________________
« តុក! តុក! »
នាងលើកដៃគោះទ្វារបន្ទប់របស់គេតិចៗ
តែហាក់ដូចជាមិនឮសម្លេងឆ្លើយតបឬក៏សញ្ញាអ្វីមកតបតនិងនាងវិញទាល់តែសោះទ្វារក៏មិនចាក់សោរទើបនាងសម្រេចចិត្តដើរចូលតែម្ដងទៅ ។គីម ជេននី : ហឹម… »
ជេនដកដង្ហើមធំរួចលើកចានទឹកស៊ុបនោះទៅ
ដាក់លើតុមុននិងឈានជើងយឺតៗដើរមកជិតគេដើម្បីមើលឲច្បាស់ថាគេយ៉ាងមិចហើយព្រោះឃើញគេដេកផ្កាប់មុខនៅលើពូកស្ពាបៗសូម្បីតែស្បែកជើងក៏មិនបានដោះចេញផងមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់ ។គីម ជេននី : លោក.. លោកឮខ្ញុំហៅដែរទេ? »
នាងលើកដៃអង្រួន
ស្មារបស់រាងក្រាស់តិចៗគេជ្រួញចិញ្ចើមបើកភ្នែករឹមៗ
សម្លឹងមើលមុខរបស់នាងរួចទាញដៃនាងចេញមិនឲ
ប៉ះពាល់ខ្លួនគេបន្តទៀត ។គីម ថេយ៉ុង : ចូលមកបន្ទប់ខ្ញុំដោយគ្មានការអនុញ្ញាត្តិ? »
គីម ជេននី : សុំអភ័យទោសផងចាស៎... »
នាងទម្លាក់មុខចុះឱនគំនាបគេបន្តិចជាការសុំទោសនៅពេលដែលប្រឈមនិងកែវភ្នែកស្រអាប់របស់គេៗសម្លឹងមើលចានទឹកស៊ុបដែលដាក់នៅលើតុនោះរួចទើបយល់ពីបំណងដែលនាងចូលមកក្នុងបន្ទប់
គេពេលនេះ ។គីម ថេយ៉ុង : យកទៅវិញទៅ ខ្ញុំមិនឃ្លាន »
ថេយ៉ុងបោះសម្ដីនិយាយ
តែប៉ុណ្ណេះរួចក៏ដាក់ខ្លួនអង្គុយឲត្រង់ខ្លួនឡើងវិញទើបយកដៃឈ្លីថ្ងាស់បន្ត ។គីម ជេននី : លោកឈឺក្បាលមែនទេ? ខ្ញុំអាចជួយលោកបាន »
នាងនិយាយឡើងហើយសម្លឹងមើលមុខរបស់គេភ្លឹសៗព្រោះតែមិនហ៊ានទៅប៉ះពាល់សាច់របស់គេទើបដាច់ខាតត្រូវតែសុំការអនុញ្ញាត្តិពីគេជាមុនសិន ។
គីម ថេយ៉ុង : « … »
ថេយ៉ុងមិនមាត់តាមទម្លាប់មឹសរបស់ខ្លួនហើយក៏
បែរខ្នងដាក់នាងបញ្ជាក់ថាគេបានយល់ព្រមឲនាងជួយគេ ហើយនាងដាក់ដៃស្រឡូនរបស់ខ្លួនទៅឈ្លីថ្ងាស់របស់ គេមួយៗដោយមានប្រេងរឹតដើម្បីជំនួយឲគេមានអារម្មណ៍ ធូរស្រាលឡើងវិញទៀត ។គីម ជេននី : មានចុកត្រង់នេះដែរទេ? »
នាងហួសមកច្របាច់ញីស្មារបស់គេខ្លាំងៗជាការធ្វើសរសៃគេង៉ក់ក្បាលភ្ញោចៗបញ្ជាក់
ថាគេក៏ចុកហួលត្រង់នឹងដូចគ្នា ។គីម ថេយ៉ុង : បានហើយ »
គេនិយាយរួចនាងក៏ដកដៃចេញពីគេមិនចាំយូរក៏ប្រញាប់បែរប៉ប្រែខ្លួនបម្រុងនិងដើរចាកចេញពី
បន្ទប់នោះវិញហើយតើតែក៏មានសម្លេងគ្រលរមួយមក បង្អាក់ដំណើររបស់នាងឲឈប់បន្តិចសិន ។គីម ថេយ៉ុង : ចង់ទៅណា? »
គីម ជេននី : ក៏… ចេញពីក្នុងបន្ទប់នោះអីមិនចង់រំខានលោក »
នាងរាងភាំងបន្តិចនៅពេលដែលឮគេសួរបែបនេះព្រោះ មុននេះក៏គិតស្មានហើយថាគេមិនពេញចិត្តនិងវត្តមានរបស់ហើយតើ ។
គីម ថេយ៉ុង : នៅទីនេះហើយ »
គីម ជេននី : ចាស៎?! »
ជេនបើកភ្នែកធំសួរទៅគេផ្ទួនៗចង់ដឹងថានាងមានស្ដាប់ច្រឡំឬអត់នេះគេចង់ឲនាងនៅក្នុងបន្ទប់នេះជាមួយគេចឹងហេស៎? ចប់ហើយនាងជេនអើយតើនេះគេនិងរំលោភយើងទេដឹង? លាហើយព្រហ្មចារីស្រីជេនគិតម្នាក់ឯងក្នុងចិត្តទាំងគំនិតឆ្កួតឡប់ផុសឡើងពេញខួរក្បាល ។
គីម ថេយ៉ុង : មិនយូរមិនឆាប់ក៏គង់តែធ្វើជាប្ដីប្រពន្ធដដែលមកដេក បន្ទប់ជាមួយគ្នាឲហើយទៅ »
ថេយ៉ុងនិយាយរួចក៏ចាប់ផ្ដើម
រៀបកន្លែងឲស្រួលហើយដាក់ខ្លួនដេកទៅម្ខាងនៃគ្រែ
ដោយទុកកន្លែងទំនេរម្ខាងទៀតសម្រាប់ឲនាងគេងជាមួយ គេក្នុងយប់នេះ! ជេនអេះអុញៗសម្លឹងមើលមុខគេហាក់ដូចជាកំពុងស្ទាក់ស្ទើរទើបតែមកជួបគេលើកដំបូងផងគេហៅ ឲមកដេកបន្ទប់ជាមួយហើយគ្រែជាមួយទៀតដូចជាមិនសូវសមយ៉ាងមិចមិនដឹងទេ ។គីម ថេយ៉ុង : កុំគិតចង់រត់គេចទៅណាឲសោះ កុំល្មើសនិងបញ្ជាខ្ញុំ »
គីម ជេននី : « … »
ជេនដកដង្ហើមធំបន្តិចទើបដាក់ចានទឹកស៊ុបនោះ
នៅលើតុធ្វើការរបស់គេរួចឡើងគេងលើគ្រែជាមួយគេតែម្ដងបែរខ្នងដាក់គេខ្វាច់មិនចាំយូរ ។គីម ថេយ៉ុង : គ្មានមាយាទ! ឡើងគ្រែជាមួយប្ដីលើកទីមួយដេកបែរខ្នងដាក់ប្ដីចឹងឬ? មិនយល់ពីរបៀបរបបទេ? »
គីម ជេននី : មិនយល់ព្រោះមិនដែលមានប្ដី! »
គីម ថេយ៉ុង : ឥឡូវក៏មានហើយកំពុងដេកក្រោយខ្នងនាងនេះឯង! »
គីម ជេននី : មិនទាន់រៀបការមិនមែនប្ដី! »
គីម ថេយ៉ុង : ទៅយកក្រដាសអេតាសុីវិលក្នុងកាបូបខ្ញុំមកសុីញ៉េយក ខ្ញុំធ្វើប្ដីឥឡូវនេះតែម្ដងទៅ! »
_________
អូនចង់បានបងធ្វើប្ដីដែរ 🥺
![](https://img.wattpad.com/cover/300929118-288-k119401.jpg)
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី