ភាគទី ៥២ : នេះឬដែលគេហៅថាស្នេហ៍ពិត?

739 27 0
                                    


ជេននី : ប្រពន្ធរបស់លោកច្បាស់ជាសំណាងណាស់ហើយដែលមានប្ដីស្មោះត្រង់ដូចជាលោកបែបនេះ

នាងតូចស្ដាប់សម្ដីរបស់គេហើយក៏ញញឹមឡើងទះដៃកក្អឹករំភើបជំនួសប្រពន្ធរបស់គេៗមិននិយាយស្ដីតែក៏ញញឹមស្រាលចុងមាត់ទើបដកហូតកាបូបលុយពីហោប៉ៅហុចលុយថ្លៃបាយឲទៅនាង ព្រោះឃើញថានេះវារាងល្ងាចហើយមិនចង់ឲនាងនៅយូរ
ប្រញាប់បិទហាងនៅយប់ពេកមិនសូវមានសុវត្ថិភាពណាមួយនាងមានផ្ទៃពោះទៀត ហាមចិត្តព្រួយហាមចិត្តបារម្ភមិនបានតែម្ដង ។

ជេននី : តែលោកនៅមិនទាន់ញ៊ាំបាយអស់ទេ

នាងងើយសម្លឹងមើលមុខរបស់គេៗឲលុយថ្លៃបាយនាងទាំងដែលគេទើបតែញ៊ាំបានមួយម៉ាត់ប៉ុណ្ណោះ! បង្ហិនបាយខ្លាំងណាស់នាងធ្វើមុខជូរបន្តិចទើបលូកដៃទទួលលុយពីគេ ។

ថេយ៉ុង : ក៏… អរគុណសម្រាប់ថ្ងៃនេះ

គេបម្រុងនិងឈានជើងចេញពីហាងនោះទៅហើយតែក៏នឹកចាប់អារម្មណ៍បែរងាកមកនិយាយឃ្លាចុងក្រោយទៅកាន់នាងបន្តិច នាងទទួល
ពាក្យអរគុណរបស់គេដោយការង៉ក់ក្បាលភ្ញោចៗហើយញញឹមស្រស់ទៅតាមអត្តចរិតរួសរាយរបស់នាងទើបគេឈានជើងដើរចេញហួសទៅបាត់ ។

យ៉ូនហ្គី : បានឃើញប្រពន្ធកូនហើយ សប្បាយចិត្តទេ?


ដើរចេញទៅមិនទាន់បានប៉ុន្មានជំហ៊ានផងក៏មានសម្លេងគ្រលរមួយទំនងជាមនុស្សប្រុសពេញរូបបន្លឺឡើងនៅពីក្រោយខ្នងធ្វើឲគេត្រូវទុចដំណើរមួយរំពេជងាកមើលចង់ដឹងថាជាវត្តមានរបស់អ្នកណានិយាយជាមួយគេអម្បាញ់មិញនេះ ។

ថេយ៉ុង : អាយ៉ូន?

យ៉ូនហ្គី : ភ្ញាក់ផ្អើលស្អីណាស់ណាទេហ្ហា៎

កម្លោះយ៉ូនហ្គីដើរមកមុខបន្តិចទើបដាក់ដៃកៀកកមិត្តសម្លាញ់របស់ខ្លួនយ៉ាងស្និទស្នាលទើបទម្លាប់ ថេយ៉ុងញញឹមស្រាលតបគេបន្តិចទៅតាមអាការៈខូចចិត្តរបស់ខ្លួន ។

យ៉ូនហ្គី : បានឃើញនាងទេ? ឥឡូវនេះនាងតស៊ូណាស់

គេពោលបណ្ដើរកៀកកថេយ៉ុងបន្តដំណើរទៅមុខបណ្ដើររីឯកម្លោះថេយ៉ុងនោះក៏ង៉ក់ក្បាលយល់ស្របនិងសម្ដីរបស់មិត្តដូចគ្នា ពេលនេះពោះរបស់នាងកាន់តែខ្ទាតទៅៗរីកកាន់តែធំទៅៗហើយជាពេលដែលនាងត្រូវសម្រាកការងារខ្លះតែនាងវិញពោះកាន់តែធំក៏កាន់តែប្រឹងធ្វើការងារកាន់តែច្រើន
គេចង់ឃាត់ក៏មិនបានព្រោះពេលនេះ រវាងនាងនិងគេមិនដូចមុននោះទេអ្នកណាក៏ដឹង ។

ថេយ៉ុង : ពោះរបស់នាងកាន់តែធំហើយ… តែនាងមិនសម្រាកខ្លះសោះយើងពិបាកភ្នែកណាស់

គេស្រម៉ៃទៅមើលពេលដែលនាងឈរឆាបាយឲគេញើសហូរមកគឃៀរព្រោះតែផ្សែងកម្ដៅនៃហ្គាសនោះបើសិនជាពេលនេះនាងកំពុងនៅក្នុងរង្វង់ដៃរបស់គេវិញម្ល៉ោះនាងច្បាស់ជាមិនលំបាកហត់នឿយរាល់ថ្ងៃបែបនេះឡើយ ។

យ៉ូនហ្គី : បារម្ភប្រពន្ធហេស៎?

ថេយ៉ុង : កូនយើងក្នុងពោះនាងទាំងមូលមិនឲបារម្ភយ៉ាងមិច?

គេនិយាយក៏ត្រូវម្យ៉ាងហើយព្រោះថាពេលនេះនាងមិនមែនមានតែខ្លួនមួយទៀតនោះទេ នាងមានបន្ទុកទាំងពីរនៅក្នុងផ្ទៃជាមួយនាងបើនាងយ៉ាងមិចៗទៅបន្ទុកក្នុងផ្ទៃនោះក៏ពិបាកតាមនិងដែរ ។

យ៉ូនហ្គី : ចុះឯងគិតចង់លាក់មុខពីនាងដល់ពេលណា?

យ៉ូនហ្គីសួរព្រោះស្មានមិនដឹងឡើយថាគេនិងព្យាយាមលាក់មុខលាក់អត្តសញ្ញាណពីនាងបែបនេះដល់ពេលណា ពេលនេះគេធ្វើឡើងដោយប្រថុយប៉ុណ្ណោះបើសិនជានាងដឹងនោះច្បាស់ជារឿងធំហើយ 

ថេយ៉ុង : មិនដឹងដូចគ្នា តែបើកាលៈទេសៈនៅតែបែបនេះយើងប្រហែលជាត្រូវលាក់មុខពីនាងបែបនេះរហូតហើយ

យ៉ូនហ្គី : ក៏… សុខចិត្តលាក់មុខពីនាងឲតែបាននៅក្បែរទោះបីក្ដីសុខមិនច្រើនតែក៏ប្រសើរជាងមិនបានឃើញមុខនាងរហូតដែរត្រូវទេ?

យ៉ូនហ្គី : នេះឬដែលគេហៅថាស្នេហ៍ពិត?

ថេយ៉ុង : ប្រហែលហើយ

ថេយ៉ុងតបនិងសំណួរមិត្តរបស់ខ្លួនវិញ
ដោយញញឹមស្ងួតបង្កប់ដោយការឈឺចាប់ដូចគេចាក់រាប់លានកាំបិតក្នុងទ្រូងខាងឆ្វេង ស្នេហ៍ស្មោះក៏ឈឺចាប់អាស្នេហ៍មិនស្មោះក៏ឈឺចាប់និយាយរួមឲតែស្នេហាគឺសុទ្ធតែឈឺចាប់បែបនេះទាំងអស់មែនទេ? ដល់ថ្នាក់ពេលខ្លះគេសែនហត់ចិត្តនិងរស់ជាមួយស្នេហាបែបនេះបន្តទៀតចង់តែយកកាំភ្លើងមកបាញ់ទម្លុះក្បាលខ្លួនឯងឲស្លាប់មិនចាំបាច់ឃើញថ្ងៃរះព្រឹកស្អែកក៏បាន ព្រោះគេឆ្អែតឆ្អន់ហើយតែក៏ស៊ូទ្រាំរស់មកដល់វិនាទីនេះ ហេតុអីទៅ? ចម្លើយនោះគឺមានតែពាក្យមួយម៉ាត់គត់គឺ “ កូន “
_____
ទ្រាំរស់ព្រោះចង់ជួបមុខកូន

ល្បិចស្នេហ៍Where stories live. Discover now