Jen : នេះខ្ញុំចុះអេតាស៉ីវិលមកធ្វើជាមែ៉ឬក៏ធ្វើជាប្រពន្ធរបស់លោកទៅនៀក?!ដោយអត់ទ្រាំនិងអាកប្បកិរិយារំអួយរបស់គេលែងបាននាងក៏ប្រលះពាក្យពេជន៍ដែលលាក់ទុកក្នុងចិត្តនោះប្រាវៗចេញមកអស់ នេះមិនឆ្ងល់ក៏មិនបានពិតមែនណា៎! ម្ហូបក៏នាងធ្វើរួចហើយក៏យកមកប្រគេនដល់កន្លែងធ្វើការទៀតប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់ទេហើយនៅទាមទារឲ្យនាងផ្លុំបញ្ជុកថែទៀតនេះនាងសព្វថ្ងៃនេះដូចជាម្តាយរបស់គេទៅហើយ។
Tae : ប្តីខំធ្វើការសស្រាក់ៗគ្រាន់តែដួសបាយសម្លរបញ្ចុកផ្តល់ powerឲ្យប្តីបន្តិចមិនបានទេឬ?
នាងពេបមាត់សែនជ្រេញនឹងសម្តីរបស់គេខ្លាំងណាស់និយាយម្តងណាក៏ប្តីៗនាងមិនចូលចិត្តឡើយព្រោះគ្រប់គ្នាក៏ដឹងហើយថាការចុះហត្ថាលេខាលើអេតាស៉ីវិលនោះគឺគ្រាន់តែជាការបំពេញតួនាទីឲម្តាយសប្បាយចិត្តប៉ុណ្ណោះ។
Jen : ក៏បាន! តែខ្ញុំបញ្ចុកម្ដងនេះទេគ្មានលើកក្រោយ
ឡើយនិយាយរួចថេយ៉ុងក៏ង៉ក់ក្បាលញញឹមខ្ជិបហាមាត់ចាំ ទទួលបាយម្ហូបពីស្លាបព្រារបស់នាងបញ្ចុកកំពុងតែបញ្ចុក សុខៗក៏...
ឆាងហ្វុង : ចាហ្វាយខ្ញុំមកវិញ
..................
ឆាងហ្វុង : អ៉ីឆុយ!ហ្វុងដែលបើកទ្វារចូលមករកចាហ្វាយដោយ មិនដឹងខ្យល់ស្អីនោះក៏ផ្អាកប្រយោគរបស់ខ្លួនភ្លាមៗបន្ទាប់ ពីឃើញវត្តមានជេនអង្គុយក្បែរកំពុងលើកស្លាបព្រាបញ្ចុក បាយដល់ប្ដី ។
ថេយ៉ុង : អាចង្រៃ!! ចូលមកហេតុអីមិនគោះទ្វារ?
នាយថេយ៉ុង កំពុងរៀបរឹកឲត្រឹមត្រូវឡើងវិញស្រែកជេរប្រទេចដល់ហ្វុង ដែលកំពុងឈរសើចនិងចាហ្វាយរបស់ខ្លួនក្លឹកៗនោះខុសពី ជេនទម្លាក់ប្រអប់បាយចុះលើតុឱនមុខលើកដៃវែកសក់ចុះ ឡើងៗទាំងខ្មាសអៀនព្រោះខ្លាចគេបង្អាប់
ឆាងហ្វុង : បើគោះទ្វារតើខ្ញុំអាចនិងឃើញចាហ្វាយទារប្រពន្ធបញ្ចុក បាយបានយ៉ាងមិចទៅទាន?
