ជេន : ចេញឡានទៅ
បន្ទាប់ពីយំយែកឆ្អែតឆ្អន់អស់ចិត្តរួច
នាងតូចលើកដៃជូតទឹកភ្នែកខ្លួនឯងទាំងសងខាងចេញឲស្អាតអស់ទើបពោលពាក្យប្រាប់គេឲប្រញាប់ចេញឡានចាកចេញថេយ៉ុងដកដង្ហើមធំរកលូកដៃមកអង្អែលថ្ពាល់របស់នាងជាការលួងលោមតែក៏ត្រូវនាងងាកមុខចេញបែរទៅខាងកញ្ចក់ឡានឱនមុខនឹកខ្សឹកខ្សួលអន់ចិត្តអន់ថ្លើមម្នាក់ឯង ពេលដែលនឹកឃើញរឿងមុននោះ ។ថេយ៍ : ខ្ញុំសុំទោស…
ជេន : លោកមិនបានខុសនាយជាប្ដីឃើញប្រពន្ធបែបនេះក៏
ចេះតែមានអារម្មណ៍ថាខុសនិងរអៀសខ្លួនដែលជាដើមហេតុធ្វើឲនាងយំបែបនេះ តែនាងក៏ឆ្លើយតបមកវិញថាគេមិនបានខុសព្រោះនាងនោះទេដែលជាអ្នកខុសធ្វើស្អីមិនចេះគិតដោយខ្លួនឯង ។ថេយ៍ : យ៉ាងណាក៏ចង់សុំទោស
គេនៅតែមិនព្រមចេញឡាននៅតែតាមសម្លឹងមើលមុខនាងជារឿយៗតាមសុំទោសនាងលែងមាត់ គេក៏បញ្ឆេះឡានចាកចេញពីក្លឹបនោះបាត់ទៅនៅតាមផ្លូវមានសភាពស្ងប់ស្ងាត់ព្រោះតែយប់ជ្រៅដែរទៅហើយ រីឯនៅក្នុងឡាននេះវិញរឹតតែស្ងាត់ឲជ្រងំថែមទៀត ។
រាងក្រាស់ថេយ៉ុងលូកដៃម្ខាងរបស់ខ្លួនទៅចាប់ក្រសោបកាន់ប្រអប់ដៃរបស់នាងមកកាន់ហើយក៏ស៊ូកចិញ្ចៀនពេជ្រមួយវង់ចូលក្នុងនាងដៃខាងឆ្វេងរបស់នាងថ្នមៗធ្វើដូចមិនដឹងខ្យល់អីហើយដៃម្ខាងទៀតកាន់ចង្កូតឡានភ្នែកក៏រេរាមើលផ្លូវបន្ត ។
ជេន : គិតថាយកចិញ្ចៀននេះមកលួងចិត្តខ្ញុំ?
ថេយ៍ : អត់នោះទេ… ចិញ្ចៀននេះខ្ញុំទិញយូរហើយតែគ្មានភាពក្លាហានដើម្បីបំពាក់វាឲនាងគេនិយាយហើយនាងរក
កន្ត្រាក់ដៃដោះចិញ្ចៀននោះចេញវិញតែក៏ប្រទះឃើញនៅម្រាមដៃនាងខាងឆ្វេងរបស់គេក៏មាន ចិញ្ចៀននោះនៅលើដៃរបស់គេដូចគ្នាទើបនាងមិនដាច់ចិត្ត ។ថេយ៍ : ចិញ្ចៀននេះស្អាតណាស់ តែខ្ញុំទើបតែចាប់អារម្មណ៍ថាត្បូងរបស់វាចាំងឡើងទ្វេរដងនៅពេលដែលវានៅលើដៃរបស់នាង
ស្នាមញញឹមផ្អែមល្ហែមបន្លិចឡើងនៅលើ
ចុងគែមមាត់ទាំងសងខាងរបស់រាងក្រាស់បញ្ជាក់ថាគេមិនបាននិយាយកុហកនោះឡើយ គេចាប់ម្រាមដៃប្រាំរបស់នាងមកកាន់មើលចិញ្ចៀននោះហើយឱនថើបប្រអប់ដៃរបស់នាងយ៉ាងមានក្ដីសុខ ។ថេយ៍ : ខ្ញុំមិនដឹងថានាងមានអារម្មណ៍យ៉ាងមិចនោះទេចំពោះទង្វើរបស់ខ្ញុំទៅលើនាងមួយរយះដែលនៅជាមួយគ្នាមកនេះ… ខ្ញុំក៏មិនដែលពោលពាក្យស្រលាញ់ដ៏ច្បាស់លាស់មួយប្រាប់ដល់នាងដូចគ្នា
នាងមិនមាត់នៅតែចាំស្ដាប់
សម្ដីរបស់គេបន្តបន្ទាប់ក្នុងចិត្តស្ងួតរីងហាក់ដូចគ្មានការរំភើបញាប់ញ័រស្អីទាំងអស់ ។ថេយ៍ : ពេលនេះវាគួរតែដល់ពេលដែលខ្ញុំត្រូវប្រាប់អារម្មណ៍ពិតដល់នាងហើយថាខ្ញុំ… ស្រលាញ់នាង ស្រលាញ់ពិតមែនដែលហួងហែង ប្រច័ណ្ឌនិងរអ៊ូដាក់នាងញ៉ែតៗមកនេះក៏ព្រោះតែស្រលាញ់
នាងងាកសម្លឹងមើលមុខរបស់គេ
ខណះពេលដែលបេះដូងកំពុងតែលោតញាប់ៗមិនមែនរំភើបនិងពាក្យស្រលាញ់របស់គេតែវាលោតព្រោះភ័យទៅវិញទេ នាងមិនយល់ពីចិត្តរបស់ខ្លួនឯងឡើយថានាងស្រលាញ់គេដែរឬអត់នាងភ័យខ្លាចថាគេនិងលង់ស្រលាញ់នាងតែម្ខាងនៅពេលក្រោយ ។ជេន : លោកនិយាយស្អី? ក្រែងការចុះអេតាសុីវិលរបស់ពួកយើងវាគ្រាន់តែជាការបំពេញតួនាទី?
នាងសួរគេបែបឆ្ងល់ព្រោះមិននឹកស្មានថាយូរៗគេក៏លង់ស្រលាញ់នាងពិតមែន ព្រោះពីដំបូងដឹងស្រាប់ហើយថាពួកគេមិនពេញចិត្តគ្នារបៀបណា ។
ថេយ៍ : ចុះនាងស្រលាញ់ខ្ញុំវិញទេ? »
ជេន : បើខ្ញុំប្រាប់ថាមិនបានស្រលាញ់… លោកគិតយ៉ាងមិចដែរ?
_____
ដល់វគ្គតួប្រុសឈឺម្ដង ><
YOU ARE READING
ល្បិចស្នេហ៍
Acciónចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី