ភាគទី ៣២ : ឈឺក្បាលឲ្យដឹងឈឺក្បាលកុំបំពាន!!

1K 34 3
                                    


នាយថេយ៉ុងដាក់ដៃអង្អែលលើផ្ទៃពោះប្រពន្ធរបស់ខ្លួនជារឿយៗតែនាងនោះវិញក៏នៅស្ងៀមៗលែងមាត់លែងគិតចង់ឈ្លោះប្រកែកទាស់សម្ដីនិងគេបន្តទៀតព្រោះតែហត់ចិត្តខ្លាំងពេកឲតែឈ្លោះគ្នាជាមួយគេម្ដងណានាងមិនដែលស្គាល់ពាក្យឈ្នះនោះទេ គេតែងតែវ៉ាដាច់ប្រកែករកតែឈ្នះមុននាងរហូត ។

Yoongi : ទើបតែមកពីណាហា៎? យើងអង្គុយចាំយូរហើយ

គ្រាន់តែមកដល់ផ្ទះភ្លាមគេក៏ប្រទះឃើញវត្តមានរបស់អ្នកកម្លោះយ៉ូនហ្គីកំពុងតែអង្គុយគងទាក់ខ្លាបង្ហាញភាពអង់អាចរបស់ខ្លួននៅលើសាឡុងដៃកំពុងតែកាន់កាសែតភ្នែករវៃអានសារពត៍មានថ្មីៗនៅលើនោះមិនដាក់ ។

Tae : មកពីមន្ទីពេទ្យ ជូនប្រពន្ធទៅពិនិត្យ

យ៉ូនហ្គីទម្លាក់
កាសែតរបស់ខ្លួនចុះពីដៃហើយក្រោកអង្គុយស្រួលបួលឡើងវិញទាំងឆ្ងល់ហើយនេះប្រពន្ធរបស់គេឈឺស្អីឬទើបដល់ថ្នាក់នាំទៅពិនិត្យដល់មន្ទីពេទ្យ?

Yoongi : ប្រពន្ធឯងកើតស្អី?
Tae : មានផ្ទៃពោះចាស៎ មិនបានកើតស្អីទេ

Jenដើរចូល
មកអង្គុយលើសាឡុងក្បែរយ៉ូនហ្គីរួចទើបហុចឯកសារ
ពិនិត្យអេកូនោះឲទៅយ៉ូនហ្គីបានមើល គេបើកភ្នែកធំៗក្នុងចិត្តក៏ជួយសប្បាយអរដល់មិត្តសម្លាញ់របស់ខ្លួនដូចគ្នា ។

Yoongi : ភ្លោះទៀតវើយ?!

អានមកដល់កន្លែងចំនួនរបស់ទារក
យ៉ូនហ្គីក៏បើកភ្នែកធំៗពេលដឹងថាអារ៉ូមីកំពុងតែពរពោះកូនភ្លោះដែលជាសាច់ឈាមសម្លាញ់របស់គេនោះ នាយtaehyungវិញអង្គុយញញឹមញញែមយ៉ាងមានមោទនភាពទៅកាន់មិត្តរបស់ខ្លួន ។

Tae : ប្រាប់ហើយថាយើងស៊ុតទាល់តែបានភ្លោះ

យ៉ូនហ្គីសើចបន្តិចនៅពេលឃើញJenអៀនព្រៀននិងសម្ដីរបស់ប្ដីគេនិយាយដូចជាមិនខ្មាសអ្នកផងស្អីនោះឡើយផ្ទុយទៅវិញគេបែរជាមានមោទនភាពលើខ្លួនឯងទ្វេរដង ។

Yoongi : យើងមានរឿងចង់និយាយជាមួយឯង-
Tae : ឈប់!! និយាយបានតែហាមចូលជិត ស្អុយទឹកអប់

នាយកម្លោះលើកដៃច្បិចច្រមុះរបស់ខ្លួនជិតឈឹងបក់ដៃដេញគេឲខិតទៅក្រោយវិញមិនឲមកអង្គុយជិតព្រោះមុននេះគេភាយក្លិនទឹកអប់មកក៏... អាការៈចាញ់និងវាចាប់ផ្ដើមរើឡើងទៀតហើយ ។

ល្បិចស្នេហ៍Where stories live. Discover now