ភាគទី39: ល្ងាចនេះdateជាមួយគ្នាល្អទេ??

1.5K 94 1
                                    

នាព្រឹកថ្ងៃថ្មីyuriបានចេញពីមន្ទីរពេទ្យហេីយព្រោះនាងមិនកេីតអីធ្ងន់ធ្ងរនោះទេគ្រាន់តែសម្តែងទាក់ទាញការចាប់អារម្មណ៍ពីលោកស្រីjeonតែប៉ុណ្ណោះ ហេីយពេលនេះនាងក៏ត្រូវបានលោកស្រីjeonជូនមកដល់ផ្ទះរបស់jungkookដូចគ្នា
«នេះទៅណាអស់ហេីយ»លោកស្រីដឹកដៃyuriដេីរមួយៗថ្នមនាងជាងថ្នមខ្លួនអែងទៅទៀត ហេីយគាត់ក៏មិនដឹងទេថាjungkookគេទៅណារួមទាំងyuriផងដែរ
«ក៏ប្រហែលជាទៅធ្វេីការអស់ហេីយទេដឹងម៉ាក់»yuriញញឹមមុខស្ងួតៗដាក់លោស្រីjeonអោយមេីលទៅឃេីញថានាងដូចជាឈឺពិតមែន
«អឹមចឹងកូននៅម្នាក់អែង បានរឺអត់»គារ់មិនបានសួរតែមាត់ទេដៃរបស់គាត់ក៏កំពុងតែអង្អែលក្បាលរបស់yuriថ្នមៗបែបខ្លាចថានាងឈឺព្រោះគាត់ពិតជាស្រលាញ់yuriខ្លាំងណាស់ស្រលាញ់ស្ទេីរតែច្រេីនជាងjungkookទៀតផង ណាមួយព្រោះតែគាត់គ្មានកូនស្រីនោះទេមួយវិញទៀតគាត់ក៏មិនមានកូនប្រសារជាស្រីទៀត ហេីយនេះក៏ជាផ្នែកមួយដែលធ្វេីអោយគាត់មិនពេញចិត្តជាមួយនិងtaehyungផងដែរ
«កូនមិនអីទេ កូននៅបានម៉ាក់»
«ល្អណាស់ ព្រោះថ្ងៃនេះម៉ាក់មានការងារត្រូវធ្វេីនៅសមាគមន៍បេីមានការអីមិនស្រួលត្រូវខលប្រាប់ម៉ាក់លឺទេ»
«ចា៎ម៉ាក់កុំបារម្ភអី...!»
#skip

ងៀកមកមេីលគូរស្នេហ៍ដែលរត់មកលំហែរខួរក្បាលរំសាយអារម្មណ៍មួយគូរនេះវិញក៏កំពុងតែគេងឪបគ្នាយ៉ាងស្អិតរមួតជាមួយនិងរាងកាយអាក្រាតរៀងខ្លួន
«មេីលពីចំហៀងណាក៏ស្អាតដែរ»jungkookត្រូវបានភ្ញាក់ដឹងខ្លួនមុនtaehyungទេីបនាយគេង គយគន់សម្រស់របស់ប្រពន្ធជាមួយនិងស្នាមញញឹមប្រកបទៅសេចក្តីសុខពេញទី
«អឹម...»ថ្វីត្បិតតែខ្លួនរបស់taehyungបម្រាស់ក៏ពិតមែនតែភ្នែកនៅបិទនៅឡេីយទេ
«មេីលទៅដូចជាអស់កម្លាំងដល់ហេីយណ៎»jungkookអស់សំណេីចជាមួយនិងប្រពន្ធជាខ្លាំងព្រោះអ្នកដែលគួរតែអស់កម្លាំងគួរតែជានាយទេីបត្រូវព្រោះតែtaehyungដេកចាំតែថ្ងូរគ្មានបញ្ចេញកម្លាំងអ្វីផង។បន្ទាប់មេីលមុខរបស់ប្រពន្ធបានមួយសន្ទុះjungkookក៏ដកខ្លួនចេញទៅងូតទឹក ដោយមិនចង់រំខានដំណេករបស់ប្រពន្ធទេីបនាយមិនបានហៅtaehyungនោះទេ
មួយសន្ទុះក្រោយមកjungkookក៏ចេញមកវិញជាមួយនិងកន្សែងត្រឹមចង្កេះហេីយនៅមានសក់សេីមតិចៗទៀតមេីលទៅសង្ហារខ្លាំងណាស់
«មិចមិនហៅអូនផង»អ្នកជាប្តីត្រូវភ្ញាក់បន្តិចជាមួយនិងវត្តមាននិងសំឡេងរបស់ប្រពន្ធដែលកំពុងអង្គុយនៅលេីគ្រែសម្លឹងមកខ្លួនគួបផ្សំជាមួយនិងស្នាមក្រហមជាំពេញដងខ្លួនផ្នែកខាងលេីធ្វេីអោយjungkookមេីលមិនដាក់ភ្នែក
«ក៏ព្រោះតែបងមិនចង់រំខានអូននោះអី ណាមួយបងខ្លាចអូនអស់កម្លាំង»
«អូនមិនអីទេ»
«មិនអីយ៉ាងមិចមេីលតែស្នាមក៏ដឹង នេះមិនដឹងជាបងលេងខ្លាំងប៉ុណ្ណាទេយប់មិញ»jungkookនិយាយបណ្តេីរក៏យកកន្សែងតូចមួយជូតសក់បណ្តេីរ
«មិនដឹងទេហ៎ ថាខ្លួនអែងខ្លាំងកម្រិតណា នេះបេីសិនជាលេីកទីមួយរបស់អូន អូនក៏ប្រហែលជាស្លាប់ក្រោមទ្រូងបងមិនខានទេ»មិននិយាយតែមាត់តែtaehyungក៏លួចសម្លក់នាយទៀតផង
«អ្នកណាទៅហ៊ានសម្លាប់អូននោះហាស ខ្សឺត»jungkookដេីរមកជិតtaehyungហេីយអង្គុយក្បែរគេរួចក៏ឪបចង្កេះមួយក្តាប់ព្រមទាំងថេីបថ្ពាល់ទន់ៗរបស់taehyungជាការយកចិត្ត
«បានហេីយ ឈប់ថេីបទៅនេះសក់បងនៅសេីមចាំអូនជូតអោយបន្ថែម»taehyungឆោងយកកន្សែងមកជូតសក់អោយjungkookតិចៗថ្នមៗបំផុត ចំណែកឯjungkookក៏មិនបានជាប្រកែកអ្វីដែលព្រោះបានប្រពន្ធយល់ចិត្តបែបនេះវាក្តីសុខណាស់ទៅហេីយ
«រួចហេីយមែនទេ បេីរួចហេីយចាំបងជូនអូនទៅងូតទឹក ហេីយអាងទៅរកអីញ៊ាំ»ក្រោយទទួលបានការងួកក្បាលពីប្រពន្ធរួចរាល់មកjungkookក៏បីtaehyungទៅបន្ទប់ទឹកទាំងរាងកាយរបស់taehyungមានកន្សែងធំល្មមគ្របពីលេីព្រោះវាជាការស្នេីរសុំរបស់taehyungដោយសារតែគេខ្លាចថាjungkookនិងទប់អារម្មណ៍ជាមួយនិងគេមិនបាន

លង់ស្នេហ៍អតីតភរិយា(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