#ផ្ទះត្រកូលjeon
ពេលមកដល់ផ្ទះtaehyungបានបីjungwonថ្នមៗទៅអោយម៉ាក់ក្មេកគេមើល មើលទៅគាត់ក៏សប្បាយចិត្តមិនចាញ់taehyungដែលក្មេងនេះស្លូតបូតណាស់គួរអោយស្អប់ណាស់មើលចុះហើយខាងមណ្ឌលប្រាប់ថាគេទើបតែកើតបាន1អាទិត្យទេ
«ហៃយ៉ាចៅយាយគួរអោយស្អប់ណាស់»លោកស្រីJeonចុះសម្រុងជាមួយjungwonបានភ្លាមៗតែម្តង
«មើលទៅម៉ាក់អែងនិងប្រពន្ធអែងដូចជាគ្រាន់បើជាងមុនហើយ»លោកJeonដែលនៅទីនោះក៏និយាយទាំងញញឹមព្រោះឃើញប្រពន្ធនិងកូនប្រសារសប្បាយចិត្តគាត់ក៏សប្បាចិត្តដែរ
«មែនហើយប៉ា វាជារឿងប្រសើរណាស់ដែលអាចយកក្មេងម្នាក់នេះមកជំនួសJayរបស់ពួកយើងបាន»jungkookញញឹមតបទៅប៉ារបស់គេវិញ
«ប៉ាគិតថាយើងគួរតែរៀបចំពិធីជប់លៀងមួយទៅ នៅថ្ងៃស្អែកអបអរសមាជិកថ្មី»គាត់និយាយរឿងលឺបន្តិចធ្វើអោយអ្នកទាំងពីរនាក់ទៀតក៏បានលឺដូចគ្នា
«មានអីល្អតាស អូនយល់ស្រប»លោកស្រីJeonរហ័សយល់ស្របភ្លាមៗក្រោយលឺបែបនេះហើយ ព្រោះគ្រួសារគាត់លែងបានសប្បាយបែបនេះ4ឆ្នាំមកហើយតាំងតែពីJayចៅសំណព្វចិត្តស្លាប់ទៅហើយធ្វើបែបនេះក៏ជាការរំលឹកដល់Jayដូចគ្នា#ពេលយប់
ពេលយប់ឈានចូលមកដល់taehyungបានដាក់អោយjungwonគេងនៅលើគ្រែមួុយទៀតដែលគេកម្មង់មកថ្មីៗទើបមកដល់ពេលល្ងាចនេះអែង គេមិនអោយjungwonគេងនៅលើគ្រែរបស់Jayឡើយយ៉ាងណាJayនៅតែដក់ជាប់ក្នុងចិត្តគេរហូតនិងទាំងរបស់ប្រើប្រាស់និងគ្រឿងផ្សេងជាច្រើនទៀតសុទ្ធតែទិញថ្មីទាំងអស់ ព្រោះរបស់Jayទុកគ្រាន់ជារបស់អនុស្សាវរីយ៍ដល់ជូរចត់មួយដែលគួរអោយចងចាំ។
«ង៉ា ង៉ា...ង៉ា»យប់ណាស់ទៅហើយសំឡេងក្មេងយំបានរំខានដល់ដំណេករបស់ពួកគេទាំងពីរដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់
«អូ អូកូនកុំយប់ណាកុំយំ»taehyungបានរហ័សងើបមកមើលកូនទាំងពីរនាក់ប្តីប្រពន្ធ
«ចាំបងលាយទឹកដោះគោអោយគេចុះ»jungkookទៅលាយទឹកដោះគោអោយកូនតែគេមិនព្រមបៅសោះ ទើបtaehyungដាក់អោយកូនតូចមឹមដោះរបស់គេទើបគេស្ងាត់ឈប់យំហើយគេងបន្តទៀត
