ភាគទី16:ស្បែកជេីងហោះ

2.4K 154 3
                                    

ក្រោយពីចេញមកទទួលyoongiរួចរាល់Taehyungបាននាំyoongiមកអង្គុយលេងនៅកន្លែងសម្រាករបស់ពួកគេដោយមានjiminនិងhobiក៏នៅទីនោះដែល
«taeហេតុអីក៏នាំគេមកដែរ»jiminសួរឡេីងដោយទឹកមុខមិនចេញចិត្តនិយាយត្រង់ឃេីញមុខម្នាក់នេះចង់តែចាប់បោចសក់ទេ
«បេីគេហៅយេីងមកវាយ៉ាងមិច វាទេីសស្អីជាមួយនិងកម្មករដូចអែង»
«ស្អីលោក នេះមកមេីលងាយខ្ញុំដល់កន្លែងហេ៎»jiminរឹតតែក្តៅក្រហាយក្រោយលឺyoongiហៅខ្លួនបែបនេះ
«ហេីយយ៉ាងមិច»yoongiសួរទៅjiminបែបឌឺៗលេីសដេីមមេីលទៅក្មេងម្នាក់នេះកាចឆ្នាស់ណាស់
«នែឈប់បានហេីយ បេីនៅតែបែបនេះទៀតឈ្លោះគ្នាផ្អេីលមិនខានទេ»jungkookក៏រហ័សនិយាយកាត់មិនចឹងទេទាស់សម្តីគ្នាមិនឈប់ឡេីយ
«មកពីមិត្តរបស់លោកនិង»jimin
«នែមិចក៏មកពី...!»yoongi
«បានហេីយៗឈប់ទៅហេីយវាមានរឿងអីទេីបទៅជាបែបនេះ»taehyungសួរចង់ដឹងថាមកពីហេតុអីទេីបទៅជាបែបនេះហេីយពួកគេស្គាល់គ្នាពីពេលណាមកក្រែងមុននេះjiminទៅជួបភ្ញៀវតាសហី
«គឺរឿងវាបែបនេះ...!»jiminបានរៀបរាប់រឿងគ្រប់យ៉ាងអោយគ្រប់គ្នាដឹងនៅពេលដែលរៀបរាប់នោះក៏នៅតែមានកាលឈ្លោះប្រកែកគ្នាដែលព្រោះតែyoongiចោទថាjiminនិយាយមិនពិតមានការលេីសខ្វះខ្លះ
«ចឹងមានន័យថាលោកminជាអតិថិជនដែលត្រូវណាត់ជួបខ្ញុំនៅថ្ងៃនេះ»
«មែនហេីយ»yoongiតបទៅtaehyungវិញ
«តែអាyoonមិចក៏អែងទៅនិយាយស្តីថាអោយគេបែបនេះ»jungkookលុកមាត់
«មែនហេីយ ហេតុអីនិយាយមេីលងាយមិត្តខ្ញុំ»hobiដែលស្ងាត់មួយសន្ទុះធំនោះក៏និយាយឡេីង
«យេីងមិនមែនមានបំណងចង់ថាអោយ តែមកពីគេខ្លួនអែងទៅយឺតពេលអោយយេីងរងចាំយូរវាខាតពេលវេលាអែងយល់ទេ»yoongiនិយាយទាំងមួលម៉ៅតាមពិតគឺបែបនេះថ្វីត្បិតតែyoongiតែងតែទៅរងចាំដៃគូរសហការមុនមែនតែវាមិនយូរដូចរងចាំjiminទេ
«គ្រាន់តែប៉ុណ្នឹងសោះហេតុអីមិននិយាយវាអោយស្រួលបួលទៅ»jiminនៅតមាត់ជាមួយនិងyoongiមិនដាច់
