ភាគទី11:អន់ចិត្ត

3.1K 170 0
                                    

ដូចដែលបាននិយាយថាចប់ម៉ោងការងារពួកគេនិងទៅដេីរលេងជាមួយគ្នា។ពេលនេះកម្លោះសង្ហាទាំងបួននាក់ក៏កំពុងតែដេីរកាត់ហាងទំនិញពេលនេះមានមនុស្សច្រេីនកុះករតែម្តងហេីយចំណែកស្រីៗខ្លះដែលឃេីញពួកគេគឺជ្រួលជ្រេីមតែម្តងព្រោះពួកគេសង្ហាៗណាស់ជាពិសេសគឺjungkookទាំងអ្នកដែលស្គាល់នាយនិងអ្នកដែលមិនធ្លាប់ស្គាល់សុទ្ធសឹងតែជ្រួលជ្រេីមនិងសម្រស់នាយគ្រប់គ្នា
«អែងមេីលចុះថ្ងៃនេះសំណាងជាន់សំណាងហេីយអែងបានជួបប្រុសស្អាតទៀតអែងមេីលចុះពួកគេស្អាតៗណាស់»សម្តីខ្សឹបគ្នាលឺអោយត្រហឹងតែម្តង
«ហ៊េីយហេតុអីថ្ងៃនេះមនុស្សច្រេីនម្ល៉េះ»taehyungរអ៊ូព្រោះគេមិនសូវជាចូលចិត្តកន្លែងមានមនុស្សច្រេីនទេ
«ជាថ្ងៃបញ្ចុះតម្លៃចឹងហេីយ»jimin
«យេីងថាទៅរកកន្លែងញាុំអីសិនទៅល្អទេ»hobi
«បែបនេះក៏ល្អដែលកំពុងតែឃ្លានផង»jungkookលុកមាត់ឆ្លេីយ
«គេមិនបានសួរលោកឯណា»taehyungងៀកមកសម្លក់jungkookព្រះអេីយហេតុអីក៏នាយធ្វេីអីក៏ខុសធ្វេីអីក៏ខុសបែបនេះ
«សុំទោស»jungkook
«បានហេីយកុំប្រកែកគ្នាអីយេីងសួរទាំងអស់គ្នានិង»hobi
«អឹមតោះយេីង»jiminនិយាយរួចក៏ដឹកដៃអ្នកទាំងពីររួចក៏ដេីរទៅមុនjungkookបាត់
«ពួកអែងញាុំអី»ក្រោយមកដល់កន្លែងញាុំអីhobiក៏សួរទៅអ្នកគ្រប់គ្នាពីរនាក់នោះឆ្លេីយតែjungkookបែបជាមិនឆ្លេីយទៅវិញ
«នែលោក រឹកម្ល៉េះគេសួរមិចមិនឆ្លេីយ»taehyung
«គេសួរបងដែលហ៎»
«លោកកំពុងឌឺខ្ញុំហេ៎..?»
«ទេបងខ្លាចhobiមិនបានសួរបង»jungkook
«ហ៊េីយយ៉ាប់និយាយជាមួយលោកណាស់ ហេីយញាុំលោកអី»
«យកដូចដេីមមក»
«ដូចដេីមនិងស្អី»taehyungសួរទាំងមុខម៉ូវម្នាក់នេះយ៉ាប់នោះយ៉ាប់
«នេះtaeមិនចាំអ្វីដែលបងចូលចិត្តទេហេ៎»
«វាមិនសំខាន់ខ្ញុំមិនចាំបាច់ត្រូវចាំទេ»
«អររ...!»jungkookនិយាយរួចក៏ឪនមុខចុះចំណែកhobiនិងjiminទល់និយាយមិនចេញទេនេះtaehyungលេងមែនទែនរឺមេីលចុះjungkookកំពុងតែអន់ចិត្តហេីយតែtaehyungធ្វេីដូចមិនដឹងមិនលឺទៅវិញ
«ចឹងសម្រេចថាលោកញាុំអីjungkook»hobiសួរជំនួសមេីលទៅដូចជាមិនកេីតទេពីរនាក់នេះកាន់តែយ៉ាប់ទៅយ៉ាប់ទៅហេីយ
«អ្វីក៏បាន»jungkookមិននិយាយអ្វីច្រេីនព្រោះពេលនេះមានអារម្មណ៍ថាអស់ថាមពលរលីងតែម្តងហេីយនេះគ្រប់យ៉ាងនាយខំតែអែងព្យាយាមតែអែងយ៉ាងណាមេីលទៅដូចគ្មានបានប្រយោជន៍អីសោះរងចាំមេីលអោយតែ2ខែនេះកន្លងផុតទៅបេីនៅតែបែបនេះទៀតពួកគេនិងចែកផ្លូវមែនទែនហេីយ។ពួកគេញាុំអីជាមួយគ្នារួចរាល់ក៏ដេីរទិញរបស់របរខ្លះtaehyungសេីចលេងសប្បាយជាមួយនិងមិត្តចំណែកjungkookមិនមាត់អ្វីទាំងអស់ព្រោះមេីលទៅទំនងជាកំពុងតែខូចចិត្ត។ពួកគេដេីរលេងជាមួយគ្នារហូតដល់រៀងយប់បន្តិចទេីបចូលផ្ទះ
#skip
ពេលមកដល់ផ្ទះវិញjungkookឡេីងទៅបន្ទប់របស់taehyungបានមុនtaehyungចំណែកលោកប៉ានិងអ្នកម៉ាក់ស្មាននេះប្រហែលជាគេងហេីយព្រោះវាយប់ទៅហេីយគាត់ទៅសម្រាកមុនខ្ជិលចាំពួកគេព្រោះអាងថាមានគ្នាច្រេីនទៅជាមួយណាមួយមានjungkookទៅជាមួយហេីយ។ក្រោយមកដល់បន្ទប់របស់taehyungនាយក៏ទាញយកវ៉ាលីដែលកូនចៅក្នុងផ្ទះរបស់លោកស្រីkimបានទៅយកមកអោយនាយនៅសណ្ឋាគារហេីយគាត់ក៏អោយពួកគេយកទៅដាក់ក្នុងបន្ទប់របស់taehyungតែពេលនេះjungkookមានអារម្មណ៍ថាខ្លួនកំពុងតែចាញ់ហេីយប្រុងនិងដកខ្លួនទេដឹង..?ពេលដែលjungkookកាន់វ៉ាលីអូសទៅបន្ទប់ដែលម៉ាក់ក្មេកអោយគេរៀបចំអោយនោះក៏ជួបនិងtaehyungដូចគ្នា
«យកចេញអោយអស់ផងខ្ញុំមិនចង់ឃេីញរបស់របបរបស់លោកនៅក្នុងបន្ទប់ខ្ញុំទេវាស៊ាំភ្នែក»ក្រោយលឺtaehyungនិយាយបែបនេះហេីយjungkookមិនមាត់រួចក៏ដេីរចេញពេលនេះវាសមហេីយដែលtaehyungធ្វេីចរឹកបែបនេះដាក់នាយនោះ
«ឆឺស...មិនទាន់បានអីផងអន់ចិត្តអន់ថ្លេីមមិននិយាយរកអែងទៅហេីយ»taehyungគិតបែបនេះព្រោះតែមេីលទៅjungkookទំនងជាអន់ចិត្តព្រោះគេស្គាល់jungkookច្បាស់ហេីយក៏ចាំតាំងពីម្ហូបដែលjungkookចូលចិត្តញាុំទៀតតែគេធ្វេីភ្លេចទៅវិញទេនិយាយអោយត្រង់គេមិនដែលភ្លេចទេអ្វីដែលទាក់ទងនិងjungkoolនោះ។គេដេីរចូលបន្ទប់រួចក៏ទាញកន្សែងទៅបន្ទប់ទឹកបាត់ចំណែកjungkookក៏ចូលមកយកឥវ៉ាន់ដែលនៅសល់ព្រោះមិនចង់អោយtaehyungទេីសទល់ពេលចូលមកដល់ក៏លឺសំឡេងទូរសព្ទ័របស់taehyungរោទ៍មុនដំបូងនាយក៏មិនចង់ចេះដឹងរឿងផ្ទាល់ខ្លួនរបស់taehyungទេតែធ្វេីមិចគេខលមកយូរហេីយទេីបនាយសម្រេចចិត្តយកទូរសព្ទ័នោះមកមេីលថាអ្នកណាជាអ្នកខលមកពេលដែលមេីលរួចបេះដូងរបស់នាយលោតញាប់មែនទែនព្រោះវាជាលេខ....
«kangjung...!»jungkookភ្ញាក់ផ្អេីលជាខ្លាំងនេះtaehyungស្និតជាមួយនិងបងជីដូនមួយរបស់នាយដល់ថ្នាក់ណាទៅទេីបមានលេខគ្នាបែបនេះហេីយនៅមានខលរកគ្នាទាំងយប់បែបនេះទៀតមេីលទៅគួរអោយសង្ស័យណាស់។ចំណែកtaehyungវិញក្រោយលឺសំឡេងទូរសព្ទ័គេក៏ប្រញាប់ចេញមកមេីលក៏ឃេីញថាjungkookកំពុងតែកាន់ទូរសព្ទ័របស់គេដែលកំពុងតែរោទ៍នោះ
«jeon jungkookលោកធ្វេីស្អី»taehyungចេញមកជាមួយនិងការស្លៀកពាក់រួចរាល់ហេីយក៏ប្រញាប់កញ្ឆក់ទូរសព្ទ័ពីដៃរបស់jungkook
«សុំទោសបងគ្មានចេតនាទេ»
«គ្មានចេតនាហេ៎ លោកជាស្អីទេីបមកប៉ះពាល់ទូរសព្ទ័របស់ខ្ញុំ»taehyung
«បងគ្រាន់តែមេីលប៉ុណ្ណោះ»
«មេីលក៏មិនបានដែលលោកត្រូវចាំលោកគ្មានសិទ្ធិទេ យល់ទេនិយាយអោយត្រង់ចុះខ្ញុំពិតជាធុញទ្រាន់ជាមួយនិងការតាមរញ៉េរញ៉ៃភាពផ្ទាល់ខ្លួនរបស់ខ្ញុំណាស់លោកមានដឹងទេថាខ្ញុំធុញហេីយតេីពេលណាលោកទៅវិញទៅ»taehyungស្រែកអោយjungkookខ្លាំងៗទាំងដែលនាយមិនបានធ្វេីអ្វីខុសសោះគ្រាន់តែកាន់ទូរសព្ទ័របស់គេហេីយក៏យកមកមេីលប៉ុណ្ណោះបែបនេះខុសដែលរឺបែបនេះហៅថារញ៉េរញ៉ៃភាពផ្ទាល់ខ្លួនដែលរឺ..?
«បងសុំទោសម្តងទៀតដែលបងរញ៉េរញ៉ៃភាពផ្ទាល់ខ្លួនរបស់អូន ហេីយបងក៏ចូលមករំខានជីវិតអូនម្តងទៀតតែយ៉ាងណាត្រឹមតែ2ខែប៉ុណ្ណោះអូននិងលែងឃេីញមុខប្រុសគួរអោយធុញម្នាក់នេះទៀតហេីយtae ហេីយនោះlee kangjungរបស់អូនខលមកយូរហេីយប្រញាប់លេីកទៅគេប្រាកដជាអន្ទះសារចង់ជួបអូនណាស់ហេីយ»jungkookនិយាយទាំងអារម្មណ៍ក្តុកក្តួលឈឺផ្សារពេញបេះដូងនាយមិនដែលគិតថាtaehyungនិងក្លាយជាមនុស្សបែបនេះតែដែលtaehyungទៅជាបែបនេះក៏ព្រោះតែនាយដូចគ្នាវាមិនមែនមកពីនាយទេហេ៎ដែលទៅសុំគេលែងលះបន្ទាប់មកក៏ធ្វេីជាមុខក្រាស់តាមជ្រៀតជ្រែកជីវិតរបស់គេដូចជាពេលនេះ។jungkookដេីរចេញទៅជាមួយនិងរបស់របបរបស់ខ្លួននាយស្ទេីរតែសម្រក់ទឹកភ្នែកនៅចំពោះមុខរបស់taehyungទៅហេីយចំណែកtaehyungវិញក៏ភាំងនិងសម្តីរបស់jungkookដូចគ្នា2ខែ ..?2ខែនេះជាអ្វីរឺមួយកន្លងផុត2ខែទៅjungkookនិងចាកចោលគេម្តងទៀតបេីបែបនេះពិតមែនចាំបាច់អីមកវិញធ្វេីអីចុះបេីថ្ងៃណាមួយគេចិត្តទន់ព្រមទទួលនាយវិញគ្រប់យ៉ាងគឺដូចមុនមែនរឺអត់..?សំណួរជាច្រេីនហោះពេញខួរក្បាលរបស់taehyungគេកំពុងតែឆ្ងល់ ឆ្ងល់ខ្លាំងទៀតផង
«ហ៊េីយ..!Taehyungអែងឈប់គិតទៅយ៉ាងណាក៏យ៉ាងនិងទៅគិតតេីវាបានអ្វីមកវិញ គ្រប់យ៉ាងគឺចប់ហេីយ»taehyungនិយាយរួចក៏បិទទូរសព្ទ័របស់kangjungទៀតទាំងដែលរាល់ដងគេមិនដែលបែបនេះទេ
ងៀកមកមេីលjungkookវិញក្រោយចូលមកបន្ទប់ថ្មីជាលេីកទីពីរធ្វេីអោយទឹកភ្នែកដែលមិនដែលស្រក់ព្រោះអ្នកណាតែពេលនេះវាកំពុងហូរព្រោះមនុស្សម្នាក់ដែលមានឈ្មោះជាអតីតប្រពន្ធសម្តីរបស់គេមួយមាត់មួយមាត់វាធ្វេីអោយjungkookឈឺស្ទេីរតែគាំងបេះដូងស្លាប់ទៅហេីយហេតុអីការរំពឹងរបស់នាយមិនសមតាមបំណង។នាយគិតថាtaehyungប្រហែលជាព្រមជាមួយនាយងាយៗតាមដែលចរឹកដែលពួកគេសេពគប់គ្នាជាច្រេីនឆ្នាំពីមុនមកនោះតែពេលនេះផ្ទុយស្រឡះតែម្តង។នាយដឹងគ្រប់យ៉ាងអំពីtaehyungដោយគ្មានចន្លោះកន្លែងណាឡេីយតែtaehyungវិញមិនចាំសូម្បីម្ហូបដែលនាយចូលចិត្តពេលនេះtaehyungប្រែសឹងតែ180ដឺក្រេទៅហេីយ
«ទ្រាំបន្តិចណាtae2ខែប៉ុណ្ណោះវាមិនយូរទេ»jungkookនិយាយទាំងទឹកភ្នែកយំខ្សឹបខ្សួលព្រោះមនុស្សដែលខ្លួនបានបោះបង់ដោយមិនបានគិតជាមុនបន្ទាប់ពីយំរួចនាយក៏គេងលក់បាត់ទាំងមិនបានប្តូរសម្លៀកបំពាក់ទេចំណែកtaehyungគិតមិនឈប់សោះគេគេងមិនលក់គេកំពុងតែគិតពីសម្តីដែលខ្លួនបាននិយាយទៅកាន់jungkookមេីលទៅវាដូចជាធ្ងន់ធ្ងរពេកហេីយ។ចិត្តមួយចង់ទៅរកចិត្តមួយទៀតចង់ឈ្នះពេលនេះគេជាអ្នកឈ្នះពេលនេះគេជាអ្នកចិត្តដាច់
#ពេលព្រឹក
Taehyungចុះមកត្រៀមខ្លួនរួចរាល់ជាមួយនិងសម្លៀបំពាក់ទៅចម្ការរបស់គេ
«ម៉ាក់..!»taehyungស្រែកហៅម៉ាក់របស់ខ្លួនដែលកំពុងជួយរៀបចំអាហារថ្ងៃពេលព្រឹកជាមួយនិងម៉ែដោះចំណែកលោកkimក៏អង្គុយអានកាសែតសិនព្រោះអាហារមិនទាន់រៀបចំរួចរាល់
«taeចុះមកហេីយហេ៎ កូនឆាប់មកញាុំបាយមកម៉ាក់រៀបចំរួចល្មម»
«បាទ..!»
«តែឯណាjungkook»លោកkim
«កូនមិនដឹងទេប៉ា»
«awwក្រែងកូនគេងជាមួយបងហេ៎មិចក៏ថាមិនដឹង»លោកស្រីkim
«គឺគេងរេីលទៅគេងបន្ទប់ផ្សេងកាលពីយប់មិញហេីយ»taehyung
«អឹមចឹងទៅហៅគេមកអោយមកញាុំបាយ»លោកkimបញ្ជាកូនប្រុសរបស់ខ្លួន
«តែ..!»
«ឆាប់ទៅកូនដល់ម៉ោងទៅធ្វេីការឥឡូវហេីយ»
«បាទ...!»taehyungក៏ប្រញាប់ទៅហៅjungkookទាំងមិនពេញចិត្ត
តុក តុក..!
«មានការអី»jungkookបេីកទ្វារមកក៏សួរសំណួរបែបនេះទៅកាន់taehyung
«ម៉ាក់អោយហៅទៅញាុំបាយ»
«ខ្ញុំមិនឃ្លានទេ»
«ខ្ញុំ..?»taehyungឧទានឡេីងនៅក្នុងចិត្តនេះjungkookនៅមិនទាន់ឈប់អន់ចិត្តនិងគេទេហេ៎
«មិនឃ្លាន មិនឃ្លានប្រយត្ន័តែដាច់ពោះស្លាប់នៅក្នុងផ្ទះខ្ញុំ»taehyung
«កុំភ័យខ្ញុំមិនងាយស្លាប់ទេ គ្រាំង..!»jungkookបិទទ្វារវិញមួយទំហឹង
«នេះ....នេះហ៊េីយ..!មនុស្សចង្រៃនេះ»taehyungមួលម៉ៅខ្លាំងណាស់មនុស្សស្អីបែបនេះខំទៅហៅហេីយនៅសម្តីឡូយទៀត
«ឯណាjungkookកូន»លោកkimឃេីញលោកកូនចុះមកតែអែងក៏សួរក្រែងមុននេះអោយទៅហៅjungkookហេ៎
«គេថាមិនឃ្លានទេ»
«awwមិចចឹង»
«ខ្ញុំមិនដឹងទេម៉ាក់»
«ទៅហៅjungkookម្តងទៀតមក»
«ម៉ាក់...!»
«លឿនឡេីង»
«ហឺស..!»Taehyungដកដង្ហេីមធំរួចក៏ឡេីងទៅហៅjungkookម្តងទៀតតែម្តងនេះឡេីងបានពាក់កណ្តាលក៏ត្រូវjungkookចុះមកកាត់មុខនាយ
«jungkookមកហេីយហេ៎ មកញាុំបាយមកកូន»
«បាទម៉ាក់»jungkookចូលទៅញាុំបាយដោយមិនចង់អោយគាត់ត្រូវមកពិបាកជាមួយនាយដំបូងដូចដែលប្រាប់taehyungចឹងថានាយមិនឃ្លានទេតែនឹកឃេីញថាក្រែងចិត្តទេីបចុះមកញាុំហេីយអាងទៅធ្វេីការ
«មនុស្សចង្រៃក្រែងថាមិនញាុំហេ៎ រឺមួយគេចង់ធ្វេីបាបខ្ញុំពិតជាគួរអោយខ្នាញ់ណាស់»taehyungនិយាយទាំងមួលម៉ៅរួចក៏មកញាុំអាហារពេលព្រឹកជាមួយអ្នកគ្រប់គ្នាទាំងមុខមិនស្រស់ពេលកំពុងញាុំគ្មានអ្នកណាចាប់អារម្មណ៍និងគេទេជាពិេសសគឺលោកស្រីkimចាប់នេះចាប់នោះអោយjungkookមិនឈប់គួរអោយច្រណែនណាស់អោយតែញាុំបាយជុំគ្នាគ្មានម្តងណាដែលtaehyungមិនច្រណែននិងjungkookទេគេបានត្រូវម្តាយរបស់ខ្លួនយកចិត្តទុកដាក់គ្រប់ពេលគ្រប់វេលាតែម្តងខុសពីខ្លួនលោកស្រីkimបង្ខំអោយទ្រគេរហូតគាត់មិនយល់ពីអារម្មណ៍គេទេគួរអោយខឹងណាស់ ហ៊ឹក ហ៊ឹក
To be continue...!

លង់ស្នេហ៍អតីតភរិយា(ចប់)Where stories live. Discover now