នេះជាព្រឹកថ្ងៃថ្មីប្តីប្រពន្ធមួយគូរកំពុងតែធ្វេីដំណេីរតាមដងផ្លូវឆ្ពោះទៅកាន់សមុទ្រស្អាតៗ។ពួកយេីងងេីបតាំងពីព្រឹកព្រមទាំងរៀបចំរបស់របរផ្ទាល់ខ្លួនមួយចំនួនផងដែល។នៅតាមផ្លូវjungkookសួនាំtaehyungមិនឈប់សោះនេះតាំងពីចេញពីផ្ទះមកមិនទាន់បានកន្លះម៉ោងផងjungkookសួរនាំtaehyungចង់100ដងទៅហេីយ
«taeអូន..!»ឃេីញទេចាំផ្តេីមសួរទៀតហេីយបុរសម្នាក់នេះហេតុអីក៏ប្រែជាកក់ក្តៅលេីសពីមុនទៅទៀតធ្វេីអោយអ្នកជាប្រពន្ធនៅចាំឆ្លេីយឡេីងហត់ទៅហេីយតែក្នុងចិត្តនិយាយពីថារំភេីបហួសប្រមាណទៅហេីយ
«jung...នេះអូនដឹងថាបងចង់សួរពីអ្វី..?ចឹងហេីយអូនប្រាប់អោយហេីយចុះអូនមិនអីទេនេះយេីងទេីបតែចេញពីផ្ទះមិនទាន់បានកន្លះម៉ោងផងបងសួរអូនជិត100ដងទៅហេីយណា»taehyungប្រេីសម្តីទន់ភ្លន់រួចក៏ងៀកទៅមេីលមុខស្វាមីព្រមទាំងយកដៃរបស់នាយទៅក្តិចដៃjungkookតិចៗ
«អួយ...ក៏មកពីបងបារម្ភនោះអី»
«កុំបារម្ភអីអូនមិនអីទេ លោកប្តី»
«បាទតែបេីមានបញ្ហាអីត្រូវប្រាប់បងដឹងទេព្រោះវានៅឆ្ងាយទៀតណាស់ទម្រាំតែទៅដល់»jungkookបានយកដៃម្ខាងរបស់នាយមកកាន់ដៃរបស់taehyungមេីលចុះពួកគេផ្អែមល្ហែមដល់ហេីយប្រៀបដូចគូរស្នេហ៍ដែលទេីបតែរៀបការហេីយថ្មីថ្មោងយ៉ាងចឹង
«បាទ..!»taehyungក៏ចាប់ដៃjungkookយ៉ាងណែនរួចក៏សម្លឹងមុខនាយទាំងញញឹម។taehyungក៏កំពុងគិតក្នុងចិត្តថាក្រោយភ្លៀងមេឃក៏ស្រឡះពិតមែនពេលនេះjungkookល្អជាមួយគេណាស់ល្អលេីសមុនមួយមុឺនដង មួយលានដងឯណេះអាចថាពេលនេះគេជាប្រភេទមនុស្សដែលសំណាងជាងគេបំផុតហេីយក្នុងចំណោមមនុស្សរាប់រយនាក់។
កំពុងតែធ្វេីដំណេីរសុខៗjungkookក៏បត់ឡានចូលកន្លែងមួយជាកន្លែងដែលគូស្វាមីភរិយាតែងតែចង់មកដេីម្បីបំពេញភាពពេញលេញក្រោយថ្ងៃរៀបការរឺពេលរៀបការ
«jung..?»taehyungហៅឈ្មោះរបស់ប្តីតិចៗស្រាលៗរួចក៏ធ្វេីមុខឆ្ងល់គេមិនយល់ទេហេតុអីjungkookនាំគេមកទីនេះទៅវិញ
«មិនបាច់ឆ្ងល់ទេ ចុះមកហេីយបងនិងនាំអូនទៅចុះសំបុត្រអាពាហ៍ពិពាហ៍ម្តងទៀត»jungkookចេញមកខាងក្រៅរួចក៏ដេីរទៅបេីកទ្វាឡានអោយប្រពន្ធក្មេង
«តែហេតុអី..!»
«យេីងសុទ្ធតែដឹងរឿងនេះច្បាស់ណាស់ បងមិនចង់រំលឹករឿងពីមុនទេហេីយបងក៏ដឹងថាអូនពិតជាមិនចង់រំលឹកពីវាដែរបែបនេះហេីយចូលទៅខាងក្នុងជាមួយបងណាយេីងទៅធ្វេីជាគូរស្វាមីភរិយាពេញច្បាប់ជាមួយគ្នាម្តងទៀត»jungkookនិយាយទាំងញញឹមចំណែកtaehyungរំភេីបឡេីងចង់ស្រក់ទឹកភ្នែកទៅហេីយ នេះគេនឹកមិនឃេីញសោះហេីយ។ពួកគេបានដេីរមកដល់ខាងក្នុងរួចក៏ចុះសំបុត្រអាពាហ៍ពិពាហ៍ថ្មីមួយទៀតព្រោះតែកាលពីមុនបានលែងលះគ្នាមួយរួចទៅហេីយបែបនេះអាចថាពួកគេសព្វថ្ងៃមិនមែនជាប្តីប្រពន្ធស្របច្បាប់នោះទេ ទោះមិនបានទៅដល់តុលាការតែjungkookក៏បានហៅមេធាវីមកធ្វេីជាសាក្សីរួចហេីយបែបនេះក៏អាចយកជាការបានណាមួយថ្ងៃនោះអ្នកទាំងពីរព្រមលែងលះគ្នាដោយស្មគ្រ័ចិត្ត។
«ពីពេលនេះទៅអូនជាប្រពន្ធបងហេីយ ជាប្រពន្ធរបស់បងតែម្តងបងស្រលាញ់អូនKim taehyung»jungkookនិយាយពាក្យអស់ទាំងនេះទៅកាន់taehyungក្រោយពេលដែលពួកគេសុីញ៉េលិខិតនោះរួចរាល់
«អឹម..!អូនក៏ស្រលាញ់បងដែលjeon jungkookហ៊ឹក ហ៊ឹក»taehyungស្រវ៉ាឪបjungkookរួចក៏យំឃេីញទេtaehyungរំភេីបណាស់រំភេីបឡេីងយំទៅហេីយ
«ខ្ញុំជូនពរអោយស្រលាញ់គ្នាដល់ចាស់ណា»បុរសម្នាក់និយាយឡេីងក្រោយពេលឃេីញពួកគេឪបគ្នា
«បាទអរគុណលោកណាស់ ចឹងពួកខ្ញុំសុំលាសិនហេីយ»jungkook
«បាទ..!»បន្ទាប់ពីនោះjungkookក៏បណ្តេីរtaehyungចេញក្រៅទាំងអារម្មណ៍រំភេីបតែចំពោះtaehyungវិញរំភេីបជាងនាយទៅទៀតនេះគេនៅយំមិនបាត់នៅឡេីយទេ
«កេីតអីអូនសម្លាញ់»jungkookមកដល់ក្នុងឡានវិញភ្លាមក៏សួរទៅកាន់taehyungតែម្តងព្រោះមេីលទៅគេយំមិនព្រមបាត់ទល់តែសោះ
«ហ៊ឹក ហ៊ឹក..!»
«អូហូយ មិចក៏យំបែបនេះប្រពន្ធសម្លាញ់រឺមួយអូនមិនពេញចិត្ត»jungkookក៏ប្រញាប់នាំយកខ្លួនរបស់taehyungមកក្រសោបឪបក្នុងទ្រូងក្នុងគោលបំណងចង់លួងលោម
«ហ៊ឹក ហ៊ឹកអ្នកណាថាប្រុសឆ្កួតគឺមកពីអូនរំភេីបទេីបយំ»រាងតូចនៅបន្តយំរង៉ូវពេញឡាន
«ហៃយ៉ា បេីដឹងថាអូនយំបែបនេះបងមិនធ្វេីបែបនេះទេ»
«ហេតុអី..?»taehyungគ្រាន់តែលឺjungkookនិយាយបែបនេះភ្លាមក៏ប្រញាប់ងេីបចេញពីទ្រូងកក់ក្តៅរបស់ប្តីរួចក៏សម្លឹងមេីលមុខjungkookទាំងមានទឹកដក់នៅក្នុងភ្នែកនៅឡេីយ
«ព្រោះតែបងមិនចង់ឃេីញអូនយំទេ»jungkookទាញtaehyungមកឪបជាប់ទ្រូងសារជាថ្មីរួចក៏ឪនទៅថេីបថ្ងាស់របស់taehyungរៀងយូរបន្តិចទេីបប្រលែង
«jungអូនថាយេីងចេញដំណេីរបន្តរទៀតទៅ»taehyungងេីបចេញពីទ្រូងនាយរួចក៏ជូតទឹកភ្នែកដោយខ្លួនអែង
«បាទ លោកម្ចាស់តែថាមកនេះបងជូតទឹកភ្នែកអោយស្អាតអោយអូន ដឹងទេពេលនេះអូនដូចជាក្មេងយ៉ាងចឹង»jungkookជូតទឹកភ្នែកអោយរាងតូចផងនិងលេងថ្ពាល់ទន់ៗរបស់គេផង
«តោះពួកយេីងចេញបណ្តេីរបន្តទៅលោកប្តី»ក្រោយឃេីញប្តីជូតទឹកភ្នែកអោយខ្លួនរួចរាល់taehyungក៏ចាប់ទាយដៃjungkookមកកាន់រួចក៏បញ្ជាអោយចេញដំណេីរបន្តរ
«បាទ..!»jungkookឆ្លេីយយ៉ាងបង្អូសរួចក៏បេីកឡានចេញទៅ
#skip...!
«អ្នកម៉ាក់..!»yuriដេីរចូលមកក្នុងផ្ទះរួចក៏ស្រែកហៅម៉ាក់របស់ខ្លួនដែលកំពុងតែអង្គុយលេីសាឡុងមេីលទស្សនាវត្តី
«កូនyu នេះកូនទេីបតែមកពីណាហាស ហេតុអីក៏ដេីរលេងដាច់យប់រហូតបែបនេះ»អ្នកស្រីkangកាលបេីបានឃេីញកូនស្រីដេីរចូលផ្ទះវិញពេលព្រឹកព្រលឹមបែបនេះក៏ហាស្តីបន្ទោស
«អូហូយ ម៉ាក់នេះកូនមកដល់ផ្ទះវិញអង្គុយមិនទាន់បានស្រួលខ្លួនផងក៏ស្តីបន្ទោសទៅហេីយ»yuriនិយាយទាំងទឹកមុខធុញទ្រាន់នេះហេីយក៏ជាកត្តាដែលនាងមិនចង់ចូលផ្ទះ
«ស្តីបន្ទោសព្រោះចង់អោយអែងល្អនោះអី បេីអែងធ្វេីខ្លួនបែបនេះពេលណាទេីបក្មួយjungបេីកចិត្តទទួលយកអែងទៅ»
«ម៉ាក់នេះយ៉ាប់ពិតមែនហេីយ និយាយអោយត្រង់ចុះស្រីមិនហ៊ឺសហារប្រុសៗមេីលមិនចូលភ្នែកទេអ្នកម៉ាក់នេះសម័យណាទៅហេីយហេតុអីចាំបាច់ធ្វេីខ្លួនជានារីថ្លៃថ្នូររៀបរឹកអីសម្បេីមម្ល៉េះ»yuri
«ហ៊េីយ យេីងពិតជាហត់និយាយជាមួយអែងណាស់ហេីយយប់មិញមិនដឹងទៅលេីកជេីងដាក់អ្នកណារឺអត់»គាត់និយាយចំៗព្រោះស្គាល់និស្ស័យនិងចរិករបស់yuriច្បាស់ដូចថ្ងៃយ៉ាងចឹង
«ម៉ាក់សួរបែបនេះកូនមិនដឹងជាត្រូវឆ្លេីយបែបណាទេ»