«បានហេីយjiminឈប់ទៅ សម្រេចថាចប់រឿងត្រឹមនេះចុះវាក៏ជាកំហុសអែងដែលអោយគេចាំយូរ»hobi
«ត្រូវហេីយខ្ញុំខុស ឆឺស..!»និយាយរួចjiminក៏ខឹង ងដេីរចេញទៅគួរអោយក្តៅណាស់អាម្នាក់នោះគេមកនិយាយមេីលងាយខ្លួនតែគ្មានអ្នកណាកាន់ជេីងទេហេីយឥឡូវគេថែមទាំងជាអ្នកខុសទៀតពិតជាគួរអោយខឹងណាស់លោកអេីយ
«ងរបាត់ទៅហេីយ»taehyung
«មិនអីទេតែតិចក៏បាត់ហេីយ មេីលតែមិនដឹងចរឹកចឹង»hobiនិយាយដោយសេីចតិចៗព្រោះjiminខឹងតែតិចក៏បាត់ហេីយអោយតែអ្នកលួងមានបច្ចេកទេស
«អឺ ខ្ញុំក៏សុំទោសដូចគ្នា តែរឿងការងារអាចទាក់ទងគ្នាបានមែនទេtaehyung»yoongiនិយាយសុំទោសរួចក៏លេីកយករឿងការងារមកនិយាយវិញព្រោះតែចម្ការរបស់taehyungក៏ល្អផលដំណាំដែលទទួលបានគឺថាល្អរកកន្លែងចន្លោះគ្មានទេីបyoongiចង់ចូលរួមសហការសំណាងហេីយដែលម្ចាស់ចម្ការជាប្រពន្ធរបស់មិត្ត
«គឺមិនបាច់សុំទោសទេខាងខ្ញុំក៏ខុសដែលចំណែករឿងសហការរកសុីនោះខ្ញុំរីករាយសហការជាមួយលោកដូចគ្នា»taehyungក៏មិនមែនមិនស្គាល់yoongiឯណាទោះមិនសូវជាស្គាល់ច្បាស់តែក៏អាចលឺត គ្នាដែលថានាយជាមួយមនុស្សពូកែ។តែមានឆ្ងល់ទេហេតុអីjungkookនិងyoongiជាមិត្តនិងគ្នាតែហេតុអីtaehyungបែរជាមិនសូវស្និតស្នាលជាមួយនាយក៏ព្រោះតែដូចដែលដឹងថាកាលនៅជាប្តីប្រពន្ធនិងគ្នាtaehyungមិនសូវជាហឺសហាប៉ុន្មានទេហេីយក៏មិនសូវចូលរួមក្នុងកម្មវិធីធំៗដែលនិយាយរួមភាគច្រេីនtaehyungនៅតែផ្ទះជួយធ្វេីការងារផ្ទះតែប៉ុណ្ណោះពេលមានកម្មវិធីធំៗយូៗម្តងទេីបចូលរួមព្រោះមនុស្សដូចtaehyungសាមញ្ញបំផុតហេីយ
«ល្អណាស់ បែបនេះខ្ញុំបានមិនខាតជេីងនោះទេ»
«បាទ..!»taehyungគ្រាន់តែញញឹមដាក់បន្តិចរួចក៏ឆ្លេីយយ៉ាងពិរោះ
«អាហេម..!»jungkookនៅសុខៗមិនដឹងជាស្អីប្រែជាក្រហេមមួយរំពេចទេីបtaehyungប្រញាប់ងៀកមកមេីលរួចក៏សួរនាំ
«បងកេីតអីរឺអត់»
«អត់ទេបងធម្មតាតាស»
«ចុះមុននេះ..?»
«អែងមេីលមិនដឹងទេហេ៎ថាប្តីរបស់អែងកំពុងប្រចណ្ឌ័ មែនទេលោកjeon»hobiនិយាយប្រាប់ទៅtaehyungរួចក៏ជម្រិតសួរjungkookវិញ
«គឺ..!»
«ប្រចណ្ឌ័ហេីយប្រចណ្ឌ័រឿងអី»មិនអោយjungkookបាននិយាយទាន់ទេtaehyungក៏រហ័សកាត់ព្រោះតែឆ្ងល់នេះមុននេះគេមានបានធ្វេីអីឯណាហេតុអីក៏ប្រចណ្ឌ័
«មិនអីនោះទេបងធម្មតាទេកុំជឿគេអី»
«អឹម..!ក៏បានតែលោកminប្រុងសម្រាកនៅទីនេះរឺយ៉ាងណា»taehyungក៏បែរចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្នាអោយចាប់អារម្មណ៍និងសំណួរដែលគេសួរទៅyoongiមុននេះ
«បេីមិនប្រកាន់ទេខ្ញុំសុំស្នាក់អាស្រ័យផងណា»
«បាទ..មិនអីនោះទេចាំខ្ញុំទាក់ទងអោយគេរៀបចំកន្លែងអោយលោកណា»
«អរគុណច្រេីនណាស់Taehyung»
«បាទ..និយាយចឹងលោកក៏អាចដេីរមេីលនៅទីនេះសិនបានដែលណាចាំខ្ញុំអោយhobi hyungជូនទៅ»taehyung
«okបែបនេះក៏បាន»បន្ទាប់ពីនិយាយរួចពួកគេក៏បំបែកគ្នាម្នាក់មួយគូរដោយhobiជាអ្នកជូនyoongiដេីរមេីលចម្ការចំណែកtaekookក៏ត្រឡប់ទៅបន្ទប់ធ្វេីការរបស់taehyungវិញ
  Hobiនាំyoongiដេីរមេីលនេះមេីលនោះរួចក៏ពន្យល់អំពីការដាំដុះបែបប្រេីជីធម្មជាតិគ្មានជាតិគីមីក្នុងចម្ការរបស់ពួកគេកំពុងតែពន្យល់សុខៗក៏មានសំឡេងមួយបន្លឺឡេីង
«hoseok..!»សំឡេងមនុស្សប្រុសវ័យចំណាស់ម្នាក់បានស្រែកហៅឈ្មោះhobiដែលជាឈ្មោះពិតព្រោះអ្នកនៅទីនេះមិនហ៊ានហៅគេថាhobiតាមដែលjiminនិងtaehyungហៅនោះទេព្រោះគិតថាមិនសម
«បាទអ៊ុំ»
«ក្មួយជួយពិនិត្យមេីលឥវ៉ាន់ដែលចេញទៅនៅពេលរសៀលនេះបន្តិចមកព្រោះជាឥវ៉ាន់ប្រញាប់»បុរសចំណាស់ម្នាក់នោះនិយាយទៅកាន់hobiដោយការគោរព
«បាទ...និយាយចឹងលោកminហា៎លោកអាចដេីរមេីលម្នាក់អែងសិនបានទេ»
«មិនអីទេប្រាកដជាបានអែងតាមសម្រួលចុះ»
«okចឹងបេីមានបញ្ហាអីលោកអាចសាកសួរកម្មករនៅទីនេះបាន»
«ok...!»បន្ទាប់ពីឆ្លេីយឆ្លងគ្នារួចhobiក៏ដេីរចេញទៅចំណែកyoongiក៏ដេីរមេីលចម្ការបន្តទៀត។កំពុងតែដេីរមេីលនេះមេីលនោះសុខៗក៏ឃេីញថាក្មេងល្អិតសម្តីថ្លោះដែលហ៊ានបដិសេធជាមួយនាយនោះកំពុងតែកត់បញ្ចីរទំនិញទេីបនាយរកគំនិតធ្វេីបាប។yoongiដេីរយឺតៗមួយៗទៅជិតjiminដោយដៃមានកាន់អ្វីក៏មិនដឹង
«ពស់..!ពស់..»