«ហៃយ៉ា មើលចុះគេខូចណាស់»jungkookមិនអស់ចិត្តទេក៏វាយគូទគេតិចៗបំផុតព្រោះខូចពេកកំប៉ុងទឹកដោះគោមិនមឹមទេតែបើដោះប្រពន្ធនាយទើបមឹម
«នែបងច្រណែនកូនរឺ»
«ក៏ច្រណែនដែលខានយូរហើយ»
«ឈប់ភ្លាម ហើយល្មមគេងទៅកូនឈប់យំហើយតាស»បន្ទាប់ពីនិយាយរួចពួកគេកីនាំគ្នាគេងដោយយកjungwonមកគេងកណ្តាលវិញដើម្បីកុំអោយគេយំទៀត
ថ្ងៃថ្មីឈានចូលមកដល់នេះជាពេលដែលត្រូវសប្បាយព្រោះមានការជួបជុំបែបលក្ខណៈគ្រួសារហើយkangjungក៏មកដែរ។បើនិយាយពីទំនាក់ទំនងរបស់ពួកគេទាំងពីក៏មិនប្លែកទៅណាទេពីមុនមិចក៏នៅតែចឹងភាសានិយាយក៏មិនព្រមប្តូរពេលអន់ចិត្តនិងគ្នាក៏មិនហ៊ាននិយាយស្តីជួបកាលkangjungមានអារម្មណ៍ថាខ្លួនអែងស្រលាញ់hobiតែអែងព្រោះឥឡូវនាយក៏ស្រលាញ់គេហើយតែគេដូចជាធម្មតាៗតាំងតែពីថ្ងៃដែលចាប់ផ្តើមមកនោះ។រីឯyoonminវិញជិតការហើយនៅមិនដល់មួយខែទៀតទេហើយពេលនេះក៏កំពុងតែត្រៀមទៅកាត់ឈុតដូចគ្នា។
«អាល្អិតនេះចេះណាស់ណ៎»hobiលេងថ្ពាល់គេតិចៗបែបក្នាញ់ក្រោយឃើញថាគេចេះញញឹមរួសរាយដាក់មិនកំណាញ់ខ្លួន
«មែនហើយចេះណាស់ បើចេះបែបនេះចង់បានកូនមួុយនិងគេដែល»jiminត្អូរត្អែរលេងតែមានឯណាyoongiស្តាប់លឺ
«អត់ទេបងចង់បាន11...»yoongiស្រែកពីខាងក្រៅមកព្រោះនាយកំពុងតែឈរអាំងសាច់បីនាក់kangjungនិងjungkookដោយសារពេលនេះjungkookក៏ត្រូវគ្នាជាមួយនិងkangjungវិញហើយ
«បងឡប់ទេហេ៎»
«ហាហា កូនប្រសារចង់បាន20ក៏បានដែលម៉ាក់គាំទ្រ»ត្រូវហើយម៉ាក់ប៉ាទាំងសងខាងសុទ្ធតែមកសូម្បីតែត្រកូលleeក៏មកដែល
«អូហូយម៉ាក់ ច្រើនម្ល៉េះកូនម៉ាក់មិនមែនជ្រូកទេ»jiminតវ៉ាជាមួយនិងមនុស្សចាស់បែបលេងសើចធ្វើអោយគួរគេផ្ទុះសំណើចសើចគ្រប់គ្នា។
«តែនិយាយចឹងចុះ hobiនិងkangjungពេលណាទើបគិតគូរហា៎ ឃើញស្ងាត់មួយថ្ងៃហើយ»លោកស្រីjeonលុបមាត់ព្រោះឃើញក្មួយគាត់ដូចជាស្ងាត់ណាស់
«គឺ...»
«កំពុងតែគិតគូរហើយម៉ាក់អ៊ុំ តែចាំតអោយJiminមុនសិន»kangjungដោយសារតែhobiឆ្លើយមិនចេញទើបគេឆ្លើយជំនួសវិញ
«អូហូយសុទ្ធតែតអោយទេ មិនបានទេJiminបងថាយើងគួរតែសម្រុកហើយ»yoongi
«កាន់តែឡប់ហើយបងអែងនេះសម្រុកស្អី»
«គឺការអោយលឿនៗនោះអី»
«ឆឺត...តែអូនគិតថាបងគិតលើសនិង»
«ដឹងចិត្តហាហា»
«សុំទៅបន្ទប់ទឹកបន្តិចសិន»hobiសុំដកខ្លួនទៅបន្ទប់ទឹក តែដោយសារមើលទៅដូចមិនស្រួលទៅkangjungប្រញាប់ទៅតាម
«ឈប់សិន...មុននេះមើលទៅអែងដូចជាស្ទាក់ស្ទើរណាស់»
«អោយនិយាយថាមិចបើរាល់ថ្ងៃមិនដឹងជាស្អីនិងគ្នាផង»hobiនិយាយបណ្តើរលាងដៃបណ្តើរ
«អឹម....»កំពុងតែលាងដៃសុខៗkangjungក៏ចាប់ថើបតែម្តង
«ជាសង្សារនោះអី រឺចង់នៅខ្លួនមួយ»
«ឆ្កួតទេហេ៎ មកថើបធ្វើអី»hobiសម្លក់នាយបន្តិចតែក្នុងចិត្តកំពុងតែហោះហើរលើវេហាហើយ
«ថើបព្រោះស្រលាញ់បងស្រលាញ់អូនJung hoseokហើយក៏ស្រលាញ់រហូតទៅ»kangjung
«នែសារភាពក្នុងបន្ទប់ទឹករឺ?»
«មិនថាកន្លែងណាទេដឹងត្រឹមថាបងស្រលាញ់អូន ចុះអូនវិញ»
«អឹម...»hobiមិនបានឆ្លើយទេ តែគេក៏ថើបបិទមាត់kangjungវិញ
«នេះជាចម្លើយ ខ្ញុំទៅមុនហើយ»hobiនិយាយចប់ក៏ញញឹមញញែមដើរចេញទៅធ្វើអោយkangjungនៅឈរហួសចិត្តក្រោយមកក៏ត្រឡប់មកកន្លែងដើមវិញដូចគ្នា
ពេលវេលាជួបជុំគ្នាសប្បាយៗមុននេះក៏កន្លងផុតទៅពេលនេះពីរនាក់ប្តីប្រពន្ធដែលមានកូនមួុយទៀតនោះកំពុងតែអង្គុយកន្លែងលេងនៅសួនច្បារក្រោយពីគេចូលសម្រាកអស់
«បងមើលផ្កាយនោះទៅវាមាន4នៅជិតគ្នាប្រៀបដូចជាគ្រួសារយើងយ៉ាងចឹងមែនទេ»taehyungអង្គុយជិតjungkookនៅបីកូនជាប់ដៃ
«ត្រូវហើយមួយនោះគឺJay Jayគឺមានពន្លឺខ្លាំងណាស់ពេលនេះគេកំពុងតែមើលមកយើងទាំងញញឹមបញ្ចេញពន្លឺយ៉ាងស្អាត»jungkookតែងតែរំលឹកពីកូនរបស់ខ្លួនគ្រប់ពេល តែឥឡូវtaehyungក៏មិនសូវពិបាកចិត្តដូចមុនទើបនិយាយទៅវាមិនសូវប៉ះពាល់អារម្មណ៍
«មែនហើយJayតែងតែភ្លឺនិងស្រស់ស្អាត Jayហា៎ប៉ាតូចនិងប៉ាធំរួមទាំងប្អូនរបស់កូននឹកកូនណាស់កូននៅទីនោះយ៉ាងមិចដែរ?»និយាយទៅកាន់ផ្កាយដែលតំណាងអោយកូនទេវតាតូចរបស់ខ្លួនដែលចាកចេញទៅនោះ
«Jayរបស់ពួកយើងច្បាស់ជាសុខសប្បាយអូនកុំបារម្ភអី»
«អឹម ប៉ាៗស្រលាញ់កូនណាJay»taehyungបានfly kissទៅលើមេឃបំណងជូនវាទៅកូនប្រុសហើយក៏ងៀកមកនិយាយជាមួយនិងjungkookវិញ
«អូនស្រលាញ់បង អរគុណដែលនៅក្បែរអូនគ្រប់ពេលគ្រប់កាលៈទេសៈអរគុណបងណាស់ប្តីសម្លាញ់»
«បងក៏ស្រលាញ់អូនដែរ ហើយក៏ស្រលាញ់អូននិងកូនទាំងពីរបស់យើងរហូតទៅ»jungkookឪបទៅថើបjungwonហើយក៏ថើបមាត់របស់taehyungដូចគ្នាដើម្បីបញ្ជាក់ពីទំហំនៃក្តីស្រលាញ់។ពួកគេបានថើបគ្នាយ៉ាងយូរក្រោមពន្លឺរបស់ផ្កាយទាំងបួនដែលមាននៅលើមេឃជះពន្លឺយ៉ាងស្រស់ស្អាតមកផែនដី។ចាប់ពីថ្ងៃនោះមកជីវិតពួកគេជួបតែរឿងល្អជាច្រើនចូលមកក្នុងជីវិតរបស់ពួកគេទាំងក្តីសុខ សុភមង្គលនិងរឿងការងារក្រុមហ៊ុនរបស់jungkookឥឡូវរីករាលដាលដុះដូចផ្កាហើយអ្វីដែលសំខាន់កូនរបស់ពួកគេក៏ស្តាប់បង្គាប់ទៀតផងjungwonជាក្មេងល្អពូកែយកចិត្ត តែក៏take careណាស់ដែលគ្រប់ពេលទៅផ្សាររឺទៅណាម្តងៗជាមួយនិងប៉ាតូចរបស់គេអោយតែមានអ្នកណាមករញ៉េរញ៉ៃប៉ាតូចរបស់គេរឿងនេះដឹងតែដឹងទៅដល់ប៉ាធំមិនខានឡើយព្រោះតែសម្រស់របស់taehyungនៅតែក្មេងហើយស្អាតទើបកូនតាមហួសហែងថ្នាក់នេះនោះ ហើយពេលនេះគេអាយុទើបតែ4ឆ្នាំទេ និយាយពីថាអ្នកណាក៏ស្រលាញ់គេដែលបើលោកយាយរបស់គេវិញទៅណាក៏យកទៅតាមដែលហេតុតែស្រលាញ់ចៅ jungwonទទួលបានការអប់រំនិងប្រៀនប្រដៅបានយ៉ាងល្អព្រមទាំងទទួលបានភាពកក់ក្តៅយ៉ាងពេញលេញទាំងប៉ាតូចនិងប៉ាធំសុទ្ធតែស្រលាញ់គេទាំងអស់ បើនិយាយពីរបស់លេងមិនខ្វះទេពូminនិងអ៊ុំhobiទិញផ្ញើរមកមិនខ្វះរបស់លេងទេ។មួយវិញទៀតជារៀងរាល់ឆ្នាំគ្រួសារទាំងសងខាងតែងតែធ្វើខួបរំលឹកដល់Jayគ្រប់ពេលព្រោះJayជាគ្រាប់ពេជ្រដំបូងហើយក៏ជាគ្រាប់ពេជ្រដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបានដូចគ្នា។
ចំណែកឯyoonminក៏រៀបការរួចហើយតែមិនទាន់មានកូននៅឡើយទេ ទើបមួុយថ្ងៃៗស្រលាញ់jungwonចង់លេបទុកទៅហើយ។បើនិយាយពីkangjungនិងhobiវិញគ្រាន់បើជាងមុនខ្លះហើយមានរឿងអីចេះប្រាប់គ្នាមិនមែនដូចពីរមុនឡើយ។ក្តីសុខនិងក្តីស្រលាញ់ដែលមានអោយគ្នាចេះតែកើតមានឡើងជារៀងរាល់ថ្ងៃគ្មានថ្ងៃណារារែកបែកចិត្តពីគ្នាឡើយ។ចប់....!
Adminពិតជាអរគុណដល់អ្នកអានគ្រប់គ្នាដែលចំណាយពេលដល់មានតម្លៃមកអានរឿងរបស់adminសំខាន់ថាអ្នកទាំងអស់គ្នានិងពេញចិត្តហើយក៏ស្រលាញ់រឿងមួុយនេះដែល។