«អឺបេីប៉ាអែងដឹងស្លាប់មិនខានទេ»លោកស្រីkangយកប្តីមកគម្រាមកូនស្រីព្រោះតែលោកkangមិនបានដឹងទេថាកូននិស្ស័យបែបនេះនោះទេតែមាត់វិញណានិយាយអួតសរសេីរពីកូនស្រីរបស់គាត់មិនឈប់ថានាងជាមនុស្សល្អសុភាពរាបសារ
«ធុញណាស់កូនដឹងហី ម៉ាក់មិនបាច់យកគាត់មកគម្រាមកូនទេ»
«បេីដឹងល្អហេីយចឹងឆាប់ទៅរៀបចំខ្លួនទៅអាទៅផ្ទះលោកស្រីjeonជាមួយម៉ាក់»
«ដឹងហេីយៗ»yuriនិយាយរួចក៏ឡេីងទៅខាងលេីបន្ទប់នាងបាត់
#ភូមិគ្រឹៈjeon
«សួស្តីអ្នកបង/សួស្តីអ្នកម៉ាក់»yuriនិងលោកស្រីkangប្រេីកាយវិកាគួរសមដាក់លោកស្រីjeonដែលជាម្ចាស់ផ្ទះក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ភូមិគ្រឹៈ
«ចា៎សួស្តី ហៃយ៉ាថ្ងៃនេះប្រហែលជាថ្ងៃល្អណាស់ហេីយទេីបអ្នកអូននិងកូនyuriមកលេងដល់ផ្ទះបែបនេះ»លោកស្រីjeonនិយាយទាំងញញឹមរួចក៏ចាប់ដៃចាប់ជេីងរបៀបយកចិត្តយកថ្លេីម
«ហាហា ព្រោះថ្ងៃនេះកូនyuriប្រាប់ថានឹកទេីបខ្ញុំនាំមកលេងណាមួយក៏ខានមកលេងអ្នកបងយូរមកហេីយ»
«អ្នកម៉ាក់ហ៎..!»
«អៀនធ្វេីអីទៅកូនក្រែងនៅផ្ទះរំអុកចង់មកលេងម៉ាក់ក្មេកនោះអី»លោកស្រីkang
«មេីលចុះកូនyuគួរអោយស្រលាញ់ណាស់»លោកស្រីjeonញញឹមញញែមបែបពេញចិត្តជាមួយនិងអនាគតកូនប្រសារដែលគាត់ពេញចិត្ត
«ចា៎អ្នកម៉ាក់»yuri
«និយាយចឹងក្មួយjungមិនទាន់ត្រឡប់មកពីដំណេីរកម្សាន្តវិញទេរឺ»លោកស្រីkangក៏ចាប់អារម្មណ៍សួរសំណួរបែបនេះទៅកាន់លោកស្រីjeonទេីបធ្វេីអោយអ្នកដែលជាម្ចាស់ផ្ទះស្ទេីរតែគាំងទៅហេីយអោយនិយាយថាមកបានយ៉ាងមិចទៅបេីសូម្បីតែពេលនេះកូនប្រុសដ៏សែនល្អនៅទីណាក៏មិនដឹងផង
«គឺនៅទេចា៎ តែក៏ប្រហែលជាមួយអាទិត្យព្រោះគេប្រាប់ថាចង់រំហែលកាយសម្រាកខួរក្បាលខ្លះមុននិងចាប់ផ្តេីមគូជីវិតថ្មី»អ្នកជាម្តាយនិយាយយករួចខ្លួនហេីយក៏ញញឹមទាំងមិនសម
«បែបនេះក៏ល្អព្រោះកូនៗក៏ប្រហែលជាស្គាល់គ្នាហេីយថាមិនត្រូវក៏កំពុងតែស្រលាញ់គ្នាផងក៏មិនដឹង»
«ចា៎អ្នកអូន....ពេលប្រុសjungមកដល់ពេលណាខ្ញុំនិងរៀបចំពិធីរៀបការតែម្តង»
«ល្អណាស់អ្នកបងព្រោះកូនyuriនេះណា ខំចិញ្ចឹមចិត្តថែខ្លួនថែប្រាណទុកសម្រាប់ក្មួយjungរួចទៅហេីយ»លោកស្រីkang
«អ្នកម៉ាក់កូនសុំអនុញ្ញាតិទៅបន្ទប់ទឹកមួយភ្លេច..!»yuriឃេីញសារលោតមកក៏ប្រញាប់សុំទៅបន្ទប់ទឹក
«ចា៎..!»លោកស្រីទាំងពីរក៏យល់ព្រមទាំងញញឹមរួចក៏បន្តនិយាយគ្នាទៀតមេីលទៅត្រូវដៃត្រូវជេីងគ្នាសម្បេីមណាស់
To be continue...!
