ភាគទី ៣០ : ភ្ល-ភ្លោះ?! ជាកូនភ្លោះ?

1.1K 42 1
                                    


ជេន : មោះ! ទៅពេទ្យ

នាងក្រោកឈរឡើងទាញដៃគេឲ
ក្រោកពីលើគ្រែព្រោះសម្រេចចិត្តច្បាស់ហើយថានិងទៅពេទ្យពិនិត្យឲដឹងសាច់ការណ៍ម្ដងថាគេកើតស្អីឲប្រាកដក្រែងលរគេកើតជំងឺអីធ្ងន់ធ្ងរបើទុកយូរនោះច្បាស់ជាពិបាកព្យាបាលមិនខាន ។

  រាងក្រាស់នៅស្អើចអង្គុយលើគ្រែមិនព្រមក្រោកគិតតែធ្វើមុខជូរព្រោះមិនចង់ទៅ ជេននីសម្លឹងមើលមុខប្ដីទាំងធុញទ្រាន់មួយសន្ទុះធំទើបរកដំណោះស្រាយឃើញ ។

" ជុប៎ៗៗៗៗ "

នាងយកដៃទាំងពីរដាក់ក្រសោបផ្ទៃមុខ
របស់គេទាំងមុខហើយបោះត្រាស្នាមថើបពាសពេញលើថ្ពាល់ទាំងសងខាង លើបបូរមាត់ លើថ្ងាស់ លើកញ្ចឹករបស់គេគ្រប់កន្លុកកន្លៀតនៃផ្ទៃមុខ ។

ថេយ៍ : បើធ្វើបែបនេះក៏ព្រមទៅតាំងពីយូរ

នាយកំហូចថេយ៉ុង
ញញឹមចុងមាត់រួចក្រោកឡើងពីលើគ្រែទាញអាវក្រៅយកមកពាក់ទើបដើរចាកចេញពីក្នុងបន្ទប់ចុះទៅក្រោមទាញសោរឡានមកចាកចេញពីវិមាននោះទៅមន្ទីពេទ្យភ្លាមៗតែម្ដង ។

#Hospital🏨

Nurse : អញ្ជើញខាងនេះចាស៎

គ្រាន់តែមកដល់មន្ទីពេទ្យភ្លាម
គិលានុបដ្ឋាយិកានៅដែលទីនោះក៏ចាប់ផ្ដើមសួរនាំពីគោលបំណងរបស់ពួកគេមករកអ្វីហើយក៏នាំពួកគេមកកាន់បន្ទប់ពិនិត្យនិងពិគ្រោះនោះភ្លាមៗទៅកិច្ចការរបស់ខ្លួនក្នុងនាមជាអ្នកមើលការខុសត្រូវលើអ្នកជំងឺ

ថេយ៍ : អរគុណបាទ

ថេយ៉ុងញញឹមរាយស្នេហ៍ដាក់គេទៅតាម
ទម្លាប់របស់ខ្លួន ជេននីខាំមាត់លើកដៃក្ដិចពោះរបស់គេទើបគេឈប់ញញឹមភ្លាមហើយដើរចូលក្នុងបន្ទប់ពិគ្រោះនោះពីក្រោយនាងវិញ នេះប្រហែសមិនបានទេហ៊ានតែព្រលែងបន្តិចក៏ដើរទៅញញឹមរាយស្នេហ៍ដាក់គ្រូពេទ្យស្រីៗពេញមន្ទីពេទ្យអស់ឥឡូវ ។

Doctor : អ្នកនាងមានអាការះអីដែរ?
ជេន : ខ្ញុំមិនមានអីទេតែអ្នកដែលអីនោះគឺប្ដីរបស់ខ្ញុំឯនេះទេ

ចូលទៅដល់លោកវេជ្ជបណ្ឌិតក៏ចាប់ផ្ដើមសួរពីអាការះអ្នកជំងឺភ្លាមតែjennieក៏ប្រកែកថាមិនមែននាងជាអ្នកឈឺហើយក៏ទាញដៃTaehyungឲមកអង្គុយទល់មុខលោកវេជ្ជបណ្ឌិតនេះវិញម្ដងដើម្បីងាយស្រួលនិងឆ្លើយសំណួររបស់គាត់ ។

Tae : ក៏… ចេះតែឈឺក្បាល ក្អួតចង្អោរជាពិសេសនៅពេលព្រឹក ហើយក៏ងងឹតមុខមិនសូវស្រួលក្នុងខ្លួនអីបែបនេះ

និយាយរៀបរាប់ហើយលោកវេជ្ជបណ្ឌិតនោះក៏សើចហួសចិត្តបន្តិចត្បិតគាត់បានដឹងច្បាស់ពីអាការៈរបស់គេជាអ្វី ហើយក៏បង្គាប់ឲនាងតូចjennieឡើងដេកសន្ដូកខ្លួនលើគ្រែពិនិត្យនោះតែម្ដង ។

Tae : នេះចង់ធ្វើអីប្រពន្ធខ្ញុំ?
Doctor : កំពុងពិនិត្យអេកូ ខ្ញុំកំពុងតែសង្ស័យថាប្រពន្ធរបស់លោកមានផ្ទៃពោះ

គាត់ចុចបើកម៉ាសុីនគ្រឿងគ្រូវរបស់គាត់
រួចរាល់ហើយក៏លាត់អាវរបស់នាងឡើងត្រឹមចុងដង្ហើមយកម៉ាសុីនមួយមកចុចផ្អឹបៗថ្នមៗនៅលើក្បាលពោះរបស់នាងរីឯTaehyungវិញសម្លឹងមើលទៅទូរទស្សន៍ដែលឆ្លុះមើលដល់ក្នុងពោះរបស់នាងនោះទាំងក្នុងចិត្តអរភើតៗមិនដឹង
ជាយ៉ាងមិចយ៉ាងម៉ានោះទេ ។

Doctor : អបអរសាទរផងនេះប្រពន្ធរបស់លោកមានផ្ទៃពោះពីរសប្ដាហ៍ហើយ! ថែមទាំងជាកូនភ្លោះទៀតផងនៀក

Jennieបើកភ្នែកធំៗសម្លឹងមើលមុខរបស់គ្រូពេទ្យលើកដៃស្ទាបពោះខ្លួនបែបមិនជឿនិងត្រចៀកនេះនាងកំពុងពរពោះកូនភ្លោះចឹងហេស៎?

Jen : ភ-ភ្លោះ?! ជាកូនភ្លោះ?

នាងសួរបញ្ជាក់ ។
Doctor : បាទ! ជាកូនភ្លោះតែនៅមិនទាន់ដឹងភេទនោះទេទាល់តែគ្រប់ពីបួនទៅប្រាំខែសិនទើបអាចមើលដឹងពីភេទរបស់ទារកបានច្បាស់

Taehyung ស្ដាប់សម្ដីរបស់គ្រូពេទ្យយ៉ាង
យកចិត្តទុកដាក់ក្នុងចិត្តអរភើត អរផងភ័យផងបេះដូងលោតញាប់ដឹបៗៗៗជាប់គ្នាមិនឈប់វាជាអារម្មណ៍មួយដែលគេបរិយាយមិនចេញនោះទេ បើតាមចិត្តរំភើបក៏ចង់តែហក់លោតស្រែកប្រកាសប្រាប់គេឲផ្អើលពេញមន្ទីពេទ្យនេះតែម្ដងថាប្រពន្ធរបស់គេមានផ្ទៃពោះហើយ ។

Tae : បានសម្រេចហើយអាថេយ៍អើយ!!

ពេលលោកវេជ្ជបណ្ឌិតនោះដើរចេញទៅបាត់Taehyungក៏បញ្ចេញអារម្មណ៍
រំភើបរបស់ខ្លួនចេះមកដល់ខំស្ទាក់មកទុកជាច្រើននាទី ។

Jen : នេះលោកដាក់ទាល់តែបានភ្លោះពិតមែន
Tae : ប្រាប់ហើយថាបើមិនបានភ្លោះគឺមិនឈប់នោះទេ! 
________
លូវបានភ្លោះហើយសមចិត្តបងឯងនូវ?

ល្បិចស្នេហ៍Where stories live. Discover now