__________________គីម ជេននី « នែ៎លោក! ទូខោអាវនៅជិតនិងទេមានដៃលូកយកខ្លួនឯងទៅ ការងារខ្ញុំរវល់ណាស់មិនមែននៅបម្រើលោកបានទឹកក្ដៅទឹកត្រជាក់ខោអាវលីអូសព្វគ្រប់ទេ! »
នាងទាញលីអូរបស់គេមកគប់ផ្លាច់ចំកណ្ដាលមុខរបស់គេតែម្ដងធ្វើឲគេសង្គ្រឺតធ្មេញក្ដៅក្រហាយនិងនាងតូចម្នាក់នេះទាំងព្រឹកបើកភ្នែកឡើងមានសិរីសួស្ដីណាស់មួយៗជេរគ្នាញ៉ែតៗ
ទាំងព្រឹក ។គីម ជេននី : ហក៎នេះ! ខោអាវអញ្ជើញលោកឯកឧត្តមស្លៀកចុះ »
នាងទាញខោអាវគេមកដាក់លើពូកហើយបម្រុងនិងចេញទៅវិញតែត្រូវគេចាប់ដៃនាងជាប់ធ្វើឲនាងខាំមាត់ក្ដៅក្រហាយបន្តិចទើបងាកមកសម្លឹងមុខរបស់គេវិញ ។
គីម ថេយ៉ុង « ថ្ងៃនេះមានចេញទៅណាទេ? »
គីម ជេននី « ចេញមិនចេញរឿងខ្ញុំ »នាងតូចក្ដាប់មាត់គ្រលាស់ដៃ
ចេញពីគេតែគេនៅមិនព្រលែងគិតចឹងតាមទាមនាងដូចឈ្លើងទៅហើយប្រុសឡប់សតិម្នាក់នេះ ។គីម ថេយ៉ុង « ឆាប់រៀបចំខ្លួនទៅ ថ្ងៃនេះទៅក្រុមហ៊ុនជាមួយខ្ញុំហាមប្រកែកព្រោះនាងប្រកែកមិនឈ្នះខ្ញុំស្រាប់ហើយ »
ជេនសម្លក់គេត្មែរមុននិងប្រញាប់ចុះទៅបង្ហើយកិច្ចការរៀបចំអាហារពេលព្រឹករបស់ខ្លួននៅខាងក្រោមឲរួចរាល់សព្វគ្រប់អស់សិនទើបស្ទុះស្ទាឡើងមកបន្ទប់វិញប្រញាប់ស្លៀកពាក់រៀបចំខ្លួនតាមក្រោយដោយទុកឲថេយ៉ុងនៅអង្គុយចាំ
នាងលើសាឡុងក្នុងបន្ទប់នោះម្នាក់ឯង ។គីម ជេននី « លោកជួយបែរខ្នងបន្តិចទៅខ្ញុំផ្លាស់ខោអាវមួយភ្លែត »
គីម ថេយ៉ុង « ហួងហែងខ្លួនប្រាណសម្បើមណាស់ »ថេយ៉ុងសើចចុងមាត់បន្តិចទើបអង្គុយបែរក្រោយតាមអ្វីដែលនាងបានស្នើរសុំគិតទៅស្រីតូចម្នាក់នេះហួងហែងខ្លួនប្រាណសម្បើមណាស់តើសូម្បីតែគេដែលជាអនាគតប្ដីនាងក៏មិនឲមើលដែរស្រីបែបនេះហើយដែលគេខិលខូចកាន់តែចង់ចូលទៅ
ជិតនាងថែមទៀត ។លោកស្រី គីម « អេ៎! ចេញទៅណាទាំងព្រឹកនិងកូន? មិនញ៊ាំអាហារពេលព្រឹកសិនទេ? »
គ្រាន់តែរៀបចំខ្លួនរួចរាល់ភ្លាមថេយ៉ុង
និងជេនក៏ចេញពីបន្ទប់មកភ្លែតជាមួយនិងការតុបតែងខ្លួនខុសពីធម្មតាទើបធ្វើឲលោកស្រីគីមងឿងឆ្ងល់មិនសួរមិនបានតែម្ដង ។គីម ថេយ៉ុង « ថ្ងៃនេះចង់នាំអ្នកខ្លះទៅមើលក្រុមហ៊ុនបន្តិចនិងណា៎ មិនបានញ៊ាំអាហារពេលព្រឹកទេប្រញាប់បន្តិចហើយ »
និយាយរួចលោកស្រីគីមក៏ញញឹមង៉ក់ក្បាលយល់ស្របនិងកូនប្រុសមុននិងងាកមកញញឹមដាក់ជេនបន្តិចជាការរាក់ទាក់ពេលព្រឹក ថេយ៉ុងនិយាយហើយក៏ដើរចេញទៅមុនបាត់រីឯជេនក៏រត់បះជើងតាមគេពីក្រោយដើរលឿននោះលឿនរកនាងតាមមិនទាន់អាងតែគេជើងខ្លីធ្វើបាបគេណាស់ ។
គីម ជេននី « នេះជាឡានរបស់លោកហេស៎? ឡូយខ្លាំងណាស់! »
ជេនឈរញញឹមខ្ចឹបដាក់ម្រាមដៃស្រឡូនបន្លាក្រូចអង្អែលលើក្បាលឡានស្ព័រពណ៍ខ្មៅងងឹតថ្លៃកប់ពពករបស់គេទាំងនឹកស្មានមិនដល់ថាខ្លួនឯងមានសំណាងអាចបានប៉ះឡានម៉ាកទំនើបបែបនេះសោះគិតទៅជីវិតរបស់នាងមិនអាក្រក់ពេកនោះទេ ។
គីម ថេយ៉ុង « មិនដែលឃើញឡានទេឬយ៉ាងមិច? »
ថេយ៉ុងឈរជ្រែងហោប៉ៅសួរនៅពេលឃើញនាងតូចម្នាក់នេះនៅឈរអង្អែលឡានគេទៅវិញទៅមកៗមិនព្រមចូលអង្គុយក្នុងឡានទាល់តែសោះ! ចាំមើលបានដល់ក្រុមហ៊ុនឬអត់ទេថ្ងៃនេះ ។
គីម ជេននី « ដែលណា៎! តែក៏មិនដែលបានឃើញឡានណាស្អាតបែបនេះ »
និយាយរួចក៏ដើរក្រឡឹងមួយជុំវិញឡាននោះ
ពីរជុំធ្វើឲថេយ៉ុងសែនឈឺខួរនិងស្រីជេនម្នាក់នេះពិតមែនហើយមិនដឹងថានាងនៅស្រុកឬនៅក្រុងទេសព្វថ្ងៃនេះ ។គីម ថេយ៉ុង « ចូលឡានបានឬនៅ? »
គីម ជេននី « បានហើយចាស៎! » នាងញញឹមស្ញេញបើកទ្វារចូលអង្គុយក្នុងឡានខាងឆ្វេងដៃនៃគេក្នុងចិត្តក៏កំពុងរំភើបញាប់ញ័រសម្បើមណាស់តែមិនមែនរំភើបព្រោះតែបានជិះឡាន ជាមួយប្រុសសង្ហាដូចគេនោះទេរំភើបមកពីបានជិះឡាន
ស្អាតតែប៉ុណ្ណោះ ។គីម ជេននី « លោកជិះឡាននេះទៅធ្វើការរាល់ថ្ងៃមែនទេ? អ’ហូយ៎ឡូយខ្លាំងណាស់! »
គីម ថេយ៉ុង « មើលទៅនាងស្រលាញ់ឡានខ្ញុំជាងខ្ញុំទៅទៀត »
គីម ជេននី « ក៏ព្រោះតែលោកគ្មានអ្វីអស្ចារ្យឲខ្ញុំស្រលាញ់នោះអី? »
គីម ថេយ៉ុង « បានសាកមួយយប់ឬនៅទើបដឹងថាមិនអស្ចារ្យ? »
គីម ជេននី « ខួរក្បាលគិតតែរឿងលាមក! ស្មោគគ្រោក »
គីម ថេយ៉ុង « ជេរប៉ុណ្ណឹងមិនស្កៀបខួរខ្ញុំបន្តិចទេ សុំទោសផង »
________
តួប្រុសឈ្នះ😭
To be continued....
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី