkookខ្លាំងណាស់»yuriនិយាយសំឡេងបែបកំសត់អោយyoongiទន់ចិត្តនិងអាងបានប្រាប់ការពិតតែyoongiកំពុងតែគិតដូចគ្នាតេីត្រូវធ្វេីយ៉ាងមិចទៅបេីប្រាប់ម៉ាក់អ៊ុំរបស់ខ្លួនពេលនេះអាមិត្តសម្លាញ់ដឹងរឿងប្រាកដជាសម្លាប់នាយចោលមិនខានទេ គិត គិត គិតទៅមេីល នេះហេតុអីនាយត្រូវមកពាក់ពន្ធ័អីជាមួយនិងរឿងអស់ទាំងនេះដែលពិតជាឈឺក្បាលណាស់លោកអេីយ
«សម្រេចថាក្មួយដឹងពីដំណឹងរបស់jungkookទេyoon»
«គឺខ្ញុំមិនលាក់និងម៉ាក់អ៊ុំទេបាទ..!តែក្មួយមិនបានដឹងពីដំណឹងរបស់jungkookដូចគ្នា នេះបេីគិតទៅខ្ញុំខានទាក់ទងជាមួយនិងjungkookក៏ច្រេីនខែទៅហេីយបាត់ដំណឹងឈឹងតែម្តង»yoongiនិយាយយករួចខ្លួនសិនណាមួយបេីប្រាប់ការពិតលោកស្រីjeonនិងkang yuriម្នាក់នេះប្រាកដជាទៅរំខានប្រសាទរបស់jungkookជាក់ជាមិនខានឡេីយ
«ហឺស..!អ៊ុំពិតជាអស់សង្ឃឹមនិងតាមរកគេណាស់ គេធំហេីយនៅធ្វេីរឿងអោយអ្នកផ្ទះបារម្ភទៅកេីតពិតជាយ៉ាប់ណាស់ នេះមិនត្រឹមតែអ្នកផ្ទះទេនៅមានកូនyuriទៀតដែលត្រូវមកលំបាកជាមួយ ហេតុអីគេមិនគិតសោះចឹង»លោកស្រីjeonដកដង្ហេីមធំទល់គំនិតjungkookលេងមួយក្បាច់នេះគាត់ខ្យល់ចាប់មិនខានទេ
«មិនអីទេម៉ាក់ខ្ញុំមិនបានលំបាកជាមួយនិងការតាមរកបេះដូងខ្លួនអែងទេចា៎»yuriញញឹមផ្តល់ក្តីសង្ឃឹមអោយទៅលោកស្រីjeonបានត្រជាក់ចិត្តហេីយកាលដែលនាងនិយាយថាតាមរកបេះដូងនោះគឺប្រៀបធៀបទៅនិងjungkookនេះអែងនាងកំពុងតែនិយាយធ្វេីអោយលោកស្រីjeonកាន់តែជឿលង់និងនាងហេីយថានាងមានតែកូនរបស់គាត់តែម្នាក់តែអ្នកដែលអង្គុយស្តាប់ដូចជាyoongiនេះអែងកេីតក្តីជម្រេញឡេីងមកហួសប្រមាណតែម្តងហេីយ ព្រោះនាយក៏ដឹងរឿងទាក់ទងជាមួយនិងyuriខ្លះៗដែលព្រោះjungkookបានប្រាប់នេះអែង
«អ៊ុំមិនរំខានក្មួយទៀតទេ អ៊ុំទៅសិនហេីយណាyoon បេីបានដំណឹងពីគេក៏ប្រាប់អ៊ុំផងណា»លោកស្រីjeonមិនចង់រំខានyoongiបន្តទៀតទេីបជ្រេីសទៅវិញណាមួយគាត់ក៏មិនចង់ខានពេលទៀតដែល
«បាទម៉ាក់អ៊ុំជម្រាបលា..!»yoongiឪនគោរពបន្តិចរួចក៏ចេញទៅព្រមជាមួយនិងលោកស្រីjeon និងyuriដេីម្បីជូនដំណេីរអ្នកទាំងពីរ
«លាហេីយលោកmin»
«បាទ..!»បន្ទាប់ពីទទួលបានពាក្យគួរសមរបស់yoongiហេីយនាងក៏ញញឹមបែបសិចសុីហេីយក៏អោយភ្នែកទៅyoongiរួចក៏ដេីរចេញទៅជាមួយលោកស្រីjeonបាត់
«បាត់បេះដូងហេ៎..?កុហកមិនសមសោះនេះអាkookមិនគួរណាកម្មក្រាស់មកជួបជាមួយមនុស្សស្រីបែបនេះទេគ្រាន់តែគិតក៏ហត់ជំនួសដែរ សំណាងហេីយយេីងមិនរបូតមាត់មិនចឹងចប់ទាំងយេីងចប់ទាំងវាមិនខានទេអាyoonអេីយ»yoongiនៅឈរមេីលពួកគេចេញទៅដោយនិយាយម្នាក់អែងតិចៗ
«ចៅហ្វាយកំពុងតែនិយាយអ្វីមែនទេ ទាន»
«មិនមែនជារឿងរបស់អែងទេ»yoongiឆ្លេីយបែបហីៗរួចក៏ដេីរចូលទៅក្នុងបាត់
«awwទៅចឹងទៅ ខំមកសួរនាំហេីយ នៅមកធ្វេីចរឹកទៀតហា៎យ៉ាប់ណាស់ចៅហ្វាយខ្ញុំ»កូនចៅជំនិតក្រវីក្បាលហួសចិត្តរួចក៏ដេីរទៅធ្វេីការងាររបស់ខ្លួនវិញ