«ហាស៎..ពស់ អាយជួយផងៗ ជួយខ្ញុំផងហ៊ឹក ហ៊ឹក ពស់ជួយផង»jiminគ្រាន់តែyoongiដេីរមកជិតរួចក៏បោះស្អីមិនដឹងមកលេីខ្លួនគេហេីយស្រែកថាពស់ទៀតទេីបjiminភ័យឡេីងញ័រអស់រួចក៏ស្រែកយកស្រែកយកតែម្តង
«ហាហា ហាហា..!»ដោយទប់សំណេីចមិនបានyoongiក៏សេីចចំអកជាមួុយនិងកាយវិការភ័យខ្លាចរបស់jiminវាពិតជាគួរអោយអស់សំណេីចណាស់មិនគួរណាjiminជឿនាយហេីយក៏ខ្លាចយ៉ាងនេះសោះ
«លោកសេីចស្អីមនុស្សចង្រៃ»jiminសម្រួលអារម្មណ៍រួចក៏ងៀកមកសួរអ្នកដែលឈរសេីចគេមិញនេះ
«សេីចនិងភាពភ័យខ្លាចដ៏ឆោតល្ងង់របស់អែងនោះអី»
«នេះវាស្អីលោក»
«គឺគ្មានពស់មកពីណាទេយេីងគ្រាន់តែបោកអែងប៉ុណ្ណោះ»yoongiនិយាយរួចក៏ដេីរចេញទៅតែមានឯណា
«ភូស...!អូយ....ស្អីនិង»yoongiត្រូវបានស្អីមិនដឹងហោះមកចាំក្បាលរបស់នាយ
«មិនស្គាល់ស្បែកជេីងទេហេ៎..!»jimin
«ហេតុអីអែងប្រហេីនម្ល៉េះ»yoongiក្តៅស្លឹកត្រចៀកតែម្តងក្មេងម្នាក់នេះកាន់តែបានដៃហេីយហេតុអីហ៊ានយកស្បែកជេីងរបស់គេមកគប់នាយបែបនេះ
«ចុះអ្នកណាប្រេីអោយលោកលេងស្អីក៏មិនដឹង ខុសរបៀបហេីយនៅមានពាក្យមេីលងាយខ្ញុំទៀតនេះត្រូវប៉ុណ្នឹងវាស្ទេីរណាស់ផងលោកmin»jiminនិយាយរៀបរាប់រួចក៏ប្រុងនិងដេីរចេញទៅតែគិតរឺថាyoongiអោយព្រមទៅងាយៗ
«ចង់ទៅណា អែងឈ្លេីញបែបនេះត្រូវតែប្រដៅចេញ»
«នែមកប្រដៅស្អី លែងទៅលែង»jiminខំរេីលពីកម្លាំងដៃរបស់yoongiដែលចាប់ករដៃគេជាប់នោះ
«ចាំមេីលដល់បន្ទប់ធ្វេីការរបស់ចៅហ្វាយអែងទៅអែងនិងដឹងហេីយ»yoongiនិយាយរួចក៏អូសjiminយ៉ាងកម្រោលទៅបន្ទប់ធ្វេីការរបស់taehyungដែលនៅជិតមុខឃ្លោងទ្វាចូលចម្ការ។និយាយត្រង់ចុះyoongiមិនស្គាល់កន្លែងធ្វេីការរបស់taehyungទេតែចេះតែស្មានៗទៅព្រោះឃេីញមានបន្ទប់ពីរជាប់គ្នានៅជិតឃ្លោងទ្វារចូលមេីលទៅទំនងជាOfficeទេីបនាយប្រញាប់អូសដៃjiminទៅពេលទៅដល់ក៏សមចិត្តហេីយក៏លួចសរសេីរខ្លួនអែងដែរ
«Taehyung»yoongiហៅឈ្មោះរបស់taehyungពេញមាត់ប្រៀបដូចអ្នកស្និតស្នាលយ៉ាងចឹង
«មានអីហេ៎ លោកmin»
«មែនហេីយអាyoonអែងមានការស្អីទេីបមកកាត់ចង្វាក់យេីងបែបនេះ»jungkookនិយាយដោយបញ្ចេញកាយវិកាមិនពេញចិត្តព្រោះតែនាយនិងtaehyungកំពុងតែផ្អែមល្ហែមនិងគ្នាហេីយពេលនេះtaegyungក៏កំពុងអង្គុយលេីភ្លៅរបស់នាយដូចគ្នាទោះtaehyungចង់ងេីបចេញសិនក៏មិនបានតោងស្និតមិនអោយទៅណា
«គឺកម្មកររបស់ប្រពន្ធអែង គេយកស្បែកជេីងគប់ក្បាលយេីង»yoongi
«ហាស...!»taekookនិយាយឡេីងព្រមគ្នានេះវាមានរឿងអីទៀតហេីយ
To be continue....!

លង់ស្នេហ៍អតីតភរិយា(ចប់)Where stories live. Discover now