ហ្វីលលីពហើយនឹងឡរ៉ាអោបគ្នាយ៉ាងស្អិតរមួតដោយភាពរីករាយជាពន់ពេក ម្នាក់ៗសុទ្ធតែទឹកភ្នែករៀងៗខ្លួន ព្រោះតែអារម្មណ៍តែមួយចិត្តតែមួយភាពស្មោះត្រង់ក្តីស្រលាញ់សុទ្ធតែចេញពីភាពពិតប្រាកដជាក់ស្តែង ទើបបានជាគ្រាន់តែឡរ៉ាដឹងខ្លួនវាភ្ញោចអារម្មណ៍អោយហ្វីលលីពហូរទឹកភ្នែកចេញមកឡើងហ៊ូៗ ។
« ដំបូងផ្កានេះគិតថាទឹញមកលំអរបន្ទប់ តែពេលនេះម្ចាស់ដឹងខ្លួនហើយជួនម្ចាស់តែម្តង » ហ្វីលលីពនិយាយទាំងហុចផ្កាអោយឡរ៉ាហើយនឹងលើកដៃជួតទឹកភ្នែកចេញពីថ្ពាល់របស់នាង កន្លងមកនាងយំច្រើនពេកហើយ ទោះបីជាយំក្នុងស្ថានភាពបែបណាក៏ហ្វីលលីពនៅតែមិនចង់ឃើញទឹកភ្នែករបស់ឡរ៉ាហូរស្រក់ ។« អរគុណ អ្ហឹកក...អ្ហឹកកក »
« កុំយំ ! អស់អីហើយលែងមានរឿងអីទៀតហើយ »
« ខ្ញុំគិតថាខ្លួនឯងស្លាប់បាត់ទៅហើយ អ្ហឹកកក...អ្ហឹកកក រយះពេលកន្លងខ្ញុំតែងតែយលសប្តិរស់នៅជាមួយប៉ាម៉ាក់ តែ...តែវាស្រពិចស្រពិលណាស់មានអារម្មណ៍ថារឿងគ្រប់យ៉ាងដែលចងចាំក្នុងខួរក្បាលខ្ញុំសុទ្ធតែជារឿងដែលមិនពិត » ពេលសន្លប់មិនដឹងខ្លួនវិញ្ញាណចូលទៅរស់ក្នុងពិភពនៃការស្រមើរស្រមៃធ្វើអោយនាងដឹងថាអ្វីគ្រប់យ៉ាងដែលនាងចងចាំនឹងគិតថាខ្លួនឯងឆ្លងកាត់វាសុទ្ធតែជាការចងចាំក្លែងក្លាយ កាលនោះនាងពិតជានៅក្មេងខ្លាំងណាស់ តែនាងនៅអាចដឹងថាសេចក្តីស្លាប់គឺបែបណា ការបែកគ្នាគឺបែបណា ហើយនាងនៅមានកូនចិត្តឈឺចាប់ ខូចចិត្ត នឹងសន្យាចូលធ្វើប៉ូលីសតាមក្តីស្រមៃអោយទាល់តែបានដើម្បីទាមទាររកយុត្តិធម៌នឹងហែកមុខរកឃាតករថាតើអ្នកណាបានសម្លាប់លោកប៉ាហើយនឹងអ្នកម៉ាក់របស់នាងដោយចិត្តសាហាវឃោឃៅ ។« រឿង...រឿងមិនពិតបែបណា » ហ្វីលលីពសឹងតែទប់ទឹកភ្នែកលែងជាប់សារជាថ្មី ឃើញនាងទន់ខ្សោយអង្គុយបង្អូរតែទឹកភ្នែកមកច្រោកៗក្រោយពីរំលឹកដល់រឿងអតីតកាលធ្វើអោយគេតម្រូវលើកដៃដ៏រឹងមុាំពាំនាំដៃខ្លួនឯងអោយចូលទៅក្រសោបស្មារនាងទាំងពីចូលលើសពីព្រុំដែនមនុស្សធម្មតាបន្តចូលទៅស្និតស្នាល ដាក់អារម្មណ៍បញ្ចូលទាមទារអោយនាងនិយាយរឿងរ៉ាវដែលកប់ទុកនៅក្នុងចិត្តចេញមក ។
أنت تقرأ
♛ កំណាន់ចិត្តបងធំ ♛
عاطفية" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន