គ្រាន់តែឡានបេីកមកដល់ផ្ទះភ្លាមtaehyungបេីកទ្វាចុះរកតែឡានឈប់សឹងតែមិនចង់ទាន់នេះខឹងមួលម៉ៅដល់ថ្នាក់នេះហេ៎
«tae..!ឈប់សិនtae»jungkookក៏មិនសូវខុសពីtaehyungប៉ុន្មានដែលគ្រាន់តែឃេីញសភាពរបស់ប្រពន្ធប្រញាប់ទៅបែបនេះនាយក៏មិនបង្អង់យូរក៏ប្រញាប់ចុះទៅតាមរកតែពន្លត់ឡានសឹងមិនទាន់
គ្រាំង...!
មកដល់បន្ទប់ភ្លាមkim taehyungក៏ប្រញាប់បិទទ្វាមួយទំហឹងរួចក៏ចាក់សោទ្វាពីខាងក្នុងមិនអោយអ្នកជាប្តីចូលមកបាន
«taeហា៎..បេីកទ្វាtaeបងសុំអង្វរណាtaeណា អូនកុំធ្វេីបែបនេះបានទេ នេះកុំធ្វេីអោយរឿងតូចតាចអោយទៅជារឿងធំអីណាtae តុក តុក»jungkookនាយនិយាយបណ្តេីរក៏គោះទ្វាបន្ទប់បណ្តេីរតែគ្មានបានប្រយោជន៍ទេីបនាយព្យាយាមស្ទេីរតែអស់ពីខ្លួនទៅហេីយសម្តីផ្អែមក៏និយាយហេីយពាក្យលួងលោមក៏និយាយរួចហេីយតែប្រពន្ធចិត្តរឹងរបស់នាយនៅតែមិនព្រមបេីកទ្វាអោយនាយបានចូលទៅជួបមុខទៀតនេះនាយនឹកស្ទេីរតែដាច់ខ្យល់ស្លាប់ទៅហេីយលោកអេីយ ក៏ប៉ុន្តែភ្លាមៗនោះនាយក៏ផុសគំនិតមួយឡេីងមក
«បេីអូនមិនព្រមបេីកទ្វាអោយបងនោះទេបងនិងទៅរកក្រៅហេីយណា»ព្រះអេីយរឿងមួយមិនទាន់បានដោះស្រាយផងតែមិចក៏បន្ថែមរឿងផ្សេងទៀតនាំតែធ្វេីអោយក្តៅក្រហាយទៅកេីតដែល
«ក្រាក..បងហ៊ាន..!»បានផលដែលតាសគំនិតមួយនេះមិនអន់ប៉ុន្មានទេតែវារឹតតែធ្វេីអោយtaehyungខឹងប៉ុន្តែកាលដែលបេីកទ្វាមកនេះក៏ព្រោះតែគេមិនចង់អោយjungkookធ្វេីបែបនេះទេដោយសារតែតាមធម្មតាអោយតែនាយនិយាយអ្វីនាយធ្វេីនោះហេីយ
«ទេ បងល៎លេង»ដោយឃេីញថាប្រពន្ធបេីកទ្វាអោយហេីយjungkookក៏ប្រញាប់រត់ចូលតែម្តង
«នែ jeon jungkookអ្នកណាអនុញ្ញាតិអោយបងចូល»
«គឺអូននោះអី»
«ត្រង់ណា»
«មិនដឹងទេ តែអូនឈប់ខឹងទៅណា»
«ទេ..!»
«awww ហេតុអីបងធ្វេីក៏ដេីម្បីពួកយេីងដែលណា»jungkookប្រញាប់រត់ចូលមកឪបចង្កេះប្រពន្ធពីក្រោយ
«ណាtaehyungណា ឈប់ខឹងប្តីទៅ»
«.....»
«ណាtaeឆ្លេីយមួយម៉ាត់មកថាអូនឈប់ខឹងហេីយ»
«មានអី្វជាសំណងទេ»នេះនាយស្តាប់ច្រឡំរឺអត់អ្នកជាប្រពន្ធទាមទារអ្វីធ្វេីជាថ្នូរមកដោះដូររឺចម្លែកម្ល៉េះទាំងដែលប្រពន្ធរបស់នាយមិនធ្លាប់ចឹងសោះ
«ចុះអូនចង់បានអ្វីមិនថាផ្កាយរឺព្រះចន្ទបងអោយអូនបានទាំងអស់»jungkookញញឹមរួចក៏និយាយឡេីងធ្វេីអោយtaehyungហួសចិត្តនិងប្តីជាខ្លាំង
«ទេ តែសុំជាលុយបានទេ ??»
«រឿងអីថាមិនបាននោះ តែហេតុអីសុខៗអូនប្រែជាបែបនេះ»
«រឺបងមិនពេញចិត្ត??»taehyungងៀកមកមេីលអោយចំជាមួយនិងមុខប្តីរួចក៏សួរដោយទឹកមុខស្មេីរធេង
«មិនមែនទេៗ បងគ្រាន់តែចម្លែកចិត្តប៉ុណ្ណោះ»
«គ្មានអ្វីចម្លែកទេ ធ្វេីបែបនេះទេីបបងមិនហ៊ានស្រែកដាក់អូនហេីយក៏លែងហ៊ានធ្វេីអោយអូនខឹងទេ»
«តែបងគ្មានចេតនាទេ»
«មានរឺគ្មាន អូនមិនដឹងទេ តែសុំស្តាប់អូនអោយច្បាស់ពីពេលនេះទៅតែបងហ៊ានតែធ្វេីអោយអូនខឹងលុយដែលពិន័យនោះគឺ10000$បូកថែមបេីបងលួងអូនមិនបាត់10000$ទៀតនោះ20000$ហេីយតែបេីបងមិនលួងតែម្តងនោះត្រូវតែបូកថែម30000$ទៀតទាំងអស់គឺ50000$ គ្មានប្រកែកអ្វីទាំងអស់»
«តែ....»
«កុំតែស្កនេះជាចំនួនលុយពេលអូនខឹងមួយដង តែអាចថាអូនខឹងលេីសពីមួយដងក្នុងមួយថ្ងៃចំនួនលុយនិងគុណថែមតាមនោះ សម្រេចចឹងហេីយបងទៅងូតទឹកទៅអាងអូនបានងូតម្តង»taehyungនិយាយតែខ្លួនអែងអឹមអេីរខ្លួនអែងទាំងអស់ចំណែកjungkookវិញគ្មានបានបញ្ចេញមតិអ្វីទេលុយប៉ុណ្នឹងជាមិនមែនជាបញ្ហាទេអ្វីដែលជាបញ្ហាគឺបេីtaehyungមិនព្រមបាត់ខឹងនាយប្រាកដជាដេកក្រៅបន្ទប់មិនខានទេនេះហេីយជាបញ្ហាធំហេីយនាយក៏ត្រូវខាតទាំងលុយហេីយនៅមិនបានដេកឪបប្រពន្ធទៀតបែបនេះហេីយពីពេលនេះទៅត្រូវធ្វេីជាប្តីល្អទេីបបាន តែរាល់ថ្ងៃនេះណាល្អសឹងតែជ្រេញទៅហេីយ
«ឆាប់ទៅនៅមេីលអីទៀត»ដោយឃេីញថាប្តីមិនព្រមទៅងូតទឹកទេីបចាប់ផ្តេីមបង្ខំ
«ដឹងហេីយៗ ...»និយាយរួចនាយក៏ដេីរចូលទៅងូតទឹកទាំងមុខស្អុយក្រោយjungkookបញ្ចប់ការងូតទឹកបានរួចរាល់taehyungក៏ជាអ្នកបន្តវេនម្តង
![](https://img.wattpad.com/cover/277908863-288-k951975.jpg)