#ប្រាំខែក្រោយមក
យូរទៅកាន់តែយូរទៅអំឡុងពេលប្រាំខែបានកន្លងផុតជេននីក៏ត្រូវដល់ពេលសម្រាលកូន ពេលនេះនាងកំពុងនៅក្នុងបន្ទប់សម្រាលបែកញើសគឃូសពេញថ្ងាស់តែអ្នកដែលនៅក្បែរនៅចាំលើកទឹកចិត្តនាងបែរជាមិនមែនថេយ៉ុងទៅវិញ…
Nurse : មួយ ពីរ បី! ប្រឹង!
ជេននី : អាយ៎!!
សម្លេងគិលានុបដ្ឋាយិកានិងវេជ្ជបណ្ឌិតទាំង
អស់ខំប្រឹងយ៉ាងស្វាញដៃ ស្វាញមាត់និយាយឲនាងប្រឹងបង្កើនឡើងរុញកូនប្រុសភ្លោះទាំងពីរចេញពីក្នុងពោះរបស់នាង កម្លោះយ៉ូនហ្គីដែលតាំងខ្លួនជាអាណាព្យាបាលនោះកាន់ដៃរបស់នាងជាប់ជូតញើសឲនាងថ្នមៗក្នុងចិត្តភ័យញ័រមិនស្ទើរនោះទេព្រោះជិតបានជួបមុខក្មួយប្រុសរបស់ខ្លួន ។យ៉ូនហ្គី : ប្រឹងឡើងជេន ខ្ញុំនៅទីនេះហើយ!
គេកាន់ដៃនាងជាប់និយាយលើកទឹកចិត្តនាងជំនួសវត្តមានរបស់ថេយ៉ុងដែលត្រូវជាអ្នកនៅក្នុងបន្ទប់នេះជាមួយនាង តែអត់នោះទេនាងស្អប់មុខគេហើយនិងរឹតតែស្អប់គេថែមទៀតបើសិនជាគេមាន
វត្តមាននៅក្នុងបន្ទប់សម្រាលមួយនេះចឹងហើយមានតែយ៉ូនហ្គីប៉ុណ្ណោះដែលគេទុកចិត្តអាចជំនួសកន្លែងរបស់គេបាន ។ជេននី : ឈឺណាស់… ហុឹកៗ
នាងធ្មិចភ្នែកជ្រួញចិញ្ចើមពោល
ខ្សាវៗយ៉ាងអស់កម្លាំងនិងឈឺចាប់នៅក្នុងពោះជាទីបំផុតនាងកាន់ដៃរបស់យ៉ូនហ្គីជាប់បានត្រឹមខាំមាត់ស្រែកលែងចេញព្រោះវាឈឺខ្លាំងពេក យ៉ូនហ្គីញ័រសស្រាក់មិនដឹងធ្វើយ៉ាងមិចបានត្រឹមតែនិយាយលើកទឹកចិត្តនាងនៅពីក្រោយនេះឯង ។Nurse : មោះ! ម្ដងទៀតទេណា៎ចេញក្បាលមកហើយ...មួយ! ពីរ! បី!
គិលានុបដ្ឋាយិកានោះរាប់ដល់បីហើយ
នាងខំប្រឹងឡើងរុញកូនប្រុសចេញពីក្នុងពោះរហូតដល់បានសម្រេចមួយនៅសល់មួយដែលដែលលិចក្បាលចេញមកលឹមៗនៅក្នុងនោះ ។" ង៉ាង៉ា "
ទារកដែលកើតចេញមកភ្លាមក៏ប្រញាប់យំហ៊ូ
ភ្លែតគិលានុបដ្ឋាយិកាផ្សេងៗទៀតក៏ចាប់ផ្ដើមចាត់ការ
សម្អាតឈាមចេញពីខ្លួនរបស់ទារកហើយរុំកន្សែងជុំវិញខ្លួនឲគេ យ៉ូនហ្គីស្ទុះរត់ទៅបីក្មួយប្រុសយ៉ាងប្រញាប់លើកគេបីរលាក់ថ្នមៗញញឹមស្រក់ទឹកភ្នែកព្រោះឃើញមុខទារកនេះហើយធ្វើឲគេនឹកឃើញដល់មិត្តសម្លាញ់របស់គេខ្លាំងពេក គេមានមុខមាត់ដូចឪពុករបស់គេខ្លាំងណាស់ ។ជេននី : អាយ៎!!!!
មិនយូរប៉ុន្មានកូនប្រុសទីពីរក៏បង្កើតមកដោយមានសុវត្ថិភាពដូចគ្នា យ៉ូនហ្គីយកក្មួយប្រុសទាំងពីរមកពរនិងដៃសងខាងលើករលាក់គេថ្នមៗឲឈប់យំខុសពីជេននីដែលដេកស្ទិកម្នាក់ឯងសម្លឹងមើលបុរសផ្សេងដែលមិនមែនជាស្វាមីមកបីកូនប្រុសរបស់ខ្លួនមុនគេ ក្នុងចិត្តក៏ឈឺខ្ទោកៗស្រម៉ៃមើលបើម្នាក់នោះមានវត្តមាននៅពេលនេះមិនដឹងជាគេសប្បាយចិត្តនិងឃើញមុខកូនប្រុសរបស់គេយ៉ាងណានោះទេ ។
យ៉ូនហ្គី : ជេនមើលកូនរបស់នាងទៅ! ឃើញទេ? មុខគេដូចអាថេយ៍ខ្លាំងណាស់
យ៉ូនហ្គីសើចកក្អឹកលើកទារក
ទាំងពីរនោះបង្ហាញដល់នាងតូចកំពុងដេកលើគ្រែសម្រាលនោះនាងសម្លឹងមើលមុខកូនហើយញញឹមស្រាលៗស្រក់ទឹកភ្នែកតាមកន្ទុយភ្នែកពីរដំណក់ហើយក៏បិទភ្នែកសន្លប់បាត់ស្មារតីបាត់ទៅព្រោះតែភាពនឿយហត់ពីការសម្រាលកូនមុននេះ ។Nurse : ពួកយើងសូមយកទារកទៅដាក់ក្នុងបន្ទប់ផ្សេងសិនហើយបាទ! ព្រោះត្រូវការឲអ្នកម៉ាក់សម្រាកឲបានគ្រប់គ្រាន់សិនមិនចង់ឲមានសម្លេងរំខាន
និយាយហើយយ៉ូនហ្គីង៉ក់ក្បាលប្រគល់ក្មួយប្រុសដាក់លើគ្រែរុញតូចៗច្នៃឡើងសម្រាប់ទារកនោះហើយឲគិលានុបដ្ឋាយិការុញពួកគេទៅដាក់បន្ទប់ផ្សេងបាត់ទៅ ។
ថេយ៉ុង : ប-ប្រពន្ធយើង? ប្រពន្ធយើងនៅឯណា?
គ្រាន់តែឃើញវត្តមានកម្លោះយ៉ូនហ្គីចេញពីបន្ទប់សម្រាលនោះភ្លាមនាយថេយ៉ុងក៏ស្ទុះវឹងមកតោងដៃរបស់គេកន្ត្រាក់ខ្លាំងៗសួរនាំចង់ដឹងថាពេលនេះប្រពន្ធរបស់គេនៅឯណាព្រោះមិនបាន
ឃើញនាងចេញមកជាមួយគេនោះទេ ។យ៉ូនហ្គី : នៅខាងក្នុងកំពុងសម្រាក ឯងកុំទាន់ទៅរំខាននាងអីឲនាងសម្រាកពេញកម្លាំងសិនទៅ
ថេយ៉ុងជូតទឹកភ្នែកចេញ
ង៉ក់ក្បាលយល់ស្របតាមសម្ដីរបស់មិត្តហើយក៏ដើរទៅតាម យ៉ូនហ្គីដែលសម្ដៅទៅបន្ទប់ដាក់ទារកនោះដើម្បីឲគេបានឃើញមុខកូនប្រុសរបស់គេ ទាន់អារ៉ូមីនៅមិនដឹងខ្លួន ។យ៉ូនហ្គី : នោះកូនប្រុសរបស់ឯង
ថេយ៉ុង : ក-កូន…?
ថេយ៉ុងញញឹមស្រស់ទឹកភ្នែកស្រក់មកព្រោះ
ក្ដីរំភើបម្ដងទៀតឈានជើងស្ទុះវឹងទៅរកគ្រែរុញរបស់កូនប្រុសទាំងពីរដោយមានយ៉ូនហ្គីនៅតាមឈរសម្លឹងមើលសកម្មភាពរបស់គេពីក្រោយទាំងអាណិតខ្លោចចិត្ត ។____
ប៉ាប៉ាមកមើលបេប៊ីហើយ 🥺
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី