ភាគទី13:ប្តីប្រពន្ធត្រូវតែគេងបន្ទប់រួមចឹងហេីយ

3.4K 173 3
                                    

ច្រេីនថ្ងៃកន្លងផុតទៅនេះមួយខែក៏កន្លងផុតទៅហេីយតែទំនាក់ទំនងរបស់អ្នកទាំងពីរមិនបានរលូតដូចជាពេលវេលានោះទេjungkookចាំផ្តេីមអន់ចិត្តច្រេីនជាមួយនិងtaehyungនាយពិតជាមិនអាចទទួលយកបានទេនៅពេលមានអ្នកមករញ៉េរញ៉ៃជាមួយនិងអតីតភរិយារូបស្អាតម្នាក់នេះបានឡេីយជាពិសេសគ្រប់ពេលkangjungតែងតែខលមកលេងtaehyungជាញឹកញាប់
«tae...!»jungkookដេីរចូលមកក្នុងបន្ទប់ធ្វេីការរបស់taehyungដោយមានញេីមហូរមកជោគក្បាលតែពេលមកដល់ក៏ឃេីញថាtaehyungកំពុងតែនិយាយទូរសព្ទ័ទៀតហេីយមួយរយៈនេះមានអ្នកឧស្សាហ៍ខលមកtaehyungញឹបញាប់ណាស់។ក្រោយលឺjungkookហៅឈ្មោះរបស់ខ្លួបបែបនេះហេីយtaehyungធ្វេីដូចជាមិនខ្វល់ទល់តែសោះដោយសារតែបែបនេះហេីយទេីបjungkookប្រញាប់ចូលទៅកញ្ឆក់ទូរសព្ទ័ពីដៃរបស់taehyungរួចក៏ចុចបិទ
«លោកឆ្កួតស្អីលោកនិង ហាស»taehyung
«ហេតុអីចាំបាច់មួលម៉ៅអ្វីម្ល៉េះគ្រាន់តែបិទទូរសព្ទ័ប្រុសស្នេហ៍របស់taeសោះ»jungkookហាស្តីឡេីងដោយមិនបានគិតជាមុននោះទេថាសម្តីរបស់នាយវាប៉ះពាល់អារម្មណ៍របស់taehyungកម្រិតណានោះ
«ប្រុសស្នេហ៍ស្អីលោកប្រេីពាក្យសម្តីអោយសមរម្យជាមួយខ្ញុំបន្តិចទៅ ហេីយអោយទូរសព្ទ័មកវិញខ្ញុំត្រូវការនិយាយការងារ»taehyungដេីរទៅយកទូរសព្ទ័ពីដៃរបស់jungkookតែនាយមិនព្រមអោយ
«បងមិនអោយ អូនមិនដឹងថាបងឈឺប៉ុណ្ណាទេហេ៎អូននិយាយទូរសព្ទ័ជាមួួយអ្នកដទៃព្រមជាមួយនិងទឹកមុខញញឹមញញែមបែបនេះនោះ»jungkookស្រែកខ្លាំងបន្តិចព្រោះតែទ្រាំលែងបានហេីយហេីយនាយក៏កំពុងគិតថាលេខមុននេះជាលេខរបស់kangjungដែលខលមកអតីតប្រពន្ធរបស់នាយដូចគ្នា
«ខ្ញុំមិនខ្វល់ថាលោកយ៉ាងមិចនោះទេសំខាន់ពេលនេះខ្ញុំត្រូវការនិយាយការងារជាមួយភ្ញៀវ»taehyungកញ្ឆក់ទូរសព្ទ័ពីដៃរបស់jungkookបានហេីយក៏បន្តរថា
«ចាំទុកលោកគ្មានសិទ្ធិឈឺនោះទេព្រោះយេីងមិនត្រូវជាអ្វីនិងគ្នាឡេីយ»taehyungនិយាយរួចក៏ដេីរចេញទៅបាត់ចិត្តកំពុងតែខឹងរឿងjungkookបិទទូរសព្ទ័របស់គេហេីយនៅមានរឿងដែលនាយចោទប្រកាន់គេថាគេនិយាយជាមួយប្រុសស្នេហ៍ទៀតគួរអោយខឹងណាស់
«ហ៊េីយ...អាkookអែងបានធ្វេីស្អីឆ្កួតៗទៀតហេីយ»jungkookដោយសារគ្រប់គ្រងអារម្មណ៍ខ្លួនអែងមិនបានក៏ស្ទុះទៅដាល់ជញ្ចាំងជាច្រេីនដៃរហូតដល់ដៃរបស់នាយមានរបួសហូរឈាមចេញមកមិនឈប់
#skip....
ក្រោយពីឈ្លោះគ្នាហេីយរួចនោះtaehyungក៏ខលទៅសុំទោសភ្ញៀវដោយប្រាប់ថាខាងខ្លួនមានបញ្ហាផ្នែកសេវាទេីបវាដាច់
«ឆ្កួតតែម្តងហេីយ»taehyungឧទានឡេីងធ្វេីអោយjiminនិងhobiកេីតជាចម្ងល់ឆ្កួតស្អីអ្នកណាឆ្កួតក្រែងមុននេះនិយាយទូរសព្ទ័ជាមួយភ្ញៀវមិនចឹង
«អែងកេីតស្អី»jiminសួរទៅtaehyungព្រោះមេីលទៅtaehyungដូចជាប្លែកៗមិចមិនដឹងទេ
«គឺមនុស្សចង្រៃjeon jungkookនិងណា គេជាមនុស្សគ្មានហេតុផលនៅមិននៅមកបិទទូរសព្ទ័របស់យេីង»taehyungនឹកឡេីងក៏ក្តៅក្រហាយតែម្តង
«មិចក៏ចឹង»
«មិនមែនតែប៉ុណ្នឹងទេនៅមកថាយេីងខលជាមួយប្រុសស្នេហ៍ទៀត ហេីយយេីងទៅមានប្រុសស្នេហ៍មកពីណាបេីបេះដូងយេីងមានតែគេនិង អឹប..!»taehyungជ្រុលមាត់និយាយរួចក៏ប្រញាប់យកដៃរបស់ខ្លួនមកខ្ទប់មាត់វិញ
«អូហូយ បេះដូងមានតែគេតែមិចក៏មិនព្រមត្រូវគ្នាជាមួយគេវិញទៅ»jiminចាប់ផ្តេីមបង្អាប់មិត្តមហាមាត់រឹងរបស់ខ្លួន
«ត្រូវស្អី មិចក៏ត្រូវការពេលវេលាសិនដែលមិនមែនចេះតែត្រូវទេយេីងខ្លាចគ្រាំបេះដូងម្តងទៀត»taehyung
«យេីងថាមិនអាចទេមេីលទៅម្តងនេះលោកjeonដល់ខ្មឺតរបស់អែងគេកែខ្លួនហេីយ»
«ថាមិនត្រូវបេីគេដូចដេីមគិតយ៉ាងមិច..?»
«យេីងមិនដឹងទេ តែថាយ៉ាងណាបេីលេីកលែងបានក៏លេីកលែងទៅមេីលចុះគេហួសហែងអែងណាស់សូម្បីរឿងនិយាយទូរសព្ទ័»hobi
«នឹករឿងនិងក្តៅចិត្តណាស់ ឥឡូវបុិនងរហេីយក៏ពូកែអន់ចិត្តទៀតផង នេះគ្រាន់តែពេលមុននោះkangjungខលមកសោះធ្វេីដូចគេជាម្ចាស់យេីងទៅកេីត»
«គេស្រលាញ់អែងចឹងហេីយ តែយេីងថាលោកjeonបិទទូរសព្ទ័របស់អតិថិជនរបស់អែងក៏ព្រោះតែគាត់គិតថាអែងនិយាយជាមួយkangjungទេដឹង»jiminអោយយោបល់ចំណែកhobiចាប់ផ្តេីមទម្លាក់ទឹកមុខចុះភ្លាមតែម្តងហេតុអីtaehyungត្រូវlee kangjungខលមកហេតុអីមិនមែនជាគេចំណែកពីរនាក់ទៀតមិនបានចាប់អារម្មណ៍ជាមួយនិងសភាពរបស់hobiទេ
«ប្រហែលហេីយតែយេីងមិនខ្វល់ទេអោយគេឈឺចាប់ខ្លះទៅអោយរៀង»
«ធ្វេីបាបគេបែបនេះប្រយត្ន័តែគេឈប់ទ្រាំគេទៅសេអ៊ូវិញតាំងមករហេមរហាមឥឡូវហេីយ»jimin
«គ្មានផ្លូវទេ»
«មាត់រឹង»
«បានហេីយយេីងទៅវិញហេីយការងារនៅច្រេីនណាស់ ទៅសិនហេីយ»taehyungក៏ដេីរទៅចេញបាត់ធ្វេីអោយjiminនៅឈរក្រវីក្បាលនេះមកដេីម្បីតែនិយាយទូរសព្ទ័ទេរឺយ៉ាប់មែនអ្នកមានប្តីចង់មកក៏មកចង់ទៅក៏ទៅមិនទាន់បាននិយាយគ្នាឆ្អែតផង
«hyungកេីតអីមេីលទៅក្រៀមក្រំម្ល៉េះ»ក្រោយtaehyungទៅបាត់ទេីបjiminចាប់អារម្មណ៍ជាមួយនិងអាការៈរបស់hobi
«គ្មានទេធ្វេីការបន្តទៅ»hobiនិយាយរួចក៏បន្តធ្វេីការងាររបស់ខ្លួន
«ម្នាក់ៗប្លែកៗ»jiminឧទានឡេីងទាំងហួសចិត្តរួចក៏ធ្វេីការងាររបស់ខ្លួនដូចគ្នា

លង់ស្នេហ៍អតីតភរិយា(ចប់)Where stories live. Discover now