ពេលនេះស្ថានភាពម៉ាក់របស់jeonនៅដដែលគាត់ហាក់បីដូចជាមិនទាន់បានប្រសើរឡើងឡើយ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមផ្តល់ថ្នាំអោយគាត់ក៏ដោយគាត់នៅតែមិនទាន់ដឹងខ្លួននៅឡើយ។ម៉ោង7យប់ទៅហើយjungkookនៅអង្គុយចាំមើលម៉ាក់នាយមិនដាក់ភ្នែកចំណែកឯចិត្តត្រូវបែងចែកជាពីរចិត្តមួយបារម្ភពីម្តាយឯចិត្តមួយទៀតបារម្ភពីប្រពន្ធមិនដឹងថាពេលនេះយ៉ាងមិចយ៉ាងម៉ាទៅហើយទេ ថ្វីត្បិតទេអ្នកជាឪពុកប្រាប់អោយទៅផ្ទះក៏នាយមិនទាន់ចង់ទៅដែលមិនដឹងជាយ៉ាងមិចនោះទេហើយពេលនេះនាយកំពុងតែនៅជាមួយនិងប៉ារបស់នាយដូចគ្នាព្រោះគាត់ដឹងរឿងនេះហើយក៏ប្រញាប់មកតែម្តង
«ប៉ាថាអែងទៅផ្ទះមើលTaehyungទៅមើល ពេលនេះមិនដឹងជាខូចចិត្តប៉ុណ្ណានោះទេ»លោកjeonប្រាប់អោយjungkookទៅរកtaehyungសារជាថ្មី
«ខ្ញុំចង់នៅមើលម៉ាក់សិនណាប៉ា»
«ម៉ាក់អែងប៉ាអាច មើលថែបានហើយអែងគិតពីប្រពន្ធអែងសិនក៏បានទីនេះមានគ្រូពេទ្យចាំមើលថែម៉ាក់អែងច្រើនណាស់តែបើtaehyungវិញគេនៅម្នាក់អែងហើយត្រូវរងសម្ពាធការចោទប្រកាន់ពីអែងទៀត»លោកjeonពន្យល់ប្រាប់ទៅកូនប្រុសដើម្បីអោយនាយទៅមើលប្រពន្ធនាយសិនព្រោះគាត់ក៏បារម្ភពីtaehyungដែលមិនដឹងជាយ៉ាងមិចទៅហើយទេ
«ខ្ញុំមិនបានចោទប្រកាន់គេទេប៉ា»
«តែទង្វើរដែលអែងបានធ្វើបញ្ជាក់អោយឃើញច្បាស់ណាស់ ហេតុអីអែងយកសម្តីអ្នកដទៃមកគិតរហូតដល់មានការសង្ស័យចំពោះប្រពន្ធខ្លួនអែងដូច្នេះប៉ាមិនបន្ទោសទេដែលអែងគិតបែបនេះតែអែងគួរតែយកភាពវ័យឆ្លាតរបស់អែងយកមកពិចារណារកខុសត្រូវផង អែងស្គាល់taehyungយូរប៉ុណ្ណាហើយហេតុអីនៅតែមិនទាន់ស្គាល់ពីចរឹកគេទៀត...?នេះបើtaehyungរត់ចោរអែងម្តងទៀតយើងនិងគាំទ្រtaehyungពេញទំហឹងតែម្តង»លោកjeonនិយាយប្រដៅកូនយ៉ាងច្រើនព្រោះមិនចង់អោយគេគិតខុសម្តងហើយម្តងទៀតទេលើកមុនព្រោះតែចង់សប្បាយមួយឆាវក៏លែងលះគ្នាហើយពេលនេះមិនទាន់មានភស្តុតាងច្បាស់លាស់ផងក៏សង្ស័យលើប្រពន្ធខ្លួនអែងតាមពាក្យអ្នកដទៃទៅហើយ
«ខ្ញុំនិងទៅនិយាយរឿងនេះជាមួយគេអោយបានច្បាស់លាស់»jungkook
«ប៉ាថាមិនបាច់និយាយទេអែងត្រូវប្រើពាក្យថាខ្ញុំនិងទៅលួងគេហើយសុំទោសគេទើបត្រូវ និយាយមែនយើងជឿជាក់លើtaehyungថាគេមិនបានធ្វើរឿងនេះទេ»
«បាទខ្ញុំដឹងហើយ លាហើយលោកប៉ា»
«អឹម....»
#skip
ងៀកមកមើលអ្នកនៅក្នុងផ្ទះដែលស្ថិតនៅក្នុងបន្ទប់វិញម្តងគឺកំពុងតែអង្គុយយំតូចចិត្តនិងប្តីដែលមានការសង្ស័យចំពោះខ្លួនគួរអោយឈឺចិត្តណាស់ចង់តែស្លាប់អោយបាត់ទេ
«tae....អូនធ្វើឆ្កួតអីនិង»jungkookចូលមកដល់ក៏ឃើញថាtaehyungកំពុងតែលេបថ្នាំតែមិនដឹងថ្នាំអ្វីថ្នាំពុលទេដឹង...?
«លែងអូន អូនចង់លេបវាអូនមិនចង់ដឹងលឺរឿងអ្វីទៀតទេហ៊ឹក ហ៊ឹកអូនមិនបានធ្វើហេតុអីបងមិនជឿចិត្តអូនហ៊ឹក ហ៊ឹក»taehyungយំបោកខ្លួនព្រមទាំងវៃjungkookជាច្រើនដៃ
«អូនឆ្កួតហេ៎ ហេតុអីហាសនេះចង់គេចពីបញ្ហាហាស»
«អូនគ្រាន់តែចង់គេង...»
«ចង់គេង....?»
«ហ៊ឹក ហ៊ឹកត្រូវហើយអូនលេបថ្នាំងងុយគេងព្រោះមិនចង់ឃើញមុខបងទេមិនចង់ដឹងលឺរឿងអ្វីទាំងអស់»
«ថ្នាំងងុយគេង...?»ពុទ្ធោអើយនាយភ័យសឹងស្លាប់តាមពិតលេបថ្នាំងងុយគេងសោះ
«ហ៊ឹក ហ៊ឹកចេញពីមុខអូនទៅអូនស្អប់បងហើយ»taehyungយំរៀបរាប់ជាមួយនិងទឹកភ្នែកហូរចុះមកមិនដាច់សោះជាប្រុសនិងគេដែលតែទន់ជ្រាយណាស់អីបន្តិចក៏យំដែរទើបប្តីចេះតែបារម្ភ
«ស្អប់អ្នកណាស្អប់ទៅតែកុំស្អប់ប្តី ព្រោះប្តីស្រលាញ់អូនណាស់»jungkookនិយាយផ្អែមល្ហែមអោយtaehyungទន់ចិត្តជាមួយនិងនាយតែtaehyungបែបជាងៀកមកសម្លក់នាយអមមកជាមួយនិងទឹកភ្នែកទៅវិញ
«ស្រលាញ់...?នេះហៅថាស្រលាញ់មែនទេ...? បើស្រលាញ់ហេតុអីមិនទុកចិត្តគ្នា......?បើស្រលាញ់ហេតុអីដេញខ្ញុំចេញពីមន្ទីរពេទ្យ......?»taehyungយំស្រែកទាមទារកចម្លើយពាក្យថាស្រលាញ់តែទង្វើរដែលធ្វើដាក់គេនោះមិនបានបញ្ជាក់ទាល់តែសោះថានាយស្រលាញ់គេ
«taeបងសុំបានទេ កុំនិយាយពាក្យខ្ញុំជាមួយបងអីស្តាប់មើលទៅហាក់បីដូចជាឃ្លាតឆ្ងាយណាស់ហើយបងក៏មិនយល់ដូចគ្នាហេតុអីអោយតែពេលមានរឿងទាស់សម្តីគ្នាអូនចូលចិត្តប្រើពាក្យបែបនេះ»jungkookហាក់បីដូចជាមិនបានពេញចិត្តជាមួយនិងពាក្យសម្តីរបស់taehyungនោះទេហើយពាក្យដែលtaehyungសួរគេនោះគេចាប់អារម្មណ៍បំផុតនោះគឺពាក្យថាខ្ញុំ
«.....»
«ហេតុអីស្ងាត់រឺមួយមនុស្សដែលស្រលាញ់គ្នាត្រូវនិយាយពាក្យខ្ញុំ...?បងដឹងថាtaeខឹងបងតែបងក៏មានហេតុផលបងមិនអាចបន្ទោសអ្នកណាបានឡើយក្នុងរឿងនេះត្រូវចាំដល់ម៉ាក់ដឹងខ្លួនទើបអាចសួរនាំគាត់បានហើយបងក៏មិនបានចោទប្រកាន់អូនដែរ»
«នេះហេ៎ ហៅថាមិនចោទប្រកាន់...?»
«taeបើអូនជាបង អូននិងធ្វើបែបណាបងមិនមែនមិនទុកចិត្តអូននោះទេតែពេលនេះស្ថានភាពរបស់ម៉ាកគឺពិបាកស្មានណាស់អូនដឹងទេ អូនអាចខឹងបងបានតែកុំខឹងយូរពេកព្រោះបងមិនអាចទ្រាំបានទេនៅពេលអូនខឹងរឺអូនយំបងសន្យាហើយថាមិនធ្វើអោយអូនយំទេព្រោះបើអូនយំបងពិតជាគ្រាំក្នុងចិត្តណាស់ តែប្រុសមិនបានការដូចជាបងតែងតែធ្វើអោយប្រពន្ធដ៏ល្អដូចជាអូនមកសម្រក់ទឹកភ្នែកគ្រប់ពេល កុំថាឡើយប្រពន្ធសូម្បីម្តាយបង្កើតក៏ការពារមិនបានតើបងសមជាប្រុសដែលទេ.?»jungkookនិយាយទាំងឪនមុខចុះនិយាយចុះនិយាយឡើងចាប់ផ្តើមបន្ទោសលើខ្លួនអែងទាំងស្រុងថាខ្លួនមិនបានការទើបធ្វើអោយប្រពន្ធយំហើយនៅធ្វើអោយម្តាយឈឺទៀត
«jung....»
«បងមិនបានការត្រូវទេ tae...?»
«ឈប់បន្ទោសខ្លួនអែងទៅ»taehyungទ្រាំមិនបានក៏ជូតទឹកភ្នែករបស់ខ្លួនចេញហើយស្ទុះទៅឪបប្តីភ្លាមៗដែលកំពុងតែអង្គុយនៅចុងគ្រែក្បែរខ្លួនគេនោះ ពេលនេះបើធ្វើមិនដូច្នេះទេនាយប្រាកដជានៅតែបន្ទោសខ្លួនអែងមិនឈប់ឡើយ។ចំណែករឿងខឹងទុកមួយឡែកសិនចុះពេលនេះត្រូវនិយាយលួងលោមប្តីសិនកាលៈទេសៈនេះjungkookច្បាស់ជាត្រូវការtaehyungណាស់មិនអាចបណ្តោយបានទេបើនាយនៅតែបន្ទោសខ្លួនអែងមិនឈប់បែបនេះ
«ឈប់ខឹងបងបានទេ??»
«អូនប្រាកដជាឈប់ខឹងនិងបង បើបងឈប់បន្ទោសខ្លួនអែងបន្តទៅទៀតនោះ»taehyung
«taeបងស្រលាញ់អូន ហើយបងក៏សុំទោស»
«ឈប់សុំទោសទៅ ហើយអូនក៏ស្លាញ់បងដែល មនុស្សល្អរបស់អូន»taehyungនៅបណ្តោយអោយjungkookឪបខ្លួនអែងស្អិតជាប់មិនព្រមរើលនៅសង្ងំអោយjungkookឪបរហូតដល់jungkookគេលក់បាត់មាត់ឈឹង ទើបtaehyungមិនហ៊ានរំខានទេដោយគិតថានាយប្រហែលជាអស់កម្លាំងណាស់ហើយទើបរំកិលខ្លួនតិចៗហើយក៏ដាក់អោយjungkookបានគេងលក់ស្រួលជាងមុនដោយមានខ្លួននៅគេងឪបជាប់មិនព្រមលែងហើយដៃរបស់taehyungនៅពេលនេះក៏កំពុងតែអង្អែលក្បាលរបស់jungkookតិចៗដូចគ្នាសក់ដ៏ទន់ល្មេីយរបស់jungkookធ្វើអោយtaehyungអារម្មណ៍ល្អខ្លាំងមែនទែន កំពុងតែលែងសក់jungkookសុខៗគេក៏មានគំនិតមួយផុសឡើយធ្វើអោយក្នុងចិត្តកើតក្តីសង្ឃឹមឡើងមកបន្តិច
«ត្រូវហើយហេតុអីយើងមិនសាក បើកមើលកាំមេរ៉ាសុវត្តិភាពនៅក្នុងផ្ទះមើល...?»taehyungស្រាប់តែនឹកឃើញនូវគំនិតមួយនេះតែនៅមិនទាន់កម្រើកខ្លួនទៅណាឡើយនៅបន្តគេងឪបប្តីសិនព្រោះខ្លាចថាjungkookភ្ញាក់និងអារម្មណ៍មិនសូវល្អ តែគេនិងនៅរងចាំរហូតដល់jungkookភ្ញាក់និងផ្តល់គំនិតមួយនេះអោយទៅjungkookដើម្បីរក្សានូវភាពស្អាតស្អំដែលខ្លួនមាន បន្ទាប់ពីនោះមកtaehyungកំពុងតែសង្ងំសុខៗក៏លង់លក់ទៅតាមjungkookដូចគ្នាពួកគេគេងឪបគ្នាយ៉ាងជាប់បេះមិនចេញ
To be continue.......
_____________
Admin spoil សាច់រឿងអោយតិចចុះមិនយូរមិនឆាប់ទេyuriបាត់មុខបាត់មាត់ហី😭