ថ្ងៃថ្មីនៅnew Yorkពេលវេលាដើរលឿនណាស់ទើបតែមកសោះក៏ត្រូវដល់ពេលត្រឡប់ទៅវិញហើយ ដោយសារតែhobiបានដើរលេងមួយរយៈហើយចឹងហើយក៏ដល់ពេលតម្រូវអោយគេនិងម៉ាក់ប៉ាត្រូវត្រឡប់ទៅវិញដូចគ្នាព្រោះនៅកូរ៉េគេមានការងារជាច្រើនដែលត្រូវបំពេញ ចំណែកឯប៉ានិងម៉ាក់របស់គេក៏ដូចគ្នា។នៅទីនេះhobiបានបង្កើតអនុស្សាវរីយ៍ជាច្រើនដែលគួរអោយចងចាំដូចជាដើរលេងជាមួយនិងkangjungទៅលេងផ្ទះរបស់kangjung។ពេលទៅដល់ទីនោះគេទទួលបានភាពកក់ក្តៅពីគ្រួសារleeណាស់ គ្រប់គ្នាសុទ្ធតែពេញចិត្តនិងវត្តមានរបស់hobiនិងគ្រួសារ បើបែបនេះទៅថ្ងៃមុខគេនិងមិនពិបាកសម្រួលក្នុងការរស់នៅដើម្បីអោយមានភាពចុះសម្រុងទេ។
ពេលនេះhobiកំពុងនៅប្រលានយន្តហោះដោយមានដៃរបស់kangjungនៅកាន់ស្អិតរមួតជាមួយនិងគេ គិតមកទល់ពេលនេះពួកគេទាក់ទងគ្នាបានជិត4ថ្ងៃទៅហើយ។
«ខ្ញុំច្បាស់ជានឹកលោក»ថ្វីត្បិតតែទាក់ទងជាមែនតែភាសាក្នុងការនិយាយស្តីប្រៀបដូចអ្នកដទៃដោយសារតែhobiនៅមានការអៀនខ្មាស់នៅឡើយ ណាមួយទាក់ទងគ្នាគ្រាន់តែមើលចិត្តគ្នាសិនយ៉ាងណាក៏មិនគួរទម្លាប់មាត់ហៅបែបស្និតស្នាលដែរ។
«ខ្ញុំនិងទៅលេងអែងពេលខ្ញុំទំនេរ»kangjungបញ្ចេញស្នាមញញឹមទាក់ទងដល់ចិត្តhobiដល់ហើយ ធ្វើអោយគេមិនចង់ទៅវិញសោះ
«បាទ...»hobiញញឹមតបទៅកាន់នាយវិញ ការសន្ទនាបានបញ្ចប់hobiក៏ទៅកន្លែងcheck inត្រៀមនិងឡើងយន្តហោះនៅប៉ុន្មាននាទីទៀតនេះ។
«លាហើយណាkangjung ថ្ងៃក្រោយជួបគ្នា»
«បាទលោកប៉ា សុវត្តិភាពតាមផ្លូវ»ទោះមិននិយាយពាក្យអូនបងជាមួយនិងhobiក៏នាយនៅតែហៅប៉ាម៉ាក់របស់hobiថាប៉ាម៉ាក់ដូចគ្នា
«ខ្ញុំទៅហើយ...»hobiមិនអស់ចិត្តក៏រត់មកឪបkangjungសិនដើម្បីកុំអោយពេលឡើងយន្តហោះទៅស្តាយក្រោយ
«ហៃយ៉ា ផ្អែមណាស់មែនទេបង»លោកស្រីJungធ្វើជានិយាយឌឺដងអោយកូនរបស់គាត់
«ម៉ាក់..!»
«ម៉ាក់យ៉ាងមិច..?»
«ក៏ម៉ាក់កំពុងតែឌឺអោយកូននោះអី»hobiធ្វើមាត់ពេបមិនពេញចិត្តនិងការឌឺដងរបស់ម៉ាក់គេទេ
«បានហើយៗ ម៉ាក់ខុសទៅឥឡូវពួកយើងទៅសិនហើយណាកូនប្រសារថែខ្លួនផង»ហៅកូនប្រសារពេញៗមាត់បែបនេះដឹងទេថាhobiអៀនឡើងមុខក្រហមទៅហើយ។ក្រោយពីបញ្ចប់ការសន្ទនាហើយពួកគាត់ក៏ដើរទៅកន្លែងដែលត្រូវឡើងយន្តហោះហើយចំណែកឯhobiក៏ដើរតាមពីក្រោយគាត់ដោយមិនភ្លេចលើកដៃបាយបាយដាក់kangjung។ចំណែកkangjungបានត្រឹមញញឹមតបតហើយក៏ធ្វើដៃបាយបាយដូចគ្នា។នាយបានចាកចេញពីប្រលានក្រោយឃើញថាhobiហោះហើរទៅហើយ នាយបានមកក្រុមហ៊ុនរបស់នាយវិញធ្វើការតាមធម្មតា។
ព្រឹកថ្ងៃថ្មីនៅកូរ៉េពេលនេះjungkookនិងភរិយាកំពុងតែដើរមើលទិញរបស់របរអោយកូនរបស់គេ មានខ្នើយ ពូកនិងភួយនិយាយរួមគឺសព្វគ្រប់តែម្តងដើម្បីកុំអោយខ្វះចន្លោះ។ពួកគេទាំងពីរបានទិញរបស់ក្មេងលេងជាច្រើនទុកអោយកូនលេង ហើយពេលនេះក៏ដឹងរួចហើយថាជាកូនប្រុសjungkookដឹងហើយរំភើបចិត្តណាស់រកអ្វីមកនិយាយពុំបានឡើយនិងរងចាំ អោយគេចេញមកឃើញពន្លឺថ្ងៃនិងគេវាមិនយូរទៀតទេ1ខែទៀតប៉ុន្មាន។ពេលមកដល់ផ្ទះjungkookបានយកឥវ៉ាន់ដែលខ្លួនបានទិញមករៀបមើលនិងត្រៀមរបស់ខ្លះទុកទៅមន្ទីរពេទ្យផងដែរ
«កូនយើងច្បាស់ជាស្រលាញ់»taehyungសម្លឹងមើលទៅគ្រែដែលjungkookកំពុងតែរៀបអោយកូន ព្រោះតែស្រលាញ់សុខចិត្តយកមករៀបខ្លួនអែងទាំងដែលគេក៏មានសេវាកម្មរៀបជូនអតិថិជនដូចគ្នា តែjungkook នេះណាចង់ធ្វើអ្វីចេញពីដៃខ្លួននាយផ្ទាល់ទើបអស់ចិត្តទាំងដឹងថាខ្លួនមិនសូវមានពេលទំនេរទេតែក៏ចង់ចំណាយពេលមួយថ្ងៃនេះធ្វើដើម្បីកូនរបស់នាយ។
«ត្រូវហើយ បងគ្រាន់តែមើលឃើញរបស់លេងនេះបងក៏មានក្តីសុខទៅហើយចង់អោយកូនពួកយើងចេញមកឆាប់ៗ មកjayប៉ាស្រលាញ់កូន»jungkookរោលទៅថើបពោះប្រពន្ធហើយក៏ហៅឈ្មោះកូនដែលពួកគេបានដាក់រួមគ្នាតែវាគ្រាន់តែជាnicknameប៉ុណ្ណោះឈ្មោះពិតនិងដាក់តាមក្រោយនៅពេលបានឃើញមុខbabyរបស់ពួកគេ។
«អរគុណបងណាស់ដែលមើលថែអូននិងកូនបានយ៉ាងល្អថ្នាក់នេះ»taehyungពោលឡើងទាំងរលីងរលោង
«ហៃយ៉ាបងទេដែលគួរតែអរគុណអូន អរគុណគ្រប់យ៉ាងដែលជំនះឧបសគ្គជាមួយនិងបងកន្លងមក អរគុណដែលអូនដែលអាចពពោះកូនរបស់ពួកយើងបានអរគុណដែលធ្វើអោយជីវិតបងស្រស់បំព្រងគ្រប់ពេល ពេលបាននៅក្បែរអូននិងកូនរបស់ពួកយើង»jungkookនៅតែបន្តឪបពោះរបស់taehyungហើយក៏ថើបមួយខ្សឺត
«អូនស្រលាញ់បង»
«បងក៏ស្រលាញ់អូនដែរ»ក្រោយពីពោលពាក្យផ្អែមល្ហែមដាក់គ្នារួចហើយtaehyungក៏ចង់ជួយដូចគ្នាតែjungkookហាមឃាត់ខ្លាចថាគេនិងពិបាកក្នុងការអង្គុយរៀបទើបបញ្ជាអោយអង្គុយស្ងាត់ៗចាំមើលនាយធ្វើល្អជាង។