ពេលព្រឹកជាពេលដែលសំខាន់បំផុតដែលមនុស្សគ្រប់គ្នាត្រូវតែបរិភោគអាហារ។ពេលនេះប្តីប្រពន្ធមួយគូរកំពុងអង្គុយញ៊ាំអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់គ្មានអ្នកណាផ្តេីមនិយាយមុនទល់តែសោះក៏ព្រោះតែដូចដែលដឹងចឹងថាខឹងគ្នាអ្នកដែលខឹងក៏មិនព្រមបាត់ចំណែកអ្នកដែលត្រូវមកលួងគេក៏មិនមកលួងទៀតពិតជាយ៉ាប់ណាស់។រីឯលោកkimនិងលោកស្រីkimក៏ទៅចម្ការមុនអ្នកទាំងពីរបាត់ទៅហេីយ។បរិយាកាសដ៏អាប់អួលមួយនេះក៏បានរសាត់បាត់ទៅនៅពេលដែល...!
«អូន..\បង..!»ពួកគេប្រុងនិងនិយាយពាក្យក្នុងចិត្តចេញមកតែត្រូវនិយាយជាន់គ្នាទេីបស្ងាត់វិញ
«បងនិយាយមុនមក»
«អូននិងហេីយនិយាយមុនទៅ»jungkookជម្រុញអោយtaehyungនិយាយមុន
«គឺញ៊ាំបាយលឿនៗទៅអូនមានការងារត្រូវធ្វេីច្រេីនទៀត»taehyung
«តែប៉ុណ្នឹងទេរឺ..?»jungkookសួរទាំងជ្រួញចញ្ចេីម
«ត្រូវហេីយ ចុះបងមានអីក៏និយាយមក»taehyung
«បងអត់ទេ»
«ចឹងក៏ប្រញាប់ញ៊ាំលឿនៗទៅ»អ្នកជាប្រពន្ធខំប្រឹងតឿនថែមធ្វេីអោយjungkookមានអារម្មណ៍ថាតូចចិត្តជាខ្លាំងព្រោះTaehyungហាក់ដូចជាមិនអេីពេីជាមួយខ្លួនទាល់តែសោះទាំងដែលដឹងថានាយកំពុងតែខឹង
#ចម្ការ
បន្ទាប់ពីញ៊ាំអីរួចរាល់ហេីយពួកគេទាំងពីរក៏ប្រញាប់មកចម្ការដេីម្បីបំពេញការងារជាពិសេសគឺTaehyungនេះអែង។តែដេីរមកមិនទាន់ដល់បន្ទប់ធ្វេីការផងក៏ជួបគ្នាជាមួយនិងអ្នកស្គាល់ដែលកំពុងអង្គុយនៅលេីបង់ក្នុងចម្ការប្រៀបដូចជាកំពុងរងចាំនរណាម្នាក់យ៉ាងចឹង
«taehyung...!»សំឡេងរបស់ម្នាក់បន្លឺឡេីងធ្វេីអោយtaehyungងៀកទៅបុរសម្នាក់នោះទាំងញញឹមខុសពីរjungkookដែលប្រែទឹកមុខមកជាក្រញ៉ូវភ្លាមៗក្រោយឃេីញវត្តមានរបស់បុរសម្នាក់នោះ។គិតទៅមេីលតេីមាននរណាទៀតក្រៅពីlee kang jungបងប្អូនជីដូនមួយរបស់នាយតែពេលនេះក៏ប្រែជាសត្រូវរបស់នាយបាត់ទៅហេីយ។ព្រោះតែម្នាក់ៗសុទ្ធតែស្រលាញ់taehyungដូចគ្នាទោះបីជាបងប្អូនតែត្រូវបែងចែកអោយច្បាស់ថាtaehyungម្នាក់នេះជារបស់អ្នកណាមិនមែនចេះតែចែករំលែកបានឯណានេះមនុស្សមិនមែនវត្ថុរឺរបស់ញ៊ាំនោះទេ។
«អររ..!ជាបងជីដូនមួយទេហេ៎»Taehyungក្រោយដឹងថានាយជាបងប្រុសរបស់jungkookភ្លាមក៏ប្រញាប់ផ្លាស់ប្តូរសព្វនាមដែលធ្លាប់ហៅព្រោះមិនចង់អោយគេនិយាយនិទ្ទាខ្លួនថាជាមនុស្សគ្មានក្រមសីលធម៌នៅក្នុងខ្លួន
«ត្រូវហេីយ តែtaeអាចហៅខ្ញុំធម្មតាដូចដេីមក៏បានដែលណាស្តាប់មេីលទៅទំនងជាង»kang jungមិនសូវចង់អោយtaehyungហៅថាបងជីដូនមួយទេព្រោះស្តាប់មេីលទៅវាឆ្ងាយគ្នាណាស់
«ខ្ញុំថាបែបនេះក៏ល្អហេីយនិងបានដឹងថាជាបងប្អូនថ្លៃនិងគ្នាមែនទេប្រពន្ធសម្លាញ់»jungkookនិយាយរួចក៏ទាញចង្កេះរបស់taehyungមកឪបរឹតចំពោះមុខkang jungដេីម្បីបញ្ឈឺចិត្តមនុស្សចង់បានរបស់គេ
«គឺ..!អូរមែនហេីយនិយាយចង់បងថ្លៃមករកអ្នកណាហេ៎»taehyungមិនចង់ឆ្លេីយក៏រកនឹកសួរទៅkangjungក្រោមសព្វនាមបងថ្លៃពេលនេះសព្វនាមបានប្តូរជាលេីកទីពីរធ្វេីអោយkangjungរឹតតែមានអារម្មណ៍ថាឆ្ងាយឈោងមិនដល់ថែមទៀតហេីយ
«គឺខ្ញុំមករកtaehyung»
«មករកខ្ញុំ..?»
«មករកប្រពន្ធគេបែបនេះមានមេីលឃេីញថាប្តីរបស់គេនៅទីនេះដែលរឺអត់..?»
«jung..!ឈប់បានហេីយ»
«ឆឺស..!»jungkookខឹងទៀតមេីលទេីបង៉ក់ងរដេីរចេញទៅមុនបាត់ស្អីក៏ម្ល៉េះៗនាយនិយាយអីក៏ខុសដែលពេលនេះបែបនេះអ្នកណាមិនខឹងជាប្តីណាមិនមែនអ្នកដទៃឯណាមិចមិនកាន់ជេីងប្តីខ្លះផងទៅ រឺមួយចាំតែស្តីថាប្តីជាអ្នកខុសពិតជាគួរអោយខឹងណាស់
«ហៃយ៉ា..យ៉ាងមិចទៀតហេីយនិង»taehyungក្រវីក្បាលមិនយល់ពីប្តីរបស់ខ្លួនគ្រាន់តែនិយាយចឹងសោះក៏ដេីរចេញទៅធ្វេីដូចជាខឹងទៅកេីតដែរ
«ប្រហែលជាខ្ញុំមករំខានទំនាក់ទំនងរបស់អ្នកទាំងពីរទៀតហេីយ»kangjung
«ទេ..!បងកុំនិយាយបែបនេះអីណា តែថាបងរកខ្ញុំមានការអ្វីសំខាន់រឺ»
«គឺចង់បបួលtae ទៅញ៊ាំអាហារពេលល្ងាចtaeទំនេរទេ..?»
«គឺ...!»
#skip...!
«ឆឺស យេីងជាប្តី រឺlee kangjungជាប្តីទេីបខំកាន់ជេីងអីសម្បេីមម្ល៉េះវេីយ..!»jungkookចូលមកក្នុងបន្ទប់ធ្វេីការរបស់taehyungហេីយក៏មកអង្គុយម៉ួលម៉ៅតែម្នាក់អែង
ក្រាក..!សំឡេងបេីកទ្វារបន្ទប់ធ្វេីការវាជាស្នាដៃរបស់taehyungគេដេីរចូលមកក្នុងបន្ទប់ធ្វេីការទាំងសម្លឹងមុខរបស់jungkookតែjungkookឈប់និយាយរួចក៏បែរទៅម្ខាងរួចក៏ទាញទូរសព្ទ័របស់នាយមកចុចលេងធ្វេីព្រងេីយ។ចំណែកtaehyungក៏មិនខ្វល់អ្វីច្រេីនទេគេក៏អង្គុយធ្វេីការងាររបស់ខ្លួនតាមធម្មតាគ្មានពេលទៅលួងលោមមនុស្សចាស់ចរិកក្មេងម្នាក់នេះទេ
មួយសន្ទុះក្រោយមកបរិយាកាសបន្ទប់គឺស្ងប់ស្ងាត់ណាស់គ្មានអ្នកនិយាយអ្វីសោះហេីយទេីប...
«កេីតអី ហេតុអីស្ងាត់ម្ល៉េះហេីយថ្ងៃនេះមិនគិតជួយធ្វេីការងារអូនទេហេ៎ រឺធុញហេីយ»taehyungដោយសារតែស្ងាត់ទេីបចង់ដាច់ចិត្តនិយាយរកមុនចំណែកjungkookក្រោយលឺប្រពន្ធនិយាយរកមុនបែបនេះក៏ទម្លាក់ទូរសព្ទ័ចុះវិញដាក់លេីតុកន្លែងដែលនាយអង្គុយ
«ក្រែងរាល់លេីកអូនមិនចង់អោយបងជួយឯណា»
«ចុះមិចក៏រាល់លេីកបងចង់ជួយម្ល៉េះ..?»មិនអោយចាញ់គ្នាទាល់តែសោះហេីយមួយគូរនេះ
«ក៏ពេលមុនវាផ្សេងពេលនេះវាផ្សេង»
«ផ្សេងយ៉ាងមិច..?»
«គឺពេលនេះបងកំពុងតែខឹង ហេីយក៏ប្រច័ណ្ឌដែលរឺមួយអូនមេីលមិនដឹង»jungkook
«ដឹង តែមិនដឹងលួងបែបណា»
«មិនដឹងលួងបែបណារឺមិនចង់លួង»
«មិនដឹងទេ ជួយប្រាប់បន្តិចមក»taehyungដេីរមកជិតនាយរួចក៏អង្គុយលេីភ្លៅនាយតែម្តង
«អោយដៃ..?»
«ទេអោយខ្លួនទៅវិញទេ យករឺអត់»taehyungឪបទៅខ្សឹបត្រចៀកប្តីធ្វេីអោយjungkookព្រឺសម្បុរតែម្តង
«អូនប្រុងលួងបងអោយវិធីនេះហេ៎..?»
«គឺ ជុប...ហ៊េីយបានហេីយអូនទៅធ្វេីការវិញហេីយល្មមឈប់ខឹងទៅ យកពេលមកជួយការងាររបស់ប្រពន្ធមិនល្អទេហេ៎»
«ហៃយ៉ាKim taehyungអូនចង់សម្លាប់បងរឺយ៉ាងមិច»ត្រូវហេីយtaehyungចង់សម្លាប់នាយរឺទេីបធ្វេីអោយនាយមានអារម្មណ៍ហេីយក៏ដេីរចេញទៅវិញរួចក៏អង្គុយធ្វេីការដូចគ្មានរឿងអ្វីកេីតឡេីងចឹង
«គឺអូនប្រញាប់ធ្វេីការនោះអីថ្ងៃនេះមានណាត់»
«ជាមួយអ្នកណា..?»
«ជាមួយបងថ្លៃនោះអី»
«អូនចង់យ៉ាងមិចជាមួយបង Kim taehyungចង់អោយបងទៅសម្លាប់គាត់ឥឡូវទេ..?»jungkookក្រោយលឺបែបនេះក៏ចាប់ផ្តេីមខឹងឡេីងចង់ឆេះទៅហេីយ
«នែឆ្កួតទេហី អូនល៎ លេងទេអូនបានបដិសេធគាត់រួចហេីយព្រោះមិនចង់ឃេីញលោកប្តីជាប់គុកព្រោះសម្លាប់បងប្រុសជីដូនមួយខ្លួនអែងទេ»មេីលចុះគ្រាន់តែសាកចិត្តលេងសោះសុទ្ធតែចង់សម្លាប់មនុស្សទៅហេីយសំណាងហេីយគេបានបដិសេធជាមួយនិងkangjungដោយសុំលេីកពេលទៅថ្ងៃក្រោយវិញព្រោះពេលនេះគេមិនចង់អោយទំនាក់ទំនងរបស់គេនិងjungkookត្រូវមកល្អក់ កករជាថ្មីទេ
«នេះអូន..!បងខឹងហេីយ»
«ខឹងអីក៏ខឹងម្ល៉េះ ខឹងមួយថ្ងៃចង់មួយរយដល់ទៅហេីយបងដឹងទេមួយរយៈនេះបងមិនសមជាtopសោះហេីយ»taehyungនិយាយលេងបន្លំមែនធ្វេីអោយjungkookងៀកមកសម្លឹងមុខរបស់taehyungឡេីងមាំចេស
«មែនរឺ..! ចឹងយប់នេះសាកទៅ..!»នោះសម្តីនាំភ្លេីងឆេះក្តៅហេីយតាស
«សាកអ្វី..?»
«កុំធ្វេីជាមិនដឹងបានទេtae»jungkookខ្នាញ់និងtaehyungជាខ្លាំងហេតុអីដឹងហេីយបែរជាធ្វេីមិនដឹងទៅវិញ
«អឺ..!អឺអោយមួយចុះកុំអោយបុិនខឹងពេក តែបងពិតជាមិនជួយធ្វេីការងារអូនមែនរឺ»taehyungហាក់បីដូចជាគ្មានអារម្មណ៍ធ្វេីការសោះព្រោះមិនបានអង្គុយលេីភ្លៅទន់ៗរបស់ប្តីនោះអី
«ទេសម្រាកមួយថ្ងៃទុកកម្លាំងប្រយុទ្ធយប់នេះ»
«ឡប់...! តែហ៊េីយគិតៗទៅមានប្តីក៏ដូចជាគ្មានចឹង ការងារច្រេីនណាស់ធ្វេីតែអែងចុកដៃ ចុកជេីងទៀត គ្មានអ្នកយល់ចិត្តសោះហឺស..!»taehyungអង្គុយរអ៊ូបំណងចង់អោយjungkookទៅជួយធ្វេីការងាររបស់គេដូចរាល់លេីក
«កុំមកធ្វេីជារអ៊ូបេីគ្មានអារម្មណ៍ធ្វេីការព្រោះមិនបានអង្គុយលេីភ្លៅរបស់បងក៏និយាយមក»jungkookចាប់ចំចំណុចទេីបtaehyungបេីកភ្នែកធំៗ
«ចាប់ចំចំណុចមែនទេ ប្រពន្ធ»jungkookក្រោយដឹងការពិតហេីយនៅសួរឌឺទៀត
«ត្រូវហេីយ បេីដឹងហេីយក៏ប្រញាប់មក»
«អន្ទះសារណាស់ណ៎ តែយល់ថាយប់នេះអូនបម្រេីបងទេីបបងព្រមទាំងចិត្តនៅខឹង»
«ខឹងហួសហេតុតែម្តងហេីយ»
«មកពីអូនមិនលួងនោះអី»jungkookចាប់taehyungអោយអង្គុយលេីភ្លៅរួចក៏ថេីបកញ្ចឹងក របស់គេមួយខ្សឺត
«ចាំយប់នេះអូនលួងអោយសមចិត្ត»
«ល្អណាស់ចាំបងជួយធ្វេីការងាររបស់អូនចុះ..!»ឃេីញទេក្រោយមេឃភ្លៀងមេឃស្រឡះពិតមែនពេលនេះបានត្រូវគ្នាវិញក៏ផ្អែមល្ហែមដូចមុនស្អិតរមួតបេះមិនចេញសោះហេីយ
To be continue