ហ្វុងពោលឡើងឌឺដងដល់ ចាហ្វាយរបស់ខ្លួន សុទ្ធតែប្រកែកថាមិនឃ្លានៗគេស្មានថា មិនឃ្លានពិតមែនតើ! តែអ្នកណាទៅដឹងទៅការពិតគេកំពុង រងចាំឲប្រពន្ធមកបញ្ចុកបាយដល់ការិយាល័យសោះនឹក ឃើញពេលណាក៏ហួសចិត្តពេលនិង ។
ថេយ៉ុង : អាចង្រៃ!! ឆាប់ចេញទៅ
ឆាងហ្វុង : ចេញក៏បាន...ហ្វុងញាក់ចិញ្ចើមទ្រឺតៗដាក់ចាហ្វាយ នាយធ្វើឲថេយ៉ុងលើកប៊ិចគប់គេទាំងកំហឹងក្ដៅក្រហាយទៅ គេលឿនរហ័សគេចបានមុនទាន់ទើបស្ទុះប្រុចចេញពីក្នុង ការិយាល័យវិញបាត់ទៅ ។
ជេននី : ខ្ញុំទៅបន្ទប់ទឹកសិនហើយ
ជេនស្ទុះគេចខ្លួនពីគេព្រោះ អៀនខ្លាំងពេក ថេយ៉ុងយល់អារម្មណ៍នាងក៏ង៉ក់ក្បាលយល់ ព្រមឲនាងទៅនាងស្ទុះចេញប្រុចហើយយកដៃរឹតទ្រូង ដឹបៗបែបស្ទះខ្យល់ណាស់ចឹង ។
ឆាងហ្វុង : មើលទៅចាហ្វាយគាត់ពេញចិត្តនិងអ្នកនាងណាស់
បម្រុងនិងបែរខ្នងដើរចូលក្នុងបន្ទប់ទឹកទៅហើយតែក៏មាន សម្លេងមួយមករំខានធ្វើឲនាងផ្អាកដំណើរគាំងឈរស្ងៀម ទ្រឹងមួយរំពេជរួចក៏បែរមកក្រោយវិញយឺតៗសម្លឹងមើល ទើបដឹងថាជាកម្លោះឆាងហ្វុងនោះទេតើ ។
ជេននី : លោកចង់បានន័យយ៉ាងមិច? ពេញចិត្តអីទៅ?
ឆាងហ្វុង : ក៏... ឃើញថាចាហ្វាយមិនដែលស្និទបែបនេះជាមួយ អ្នកណាពីមុនមក អ្នកនាងជាមនុស្សទីមួយហើយស្តាប់ឮ សម្ដីរបស់គេហើយនាងគិតមិនរំភើបក្នុងចិត្តគឺមិនបានវាជាអារម្មណ៍រំភើបចម្លែកមួយដែលនាងមិនធ្លាប់មានពីមុនមក គេជាអ្នកណាទៅ? ហេតុអីក៏មានឥទ្ធិពលធ្វើឲនាងរំភើប ប្លែកខុសធម្មតាបែបនេះ?
ឆាងហ្វុង : មុននេះចាហ្វាយឃ្លានខ្លាំងណាស់តែក៏មិនហ៊ានចេញ ក្រៅរកអីហូប គាត់សុខចិត្តអង្គុយចាំម្ហូបអ្នកនាងចម្អិនយក មកឲទើបគាត់ទើបគាត់ព្រមហូប
ជេនសើចចុងមាត់មានស្នាមញញឹមបន្តិចបេះដូងរីកកាន់តែធំឡើងៗពេលដែល បានស្ដាប់សម្ដីគេហើយ អារម្មណ៍ល្អខ្លាំងណាស់ ។
ឆាងហ្វុង : អ្នកនាងមើលថែគាត់ឲល្អផងណា៎ គាត់អាចនិងមាត់ដាច មាត់អំបិលប្រហុកបន្តិចមែន! តែគាត់ស្រលាញ់អ្នកនាងណាស់
កំពុងតែចូលតួផងជេនឈរញញឹមញញែមផង ក៏ស្រាប់តែ...
ថេយ៉ុង : អាណាញ៉ែប្រពន្ធយើងវើយ?!!
_________________
YOU ARE READING
ល្បិចស្នេហ៍
Hành độngចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី