ភាគទី ៤០ : លោកចង់ធ្វើអីខ្ញុំ?!

816 34 3
                                    


ឆាងហ្វុង : មកដល់ហើយទាន៎

សម្លេងបម្រាប់ផ្ដល់ដំណឹងដល់
ចាហ្វាយពីការមកដល់គោលដៅដែលចាហ្វាយចង់មក នាងតូចដាក់ដៃអង្អែលលើសក់ប្អូនប្រុសថ្នមៗដែលគេងលក់លើភ្លៅរបស់នាងនោះដោយភ្នែកសម្លឹងមើលទៅទិដ្ឋភាពស្រងេះស្រងោចនៅក្រៅកញ្ចក់ឡាន ពេលល្ងាចព្រះអាទិត្យរៀបនិងអស្ដង្គតធ្វើឲផ្ទៃមេឃប្រែក្លាយជាពណ៍ទឹកក្រូចក្រម៉ៅគួបផ្សំជាមួយនិងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដើមឈើគ្រប់ប្រភេទរេរាំទៅប៉ះទង្គិចស្លឹករបស់គ្នាតាមទិសនៃវាយោបរិសុទ្ធទៀតនោះវាធ្វើឲចិត្តរបស់នាងកាន់តែ
ស្រងេះស្រងោចទៅតាមទិដ្ឋភាពនោះទ្វេរដង ។

ថេយ៉ុង : មិនចុះទេឬ?

រាងក្រាស់បើកទ្វារចុះពីលើឡានដើរ
ចេញទៅឆ្ងាយបានបីជំហានទៅហើយទើបងាកមកមើលនាងតូចក្នុងឡាននោះដែលកំពុងអង្គុយស្ងៀមទ្រឹងដដែលហាក់ដូចជាមិនចង់ចុះពីក្នុងឡាននោះសោះ ។

ជេននី : ជីសានកំពុងគេង..ខ្ញុំចង់ឲគេគេងឲឆ្អែតសិន

នាងតបតគេវិញដោយដៃនៅដាក់អង្អែលសក់របស់ប្អូនប្រុសថ្នមៗដដែល ថេយ៉ុងដកដង្ហើមធំមុននិងងាកព្រិចភ្នែកដាក់កូនចៅរបស់ខ្លួនភ្លាមៗឲចាត់ការ ។

ជេននី : ចង់យកប្អូនខ្ញុំទៅណា?!
ថេយ៉ុង : អោយកូនចៅរបស់ខ្ញុំយកគេទៅសម្រាកទៅ គេងក្នុងឡានបែបនេះមិនស្រួលខ្លួនទេ

ប្រាប់មូលហេតុច្បាស់
លាស់ហើយទើបនាងយល់ព្រមប្រគល់ប្អូនប្រុសឲទៅគេទាំងចិត្តមិនដាច់ព្រោះចង់នៅមើលថែគេដោយផ្ទាល់ដៃក្នុងនាមជាបងស្រីម្នាក់ ព្រោះមិនងាយឡើយដែលនាងបានមកអង្គុយអង្អែលក្បាលគេបែបនេះ ។

ជេននី : ទីនេះជាកន្លែងណា?

នាងចុះពីក្នុងឡានដាក់ដៃត្រដាងឡើងទាំងសងខាងបិទភ្នែកស្រូបយកខ្យល់អាកាសបរិសុទ្ធមួយសន្ទុះសិនទើបងាកមកសួររាងក្រាស់ដែលកំពុងឈរឃ្លាតប្រហែលកន្លះម៉ែត្រពីនាងនោះ គេលូកដៃជ្រែងហោប៉ៅខោទាំងសងខាងហើយឈានជើងទៅមុខពីរជំហានស្ងប់ស្ងៀមមួយសន្ទុះទើបឆ្លើយតប…

ថេយ៉ុង : ជាផ្ទះលំហែរបស់ខ្ញុំ
ជេននី : ហេតុអីក៏ខ្ញុំមិនដែលដឹង?
ថេយ៉ុង : មកពីខ្ញុំមិនប្រាប់នាងនោះអី

រាងក្រាស់អស់សំណើច
ដើមកបន្តិចនិងសំណួរល្ងីល្ងើរបស់នាងរួចលើកចុងម្រាមដៃមកផ្ទាត់ថ្ងាស់របស់នាងស្រាលៗទើបងាកបង្វែរអារម្មណ៍មកស្រងេះស្រងោចគយគន់និងទិដ្ឋភាពសមុទ្រនាពេលល្ងាចនេះវិញម្ដង ស្រម៉ៃមើលខ្យល់បក់រវិចៗបក្សាបក្សីនាំគ្នាហើរទាំងហ្វូងៗស្ដាប់សម្លេងរលកសមុទ្របក់បោកផ្ទប់ផ្ទាំងថ្មទៅវិញទៅមកក្នុងកាលៈទេសៈមួយនៅតែគ្នាពីរនាក់
ថែមទៀត រ៉ូមែនទិកណាស់មែនទេ?

ជេន : មិននឹកស្មានថាមនុស្សប្រុសដូចជាលោកចេះរកនឹកឃើញមកសង់ផ្ទះក្បែរមាត់សមុទ្របែបនេះដែរន៎រ… 

នាងនិយាយបែបពេញចិត្តនិងគំនិតរបស់គេយ៉ាងខ្លាំងណាមួយនៅម្ដុំនេះក៏ស្ងប់ស្ងាត់មិនសូវមានមនុស្សមកទេជាកន្លែងល្អណាស់សម្រាប់អ្នកណាដែលចង់មកលំហែកាយបំបាត់ទុក្ខកង្វល់នៅទីនេះ ។

ថេយ៍ : នាងមិនចូលចិត្តឬ?
ជេន : ចូលចិត្ត! ថែមទាំងខ្លាំងទៀតផង

គេញញឹមស្ងួតដាក់
ដៃក្រៀកចង្កេះរបស់នាងឲមកនៅជិតខ្លួនបាតដៃក្រាស់ឃ្មឹកដ៏កក់ក្ដៅនោះលួចស្ទាបអង្អែលលើក្បាលពោះប៉ោងជារូបរាងមកតិចថ្នមៗក្នុងចិត្តលួចរំភើបមិនតិចនោះទេដែលទីបំផុតនាងក៏អាចមានកូនរបស់គេក្នុងពោះបាន ។

ថេយ៍ : ពេលនេះនាងអាចនិងរួចខ្លួន តែបើចូលដល់បន្ទប់ពេលណានាងមិនរួចខ្លួនទេ

គេខ្សឹបដាក់ត្រចៀករបស់នាង
ខ្សាវៗធ្វើឲនាងព្រឺសម្បុរមិនស្ទើរនោះទេ ។

ជេន : លោកចង់ធ្វើអីខ្ញុំ?
ថេយ៍ : ចុះនាងគិតថាខ្ញុំនិងធ្វើអី?
ជេន : ខួរក្បាលគិតតែរឿងស្មោគគ្រោក!
ថេយ៍ : យូរណាស់ហើយឬទើបតែដឹង?
ជេន : ស្អប់មុខខ្លាំងណាស់!! ស្អប់ៗៗៗ
ថេយ៍ : ស្អប់ហើយនៅមានអាពីរក្បាលក្នុងពោះនេះទៀត... ស្រម៉ៃមើលបើនាងស្រលាញ់ខ្ញុំវិញប្រហែលភ្លោះប្រាំទេដឹង?
_______
បងថេយ៍ចេះយកការពិតមកយាយលេងចឹងកើត 🌚

ល្បិចស្នេហ៍Where stories live. Discover now