« ទីង! »មកមើលអ្នកខាងនេះវិញម្ដងកំពុងតែអង្គុយឱនមុខ
ចុះលើពូកម្នាក់ឯងនៅសុខៗក៏ស្រាប់តែឮសម្លេងផ្ញើសាររោទ៍ចេញពីទូរស័ព្ទដៃលើតុនោះមក រាងក្រាស់រូតរះទាញទូរស័ព្ទមកមើលទើបដឹងថាជាសារមកពីយ៉ូនហ្គីមិត្តសម្លាញ់របស់គេតែអ្វីដែលធ្វើឲគេភ្ញាក់ផ្អើលនោះគឺ…ថេយ៉ុង : ជាស្អីទៅ?!
រាងក្រាស់ពង្រីករូបខ្មៅៗមួយនោះដើម្បី
មើលឲកាន់តែច្បាស់ថាជារូបស្អី គេផ្ញើរមកឲមើលដោយមិនប្រាប់ថាជារូបអ្វីសោះ ។ថេយ៉ុង : ឯងផ្ញើររូបស្អីមកឲយើង?
មិនចាំយូរថេយ៉ុងចុចខលទៅលេខមិត្តរបស់ខ្លួនភ្លាមៗសួរបញ្ជាក់ឲដឹងច្បាស់ព្រោះមើលទៅដូចជាប្រហែលយ៉ាងមិចៗទេ គេក៏មិនទាន់ហ៊ានសន្មតនៅឡើយ! យ៉ូនហ្គីដែលឮសំណួររបស់មិត្តខ្លួនហើយ
ក៏ញញឹមចុងមាត់គ្រវីក្បាលបែបហួសចិត្តមិននឹកស្មានថាមិត្តរបស់គេល្ងង់ដល់ថ្នាក់នេះសោះ ។យ៉ូនហ្គី : រូបអេកូកូនរបស់ឯង
ថេយ៉ុង : ក-កូន…? កូនយើងហេស៎? កូនរបស់យើងមែនទេ!?
ថេយ៉ុងក្រោកឈរភ្លាមៗ សួរទៅយ៉ូនហ្គីខ្សាវៗព្រោះទឹកភ្នែកកំពុងតែជិតស្រក់មកហើយគេញ័រមាត់តតាត់ទាញទូរស័ព្ទពីត្រចៀកកំពុងនិយាយនោះមកបើកមើលរូបថតដែលគេផ្ញើរឲនោះម្ដងទៀតទាំងញញឹមចង់រយាសមាត់ ។
យ៉ូនហ្គី : ចុះឯងគិតថាជាកូនអ្នកណាទៀត?
យ៉ូនហ្គីគ្រវីក្បាល
លួចអស់សំណើចនិងគេ គេដឹងច្បាស់ណាស់ថាថេយ៉ុងកំពុងស្រក់ទឹកភ្នែកហើយតែគេខ្ចិលមាត់មិនចង់បង្អាប់ច្រើនធម្មតាទេមនុស្សប្រុសស្រលាញ់កូនក៏រំភើបបែបនេះឯង ។ថេយ៉ុង : ចុះជេន? ជេននីនៅជាមួយឯងមែនទេ?
បន្ទាប់ពីអង្គុយសម្លឹងរូបកូនរបស់ខ្លួនរួចរាល់ហើយ ក៏ងាកមកចាប់អារម្មណ៍ពីនាងជាប្រពន្ធម្ដងចង់ដឹងណាស់ថាពេលនេះនាងកំពុងនៅឯណា នៅជាមួយនរណា សុខសប្បាយទេ ញ៊ាំឆ្អែតគ្រប់
គ្រាន់ដូចនៅជាមួយគេដែរទេ ។យ៉ូនហ្គី : មិននៅជាមួយយើងទេ តែនាងនៅជាមួយអុំស្រីយើង
ថេយ៉ុង : អុំស្រីលក់បាយឆានោះមែនទេ?
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី