ភាគទី ៦៣ : ធ្វើការហត់ទេស្រីស្នេហ៍?!

1.1K 31 5
                                    

" ង៉ាៗ "

ថេយ៉ុង : ក-កុំយំ... កុំយំកូនប៉ា

នាយកម្លោះលើកបីកូនប្រុស
របស់ខ្លួនទាំងពីរក្នុងដៃសងខាងដែលដាក់នៅក្នុងបន្ទប់ទារកទើបនិងកើតក្នុងមន្ទីពេទ្យនោះគេលើករលាក់កូនថ្នមៗឲឈប់យំទាំងខ្លួនឯងកំពុងតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដូចគ្នា ។

យ៉ូនហ្គី : ស្នេហាឯងម៉ាកស្អី? ក៏វេទនាយ៉ាងនេះ?

ថេយ៉ុង : យ៉ាងណាក៏អរគុណឯង មើលថែជេននិងកូនជំនួសយើងផងចាត់ទុកគេជាកូនរបស់ឯងផងចុះ...

យ៉ូនហ្គីគ្រវីក្បាល
ដកដង្ហើមធំបញ្ជាក់ថាគេមិនអាចធ្វើរសំណើរនេះឲក្លាយជាការពិតបាននោះទេព្រោះគេក៏កំពុងមានម្ចាស់បេះដូងរបស់គេដូចគ្នាតែសូមលាក់សិន មិនទាន់ប្រាប់ទេ ។

« ង៉ាង៉ា!! »

ទារកទាំងពីរនោះយំកាន់តែខ្លាំងថែមទៀតនៅ
ពេលដែលប្រយោគរបស់គេបានបញ្ចប់ហាក់បីដូចជាគេស្ដាប់យល់នូវអ្វីដែលឪពុករបស់គេនិយាយមុននេះអញ្ចឹង ។

ថេយ៉ុង : កុំយំកូន… ប៉ាប៉ានៅទីនេះហើយ

គេដាក់បបូរមាត់
ថើបលើថ្ងាស់របស់កូនប្រុសទាំងពីរម្នាក់មួយខ្សឺតទុកជាអនុស្សារវរីយ៍ហើយញញឹមរលីងរលោងសម្លឹងមើលមុខរបស់ពួកគេទាំងវេទនាចិត្តព្រោះមិនដឹងថាពេលណាឡើយគេបានផ្សះផ្សារជាមួយប្រពន្ធរបស់គេវិញដើម្បីមកមើលថែទាំកូនបែបនេះ ។

យ៉ូនហ្គី : យើងទៅសិនហើយ ឯងនៅមើលកូនឯងទៅ

កម្លោះយ៉ូនហ្គីទាញអាវធំរបស់ខ្លួនស៊កពាក់វិញហើយទាញសោរឡានមកកាន់និងដៃទាញស្និតពីក្នុងកាបូបមកសិតសក់វែកចុះឡើងៗមើលកញ្ចក់ហាក់ដូចជាខុសទំនង ។

ថេយ៉ុង : ឯងចង់ទៅណា?

យ៉ូនហ្គី : ទៅរកម្ចាស់បេះដូងបាទ!

យ៉ូនហ្គីញញឹមញាក់ចិញ្ចើម
ដាក់មិត្តរបស់ខ្លួនហើយក៏ស្ទុះដើរចេញពីក្នុងបន្ទប់នោះបាត់ថេយ៉ុងមិនខ្វល់ច្រើនក៏នៅសម្ងំលេងជាមួយកូនប្រុសទាំងពីររបស់ខ្លួនបន្តទៀត ។

….

យ៉ូនហ្គី : ធ្វើការហត់ទេស្រីស្នេហ៍?

ល្បិចស្នេហ៍Where stories live. Discover now