គ្រាន់តែលឺសំឡេងស្រែកហៅក៏ដឹងថាអ្នកណាធ្លាក់ដែល។មនុស្សស្រីវ័យចំណាស់ត្រូវបានធ្លាក់ពីលើកាំជណ្តើរកម្ពស់15កាំនិងរមៀលចុះមកបន្តរហូតដល់ជាន់ខាងក្រោមមើលទៅស្ថានភាពមួយនេះពិតជាធ្ងន់ធ្ងរណាស់សម្រាប់គាត់ព្រោះគាត់ក៏ចាស់ណាស់ទៅហើយអ្វីដែលសំខាន់នោះឈាមដាបពេញការ៉ូតែម្តង។តែតើវាជាកំហុសអ្នកណាទៅ...?បើបន្ទោសyuriតែម្ខាងក៏មិនកើតបន្ទោសអ្នករងគ្រោះក៏មិនកើតចឹងមានតែ....
«ម៉ាក់អ៊ុំ ហ៊ឹក ហ៊ឹកទេខ្ញុំមិនបានធ្វើវាទេ»yuriដោយហេតុថាពិបាកនិងមើលឃើញហេតុការណ៍ដែលបានកើតឡើងមុននេះបន្តិចនោះនាងក៏រត់ចេញទៅទាំងទឹកភ្នែកភ័យខ្លាចញ័រអស់ទាំងប្រាណងៀកមកមើលtaehyungវិញម្តងពេលនេះនៅយំមិនទាន់បាត់នៅឡើយចិត្តនៅនឹកគិតអន់ចិត្តជាប្តីហេតុអីមិនព្រមលួងគេសិនទៅនឹកឃើញពេលណាគួរអោយឈឺចិត្តដល់ហើយ។ចំណែកឯកូនចៅក្រោយពីឃើញចាហ្វាយបែបនេះក៏មិនសូវជាសប្បាយចិត្តប៉ុន្មានដែរតែមិនដឹងលួងបែបណា។នាយកម្លោះចេះតែបន្តបើកឡានទៅមុខជាដរាបរហូតដល់ផ្ទះមង្គលរបស់taehyungនិងjungkook គ្រាន់តែដល់ភ្លាមtaehyungប្រញាប់រត់ចុះពីលើឡានតែម្តងមិនខ្វល់ពីអ្វីទាំងអស់
«អ្នកប្រុសតូច»នាយប្រុងនិងរត់ទៅតាមទៅហើយតែមានសំឡេងទូរសព្ទ័រោទ៍នាយក៏លើកនិយាយរួចក៏ប្រញាប់ទៅក្រុមហ៊ុនវិញភ្លាមៗព្រោះមុននេះអ្នកដែលទាក់ទងមកគឺjungkookនិងអែងដោយសារតែក្រោយពីចេញពីប្រជុំបាត់ប្រពន្ធហើយបាត់ទាំងកូនចៅទៀតកម្តៅក្នុងខ្លួនក៏ឆួលឆេះឡើងទើបប្រញាប់ខលហៅអោយនាយកម្លោះទៅវិញជាបន្ទាប់និងអាលបាននាយមករកប្រពន្ធដើម្បីលួងលោមវិញព្រោះតាមមើលកាយវិការប្រហែលជាខឹងត្រូវការអោយប្តីលួងទាំងដែលអ្នកជាប្តីមិនដឹងថាខ្លួនអែងធ្វើអ្វីខុសផងនោះ«ម៉ាក់...!»taehyungគ្រាន់តែរត់ចូលមកដល់ក្នុងផ្ទះភ្លាមក៏ឈរលោកស្រីjeonសន្លប់ស្តូកស្តឹងក្នុងថ្លក់ឈាមធ្វើអោយគេតក់ស្លត់យ៉ាងខ្លាំងទើបប្រញាប់រត់មកមើលភ្លាមៗ
«ម៉ាក់ ម៉ាក់ក្មេកដឹងខ្លួនឡើងហ៊ឹក ហ៊ឹកតើមានរឿងអីកើតឡើងចំពោះម៉ាក់ទៅហ៊ឹក ហ៊ឹកម៉ាក់ដឹងខ្លួនឡើង អ្នកណាក៏បានដែលជួយម៉ាក់ខ្ញុំផង»taehyungស្រែកយំកាន់តែខ្លាំងគេភាំងអស់ហើយមិនដឹងជាត្រូវធ្វើអ្វីមុននោះទេទើបប្រញាប់រត់ឡើងទៅលើផ្ទះយកសោរឡានមួយទៀតដើម្បីជូនលោកស្រីjeonទៅមន្ទីរពេទ្យព្រោះពេលនេះនៅផ្ទះគ្មានអ្នកណាក្រៅពីគេឡើយកូនចៅដែលជូនគាត់មកទីនេះពួកគេត្រឡប់ទៅធ្វើការងារតាមតួនាទីអស់ហើយព្រោះវាជាបញ្ជាលោកស្រីjeonក្រោយពេលដែលគាត់មកដល់ផ្ទះនេះរួច
