ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់វាជាថ្ងៃដែលjungkookត្រូវចូលធ្វេីការវិញហេីយតែនាយហាក់បីដូចជាមិនចង់ទៅធ្វេីការទាល់តែសោះហេីយព្រោះtaehyungមានះចង់នៅផ្ទះបែបនេះហេីយនាយពិតជាខ្លាចថាម៉ាក់របស់នាយនិងមកធ្វេីបាបtaehyungទៀត តែtaehyungវិញនោះគិតតែប្រកែកប្រាប់ថាខ្លួនអែងមិនអីទេតែរហូតនិងមិនអោយអ្នកជាប្តីបារម្ភបានយ៉ាងមិចទៅ។ តែជម្រេីសចុងក្រោយjungkookនៅតែទៅដដែលដោយមិនភ្លេចផ្តាំអោយtaehyungត្រូវខលទៅខ្លួនបេីមានការមិនស្រួលរឺម៉ាក់របស់នាយមករករឿងរួចក៏ចេញដំណេីរទៅធ្វេីការបាត់។ចំណែកឯtaehyungវិញពេលនេះក៏កំពុងតែដេីរតាំងៗសម្តៅទៅលេីផ្ទះក្នុងជំហានមួយៗឆ្ពោះទៅរកបន្ទប់ដែលនៅទល់មុខនិងបន្ទប់របស់ខ្លួន
តុក តុក តុក
«អ្នកនាង អ្នកនាងyuriបេីកទ្វាអោយខ្ញុំបន្តិច»taehyungមកគោះទ្វាបន្ទប់ដែលyuriបានសម្រាកតែដោយសារតែគ្មានការឆ្លេីយតបទេីបគេបេីកទ្វាយកតែម្តងសំណាងហេីយទ្វាមិនបានចាក់សោនោះ
«aww ទៅណាបាត់ហេីយ»នៅពេលដែលtaehyungបេីកទ្វាចូលទៅក៏បាត់ស្រមោលនាងឈឹងតែម្តងនេះចេញទៅណាទាំងព្រលឹមនិងតែtaehyungដូចជានៅខាងក្រោមមួយព្រឹកហេីយមិនឃេីញនាងចុះមកផង ហេីយគោលបំណងដែលមកគោះទ្វានេះក៏ព្រោះតែមិនចង់អោយនាងគេងយូរពេកទេគេចង់អោយនាងឆាប់ងេីបនិងអាលបានញ៊ាំអាហារពេលព្រឹកព្រោះអាហារពេលព្រឹកពិតជាសំខាន់ណាស់ ហេីយវារឹតតែសំខាន់ថែមមួយកម្រិតទៀតដោយសារតែពេលនេះនាងមានផ្ទៃពោះ។ទោះបីនាងជាមនុស្សបែបណាក៏ដោយក៏taehyungនៅតែគិតគូរពីនាងនិងកូនចុះនាងហេតុអ្វីមានគំនិតមិនល្អចង់បានរបស់ដែលមានម្ចាស់ហេីយរួចនោះ។
បន្ទាប់ពីមិនបានឃេីញនាងនៅក្នុងបន្ទប់ហេីយtaehyungក៏ចុះមកខាងក្រោមក៏ប្រទះឃេីញថានាងកំពុងតែដេីរចូលមកក្នុងផ្ទះជាមួយនិងសម្លៀកបំពាក់ម្សិលមិញចឹងមានន័យថាយប់មិញនាងមិនបាននៅផ្ទះទេ...?taehyungសម្លឹងមេីលទៅyuriដោយក្តីចម្ងល់ឆ្ងល់ពេញខួរក្បាលបេីថាអត់មានសម្លៀកបំពាក់ក៏មិនត្រូវព្រោះឃេីញថានាងក៏បានយកវ៉ាលីមកដូចគ្នា
«នាងទេីបតែមកពីណា»taehyungមិនចង់ឆ្ងល់ច្រេីនទេីបដាច់ចិត្តសួរនាំមុនចុះបេីមិនសួរនាងមិចនិងនិយាយទៅ
«ជារឿងដែលអែងគួរតែដឹងរឺអត់ យេីងចង់ទៅណាជាសិទ្ធិរបស់យេីង»yuriឆ្លេីយទៅកាន់taehyungជាមួយនិងសម្លេងពិបាកប្រាប់ហេីយក្រោធខឹង
«សិទ្ធិជាម្ចាស់ផ្ទះនោះអី ខ្ញុំដឹងណាថាយប់មិញនាងមិនបាននៅទីនេះទេហេតុអីទៅ ..?ហេីយអ្នកនាងសុំធ្វេីខ្លួនអោយបានត្រឹមត្រូវបន្តិចទៅ ខ្លួនជិតក្លាយជាម្តាយគេទៅហេីយហេតុអីមិនគិតអោយបានដិតដល់សោះចឹង»taehyungរ៉េបមួយខ្សែរធ្វេីអោយនាងគាំងស្តូកតែម្តងនេះជាក្មេងរឺមនុស្សចាស់ទៅរអ៊ូមេីលតែមនុស្សចាស់ទៅហេីយ
«នេះអែង...»
«ខ្ញុំយ៉ាងមិច ខ្ញុំគ្រាន់តែជួយប្រាប់នាងប៉ុណ្ណោះប្រយត្ន័តែអ្នកម៉ាក់ក្មេកដឹងនាងរឿងធំមិនខានទេអាចថានិងមិនទុកចិត្តនាងក៏ថាបាន មេីលទៅកូននោះអាចជាកូនរបស់jungkookរឺអត់និងអ្នកនាងkang yuri»taehyungប្រេីសំឡេងផ្អែមស្រទន់ប៉ុន្តែត្រជាក់ស្ទេីរកកបេះដូង
«អែងចង់យ៉ាងមិច ជាមួយយេីងចង់ប្រាប់ម៉ាក់អ៊ុំរឺថាយេីងចេញក្រៅនៅពេលយប់មិននៅផ្ទះ យេីងគ្រាន់តែចង់សប្បាយមានអ្វីខុសតែបេីអែងចង់ប្រាប់នោះសុំគិតអោយបានល្អិតល្អន់បន្តិចថាម៉ាក់និងជឿអែងរឺជឿយេីង»yuriនិយាយតបតជាមួយនិងtaehyungដោយឪបដៃរួចក៏ញញឹមចុងមាត់បែបអ្នកមានប្រៀបជាង
«ចុះបេីមានភស្តុតាងនាងគិតយ៉ាងមិចដែរ...»
«ភស្តុតាងស្អីអែង»
«នេះនោះអីសំឡេងរបស់អ្នកនាងត្រូវបានខ្ញុំថតទុកហេីយ ដូច្នេះអ្នកនាងគួរតែរៀបរឹកអោយបានត្រឹមត្រូវប្រយត្ន័ចងចិត្តម្តាយក្មេកខ្ញុំលែងជាប់ណា»taehyungក៏មិនអន់ដែលចេះលួចថតសំឡេងតាំងពីពេលណាក៏មិនដឹងមិនអោយyuriបានដឹងខ្លួនមុននោះទេ
«អែង អោយមកនេះភ្លាម»
«នាងមិនគិតថាវាស្រួលពេកទេហេ៎»
«អោយមក អោយភ្លាមKim taehyung»នាងប្រទាញគ្នាជាមួយនិងtaehyungទៅវិញទៅមកតែtaehyungក៏អាចរត់រួចខ្លួនបានឡេីងទៅជណ្តេីរតែនាងនៅតែមានះទេីបប្រទាញគ្នារហូតដល់....
«yuri...អ្នកនាងyuri»សំឡេងមនុស្សពីរនាក់ស្រែកប្រជែងគ្នានោះគឺសំឡេងលោកស្រីjeonនិងtaehyungគ្រាន់តែyuriធ្លាក់ពីលេីជណ្តេីរភ្លាមលោកស្រីjeonក៏មកភ្លាមចំពេលល្អណាស់តែក៏សំណាងដែលជណ្តេីរដែលធ្លាក់នោះមិនសូវជាខ្ពស់ប៉ុន្មានទេព្រោះtaehyungដេីរទេីបតែបានបីកាំyuriក៏មកប្រទាញពីក្រោយរហូតដល់កេីតរឿងបែបនេះ
«អែងធ្វេីស្អីអនាគតកូនប្រសារយេីង Kim taehyung»លោកស្រីjeonស្ទុះមកឡេីងលឿនចំណែកឯtaehyungបានត្រឹមតែឈរមិនព្រមកម្រេីកសោះ
«យ៉ាងមិចហេីយyuri កូនមានត្រូវកន្លែងណារឺអត់ហា ចុះពោះ ពោះមានឈឺទេកូន»កាលបេីបានលោកស្រីjeonសួរបែបនេះហេីយទេីបyuriហាក់បីដូចជាចាប់ផ្តេីមឈឺបែបសម្តែងចេញមកតែម្តង
«ហ៊ឹក ហ៊ឹកម៉ាក់កូនឈឺអស់ពេញទាំងខ្លួនទៅហេីយ ចំណែកពោះ ពោះឈឺណាស់ម៉ាក់អួយ ហ៊ឹក ហ៊ឹក»yuriប្រញាប់ដេកឪបពោះភ្លាមៗទេីបលោកស្រីjeonចាប់ផ្តេីមស្លន់ស្លោខ្លាចថាចៅរបស់គាត់មានរឿង
«អែងKim taehyngនៅឈរដល់ណាទៀតឆាប់យកឡានជូននាងទៅមន្ទីរពេទ្យអោយឆាប់ឡេីងទៅ»គាត់ចាប់ផ្តេីមស្រែកភ្លាមតែម្តងមេីលទៅគាត់ខឹងណាស់ហេីយក៏បារម្ភណាស់ដែរ ពេលនេះគាត់ស្លន់ស្លោលែងយល់ការអ្វីទៅហេីយព្រោះមុននេះគាត់ជិៈឡានជាមួយកូនចៅមកតែបែរជាអោយtaehyungយកឡានជូននាងទៅ ទៅវិញ
«អួយម៉ាក់កូនឈឺណាស់ ហ៊ឹកហ៊ឹក»នាងរឹតតែយំលេីសដេីមទេីបtaehyungប្រញាប់ស្ទុះស្ទាលទៅយកឡានជូននាងទៅមន្ទីរពេទ្យ