ភាគទី54:មិត្តខ្ញុំមានគូរអស់ហើយចុះខ្ញុំ??

1.3K 80 0
                                    

ព្រិចបើកៗពេលវេលាពិតជាដើរលឿនមែនទែនពេលនេះtaehyungបានប្តូរមកនៅផ្ទះត្រកូលJeonហើយព្រោះតែគេចាញ់ខ្លាំងពេកមិនអាចបណ្តោយអោយនៅម្នាក់អែងបានទេណាមួយពោះក៏កាន់តែធំហើយចំណែកjungkookក៏រវល់រកពេលសម្រាកគ្មានហេតុនេះហើយទើបសម្រេចចិត្តអោយប្រពន្ធរបស់នាយមកនៅផ្ទះធំសិនព្រោះលោកស្រីJeonគាត់ជាអ្នកធានាមើលថែរក្សាtaehyungអោយបានល្អស្មើរនិងកែវភ្នែករបស់គាត់។តែប៉ុន្មានខែកន្លងទៅនេះគ្មានអ្នកណាមករញ៉េរញ៉ៃជីវិតរបស់ពួកគេឡើយ ហើយtaehyungក៏ទទួលបានក្តីសុខពីប្តីបានពេញទីតែម្តងដូចជាពេលនេះចឹង។វេលានេះម៉ោង11យប់ទៅហើយតែtaehyungគេងមិនលក់សោះរសាប់រសល់រកថាមិនត្រូវគេពិតជាឃ្លានរបស់ជូរៗណាស់បើមិនបានញ៊ាំទេច្បាស់ជាក្អួតមិនខានឡើយទើបរំខានjungkookអោយទៅទិញអោយគេទាំងយប់។
«មកដល់ហើយបាទ...!»jungkookក្រោយពីទៅទិញម្ជូរអោយប្រពន្ធមួយសន្ទុះធំហើយក៏ត្រឡប់មកវិញជាមួយនិងម្ជូរមួយថង់ធំបូករួមជាមួយនិងអំបិលម្ទេសហិលៗទំនងណាស់តែ...
«ហួយ បងយូរពេកអូនលែងឃ្លានហើយងងុយគេងណាស់»taehyungទាញភួយមកដណ្តប់ដល់ក្បាលគេងលក់បាត់មាត់ឈឹងធ្វើអោយអ្នកជាប្តីឈរហួសចិត្តនិងប្រពន្ធរបស់នាយជាខ្លាំង
«ហៃយ៉ា ក្បាលនេះក្មេងខូចណាស់បងខំទៅទិញទាំងខោអាវគេងយប់តែអូនបែរជាហ៊ើយ ត្រូវតែទ្រាំត្រូវតែទ្រាំ»jungkookដកដង្ហើមធំហើយទន្ទេញពាក្យដដែលៗព្រោះនាយក៏បានដឹងពីអាការៈរបស់ប្រពន្ធនាយដូចគ្នាតាំងតែពីមានកូនមកអារម្មណ៍ប្រែប្រួលមិនទៀងមានថ្ងៃខ្លះក៏ដេញនាយអោយទៅគេងក្រៅបន្ទប់ហើយយប់ឡើងបន្តិចក៏រត់ទៅគេងជាមួយនិងនាយវិញ អ្នកមានទម្ងន់គឺបែបនេះគ្រូពេទ្យក៏បានប្រាប់មកនាយដូចគ្នាថាអោយនាយទ្រាំទៅ អារម្មណ៍អ្នកពោះធំគឺយ៉ាប់ណាស់ពិបាកស្មានដូច្នេះអ្នកជាប៉ាគួរតែទម្លាប់និងតាំងអារម្មណ៍អោយបានល្អកុំច្រឡោតបើមិនចង់ឈ្លោះគ្នា។jungkookបានយកម្ជូរទាំងនោះចុះទៅដាក់ទូទឹកកកហើយក៏ឡើងមកគេងវិញតែមានឯណាគ្រាន់តែមកដល់បន្ទប់ភ្លាមឃើញថាtaehyungអង្គុយលើពូកពេបមាត់ទើបប្រញាប់រត់មកមើលប្រពន្ធយ៉ាងលឿន
«អូនកើតអីអ្នកណាធ្វើអីអូន»នាយបានចាប់taehyungឪបជាប់ទ្រូងហើយក៏សួរពីហេតុផល ពេលនេះនាយពិតជាបារម្ភពីtaehyungណាស់ហេតុអីសុខៗស្លាប់តែយំរឺមួយចាញ់កូន??
«ហ៊ឹក ហ៊ឹកក្រោកឡើងមិនឃើញបងអូនភ័យណាស់ដឹងទេ»គេយំពេបមាត់តិចៗមាត់ដូចមាត់ទាធ្វើអោយjungkookអត់ទ្រាំមិនបានក៏ប្រលែងtaehyungពីការឪបហើយចាប់បឺតមាត់នោះមួុយដង្ហើមធំ
«កុំយំអីបងមានទៅណាឯណា»នាយប្រលែងមាត់ពីប្រពន្ធហើយក៏ចាប់មុខរបស់គេអោយសម្លឹងមកកាន់នាយ
«អ្ហឹម ហ៊ឹក ហ៊ឹកអូនចេះតែខ្លាចទៅ តែឯណាម្ជូរអូន អូនចង់ញ៊ាំ»អស់ពីយំក៏ទាមទារកម្ជូររបស់គេភ្លាមធ្វើអោយjungkookគាំងវាចាអស់មាតិនិងត្រូវបរិយាយតែម្តងដល់អញ្ចឹងពេកទៅ
«ចុះមុននេះក្រែងអូនថា...»
«កុំនិយាយច្រើនកូនបងចង់ញ៊ាំមិនមែនអូនទេ»យកកូនធ្វើជាខែលភ្លាមៗខ្លាចថាប្តីមិនតាមចិត្ត
«បាន បានបងចុះទៅយក»jungkookមិនចង់ស៊ាំញ៊ាំច្រើនខ្លាចថាប្រពន្ធរបស់នាយខឹងទើបប្រញាប់ចុះទៅយករៀបដាក់ចានឡើងមួុយស្អាតយកមកអោយប្រពន្ធនាយញ៊ាំ
«យេ យេទំនងដល់ហើយ»taehyungអង្គុយពែនភ្នែនលើពូលសើចផងទះដៃផងប្រៀបដូចកូនក្មេងឃើញរបស់លេង
«បងថាអូនជាអ្នកឃ្លានទេកុំទៅបន្ទោសកូន»jungkookឃើញអាការៈឃ្លានរបស់ប្រពន្ធហើយក៏បញ្ជួសយកតែម្តង
«ទេកូនបងអ្នកឃ្លានសោះ»taehyungយកស្វាយមកញ៊ាំទាំងមិនដាក់អំបិលធ្វើអោយjungkookស្រៀវធ្មេញជំនួស
«អូនមិនជូរទេហេ៎»
«អត់ទេ ឆ្ងាញ់សឹងស្លាប់បងសាកទេអូនបញ្ចុក»taehyungយកត្របែកមកញ៊ាំម្តងមើលទៅឃ្លានខ្លាំងណាស់ហើយនេះបើញ៊ាំបាយអោយបានមួុយចំណិតម្ជូរណានាយអរស្លាប់ហើយតែគ្មានទេកូនមួយនេះទារកតែចំណីបាយញ៊ាំបាយតិចៗប៉ុណ្ណោះបើញ៊ាំច្រើនពេកនិងក្អួតមិនខានទេ
«អត់ទេអូនញ៊ាំទៅ តែញ៊ាំតិចទៀតបានហើយប្រយត្ន័ឈឺ»
«ឈឺក៏បានមានបងនៅហើយអូនមិនភ័យទេ»ព្រះអើយមើលសម្តីចុះប្តីខំប្រាប់ព្រោះបារម្ភតែអ្នកណាទៅដឹងថាtaehyungនិងតបបែបនេះមកកាន់នាយទាំងដែលម្ជូរពេញមាត់ហើយនៅមានអាកាន់នៅនឹងដៃទៀតសុំខ្លាចហើយ
«ហៃយ៉ាមើលសម្តីចុះ លោកអើយ»jungkookក្រវិលក្បាលហួសចិត្តនិងប្រពន្ធក្មេងសម្តីនេះសមតែត្រូវមួយក្រញ៉តាស។
មួយសន្ទុះក្រោយមកtaehyungលែងចង់ញ៊ាំទៀតទើបអោយjungkookយកទៅទុកវិញគេញ៊ាំមិនអស់ឡើយទោះញ៊ាំបានច្រើនតែក៏ឆាប់ធុញនិងរបស់ដដែលៗ ដែរ។បន្ទាប់ពីយករបស់ទៅទុកអោយjungkookក៏ឡើងមកគេងអោបប្រពន្ធតាមធម្មតាដូចទៅនិងទម្លាប់រាល់ដងនោះអែង។

លង់ស្នេហ៍អតីតភរិយា(ចប់)Where stories live. Discover now