_______________គីម ថេយ៉ុង : ខ្លួនតូចបែបនេះស្រួលចិញ្ចឹមណាស់ »
គេដាក់ដៃវៃក្បាលនាងផាច់ៗថ្នមៗនាងខាំមាត់លើកទាញដៃគេចេញទាំងក្ដៅក្រហាយ! អ្នកណាចង់កើតមកខ្លួនតូចបែបនេះនោះ? បើវាកើតមកតូចខ្លួនឯងបើនាងអាចជ្រើសបានណានាងប្រាកដជាជ្រើសគាត់មួយខ្ពស់ជាងគេបាត់ទៅ
ហើយមិនមែនមកតូចក្រញ៉ង់ៗបែបនេះ ។គីម ជេននី : ខ្ញុំមិនមែនកូនក្មេងទេ! កុំមកប៉ះក្បាលខ្ញុំ
គីម ថេយ៉ុង : ក្បាលនាងគ្រូកាន់ទើបប៉ះមិនបាន? »
គីម ជេននី : កាន់មិនកាន់មិនទើសស្អីជាមួយលោកទេ! »
នាងខាំមាត់សម្លក់គេឲត្មែរបម្រុងនិងលោតចុះពីលើពូកវិញតែក៏ត្រូវគេចាប់ពរឡើងតែម្ដងធ្វើឲនាងរៀបរឹកមិនទាន់ចង់គាំងថ្លើមស្លាប់ទៅហើយមិញនេះ ។
គីម ថេយ៉ុង : រាល់ថ្ងៃបាយប៉ុន្មានពេល? »
គីម ជេននី : ប្រាំពេលចាស៎! មួយពេលពីរចានទៀតផង »គេលើកពរនាងក្នុងដៃហើយងាកសួរចង់ដឹងថានាងញ៊ាំបាយមួយថ្ងៃប៉ុន្មានពេលនាងលើកដៃប្រាំនិយាយប្រាប់គេបញ្ជាក់ថាញ៊ាំបាយមួយថ្ងៃប្រាំពេលហើយក៏លើកម្រាមដៃពីរម្ដងទៀតបញ្ជាក់យ៉ាងច្បាស់ប្រាប់គេថាញ៊ាំមួយថ្ងៃប្រាំពេលហើយមួយពេលញ៊ាំពីរចានទៀតផង ។
គីម ថេយ៉ុង : ញ៊ាំច្រើនដល់ថ្នាក់ដូចជ្រូកផងឬ? តែខ្លួនស្រាលស្ងើកដូចសំឡី »
គេលើកនាងរលាក់ចុះឡើងៗដូចបំពេរកូន
នាងខ្លាចធ្លាក់ខំប្រឹងយកជើងគាបចង្កេះគេជាប់ទាំងភ័យភិតបើធ្លាក់ច្បាស់ជាស្រុញកម្ពស់ថែមទៀតមិនខានទេ ។លោកស្រី គីម : យ៉ាងមិចហើយនាងយីន? ស្ដាប់ឮអីខ្លះហើយ? »
មកមើលអ្នកខាងក្រៅនេះម្ដងកំពុងតែឈរផ្អឹបត្រចៀកនិងទ្វារក្រៅបន្ទប់របស់គេចង់ដឹងរឿងគេចំណាប់ណាស់! លោកស្រីគីមហៅយីនដែលជាខ្ញុំគេនៅក្នុងផ្ទះនេះមកជួយស្ដាប់គ្នាដោយមានគាត់នៅឈរក្រោយខ្នងនាង ។
អុីយីន : អួយ៎! ស្វីតណាស់លោកស្រីអើយអ្នកប្រុសតូចចាប់ពរអ្នកនាងជេនទៀតផង »
លោកស្រីគីមឮប៉ុណ្ណេះហើយក៏
ញញឹមខ្ជឹបដោយក្នុងដៃមានផ្លិតបក់ៗរហូត! ពេលឃើញកូនត្រូវរូវគ្នាបែបនេះគាត់កំពុងតែរំពឹងចង់ឃើញមុខចៅកាន់តែឆាប់ទៅៗហើយ ។លោកស្រី គីម : តែប៉ុណ្ណេះយើងជិតបានឃើញមុខចៅហើយនាងយីនអើយមិនដឹងថាជាចៅប្រុសឬចៅស្រីទេន៎រ »
លោកស្រីគីម
និយាយហើយនាងមុីក៏ពេបមាត់បែបហួសចិត្តបន្តិចមុននិងតបតទៅលោកស្រីវ័យចំណាស់របស់ខ្លួន ។អ៉ីយីន : ពុទ្ធោអើយលោកស្រី! នេះអ្នកប្រុសតូចទើបតែជួបនិង អ្នកនាងជេនលើកដំបូងហើយលោកស្រីក៏រំពឹងថាជិតបាន ជួបមុខចៅទៅហើយឬ?
មិនចង់ហួសចិត្តទេតែវាក៏ហួស
ឲទាល់តែបានកូនប្រុសខ្លួនទើបនិងជួបជួនអនាគតប្រពន្ធ លើកទីមួយសោះក៏ស្រម៉ៃទៅដល់មុខចៅបាត់ទៅហើយ គិតទៅមនុស្សចាស់រវើរវាយមិនធម្មតាមែនលោកស្រី គីម : នែ៎នាងយីន! ឯងកុំមកបំបាក់ក្ដីសង្ឃឹមយើងណា៎ចាំមើលតែចៅយើងកើតមកយើងមិនឲឯងលិឍមួយបៀកផង! »
លោកស្រីគីមនិយាយហើយផ្លិតក្នុងដៃរបស់គាត់នោះក៏ បក់បោលៗទៅវិញមកធ្វើឲនាងយីនកាន់តែហួសចិត្តជាងមុនទៅទៀត! នាងហួសចិត្តនិងគាត់មែនតែក៏មិនដែលគិត គុំគួនស្អប់គាត់ឡើយព្រោះគាត់ជាមនុស្សល្អចិត្តសប្បុរស ដាក់គេគ្រប់តែគ្នាធ្វើបុណ្យដល់បែបនេះហើយទើបបានកូនប្រុសមកក៏សង្ហាអើយសង្ហាស្រីណាឃើញនិយាយពីបាក់ស្រឹបៗលង់ក្បាលង៉ប់មុខតែម្ដង ។
#ព្រឹកឡើង
ពេលព្រឹកអរុណរះបញ្ចេញរស្មីរាងក្រាស់និងអនាគតប្រពន្ធភ្ញាក់ពីព្រលឹមយ៉ាងស្រស់ស្រាយនាងតូចនោះចុះទៅរៀប អាហារពេលព្រឹករីឯរាងក្រាស់នោះវិញក៏រៀបចំខ្លួនងូតទឹក ដើម្បីចេញទៅធ្វើការដូចគ្នា ។
គីម ថេយ៉ុង : គីម ជេននី!! »
សម្លេងគ្រលរស្រែកឡើងចាច
ទាំងព្រឹកនាងតូចដែលកំពុងរៀបចំអាហារពេលព្រឹកនៅ ខាងក្រោមជាមួយមុីនោះក៏ជ្រួញចិញ្ចើមស្ទុះឡើងមកខាង លើជាប្រញាប់បន្ទាប់ពីឮសមេ្លងរបស់គេហើយ ។គីម ជេននី : វាយ៉ាងមិចលោក?! បើកភ្នែកមិនទាន់ក៏ជំទាលទាំងព្រឹក »
នាងចូលមកក្នុងបន្ទប់បិទទ្វារចាក់សោរយ៉ាងជិតចៀសវាង ឮសម្លេងទាស់សម្ដីឈ្លោះប្រកែករវាងនាងនិងគេឮចុះដល់ខាងក្រោម ។
គីម ថេយ៉ុង : ឯណាខោអាវខ្ញុំ? »
គីម ជេននី : ខោអាវស្អីរបស់លោក?! »
គីម ថេយ៉ុង : លីអូ! អាវសឺមី! ខោក្រណាត់របស់ខ្ញុំៗប្រាប់ឲរៀបចំទុកលើពូកឯណាមិនឃើញ? »
______បើកភ្នែកមិនទាន់ទេបញ្ជាគេទាំងព្រឹក(〒﹏〒)

YOU ARE READING
ល្បិចស្នេហ៍
Acciónចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី